ជឿអត់! ក្មេងៗចូលចិត្តលេងដីភក់ ភាគ​ច្រើន​មាន​សុខភាពល្អហើយ​ឆ្លាត​ទៀត

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 29/06/2020 . អាន 3 នាទី
Share now

សារជាតិរបស់ក្មេង គ្នាយើងសុទ្ធតែដឹងច្បាស់ហើយ រពឹស ខូច ពិសេសចូលចិត្តលេងអ្វីប៉ាម៉ាក់ហាម ដូចជារឿងលេង​ដី​ជា​ដើម ​ចាប់​មិន​ឈ្នះ​ទេ​ ភ្លេចខ្លួនតែមួយភ្លែត ទៅលេងបាត់។ ប៉ាម៉ាក់ ភាគច្រើនមិនចូលចិត្តឲ្យកូនលេង​ដីទេ ព្រោះ​គិត​ថាកខ្វក់​ ប៉ុន្តែការសិក្សា​បែប​វិទ្យាសាស្រ្ត​រកឃើញ​ពីមូលហេតុនាំឲ្យក្មេងៗ​ចូលចិត្តលេងដី (សំដៅលើភក់ប៉ុណ្ណោះ) និង​គុណសម្បត្តិជាច្រើន​ថែមទៀត​ អត្ថបទខាងក្រោយអាចពន្យល់បាន។

១- លេងដីភក់អាចធ្វើឲ្យក្មេងសប្បាយចិត្ត

ការសិក្សាជាច្រើនអាចបង្ហាញថា រឿងមួយចំនួនដែលក្មេងៗចូលចិត្តលេង ចូលចិត្តធ្វើ គឺពួកគេស្គាល់ ដឹងឮ តាមរយៈសុភាវ​គតិ ​មានន័យថា ជាធម្មជាតិរបស់ក្មេង ពិសេសភាពសប្បាយរីករាយនៅពេលបានលេងដី (ដីភក់)។ ផ្អែកលើការសិក្សា​ថ្មីៗ​នេះបង្ហាញ​ថា ភាព​កខ្វក់​ក្នុងដី មានផ្ទុកពពួកបាក់តេរីតូចៗ ដែលគេហៅថា Mycobacterium Vaccae ដែលមានសមត្ថ​ភាព​អាចរំញោច​ប្រព័ន្ធ​ភាព​ស៊ាំ បង្កើន​កម្រិត​អ័រម៉ូនសេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាល ដែលជាផ្នែកមួយនៃ​អ័រម៉ូន​អង់​ឌូហ្វីន (Endorphin) អាចជួយបន្ធូរអារម្មណ៍ រំងាប់អារម្មណ៍ និងជួយឲ្យអារម្មណ៍ធូរស្រាល។

អ្នកវិទ្យាសាស្ត្រនិយាយថា ការប៉ះពាល់ជាប្រចាំទៅលើបាក់តេរីប្រភេទនេះ អាចជួយក្មេងកាត់បន្ថយ​បញ្ហា​បាក់ទឹក​ចិត្ត និយាយឲ្យខ្លី ជួយឲ្យពួក​គេសប្បាយ​ចិត្ត។

២- ជួយឲ្យសុខភាពល្អ

ក្មេងចូលចិត្តលេងដីភក់ គ្នាយើងភាគច្រើនគិតថា នាំឲ្យឆ្លងមេរោគ ប៉ះពាល់សុខភាព ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រ​បែរ​ជា​ថា អាច​ជួយ​ឲ្យ​ក្មេង​មានសុខភាពល្អទៅវិញ។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថា អនាម័យ​នៅ​លើ​ពិភព​លោក​បច្ចុប្បន្ន​ ជាមូលហេតុនាំឲ្យក្មេងៗកាន់តែប្រឈមបញ្ហា​អាលែកហ្ស៊ី និងជំងឺហឺតទាំងវ័យក្មេង។ ការប៉ះពាល់ជាមួយភាពកខ្វក់ និងមេរោគ អាច​ជួយ​ជំរុញប្រព័ន្ធភាពស៊ាំ​​របស់​​ក្មេង​ប្រឆាំង​​អាលែកហ្ស៊ី​កាន់​តែ​ខ្លាំងឡើង។ នេះហើយជាហេតុផលនាំឲ្យអ្នកវិទ្យាសាស្ត្រជឿថា ក្មេងលេង​ដី​ភក់ អាចជួយឲ្យមានសុខភាពល្អ។

