backup og meta

ទារក​ទើប​កើត​របក​ស្បែក​បណ្ដាល​មក​ពី​អ្វី​? គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 27, 2022

    ទារក​ទើប​កើត​របក​ស្បែក​បណ្ដាល​មក​ពី​អ្វី​? គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជា​ទូទៅ​​ ទារក​ទើប​កើត​របក​ស្បែក ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ពីព្រោះ​ស្បែក​របស់​កូន​ងាយ​នឹង​ស្ងួត ដែល​បណ្ដាល​ឲ្យ​ស្រទាប់​ខាង​លើ​បង្អស់​​របក​ចេញ​​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ក្រោយ​ពេល​កើត​។ យ៉ាង​ណា​មិញ ​កត្តា​ខាង​ក្រៅ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​​លេច​ចេញ​ស្នាម​កន្ទួល​ផង​ដែរ​​ ដោយ​សារ​តែ​ស្បែក​អា​អូន​នៅ​ខ្សោយ​។ ប៉ុន្តែ​ ភាគ​ច្រើន​បញ្ហា​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។

    មូលហេតុ​ទារក​ទើប​កើត​របក​ស្បែក

    កត្តា​មួយ​ចំនួន​ខាង​ក្រោម​នេះ ​អាច​បណ្ដាល​ឲ្យ​ស្បែក​ទារក​ទើប​កើត​របក​បាន​៖

    • សារធាតុ​ពណ៌​ស​ដូច​ឈីស ក្រមួន ឬ​ខ្លាញ់​ជាប់​ស្បែក​ទារក (ភាសា​បច្ចេកទេស​ហៅ​ថា Vernix Caseosa)
    • ទារក​​កើត​គ្រប់​ខែ​ មាន​ស្បែក​ស្ដើង​ងាយ​របប​ក្នុង​រយៈពេល​ខ្លីបន្ទាប់ពី​កើត ខុសពីទារក​កើត​មិន​គ្រប់​ខែ​
    • ត្រអក​
    • រោគ​បែក​ស្រកា (Ichthyosis)
    • ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ (Psoriasis)

    ពេល​ណា​ទារក​ទើប​កើត​ឈប់​របក​ស្បែក​?

    បញ្ហា​នេះ ពុំ​មាន​ពេលវេលា​ជាក់លាក់​ដែល​អាច​កំណត់​ថា​ទារក​ឈប់​របក​ស្បែក​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ​ បើ​ស្បែក​ទារក​ពុំ​មាន​​ភាព​​ប្រសើរ​ឡើង​ក្នុង​រយៈពេល​២​សប្ដាហ៍​ បន្ទាប់​ពី​របក​ទេ​នោះ ប៉ា​ម៉ាក់​គប្បី​​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ទើប​ជា​ការ​ប្រសើរ​។

    របកស្បែក២

    វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​របក​ស្បែក​ចំពោះ​ទារក​ទើប​កើត

    • ក្រែម​ផ្ដល់​សំណើម​៖ ​ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​​Hypoallergenicតាម​វេជ្ជបញ្ជា ដែល​ត្រូវ​​ជ្រើសរើស​ផ្អែក​លើ​​កម្រិត​នៃ​ភាព​ស្ងួត អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ឡើង​វិញ។ ចូរ​លាប​ភ្លាម​ៗ​ក្រោយ​ងូត​ទឹក​រួច ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ​។
    • ថ្នាំ​លាប​ស្បែក​៖ ថ្នាំ​លាប​ប្រភេទ​នេះ​អាច​បញ្ចៀស​ភាព​​ស្ងួត ដែល​​បង្ក​ឡើង​ដោយ​ត្រអក​ និង​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ។
    • ងូតទឹក៖ ម៉ាក់ៗ​គួរ​ជៀសវាង​ងូត​ទឹក​ឲ្យ​កូន​លើស​ពី​១០​នាទី ឬ​កុំ​ងូត​ទឹក​ឲ្យ​កូន​រាល់​ថ្ងៃ​ ប្រសិនបើ​អាច។
    • សាប៊ូ៖ ជៀសវាង​ប្រើ​សាប៊ូ​ឲ្យ​កូន​ញឹកញាប់​ពេក​​
    • រក្សា​សំណើម៖ រក្សា​សំណើម​នៅ​ក្នុង​បន្ទប់​របស់​ទារក​
    • សម្លៀក​បំពាក់៖ ម៉ាក់ៗ​គួរ​ស្លៀកពាក់​ខោ​អាវ​ដែល​ធ្វើ​ពី​កប្បាស​ឲ្យ​កូន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 27, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម