របួសធ្ងន់ធ្ងរអាចនាំឲ្យការធ្វើចលនាមានកម្រិត ការបាត់បង់ការទទួលដឹងដោយញាណ និងរូបរាងមិនគួរឲ្យទាក់ទាញចិត្ត។ ជាសំណាងល្អ ប្រការអស់ទាំងនេះអាចកែកុនប៉ះប៉ូវបានរហូតដល់កម្រិតល្អ ជាមួយនឹងការវះកាត់កែសម្ផស្ស។
របួសដែលមានការខូចខាតខ្លាំងពេកទាមទារត្រូវការទម្រង់ការមួយដែលមានឈ្មោះថាវះកាត់សម្អាតយកកោសិកាចាស់ងាប់ចេញដែលមានន័យថាយកចេញនូវជាលិកាងាប់ដើម្បីត្រៀមរៀបចំសម្រាប់ការវះកាត់ស្តារកសាងឡើងវិញ។ បន្ទាប់ពីនោះមក វេជ្ជបណ្ឌិតអ្នកអាចនឹងណែនាំផ្តល់អនុសាសន៍ប្រការមួយក្នុងចំណោមប្រការដូចតទៅនេះ៖
១- ការផ្សាំស្បែក
នៅក្នុងទម្រង់ការផ្សាំស្បែកវេជ្ជបណ្ឌិតវះកាត់យកស្បែកចេញពីចំណែកមួយនៃរាងកាយ ហើយគ្របផ្សាំវាទៅលើផ្នែកដែលខូចខាតដែលបានបាត់បង់ស្រទាប់ការពាររបស់វា ដោយសារការរលាក ឬរបួស។ ការផ្សាំស្បែកត្រូវតែធ្វើឡើងនៅក្នុងមន្ទីរពេទ្យ។ អ្នកជំងឺត្រូវដាក់ថ្នាំសណ្តំមានន័យថាពួកគេនឹងបាត់បង់ស្មារតីក្នុងអំឡុងពេលវះកាត់នោះ។
ការផ្សាំស្បែកស៊ីពេលរាប់សប្តាហ៍នៃការត្រៀមរៀបចំ។ អ្នកគួរតែជម្រាបវេជ្ជបណ្ឌិតនូវឱសថណាមួយដែលអ្នកកំពុងប្រើប្រាស់។ ប្រភេទខ្លះនៃឱសថអាចនឹងបន្ទុចបង្អាក់យន្តការរាងកាយនៃការបង្កើតកំណកឈាម(ឱសថអាស្ពីរីន ជាឧទារហណ៍)។ អ្នកអាចនឹងត្រូវការលៃតម្រូវ ឬបញ្ឈប់ទាំងស្រុងឱសថអស់ទាំងនោះមុនទម្រង់ការផ្សាំស្បែក។ ក្រៅពីនេះ ការប្រើប្រាស់ថ្នាំជក់ អាចនឹងពន្យឺតល្បឿននៃការជាសះស្បើយរបស់អ្នក។ ហេតុនេះ អ្នកនឹងត្រូវផ្តាច់បារីមួយរយៈកាលមុនពេលវះកាត់។
២- វះកាត់ដោយឧបករណ៍តូច
ម្រាមដៃ ត្រចៀក ឬបបូរមាត់ដែលដាច់ចេញពីគ្នាអាចភ្ជាប់គ្នាឡើងវិញបានដោយវះកាត់ដោយឧកករណ៍តូច ទម្រង់ការនេះ វេជ្ជបណ្ឌិតវះកាត់ប្រើប្រាស់មីក្រូទស្សន៍ដើម្បីដេរសរសៃឈាមឬសរសៃប្រសាទតូចៗចូលគ្នា ដោយផ្សារភ្ជាប់ឡើងវិញនូវសរសៃប្រសាទដែលខូចខាត និងសរសៃអាកទែរដែលខូចខាត។ ការវះកាត់នេះបញ្ចូលគ្នាជាមួយទម្រង់ការវះកាត់ដទៃទៀតដូចជាទម្រង់ការផ្ទេរជាលិកាសេរី។
៣- វះកាត់ការផ្ទេរជាលិកា
