backup og meta

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

សារធាតុ​ខូឡាជេន​គឺ​ជា​ប្រូតេអ៊ីន​សំខាន់​មួយ​នៅ​ក្នុង​រាង​កាយ។ វា​កើត​ឡើង​ដោយ​ច្រវាក់​អាស៊ីដ​អាមីណេ ហើយ​វា​ជា​សារធាតុ​សំខាន់​របស់​ជាលិកា​ដូច​ជា​ស្បែក សរសៃ​ពួរ សាច់ដុំ សរសៃ​ចំណង (Ligament) និង​សរសៃ​ឈាម ក៏​ដូច​ជា​ផ្នែក​ខ្លះ​នៃ​ភ្នែក​និង​ធ្មេញ​ផង​ដែរ។

អាហារ​មួយ​ចំនួន​អាច​មាន​ផ្ទុក​សារធាតុខូឡាជេន​ ដែល​​អាហារ​ទាំង​នោះ​មាន​ដូច​ជា សាច់គោ សាច់​ត្រី សាច់​មាន់ អាហារ​ធ្វើ​ចេញ​ពី​ទឹក​ដោះ​គោ និង​ស៊ុត។ ថ្វី​ត្បិត​បើ​ខ្លួនយើង​​ផ្ទាល់​អាច​ផលិត​ជាតិខូឡាជេន​បាន​ដោយ​ខ្លួន​ឯង​ក៏​ពិត​មែន ប៉ុន្តែ​ការ​ផលិត​សារធាតុ​នេះ​ទាម​ទារ​ឲ្យ​យើង​​បរិភោគ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ។ ក្នុង​លក្ខខណ្ឌ​ដែល​រាង​កាយ​យើង​​ផលិតជាតិ​នេះ​​មិន​បាន​ត្រឹម​ត្រូវ​ នឹង​ធ្វើ​ឲ្យ​មាន​អតុល្យភាព​សារធាតុ​នេះ​នៅ​ក្នុង​ខ្លួន ឬ​មាន​តម្រូវ​ការ​ដើម្បី​ជួយ​ដល់​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​នោះ។

១- តើ​ខូឡាជេន​ប្រើ​ដើម្បី​អ្វី?

រាង​កាយ​របស់​យើង​នឹង​វិវត្តន៍​ទៅ​រក​ភាព​ចាស់ ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជាតិ​ខូឡាជេន​បន្តិច​ម្ដងៗ។ នៅ​ពេល​ដែល​មនុស្ស​យើង​ឈាន​ដល់​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ នោះ​ជាតិ​ខូឡាជេន​នឹង​បាត់​បង់​ពី​រាងកាយ​រហូត​ដល់ ១% ជា​រៀង​រាល់​ឆ្នាំ។ ដោយ​សារ​តែ​ការ​បាត់​បង់​នេះហើយ ​ទើប​ធ្វើ​ឲ្យ​ស្បែក​យើង​ចាប់​ផ្ដើម​ជ្រីវជ្រួញ ហើយ​​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​ឆ្អឹង​ និង​សន្លាក់ ព្រម​ទាំង​សរីរាង្គ​ផ្សេង​ៗ​ទៀត​ផង។ ដូច​នេះ​ហើយ​ទើប​សារធាតុ​បំប៉ន​ខូឡាជេន​គួរ​តែ​ត្រូវ​ប្រើ​ដើម្បី៖

-ថែទាំ​ស្បែក​ឲ្យ​នៅ​ស្អាត

-ជួយ​ឲ្យ​របួស​ឆាប់​សះ

-ជួយ​ទប់​ទល់​នឹង​ភាព​ចាស់

-ជួយ​ទប់​ទល់​នឹង​បញ្ហា​ឈឺ​សន្លាក់

-ថែទាំ​ការពារ​ឆ្អឹង និង​សន្លាក់

-ជួយ​បង្កើន​ម៉ាស់​សាច់ដុំ

-ជួយ​សក់​ និង​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ

២- តើ​កម្រិត​ខូឡាជេន​ប៉ុណ្ណា​ទើប​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​ប្រាស់?

នៅ​មិន​ទាន់​មាន​គោល​ការណ៍​ច្បាស់​លាស់​ស្ដី​ពី​កម្រិត​ប្រើ​របស់​ថ្នាំ​បំប៉ន​នេះនៅ​ឡើយ​ទេ ដូច​នេះ​ហើយ​កម្រិត​ប្រើ​របស់​វា​គឺ​អាស្រ័យ​លើ ទម្រង់ ​និង​មូល​ហេតុ​ដែល​យើង​​ត្រូវ​លេប​។

ឧទាហរណ៍​ដូច​ជា អ៊ីដ្រូលីស ខូឡាជេន (Hydrolyzed collagen) ដែល​ជា​ទម្រង់​ខូឡាជេន​​គេ​និយម​ប្រើ​បំផុត និង​ស្រូប​ចូល​រាង​កាយ​បាន​លឿន។ កម្រិត​ប្រើ​ប្រចាំ​ថ្ងៃ​របស់​វា​ដែល​តូច​ជាង​គេ គឺ ២,៥ ក្រាម។ កម្រិត​ប៉ុណ្ណេះ គឺ​អាច​ផ្ដល់​គុណ​ប្រយោជន៍​ដល់​សុខភាព​ស្បែក ជួយ​បន្ថយ​បញ្ហា​ឈឺ​សន្លាក់​ឆ្អឹង និង​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ប្រសិន​បើ​បង្កើន​កម្រិត​ដល់ ៥ ក្រាម ក្នុង​មួយ​ថ្ងៃ​គឺ​គេ​អាច​ឃើញ​ថា​ជួយ​បង្កើន​ម៉ាស់​របស់​ឆ្អឹង ថែម​ទៀត​ផង។ ចំពោះ​កម្រិត​ប្រើ​ដែល​ខ្ពស់​បំផុត គឺ ១៥ ក្រាម ដែល​ប្រើ​ដើម្បី​ជួយ​បង្កើន​ម៉ាស់​សាច់ដុំ និង​សមាសភាព​រាងកាយ។

ក្នុង​ការ​សិក្សា​ចំពោះ​ការ​ប្រើ​ប្រាស់​ថ្នាំ​បំប៉ន​នេះ គឺ​បាន​បង្ហាញ​ថា​មាន​សុវត្ថិភាព​ចំពោះ​អ្នក​ប្រើ​ប្រាស់ និង​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​រាង​កាយ​ឡើយ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/how-much-collagen-per-day#overdose

https://www.ncbi.nlm.nih.gov/pmc/articles/PMC6835901/

កំណែ​ប្រែបច្ចុប្បន្ន

07/10/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ពិតអត់ស្រីៗលាបឡេច្រើន មានកូនសម្រាលដោយវះកាត់ ស្បែកផុយមិនអាចដេរបាន?

ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម