អាការៈវិលមុខអាចបណ្ដាលមកពីយើងអស់កម្លាំង ឬបញ្ហាសុខភាពផ្សេងទៀត។ ប៉ុន្តែយើងអាចកាត់បន្ថយអាការៈវិលមុខនេះតាមរយៈតិចនិកងាយៗទាំងនេះ។
១. ផ្ដោតអារម្មណ៍ទៅលើរបស់មួយ
នៅពេលយើងចាប់ផ្ដើមមានអាការៈវិលមុខ យើងគួររក្សាតុល្យភាពដោយអង្គុយស្ងៀម និងកាត់បន្ថយការធ្វើចលនា។ បន្ទាប់ពីនេះ យើងអាចមើលទៅរបស់អ្វីមួយដែលមិនមានចលនា។ នេះក៏អាចបន្ថយអាការៈចង្អោរដែរ។
២. ផឹកទឹក
អាការៈវិលមុខតែងកើតពីការបាត់បង់ជាតិទឹកដែលបង្កឲ្យខួរក្បាលដំណើរការមិនប្រក្រតី។ ការផឹកទឹកអាចជួយបន្ថយអាការៈនេះ ហើយយកល្អគួរផឹកទឹកត្រជាក់។
៣. ញ៉ាំផលិតផលធ្វើពីគ្រាប់ធញ្ញជាតិ
អាហារងាយរំលាយដូចជាពពួកស្ករ និងម្សៅកែច្នៃអាចផ្ដល់ជាតិស្ករដល់រាងកាយលឿន ប៉ុន្តែក៏ធ្លាក់ចុះលឿនដែរ ហើយនេះអាចបង្កឲ្យមានអាការៈវិលមុខ។ ដូចនេះយើងគួរញ៉ាំពពួកគ្រាប់ធញ្ញជាតិ (whole grain) ។ អាហារប្រភេទនេះត្រូវការពេលយូរក្នុងការរំលាយ និងជួយរក្សាលំនឹងជាតិស្ករផងដែរ។
៤. ផឹកទឹកក្រូចឆ្មារ
មិនថាអាការៈវិលមុខបង្កដោយកម្រិតថាមពល ឬបញ្ហាត្រចៀកផ្នែកខាងក្នុងទេ ការផឹកទឹកក្រូចឆ្មារអាចជួយបន្ធូរអាការៈបាន។ ចំពោះអ្នកដែលទទួលបានវីតាមីន C គ្រប់គ្រាន់គឺមិនងាយមានអាការៈវិលមុខទេ។ យើងអាចបន្ថែមពពួកផ្លែបឺរី ប៉េងប៉ោះ និងបន្លែស្លឹកពណ៌បៃតងទៅក្នុងរបបអាហារដើម្បីទទួលបានវីតាមីនគ្រប់គ្រាន់។
៥. ផឹកទឹកខ្ញី
គ្នាយើងមួយចំនួនដែលមានអាការៈចង្អោរ និងវិលមុខមកពីការពុលឡានអាចផឹកទឹកខ្ញីបានដើម្បីសម្រួលអាការៈចង្អោរ និងវិលមុខនេះ។
៦. ចៀសវាងងូតទឹកក្ដៅ
cle”>ការងូតទឹកក្ដៅអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែនៅពេលយើងមានអាការៈវិលមុខ យើងគួរចៀសវាងការងូតទឹកក្ដៅព្រោះអាចបន្ថយចរន្តឈាម និងធ្វើឲ្យអាការៈវិលមុខកាន់តែធ្ងន់ធ្ងរ។ ក្នុងស្ថានភាពនេះយើងគួរងូតទឹកដែលមានសីតុណ្ហធម្មតា (២០ទៅ២២អង្សាសេ)។
[embed-health-tool-bmi]