backup og meta

ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ

ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ

រឿងថែសម្រស់ ប្រុសៗ​មិន​ឈ្នះ​ស្រីៗ​ក៏ពិតមែន ប៉ុន្តែ​ក៏​មិន​គួរ​បណ្តោយ​ខ្លួន​ឲ្យ​គេ​ហៅ “ខ្លួនក្មេង​ មុខ​ចាស់” ដែរ។ សម័យនេះ ប្រុសៗបើ​មិន​ចេះថែ​ខ្លួន ប្រយ័ត្ន​អត់​លិឍ​ ប្រពន្ធ​លែង​ឲ្យ​នៅ​ជិត​ទៅ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កំហុសធំៗទាំង ៥ ប្រុសៗ​តែ​មើល​រំលង នាំ​ឲ្យ​មុខ​កាន់​តែ​ចាស់។

១- មិនប្រើក្រែមលាបផ្តល់​សំណើមមុខ

ប្រុសៗ​ជាច្រើន​គិត​ថា​ ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាបទេ។ តែ​ទោះ​រវល់​យ៉ាងណា​ គ្នា​យើង​​ត្រូវ​ចាំ ​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ​ ស្បែក​ធ្លាក់​យារ​ គ្មាន​ភាព​ទាក់ទាញ​ចំពោះ​ស្រីៗ​ឡើយ។ អាច​សួរ​ប្រពន្ធ ឬមិត្តស្រី​ ​មិត្តភក្ដិ​ ថា​តើ​មាន​ក្រែម​រក្សា​សំណើម​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង​។

២- ទុកពុកចង្កាវែងៗ

ទុក​ពុក​ចង្កា​វែងៗ រឹតតែ​ធ្វើ​ឲ្យ​ប្រុសៗ​គ្នា​យើង​បាត់បង់​ភាព​ទាក់ទាញមួយ​កម្រិត​ទៀត។ សូម​ទៅ​ហាងកាត់សក់​ណា​យើង​​ពេញចិត្ត ឬ​មាន​ម៉ូយ​ដឹង​ចិត្ត​នៅ​ទី​នោះ ​ដើម្បី​តុបតែងស្តាយ​​ពុកមាត់ ​ពុកចង្កាឲ្យ​មើល​ទៅ​សម សង្ហា មិន​ដូច​តាអាយុ ៦០​ ឆ្នាំឲ្យសោះ។ ចាំ​ថា​ គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅលើ​ពុកចង្កា​ និង​សក់​រផង​ ពេល​កាត់​​រួចរាល់។

កោពុកមាត់

កោពុកមាត់៣- កុំ​ប្រើ​ទឹក​អប់​មាន​ក្លិន​ខ្លាំង​ពេក

រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ​ ណាត់​ជួប​ ឬចូល​រួម​​ព្រឹត្តិការណ៍​អ្វីមួយ​ ​បើ​​បាញ់​ទឹកអប់​ច្រើន​ពេក ​រហូត​ជះ​ក្លិន​ខ្លាំង​ឈួល​ដល់​​ក្បែរ​ខ្លួន ​ក៏​ជា​រឿង​មិនល្អ​ដែរ។ អាច​បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹងក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ​អប់​ក្លិន​ក្រអូប​ជាប់​ខ្លួន យើង​​បាន​ពេញ​ ១ ថ្ងៃឯណោះ។

៤- មិនកាត់ក្រចកឲ្យស្អាត

ប្រុសៗ​ច្រើន​គួរសម ​មិន​សូវ​យក​ចិត្ត​ទុកដាក់​សម្អាត​ក្រចកដៃ ក្រចកជើងទេ។ បើ​ដៃ​យើង​ស្អាត តែក្រចកដៃ​មិន​ស្អាត​ ​បង្កឲ្យ​អ្នក​ជុំ​វិញ​ខ្លួន មាន​ចំណាប់​អារម្មណ៍​មិនល្អចំពោះ​យើង ពិសេស​មិត្ត​ស្រី​យើង​តែ​ម្តង។​ ហេតុនេះ គួរ​ចំណាយ​ពេល​បន្តិចបន្តួច ​ទៅ​រក​ជាង​ធ្វើ​ក្រចក​ ឬ​អាច​ស្នើ​មិត្តភក្ដិ​ បងប្អូន​ និង​មិត្តស្រី ឬប្រពន្ធ ឲ្យ​កាត់តម្រឹម​ឲ្យ​ក៏​បាន។

 

៥- រោមច្រមុះ រោមចញ្ចើមវែងៗពេក

គួរ​កាត់​រោម​ច្រមុះ​ចេញ​ យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ​ក្រៅ​ពី​នេះ​លាប​ក្រមួន​លើ​រោមចិញ្ចើម​ពេល​​ទៅ​កាត់សក់​។ រោមចិញ្ចើម​ក្រាស់​ធ្វើឲ្យ​​​មាន​អារម្មណ៍​ថា​ពិសេស​ខ្លាំង​ បើ​វា​ដុះ​លើ​ត្របកភ្នែក​ទាំងមូល​ ​នឹង​ធ្វើយើង​មើល​ទៅ​ ដូច​ជា ​រញ៉ាំរញ៉ូវ​គ្រប់​ពេល​វេលា។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Most Common Grooming Mistakes Men Make and How to Avoid Them

https://www.healthydietbase.com/the-most-common-grooming-mistakes-men-make-and-how-to-avoid-them/

6 common grooming mistakes men make

https://amodrn.com/6-common-grooming-mistakes-men-make/

6 Grooming Mistakes Men Make That They Don’t Realise & The World Sees The Result

https://www.mensxp.com/grooming/wellness/85807-grooming-mistakes-that-most-men-make-but-dont-realise.html

កំណែ​ប្រែបច្ចុប្បន្ន

21/10/2021

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មូលហេតុ​ទាំង​នេះ​ហើយ ទើប​កូន​​​មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​

អាហារបំប៉ន និង​វីតាមីន មានប្រសិទ្ធភាពជួយ​បណ្ដុះពុកមាត់ប្រុសៗបានមែនឬ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Oct 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម