គ្រោះថ្នាក់សរសៃឈាម

គ្រោះថ្នាក់សរសៃឈាម​ ឬ​ហៅ​ថា​ស្ត្រូក​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មាន​គ្រោះថ្នាក់សរសៃឈាម​​​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

គ្រោះថ្នាក់សរសៃឈាម

ពិតអត់? ពេលងូតទឹក ស្រោចទឹកលើក្បាលមុនគេ អាចធ្វើឲ្យគ្រោះថ្នាក់សរសៃឈាមខួរក្បាល?

មាន​ការ​លើក​ឡើង​ថា ការ​ស្រោច​ទឹក​ពី​លើ​ក្បាល​ និង​សក់​មុន​គេ​ នៅ​ពេល​ចូល​ងូត​ទឹក​ អាច​នាំ​ឲ្យ​យើង​មាន​ហានិភ័យ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ខ្ពស់​? តើ​ការ​លើក​ឡើង​បែប​នេះ ត្រឹមត្រូវ​ដែរ​ទេ? គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្វី​មួយ​រាំងស្ទះ​ការ​ផ្គត់ផ្គង់​ឈាម​​ទៅ​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល ឬ​នៅ​ពេល​ដែល​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​បែកធ្លាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខួរ​ក្បាល​ត្រូវ​បាន​បំផ្លាញ ឬ​ស្លាប់​។ អ្នក​ដែល​កើត​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល អាច​ប្រឈម​នឹង​ពិការភាព និង​បាត់បង់​ជីវិត​ផង​ក៏​មាន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! យ៉ាង​ណា​មិញ ចំពោះ​បញ្ហា​ដែល​ថា យើង​គួរ​តែ​ស្រោច​ទឹក​លើ​ជើង​មុន​គេ​ នៅ​ពេល​ងូត​ទឹក ដោយមិនត្រូវស្រោច​ទឹក​លើ​ក្បាល​ និង​សក់​មុន​គេ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នេះ គឺ​ជា​ការ​យល់​ខុស​ប៉ុណ្ណោះ។ [embed-health-tool-heart-rate] យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ មាន​ការ​កើន​ឡើង​ខ្ពស់​នៅ​ពេល​ដែល​យើង​ធ្លាប់​កើត​បញ្ហា​នេះ​ពី​មុន​មក​ ហើយ​ចំណែក​ឯ​ការ​បាត់បង់​ជីវិត​វិញ​ទៀតសោត​ គឺ​អាស្រ័យ​លើ​ទៅ​ប្រភេទ​នៃ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ហើយ​ក៏​មិន​សូវ​ឃើញ​កើត​ឡើង​ញឹកញាប់​ចំពោះ​អ្នក​អាយុ​ក្រោម​៤០​ឆ្នាំ​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ មូល​ហេតុ​ចម្បង​​នៃ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គឺ​បណ្តាល​មក​ពី​​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​កូលេស្តេរ៉ូល​ខ្ពស់ និង​ការ​ធាត់​ជ្រុល។ ក្នុង​ករណី​ដែល​យើង​ធ្វេសប្រហែស​ មិន​បាន​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ នោះ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​ខ្ពស់​ផង​ដែរ។ ការ​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល យើង​អាច​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​តាម​វិធី​ខាងក្រោម​នេះ គ្រប់គ្រង​ទម្ងន់ ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ កុំ​ជក់​បារី កាត់បន្ថយ​គ្រឿង​ស្រវឹង គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម តាមដាន​កម្រិត​កូលេស្តេរ៉ូល និង​សម្ពាធ​ឈាម​ជា​ប្រចាំ។ ចំណុចសំខាន់ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្វី​មួយ​រាំងស្ទះ​ការ​ផ្គត់ផ្គង់​ឈាម​​ទៅ​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល ឬ​នៅ​ពេល​ដែល​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​បែកធ្លាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខួរ​ក្បាល​ត្រូវ​បាន​បំផ្លាញ ឬ​ស្លាប់​។ អ្នក​ដែល​កើត​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល អាច​ប្រឈម​នឹង​ពិការភាព និង​បាត់បង់​ជីវិត​ផង​ក៏​មាន។ យ៉ាង​ណា​មិញ ចំពោះ​បញ្ហា​ដែល​ថា […]

ស្វែងរក គ្រោះថ្នាក់សរសៃឈាម

គ្រោះថ្នាក់សរសៃឈាម

គ្រោះថ្នាក់ទាំងនេះ​អាចកើតមាន បើ​ចូលគេង​ភ្លាមៗក្រោយបាយ

ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឲ្យយើង​មានអារម្មណ៍ស្កប់ស្កល់ ហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងយើង​មិនឲ្យធ្វើបែបនេះឡើយ។ នៅពេលយើង​កំពុងដេក​នៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការលើអាហារដែលយើង​ទើបញ៉ាំ ដែលអាចបង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​​ជា​ច្រើន​ដោយ​រាប់​ចាប់​ពី​បញ្ហា​ក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល​។ ១– គ្រោះថ្នាក់ដល់សុខភាពពេល​ចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំបាយ​រួច ក្រហាយទ្រូង ការក្រហាយទ្រូងគឺជាអារម្មណ៍ក្រហាយដែលចាប់ផ្តើមនៅតំបន់ចុងដង្ហើមហើយរាលដាលដល់ទ្រូង និង​បំពង់ក​របស់យើង​។ អាការៈ​​នេះ​​បណ្តាល​មក​ពី​កម្រិត​អាស៊ីដ​ក្រពះ​មាន​ច្រើន​​ពេក ជា​លទ្ធផល​​ដែល​បណ្តាល​មក​ពីការ​គេងភ្លាមៗ​​បន្ទាប់​​ពី​យើង​ញ៉ាំ​​អា​ហារ​រួច​។ អត្ថបទពាក់ព័ន្ធ៖ អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ ការច្រាលទឹកអាស៊ីដក្រពះ ការច្រាលទឹកអាស៊ីដក្រពះ កើតឡើងនៅពេលដែលសន្ទះចន្លោះក្រពះ និងបំពង់អាហារមិនអាចបិទបើក​បាន​ល្អ ដែល​អាច​ឲ្យ​អាស៊ីដ​ក្រពះហូរត្រឡប់​មក​បំពង់ក​វិញ​បាន​។ ការដេកបន្ទាប់ពីញ៉ាំបាយ​រួចគឺអាចបង្កឲ្យ​យើង​មានជំងឺនេះបាន។ ប្រ​សិន​បើការ​ចាល់អាស៊ីដ​បន្តកើតមាន នោះភ្នាសរំអិលក្នុងក្រពះយើង​នឹងអាចមានការខូចខាតបាន។ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) ការស្រាវជ្រាវបង្ហាញថា ការគេងភ្លាមៗ​បន្ទាប់ពីញ៉ាំបាយ​រួច​​អាចបង្កើន​ហានិភ័យនៃជំងឺគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។ ក្រុម​អ្នកស្រាវ​ជ្រាវបាន​សិក្សា​ទៅលើមនុស្សដែលមានសុខ​ភាព​ល្អ​ចំនួន ៥០០ នាក់ ដែល​ពាក់​កណ្តាល​មាន​ជំងឺគ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល​ និងពាក់​កណ្តាល​ទៀត​មាន​រោគសញ្ញា​នៃជំងឺដាច់​សរសៃ​ឈាម​ខួរក្បាល​ស្រួចស្រាល់​។ អ្នក​ដែល​ទុកបន្លោះ​ពេល​យូរ​ក្នុង​ការ​ដេក​បន្ទាប់​ពីការញ៉ាំអាហារ នឹងមានហានិភ័យទាបនៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ទោះបីជាការស្រាវជ្រាវ​មិន​អាចផ្តល់ហេតុផលពិត​ប្រាកដសម្រាប់​សមាគមក៏ដោយ ក៏អ្នកស្រាវជ្រាវ​ជឿជាក់​ថា​វា​អាចមាន​ការទាក់​ទងនឹង​ការ​ច្រាល់អាស៊ីដ​ពីក្នុង​ក្រពះ​ផង​ដែរ។ ការចាល់អាស៊ីដ​ក្រពះអាចបណ្តាល​ឲ្យយើង​គេងមិន​ដក​ដង្ហើម​ដែល​នេះ​ជា​បញ្ហា​មួយ​ក្នុង​ការផ្សារ​ភ្ជាប់​​នឹងជំងឺដាច់សរសៃឈាម​ខួរ​ក្បាល។​ ម៉្យាងទៀតដំណើរនៃ​ការ​រំលាយ​អាហារ​ក៏​អាច​មានឥទ្ធិពល​​លើ​សម្ពាធ​ឈាម​ កម្រិត​ជាតិ​ស្ករក្នុង​ឈាម និង​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល ដែលទាំងអស់​នេះ​អាច​នាំឲ្យមាន​ហានិ​ភ័យនៃ​ជំងឺគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។ អត្ថបទពាក់ព័ន្ធ​៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ២– តើត្រូវរង់ចាំដល់ពេលណា? ប្រព័ន្ធរំលាយអាហាររបស់យើង ប្រហែល​ជាត្រូវការ​ពេល​វេលារ​ហូតដល់៣​ម៉ោងដើម្បី​ដំណើរ​ការ​ក្នុង​ការរំលាយ​អាហារ​បានពេញ​លេញ​។ ដូច្នេះ ​យើង​ត្រូវព្យាយាម​កុំដេក​ឲ្យបានយ៉ាងហោចណាស់​ពីរម៉ោង​បន្ទាប់​ពី​ញ៉ាំអាហារ​រួច។ បន្ទាប់​ពី​​អាហារ​ក្នុង​ពោះ​យើង​​បានបែកចែក​ពីក្រពះ​ហើយ វានឹងធ្វើឲ្យយើង​គេងលក់​បាន​ស្រួល​ជាង​មុន​។ ៣– អ្វីដែលយើង​មិនគួរធ្វើបន្ទាប់ពីញ៉ាំ​បាយ​រួច ជក់បារី ការសិក្សាបានបង្ហាញថា​ការ​ជក់បារី​បន្ទាប់​ពីញ៉ាំ​អាហាររួច អាចបង្កហានិភ័យខ្ពស់​ជាង​មុន ១០ ដង ដោយសារ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត​។ ងូតទឹក ការងូតទឹកបន្ទាប់ពីញ៉ាំ​អាហាររួចត្រូវ​បាន​គេបង្ហាញថា អាចបណ្តាលឲ្យមាន​បញ្ហា​រំលាយអាហារ​បាន។ នៅ​ពេល​យើង​ងូតទឹក​ចលនា​ឈាម​ត្រូវ​បាន​ទាញ​ទៅ​ក្នុង​ខ្លួន […]


គ្រោះថ្នាក់សរសៃឈាម

បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

ជា​ទូទៅ ក្នុង​ពេល​សម្រាក ចង្វាក់​បេះ​ដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់​ពី​ ៦០-១០០​ដង/នាទី។ បើ​បេះ​ដូង​មាន​អត្រា​នៃ​ការ​លោត​ច្រើន​ជាង ​១០០​ដង/នាទី ​នៅ​ពេល​សម្រាក មានន័យ​ថា បេះ​ដូង​យើង​លោត​ញាប់​ខុស​ប្រក្រតី​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី។ ក្នុង​ករណី​បេះ​ដូង​ដើរ​ញាប់ អាច​នាំ​ឲ្យ​រំខាន​ដល់​មុខ​ងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង​ស្លាប់​បាន តែ​នៅ​ពេល​ខ្លះ បេះ​ដូង​ដើរ​ញាប់​មិន​បង្ក​ជា​រោគ​សញ្ញា ឬ​ផល​វិបាក​អ្វី​ឡើយ ហើយ​ការ​ដែល​បេះ​លោត​ញាប់​អាច​បណ្ដាល​មក​ពី៖ -​ ជំងឺ​បេះ​ដូង - ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន - ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន - ប្រើ​ប្រាស់​ថ្នាំ -​ មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា ស្ត្រេស ឬ​ថប់​បារម្មណ៍ - កង្វះ​គ្រាប់​ឈាម - អាយុ ឬ​គ្រួសារ​មាន​ប្រវត្តិ​មាន​បញ្ហា​បេះ​ដូង​ដើរ​ញាប់៕ លើស​ពី​នេះ នៅ​មាន​បញ្ហា​ច្រើន​ទៀត ដែល​ដាក់​សម្ពាធ​លើ​បេះ​ដូង ឬ​ការ​ខូច​ជាលិកា​បេះ​ដូង ជា​ហេតុ​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា បេះ​ដូង​លោត​ញាប់ អាច​កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្វី​មួយ​ខុស​ធម្មតា​ក្នុង​បេះ​ដូង ដែល​នាំ​ឲ្យ​ចរន្ត​អគ្គិសនី​រត់​លឿន​ពេក (បញ្ជាក់៖ ចង្វាក់​បេះដូង ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ចរន្ត​អគ្គិសនី​ជា​ច្រើន​រត់​នៅ​ក្នុង​ជាលិកា​បេះ​ដូង)។ ដូច​នេះ​ហើយ មាន​តែ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ឬ​កា​ទទួល​បាន​ការ​​ព្យាបាល​ជំងឺ ទើប​អាច​កាត់​បន្ថយ និង​គ្រប់​គ្រង​បញ្ហា​បេះ​ដូង​ដើរ​ញាប់ ឬ​គ្រប់​គ្រង​ជំងឺ​ដែល​បណ្ដាល​ឲ្យ​បេះ​ដូង​លោត​ញាប់​នេះ។


គ្រោះថ្នាក់សរសៃឈាម

មូលហេតុកើតជំងឺស្ទះសសៃឈាមបេះដូង និងវិធីសង្គ្រោះ (វីដេអូ)

ជំងឺនេះ​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​សរសៃ​ឈាម​ដែល​នាំ​ទៅ​ចិញ្ចឹម​បេះដូង ក្រិន ឬស្ទះ ធ្វើឲ្យ​បេះដូង​ខូច ស្លោក​ ឬ​រលួយ។ជំងឺ​​សរសៃ​ឈាម​បេះដូង​​ច្រើន​​កើត​​មាន​​ឡើង​​លើ​​ក្រុម​​មនុស្ស​​​ទាំង​បុរសស្ត្រីដែល​មាន​ជំងឺ​លើស​ឈាម ទឹកនោមផ្អែម ធាត់ខ្លាំង លើស​ជាតិ​ខ្លាញ់ ជក់បារី ញ៉ាំស្រាច្រើន។ អត្ថបទពាក់ព័ន្ធ: ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត តើ​មក​ពី​អ្វី? គាំងបេះដូងអាចឆក់យកជីវិតគ្រប់វិនាទី តើយើងត្រូវសង្គ្រោះអ្នកជំងឺរបៀបណា? ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង កត្តាសំខាន់ ៣​ ជួយបង្ការការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង តោះសាក​អាវ៉ង់​មើល៍​​ប្រុសៗ! បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង


គ្រោះថ្នាក់សរសៃឈាម

Femoral Artery Aneurysm (ជំងឺ​ប៉ោង​សរសៃ​ឈាមក្រលៀន)

និយមន័យតើ​ជំងឺ​ប៉ោងសរសៃ​ឈាមក្រលៀន​ជា​អ្វី​? សរសៃ​ឈាម​ភ្លៅ​គឺ​ស្ថិត​នៅ​ម្ដុំ​ក្រលៀន​​អាច​បង្ក​ជា​ការ​ប៉ោង​បាន ដែល​​បង្ក​ឡើង​ដោយ​សារ​ភាព​ខ្សោយ​នៃ​ស្រទាប់​ជញ្ជាំង​សរសៃ​ឈាម​នេះ​។ ការប៉ោងនេះ​អាច​ធ្លាយ​ហើយ​យាយី​ដល់​ជីវិត​អ្នក​ជំងឺ​ប្រសិន​បើ​មាន​ការ​ហូរ​ឈាម​ខ្លាំង។​ការប៉ោងនេះ​អាច​បង្កើត​ជា​កំណក​ឈាម​ដែល​អាច​ទៅ​ជា​កាត់​ជើង​ចោល​ក៏​មាន​។ តើ​ជំងឺ​ប៉ោងសរសៃ​ឈាមក្រលៀនឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឬ​ទេ? ជំងឺប៉ោងសសៃឈាមក្រលៀន​​ជា​ប្រភេទ​​ជំងឺ​កើត​ញឹក​ញាប់​មួយ​របស់​ជំងឺ​ប៉ោងសរសៃ​ឈាម​។ ជំងឺប៉ោងសសៃឈាមក្រលៀន​​​ភាគ​ច្រើន​កើត​លើ​ស្ត្រី​និង​បុរស​វ័យ​ចំណាស់​ (បុរស​ភាគ​ច្រើន)។ រោគ​សញ្ញារោគ​សញ្ញា អ្នក​ជំងឺ​ប៉ោងសសៃឈាមក្រលៀន​​កម្រ​មាន​រោគសញ្ញា​មក​ពី​ប្រភេទ​ជំងឺ​បែប​នេះ​ណាស់​ ភាគច្រើន​គេ​រក​ឃើញ​ពេល​ពិនិត្យ​កាយ​សម្បទា​ទូទៅ​ពេល​ឆែក​សុខភាព​ប៉ុណ្ណោះ​។ ដូចនេះ​យើង​នឹង​មិន​អាច​ដឹង​ថា​មាន​ជំងឺ​ប៉ោងសសៃឈាមក្រលៀន​​មុន​បាន​នោះ​ទេ​ទោះ​វា​មាន​ទំហំ​ធំ​ក៏​ដោយ។ ជំងឺ​ប៉ោងសរសៃឈាមក្រលៀន​នេះកើត​នៅ​លើ​ជិត​ស្រទាប់​ស្បែក​គឺ​អាច​ឲ្យ​ទៅ​ជា​ហើម​និង​ការ​ឈឺ​ចាប់​ហើយ​ការ​ប៉ោង​ធំ​នឹង​លេច​ឡើង។ សញ្ញា​នេះ​មាន​ដូជជា​៖ ហូរ​ឈាម កើន​ចង្វាក់បេះដូង ការ​ឈឺ​ចាប់ វិលមុខ​និង​ស្រាល​ក្បាល ផលវិបាក​ធ្ងន់ធ្ងរ​ពី​ជំងឺប៉ោង​សរសៃ​ឈាមក្រលៀន​​នេះ​អាច​បណ្ដាល​ឲ្យ​ស្លាប់​ប្រសិន​បើ​ជួយ​សង្រ្គោះ​មិន​ទាន់ពេល​​ទេនោះ​​។ តើ​ត្រូវ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា​? ប្រសិន​បើ​គ្នាយើង​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​ ព្រោះរាងកាយមនុស្ស​ម្នាក់​ៗ​អាច​នឹង​ឆ្លើយ​តប​ជាមួយ​មេរោគ​ផ្សេង​ៗ​ពី​គ្នា​ដូច​នេះ​បើ​មាន​អ្វី​មិន​ច្បាស់​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តែជាង ១០នាទី Appថ្មីពីGoogle អាចវិភាគដឹង អ្នកមានជំងឺក្រលៀន មូលហេតុតើ​ជំងឺ​ប៉ោងសរសៃ​ឈាម​ក្រលៀនកើត​បាន​ដូច​ម្ដេច? មិន​ទាន់​មាន​អំណះអំណាង​ប្រាកដ​ណាមួយ​នៅ​ឡើយ។ កត្តា​ហានិភ័យតើ​កត្តា​ប្រឈម​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ? កត្តា​ដែល​ចូល​រួម​នោះ​មាន​ដូចជា៖ ជំងឺ​កក​ស្ទះ​សរសៃ​ឈាម លើសសម្ពាធ​ឈាម ការ​បង្ក​រោគ​ដោយ​បាក់តេរី ការ​ជក់​បារី មាន​ការ​វះកាត់​កែ​លម្អ​សរសៃ​ឈាម រោគ​សញ្ញា​និង​ការ​ព្យាបាល  រោគ​វិនិច្ឆ័យ ការ​ថត​ស្កេន​និង​ថត​អេកូ​គឺ​ជា​វិធី​ដែល​គេ​ប្រើ​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​និង​រក​មើល​ភាព​មិន​ធម្មតា​របស់​សរសៃ​ឈាម។ ស៊ីធី​ស្កេន​ប្រើ​កាំ​រស្មី​ដើម្បី​ថត​មើល​សរីរាង្គ​ផ្នែក​ខាង​ក្នុង​ដើម្បី​ឲ្យ​គ្រូពេទ្យ​មើល​ឃើញ​ពី​ទម្រង់​ រូបរាង​របស់​សរសៃឈាម​តួយ៉ាង​រក​មើល​ការ​កក​ស្ទះ​ ប៉ោង​និង​ភាព​ខ្សោយ​ដែល​អាច​កើត​ឡើង​លើ​សរសៃឈាម។ ការ​ព្យាបាល បន្ទាប់​ពី​កំណត់​រោគ​វិនិច្ឆ័យ​បាន​ហើយ​ការ​សម្រេច​ថា​ត្រូវ​កែ​លម្អ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ភ្លាម​ៗ​។ ករណី​មួយ​ៗ​គឺ​មាន​ភាព​ខុស​ៗ​គ្នា​ហើយ​ការ​សម្រេច​ថា​ត្រូវ​ធ្វើ​របៀប​ណា​គឺ​ពឹង​ផ្អែក​លើ​គ្រូពេទ្យ​ជំនាញ​ថា​ត្រូវ​វះកាត់​ភ្លាម​ៗ​ឬ​រង់​ចាំ​មើល​ការ​វិវឌ្ឍ​សិន​ដែល​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។ មាន​កត្តា​ជា​ច្រើន​ដែល​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត​ដូចជា៖ ទំហំ ទីតាំង​នៃ​សរសៃ​ឈាម​​វា​នៅ​លើ​ឬ​ក្រោម​ថង់​ដក់​នោះ​ វត្តមាន​នៃ​កំណក​ឈាម​ និង​លក្ខខណ្ឌ​សុខភាព​របស់​អ្នក​ជំងឺ​ផ្ទាល់។ ការ​ព្យាបាល​ផ្សេង​ទៀត​មាន​ដូច​ជា​ថ្នាំ​បញ្ចុះ​ឈាម​និង​បន្ថយ​ជាតិ​ខ្លាញ់​ជាដើម។ ថ្នាំ​ប្រភេទ​ Belta-Blocker អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បន្ថយ​សំពាធ​ដែល​ជួយ​កុំ​ឲ្យ​មាន​ការ​ធ្លាយ។ ចំណេះដឹង​បន្ថែមតើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជៀសវាងប៉ោង​នៅ​សរសៃ​ឈាមក្រលៀននេះ​? ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដែល​អាច​យក​ទៅ​អនុវត្ត​បាន​ដូចជា៖  បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​ដូចជា​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន គ្រាប់​ធញ្ញជាតិ បន្លែ​បៃតង​ដែល​អាច​ជួយ​ការ​ពារ​ការ​ក​កើត​ជា​ជំងឺ​ដក់​ថង់​នេះ​។ សាច់​ក្រហម​និង​សាច់​បក្សី​ដែល​មាន​ខ្លាញ់​ឆ្អែត​កម្រិត​ទាប​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ប្រភព​នៃ​ប្រូតេអ៊ីន។ ផលិត​ផល​ទឹក​ដោះ​គោ​ដែល​មាន​ខ្លាញ់​ទាប​ក៏​បង្ហាញ​ថា​ល្អ​សម្រាប់​សុខភាព​យើង​​ដែរ។ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ទៅលើបេះដូង អាច​ធ្វើ​ឲ្យ​មាន​ចលនា​ឈាម​រត់​បាន​ស្រួល​ទៅ​បេះដូង តាម​សរសៃ​ឈាម​ផ្សេង​ៗ​ទៀត។ បញ្ឈប់​ការ​ជក់​បារី​ដោយសារ​តែ​គេ​បង្ហាញ​ថា​អាច​កាត់​បន្ថយ​កត្តា​ហានិភ័យ​បាន​ច្រើន​ ត្រូវ​ត្រួតពិនិត្យសុខភាព​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ។