ក្នុងអំឡុងទម្រង់ការផ្ទេរជាលិកាសេរី វេជ្ជបណ្ឌិតវះកាត់បានកាត់យកចេញនូវសាច់ដុំ ស្បែក ឬឆ្អឹងដែលមានការផ្គត់ផ្គង់ឈាមដើមរបស់វាពីផ្នែកមួយនៃរាងកាយទៅកាន់តំបន់ដែលត្រូវវះកាត់ ដើម្បីកសាងតំបន់នោះឡើងវិញ។ ទម្រង់ការនេះជារឿយៗទាមទារត្រូវការការវះកាត់ដោយឧបករណ៍តូច។ វាស៊ីពេលសំរាប់ទម្រង់ការផ្ទេរជាលិកាសេរីនេះដើម្បីជាសះឲ្យបានត្រឹមត្រូវ។ អ្នកអាចនឹងត្រូវការពេលរហូតដល់៨សប្តាហ៍ ឬយូរជាងនេះដើម្បីបានជាសះស្បើយវិលត្រលប់ដូចដើមវិញយ៉ាងពេញបរិបូរណ៍។
៤- វះកាត់ពង្រីកជាលិកា
ការពង្រីកជាលិកាអនុញ្ញាតឲ្យរាងកាយអ្នកដុះស្បែកក្រៅបន្ថែមដែលអាចនឹងប្រើប្រាស់នៅក្នុងស្តារឡើងវិញ។ វេជ្ជបណ្ឌិតវះកាត់ស៊កបញ្ចូលឧបករណ៍តូចមួយដែលមានឈ្មោះហៅថាប៉េងប៉ោងសំរាប់ពង្រីកនៅក្រោមតំបន់ស្បែកដែលរងប៉ះពាល់។ ប៉េងប៉ោងនេះស្រូបយកទឹកអំបិលបន្តិចម្តងៗ ហើយធ្វើឲ្យស្បែកនៅជុំវិញវាយារសន្ធឹង ដែលជំរុញវាឲ្យដុះលូតលាស់។
យន្តការដំណើរការ គឺស្រដៀងគ្នាខ្លាំងទៅនឹងការយារសន្ធឹងពោះរបស់ស្ត្រីមានផ្ទៃពោះដូច្នោះឯង។ ពេលដែលអ្នកជំងឺមានដុះស្បែកគ្រប់គ្រាន់ហើយ ស្បែកនោះអាចនឹងប្រើប្រាស់ដើម្បីកែកុនប៉ះប៉ូវរបួស។ ការពង្រីកជាលិកាផ្តល់នូវស្បែកដែលមានសម្បុរ និងទ្រង់ទ្រាយប្រហាក់ប្រហែលគ្នាទៅដល់តំបន់នៃរបួស។ ដូចគ្នានេះផងដែរ វាមិនបន្សល់ទុកនូវការឡើងសម្លាកធំធេងទេព្រោះស្បែកមិនត្រូវបានយកចេញមកពីតំបន់ផ្សេងនោះឡើយ។
យ៉ាងនេះក្តី ការពង្រីកជាលិកាមានរយៈពេលយូរអាចរហូតដល់ ៤ខែ។ ដូចគ្នានេះផងដែរ ក្នុងអំឡុងពេលដែលអ្នកជំងឺរង់ចាំស្បែកដើម្បីឲ្យវាដុះនោះប៉េងប៉ោងអាចនឹងបង្កើតនូវកំពកប៉ោងលៀននៅក្រោមស្បែក។ ខណៈដែលកំពកប៉ោងលៀននេះមិនជាបញ្ហានៅក្នុងករណីនៃវះកាត់
ដើម្បីស្តារសុដន់ឡើងវិញ អ្នកដែលប្រើប្រាស់ទម្រង់ការនេះដើម្បីជួសជុលស្បែកក្បាលរបស់ពួកគេអាចនឹងយល់ឃើញថាកំពកប៉ោងលៀននេះគឺអាក្រក់មើល។
អត្ថបទពាក់ព័ន្ធ៖
- ដំបូងបង្អស់! ជប៉ុន វះកាត់ផ្លាស់ប្ដូរកោសិកា ព្យាបាលជំងឺភ្នែកពីពិការភាព
- មកដឹងពីប្រភេទ និងហានិភ័យនៃការកែសម្ផស្សដោយមិនវះកាត់
- ចង់កែសម្ផស្សដោយប្រើថ្នាំ Botox ត្រូវដឹងពីថ្នាំនេះឲ្យច្បាស់សិន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]