អត្ថបទពាក់ព័ន្ធ៖

៣- លេងដីភក់ស្មើទៅនឹងការបង្រៀនកូនក្នុងកម្រិតឥតខ្ចោះមួយ

នៅពេលដែលកម្រិតអ័រម៉ូន​សេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាលកើនឡើងខ្លាំង ក្រោយប៉ះពាល់ជាមួយ បាក់តេរី Mycobacterium Vaccae ក៏កត្តាមួយអាចជំរុញមុខងារយល់ដឹងរបស់ក្មេងកាន់តែប្រសើរ។ ជាមួយគ្នានេះ ការ​ឈ្លក់​វង្វេង​លេងជា​មួយ​ដីភក់ ​លាយឡំជាមួយភាពសប្បាយរីករាយ អាចនាំឲ្យក្មេងៗបញ្ចេញនូវភាពច្នៃប្រឌិតរបស់គេបាន ជា​វិធី​សាស្ត្រ​ជួយឲ្យអូន​ៗ​កាន់​តែសម្របខ្លួនជាមួយជំនាញពាក់ព័ន្ធសកម្ម​ភាព​ក្នុង​សង្គម​ជាមួយ​ក្មេងដទៃ ដូចជាសហការគ្នាធ្វើ​អ្វី​មួយ​ ពិភាក្សាគ្នា និងធ្វើប្រាស្រ័យទាក់ទង និងធ្វើអ្វីរួមគ្នាជាដើម។ នៅមានគុណប្រយោជន៍ច្រើនទៀតពីការលេងដី រាប់បញ្ចូលទាំងគណិតវិទ្យា វិទ្យាសាស្ត្រ ដែលអូនៗ​ស្វែង​យល់ និងចេះដោយមិនដឹងខ្លួន តាមរយៈសមត្ថភាពប្រើដីភក់ ដោះស្រាយបញ្ហា ការសាកល្បងប្រើទ្រឹស្តី វិធីវាស់វែង ក៏ដូចជាការរាប់នូវបំណែកដីភក់ដែលអូនៗកំពុងលេងជាដើម។

អត្ថបទពាក់ព័ន្ធ៖

៤- លេងដីភក់អាចជួយជំនាញបែបសិល្បៈ

ក្នុងចំណុចនេះ ការសិក្សាបង្ហាញថា សកម្មភាពលេងដីរបស់ក្មេងៗ ជាការបញ្ចេញទេពកោសល្យសិល្បៈកម្រិតមធ្យម​របស់​គេ ដែល​ជា​ធម្មតា ក្មេងនឹងប្រើដីភក់ទាំងនោះ​សូន​ជារូប ឬជាអ្វីផ្សេងទៀត ដែលគេគិត​ឃើញ និងចង់ធ្វើ​ឲ្យរបស់នោះលេចរូប​រាង​ឡើង​។

៥- ជួយក្មេងងាយសម្របខ្លួនជាមួយធម្មជាតិ

ការលេងដីភក់ អាចជំរុញឲ្យក្មេងៗឲ្យកាន់តែមានអារម្មណ៍ជាប់ពាក់ព័ន្ធជាមួយធម្មជាតិ និងអភិវឌ្ឍខ្លួនសម្រប​ជា​មួយ​បរិស្ថាន​។ សព្វថ្ងៃនេះ មានក្មេងៗជាច្រើន នៅមានកម្រិតទទួលបានឱកាសលេងនៅខាងក្រៅផ្ទះ ដែលកត្តានេះនាំឲ្យក្មេងមិនសូវជាខ្វាយ​ខ្វល់​ជាមួយ​បរិស្ថាន ហើយ​បើសិនជាពួកគេគ្មានឱកាសគ្រប់គ្រាន់ចំណាយពេលច្រើនជាមួយធម្មជាតិទេនោះ អារម្មណ៍​ជាមួយ​បរិស្ថាន​ក៏មាន​តិចទៅតាម​ហ្នឹង​ដែរ​។

តាមរយៈការអនុញ្ញាតឲ្យកូនមានពេលលេងខាងក្រៅផ្ទះ ក៏ដូចជាការលេងដីជាដើម ឬលេងអ្វីក៏ដោយដែលជា​ធម្មជាតិ​របស់ក្មេង វាស្មើនឹងជួយកូនយើងធំឡើងក្លាយជាមនុស្សម្នាក់ស្រលាញ់ធម្មជាតិ។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ

របស់លេងកូន - ​ប៉ុន្តែ​មុនពេល​ទិញ​របស់​លេង​អ្វី​មួយ​ឲ្យ​កូន​ ប៉ាម៉ាក់​ត្រូវ​​គិត​ជាមុន​សិន​ថា កូនមាន​របស់​លេង​ច្រើន​ហើយ​ឬ​នៅ​​?.....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច

បារម្ភកូនក្អកស្លេស្ម! តិចនិកម៉្យាងនេះ ជួយកម្ចាត់ស្លេស្មកូនបានល្អបំផុត

ក្អកស្លេស្ម - កូន​តូច​ៗ​តូច​របស់​យើង​កើត​អាការៈ​ក្អក​នេះ​ច្រើន ហើយ​ខ្លះ​មាន​ក្អក​ស្ងួត និង​ក្អក​មក​មាន​ស្លេស្ម បើយើងចង់បំបាត់ស្លេស្មកូន យើងត្រូវ....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 13/10/2020 . អាន 2 នាទី

តិចនិកបំបៅដោះកូនពេលយប់ ម៉ាក់ៗលែងបារម្ភរឿងគេងមិនឆ្អែត

បំបៅដោះ​កូន - ឪពុក​ម្ដាយ​ថ្មី​ថ្មោង​ស្ទើរ​តែ​គ្រប់​រូប​ទៅ​ហើយ ដែល​ត្រូវ​ហត់​កម្លាំង​ដោយ​សារ​ប្រឹង​មើល​ថែ​កូន តែតិចនិកបំបៅកូនពេលយប់នេះ អាចជួយឲ្យយើង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
បំបៅដោះ, ចិញ្ចឹមកូន 08/10/2020 . អាន 3 នាទី

កុំ​ស្រែក​ឲ្យ​កូន​ពេល​មិន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​វិធី​ត្រជាក់​ទាំង​នេះបាន

អប់រំកូន - ទង្វើ​ដែល​ប៉ា​ម៉ាក់​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ពេល​ដែល​កូន​ៗ​ធ្វើ​នោះ គឺ​និយាយ​មិន​ស្ដាប់​បង្គាប់​តាម ចៀសវាងការស្រែកហៅកូន តិចនិកត្រជាក់ចិត្តទាំង...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

មហារីកឈាម

ក្មេងកើតមហារីកឈាមព្យាបាលម្ដងហើយ អាចលាប់ឡើងវិញទៀតអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 2 នាទី
កូនលេងហ្គេម

កាសិក្សា​រកឃើញថា​កូនលេងហ្គេម​រាល់ថ្ងៃមិន​អត់​ប្រយោជន៍ទេ តែត្រូវមាន​ម៉ោងកំណត់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 3 នាទី
ចិញ្ចឹមកូន

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/10/2020 . អាន 2 នាទី
ក្អែ

មិនចង់ឲ្យអាអូនបៅហើយក្អែ គួរសម្គាល់កត្តាបង្កសំខាន់ ៣ និងតិចនិកកាត់បន្ថយអាការៈលើកូន​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/10/2020 . អាន 2 នាទី