គ្រោះថ្នាក់សរសៃឈាម

ផឹកស្រាលាយកូកាអ៊ីន អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ

ការ​ផឹកគ្រឿងស្រវឹង​ច្រើន ដូចជា ស្រា និងស្រាបៀរ អាចបណ្ដាល​ឲ្យសម្ពាធ​ឡើង​ខ្ពស់ ខូចសាច់រុំ​បេះដូង រលាកថ្លើម ខ្លាញ់ដុំថ្លើម រលាកលំពែង និង​ដាច់សរសៃឈាម​ខួរក្បាល។ តែ​ក្នុងករណី​​ផឹកស្រា ហើយ​ប្រើថ្នាំកូកាអ៊ីនទៀត វានឹង​បង្កើន​ជាតិ​ពុល​កាន់តែ​ខ្លាំង។ ១. ការកើនឡើងជាតិពុល ការប្រើ​ថ្នាំ​កូកាអ៊ីន លាយ​ជាមួយ​អាល់កុល បង្កើន​បាន​ជាតិ​សារធាតុ​ថ្មីមួយ ហៅថា Cocaethylene។ សារធាតុ​ថ្មីនេះ ខ្លាំងជាង​សារធាតុ​អាល់កុល ឬកូកាអ៊ីន​តែឯង​ទៅទៀត ដោយ​វាបង្កើន​ជាតិ​ពុល​ក្នុង​បេះដូង ថ្លើម និង​សរីរាង្គ​ផ្សេងទៀត។ ២. ប្រឈម​នឹង​ជំងឺ​ដាច់សរសៃឈាមខួរក្បាល​ភ្លាមៗ ជំងឺដាច់សរសៃឈាមខួរក្បាល អាច​កើតឡើង​ភ្លាមៗ នៅពេល​​ផឹក​ស្រា លាយ​ជាមួយ​កូកាអ៊ីន។ ការប្រើប្រាស់​កូកាអ៊ីន បង្កើន​ហានិភ័យ​នៃ​ជំងឺដាច់សរសៃឈាម​ខួរក្បាល ដោយ​វាធ្វើឲ្យ​សរសៃឈាម​រួមតូច ចង្វាក់បេះដូង និង​សម្ពាធឈាម​កើនឡើង ហូរឈាម​ខួរក្បាល​ភ្លាមៗ និង​បង្កើន​កំណក​ឈាម។ ចំណែក​សារធាតុ Cocaethylene អាច​បង្កើន​ហានិភ័យ​កាន់តែ​ខ្លាំង នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ដោយសារ​វាអាច​ស្ថិតនៅ​ក្នុង​រាងកាយ​បាន​រយៈពេល​ជាច្រើន​ថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ? ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ ក្រៅពី​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​ស្លាប់ភ្លាមៗ ឬពិការរាងកាយ ការ​ផឹកស្រា លាយ​ជាមួយ​កូកាអ៊ីន​នេះ អាចបណ្ដាល​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ជាច្រើន​ទៀត ដូចជា គាំងបេះដូង ប្រកាច់ ខួចថ្លើម ថប់បារម្ភ គិតមិន​បាន​ច្បាស់លាស់ និង​វង្វេង​ជាដើម។ ចំណែក​ស្ត្រីពពោះ​វិញ […]


គ្រោះថ្នាក់សរសៃឈាម

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល អាចប៉ះពាល់​ស្នេហា​ មិត្ត​ភាព គ្រួសារ

