ខូឡាជែនគឺជាប្រូតេអ៊ីនម្យ៉ាងដែលរាងកាយរបស់យើងអាចផលិតបានដោយខ្លួនឯង។ ខូឡាជែន មានអត្ថប្រយោជន៍ចំពោះសុខភាពច្រើន ច្រើនយ៉ាង មានដូចជា៖
- ធ្វើឲ្យស្បែកភ្លឺថ្លា
- ជួយឆ្អឹងឲ្យរឹងមាំ
- កាត់បន្ថយការឈឺចាប់តាមសន្លាក់
- បង្កើនម៉ាសសាច់ដុំ
- ជួយព្យាបាលរបួស
- ជួយឲ្យធ្មេញរឹងមាំ
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ខាងក្រោមជាវិធីជួយឲ្យរាងកាយអាចការពារ និង ផលិតខូឡាជែនបានដោយខ្លួនឯង៖
១.ហាត់ប្រាណលើកទម្ងន់
ការហាត់ប្រាណលើកទម្ងន់ជួយជំរុញឲ្យរាងកាយផលិតខូឡាជែនក្នុងស្បែកបានល្អ ពិសេសពេលដែលស្បែកត្រូវទាញបន្ដឹងដោយសាររាងកាយខំប្រឹងបញ្ចេញថាមពល។ ការហាត់ប្រាណនេះ អាចជួយបន្ដឹងស្បែក កាត់បន្ថយភាពជ្រីវជ្រួញដែលបណ្តាលមកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ ឬកត្តាផ្សេងៗទៀត។
ការសិក្សាបានបង្ហាញថា អ្នកហាត់ប្រាណលើកទម្ងន់បានចាប់ពី២០សប្ដាហ៍ឡើង អាចជួយឲ្យការផលិតខូឡាជែនក្នុងស្បែករឹងមាំជាងអ្នកមិនបានហាត់។
២.ការពារខ្លួនពីកម្ដៅថ្ងៃ
កម្ដៅ UV ព្រះអាទិត្យអាចបំផ្លាញខូឡាជែនក្នុងស្បែក ធ្វើស្បែកមានសភាពស្ងួត ស្វិត ជ្រីវជ្រួញចាស់ជាងវ័យ។ ដូច្នេះវិធីល្អបំផុតយើងត្រូវការពារស្បែកពីពន្លឺព្រះអាទិត្យឲ្យបាន មិនថាតាមវិធីណានោះទេ។ ការអនវុត្ដវិធីកាត់បន្ថយកម្ដៅពីពន្លឺព្រះអាទិត្យក៏ជួយដល់ការផលិតប្រូតេអ៊ីននេះបានដែរ។
៣.គេងឲ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ក៏ជួយឲ្យរាងកាយអាចផលិតខូឡាជែនបានដែរ។ ព្រោះពេលយើងសម្រាក រាងកាយនឹងបញ្ចេញអ័រម៉ូនជាច្រើនប្រភេទជំនួយដល់ការលូតលាស់កោសិកា និង ជួយជម្រុះកោសិការចាស់ បង្កើតកោសិកាថ្មី។ ពិសេសពពួកសរសៃខូឡាជែនត្រូវបង្កើតឡើងវិញជាថ្មីជួយតភ្ជាប់កោសិកាស្បែក កាត់បន្ថយភាពជ្រួញ និង ធ្វើឲ្យស្បែកមានសំណើម។ ម្យ៉ាងវិញទៀត ការគេងបានគ្រប់គ្រាន់អាចជួយកាត់បន្ថយស្ដ្រេសបានល្អ។
៤.ញ៉ាំគ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិជាប្រភពអាហារសម្បូរសារជាតិចិញ្ចឹមជំនួយដល់សុខភាពយ៉ាងច្រើន ក្នុងនោះមានពពួកប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ និងជាតិរ៉ែ។ សារជាតិសំខាន់ៗទាំងនេះជួយការពាររាងកាយពីផលប៉ះពាល់ដោយអុកស៊ីតកម្មដែលបំផ្លាញ់ខូឡាជែននៅក្នុងស្បែក។ គ្រាប់ធញ្ញជាតិមានដូចជា គ្រាប់ជី គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ស្វាយចន្ទីជាដើម។
[embed-health-tool-bmi]
៥.ញ៉ាំបន្លែ ផ្លែឈើ
បន្លែផ្លែឈើជាប្រភពអាហារសម្បូរវីតាមីន C ដែលជាវីតាមីនសំខាន់ជួយឲ្យរាងកាយអាចចាប់យកសារជាតិសំខាន់ៗផ្សេងទៀតមកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះវីតាមីនប្រភេទនេះ ក៏ជួយដល់រាងកាយផលិតខូឡាជែនផងដែរ។
ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារខ្វះវីតាមីន C អាចបណ្ដាលឲ្យបរិមាណខូឡាជែនក្នុងរាងកាយខ្វះខាតដូចគ្នា ចំណែកសុខភាពស្បែកប្រឈមចុះខ្សោយ ចាស់ជាងវ័យ។
៦.ប្រើប្រាស់ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជារូបមន្តធម្មជាតិ ជួយព្យាបាលបញ្ហាស្បែកបានច្រើន មិនថាបញ្ហាស្បែករលាក បញ្ហាស្បែកស្ងួតនោះទេ ព្រោះវាសម្បូរទៅដោយវីតាមីន E, C និង អាមីណូអាស៊ីត ដែលជាវិតាមីនសំខាន់បំផុត ជួយដល់ការផលិត ខូឡាជែន។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
វីតាមីន C ជួយជំរុញការសំយោគកូឡាជែន ខណៈពេលដែលវីតាមីន E ផ្តល់នូវការការពារប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការបំផ្លាញកាំរស្មី UV និងកត្តាបរិស្ថានផ្សេងទៀតដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ខូឡាជេន។