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជះ​ឥទ្ធិពល​មិន​ត្រឹម​តែ​អ្នក​ជំងឺ​ផ្ទាល់​នោះ​ទេ​វា​អាច​មាន​អំពើ​លើ​ស្នេហា,គ្រួសារ​និង​មិត្ត​ភាព​ផង​ដែរ​។ដូចនេះ​ហើយ​ការ​រួច​ផុត​ពី​ជំងឺ​នេះ​ហើយ​ក៏​នៅ​តែ​ពិបាក​ដែរ។ប្រសិន​បើ​អ្នក​មិន​អាច​នឹក​ឃើញ​ថា​ការ​លំបាក​នោះ​ជា​អ្វី​ទេ​អត្ថបទ​ខាង​ក្រោម​នេះ​នឹង​ប្រាប់​អ្នក។ ទំនាក់ទំនង​ស្នេហា​ប៉ះពាល់​យ៉ាង​ដូច​ម្ដេច​ទៅ? ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​គឺ​អាច​ប៉ះពាល់​ទៅ​លើ​អ្នក​និង​ដៃ​គូ​របស់​អ្នក​។អ្នក​ជំងឺ​អាច​នឹង​ត្រូវ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​,ការ​រឹង​សាច់​ដុំ,ឈឺ​ក្បាល,ល្ហិតល្ហៃ​និង​ស្ពឹក​អវយវៈ​ផង​ដែរ។​អ្នក​ជំងឺ​អាច​នឹង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន​ដូចជា​ស្លៀក​សំលៀក​បំពាក់​,ញ៉ាំ​អាហារ​និង​ងូត​ទឹក​ជា​ដើម។អ្នក​អាច​នឹង​មាន​អារម្មណ៍​ទើស​ទាល់​ដែល​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​បែប​នេះ​។ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​ខូចខាត​ខួរក្បាល​ដែល​បញ្ជា​លើ​វេទនារម្មណ៍​។ ការ​ផ្លាស់​ប្ដូរ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ទំនាក់​ទំនង​របស់​អ្នក។ បន្ទាប់​ពី​រង់​គ្រោះ​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​,តួនាទី​នៃ​ដៃ​គូរ​អាច​ត្រូវ​ផ្លាស់ប្ដូរ​។គាត់​ត្រូវ​ជា​អ្នក​ថែ​ចម្បង​របស់​អ្នក​និង​គ្រួសារ​ដូចជា​ផ្នែក​ហិរញ្ញវត្ថុ​ជា​ដើម។ហើយ​វា​ត្រូវ​ការ​ពេល​ច្រើន​សម្រាប់​ពួក​គាត់​ដើម្បី​សម្រប​ទៅ​នឹង​ស្ថាន​ភាព​នេះ។ អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្រណុក​ព្រោះ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន។ហើយ​ពិបាក​នឹង​និយាយ​គ្នា​ពី​បញ្ហា​ទាំង​នេះ​ជាមួយ​ដៃ​គូ​អ្នក។លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ទទួល​ការ​ជំទាស់​ពី​ដៃ​គូ​អ្នក​ទៀត​ផង។ តម្រេក​តណ្ហា​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ពេល​អស់​កម្លាំង​,ថប់បារម្ភ,ឈឺចាប់​,បាក់​ទឹក​ចិត្ត​,ខ្សោយ​សាច់ដុំ​និង​រោយ​សាច់​ដុំ​ជា​ដើម។ ចុះ​គ្រួសារ​វិញ​ប៉ះពាល់​បែប​ណា? សមាជិក​គ្រួសារ​អាច​នឹង​មិន​យល់​ពី​ស្ថាន​ភាព​ដែល​កំពុង​ជួប​ប្រទះ​និង​អារម្មណ៍​ដែល​មាន​ក្នុង​អំឡុង​ពេល​នេះ​ទេ។តួនាទី​របស់​អ្នក​ក្នុង​គ្រួសារ​អាច​ត្រូវ​ផ្លាស់​ប្ដូរ​។ពួក​គាត់​ត្រូវ​រ៉ាប់​រង​ច្រើន​ជាង​មុន​ដូចជា​៖រៀប​ចំ​ម្ហូប​អាហារ​,រក​ចំណូល​,ចិញ្ចឹម​កូន​ៗ​និង​សម្អាត​ផ្ទះ​សម្បែង​ជា​ដើម។អ្នក​នឹង​មាន​អារម្មណ៍​ថា​ដូចជា​បន្ទុក​របស់​គេ​ព្រោះ​ថា​អ្នក​មិន​អាច​ជួយ​អ្វី​បាន​ដូច​ពី​មុន។ កូន​ៗ​របស់​អ្នក​ក៏​ត្រូវ​មាន​តួ​នាទី​ផង​ដែរ​ដើម្បី​សម្រប​ទៅ​នឹង​ការ​ពិត​ដែល​ឪពុក​ម្ដាយ​មាន​អាការ​ទាំង​នេះ​ហើយ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​ពួក​គេ​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវការ។ព្រោះ​ថា​អ្នក​ជំងឺ​មិន​អាច​ចូល​រួម​សកម្មភាព​សង្គម​ហើយ​គិត​ថា​ទាំង​នេះ​ជា​កំហុស​របស់​ខ្លួន។ កូន​របស់​អ្នក​ដែល​មាន​គ្រួសារ​ហើយ​អាច​នឹង​មិន​មាន​ពេល​សម្រាប់​ថែ​ទាំ​អ្នក​ដិត​ដល់​នោះ​ទេ​ព្រោះ​ថា​គេ​មាន​ប្ដី​ឬ​ប្រពន្ធ​និង​កូន​ៗ​សម្រាប់​មើល​ថែ​ដូច​គ្នា។ មិត្ត​ភាព​បន្ទាប់​ពី​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល មិត្តភាព​អាច​ផ្លាស់​ប្ដូរ​ដូច​គ្នា​ក្រោយ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។មិត្ត​របស់​អ្នក​អាច​នឹង​មិន​មាន​ភាព​ស្និត​ស្នាល​នៅ​ពេល​ដែល​នៅ​ជិត​អ្នក។​ពួក​គេ​អាច​នឹង​មិន​មក​រក​អ្នក​ព្រោះ​ថា​មិន​ដឹង​ជួយ​អ្វី​បាន។​អ្នក​មិន​អាច​ធ្វើ​សកម្ម​ភាព​ដែល​អ្នក​ធ្លាប់​ធ្វើ​ជាមួយ​ពួក​គេ​ដូច​ពេល​ពី​មុន​បាន​ដូចជា​(លេង​បាល់,ចេញ​ទៅ​ក្រៅ​ញ៉ាំ​អី​និង​លេង​កូន​កូល​ជាដើម) អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ខ្លះ​បាត់​បង់​មិត្ត​ដោយ​សារ​តែ​មិន​អាច​ចូល​រួម​សកម្ម​ភាព​ទាំង​នេះ​បាន​,មាន​បញ្ហា​កាយ​សម្បទា,បរិស្ថាន​មិន​អំណោយ​ផល​,បម្រែបម្រួល​ក្នុង​សង្គម​និង​ការ​ថយ​ចុះ​នៃ​កម្លាំង​ចិត្ត​ផង​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ត្រូវ​រក្សា​មិត្តភាព​ទោះ​ជា​ការ​លើក​ទឹក​ចិត្ត​និង​គាំ​ទ្រ​មាន​ភាព​ខុស​គ្នា​ពី​គ្រួសារ​​ក៏​ដោយ​តែ​ពួក​គេ​អាច​នឹង​ជា​កម្លាំង​ចិត្ត​នៅ​ពេល​ក្រោយ​ដែល​អ្នក​សះ​ស្បើយ។ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សំពាធ​ក្នុង​ទំនាក់ទំនង​ស្នេហា,គ្រួសារ​និង​មិត្ត​ភាព។ហើយ​ការ​យល់​ដឹង​ពី​បញ្ហា​ចម្បង​និង​ភាព​លំបាក​របស់​វា​អាច​ធ្វើ​ឲ្យ​អ្នក​យល់​ច្បាស់​ពី​ភាព​អវិជ្ជមាន​របស់​ជំងឺ​នេះ​ហើយ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ការពារ​និង​រៀប​ចំ​ប្រសិន​បើ​នរណា​ម្នាក់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​នេះ។


គ្រោះថ្នាក់សរសៃឈាម

Hemorrhagic stroke (​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល)

និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល? ជំងឺដាច់​សរសៃឈាម​ខួរ​ក្បាល ជា​ភាសា​បច្ចេកទេស​ហៅថា Hemorrhagic stroke សំដៅ​លើ​ជំងឺ​កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​​ផ្នែក​ណា​មួយ​របស់​ខួរ​ក្បាល ត្រូវ​បាន​កាត់​ផ្ដាច់ ឬ​ត្រូវ​បាន​កាត់​បន្ថយ។ កោសិកា​ខួរ​ក្បាល អាច​ស្លាប់​យ៉ាង​លឿន​ បើ​មិន​មាន​អុកស៊ីហ្សែន​​ដឹក​ជញ្ជូន​ដោយ​ឈាម​ទៅ​ចិញ្ចឹម​ទេ​នោះ ​ហេតុ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ខូច​ជា​រាង​រហូត។ ជំងឺដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​អាចមាន​សភាព​ធ្ងន់ធ្ងរ ឬ​ស្រាល ហើយ​ផល​វិបាក​របស់ជំងឺ ​អាច​នៅ​ចន្លោះ​ពី​ជាសះស្បើយ​​ ទៅ​ដល់​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ជំងឺដាច់សរសៃ​ឈាម​ខួរ​ក្បាល (Hemorrhagic stroke) ជា​ប្រភេទ​មួយ​ជំងឺ​សរសៃឈាម​ខួរ​ក្បាល ​អាច​ហៅ​បាន​ថា ជា​ការ​ហូរ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល (Intracerebral hemorrhage – ICH)។ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដាច់​បែក ហើយ​ឈាម​កើន​ឡើង​នៅ​ក្នុង​ជាលិកា​នៅ​ជុំវិញ​សរសៃ​ឈាម​នោះ ធ្វើ​ឲ្យ​មាន​សម្ពាធ​ទៅ​លើ​ខួរ​ក្បាល បណ្ដាល​ឲ្យ​បាត់​បង់​ឈាម​ទៅ​ចិញ្ចឹម​កន្លែង​នៅ​ជុំវិញ​ទីតាំង​ដែល​ដាច់​សរសៃ​ឈាម​នោះ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ​ទាន់​ពេល​វេលា ជា​​រឿងសំខាន់​ណាស់​ ដើម្បី​មាន​ឱកាស​អ្នក​ជំងឺ​អាច​រស់​រាន​មាន​ជីវិត និង​ជា​សះស្បើយ​ពី​ជំងឺ ខណៈការ​ការ​ពារ ក៏​សំខាន់​ដូច​គ្នា​។ បើ​សិនគ្នា​យើង​មាន​ជំងឺ​ អាច​គ្រប់​គ្រង​កត្តា​គ្រោះ​ថ្នាក់​បាន ​នឹង​បន្ថយ​ឱកាស​កើត​ជំងឺ​នេះ​កាន់​តែ​ច្រើន។ ២- ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាលកើត​មាន​ញឹក​ញាប់​ទេ? ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល មិន​សូវ​កើត​មាន​ទេ ហើយ​មាន​តែ​១ ៥% ​ក្នុង​ចំណោមអ្នក​មាន​​ជំងឺ​សរសៃឈាម​ខួរ​ក្បាល​ទាំង​អស់ ស្ថិត​ជា​ករណី​ជំងឺ​នេះ ប៉ុន្តែជំងឺ​នេះ​ ជា​មូល​ហេតុ​ធ្វើ​​ជំងឺ​សរសៃឈាមខួរ​ក្បាល​​ប្រហែល ៤០​% បាត់​បង់​ជីវិត។ រោគ​សញ្ញា ៣- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