home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្មេងបៅទឹកដោះម្ដាយ មិនងាយកើតហឺតទេ

ក្មេងបៅទឹកដោះម្ដាយ មិនងាយកើតហឺតទេ

ហឺត ជា​ជំងឺ​រ៉ាំរ៉ៃ​បណ្ដាល​ដោយ​ការ​រលាក​ផ្លូវ​ដង្ហើម​លេច​ជា​ការ​ក្អក ដក​ដង្ហើមឮសូរ​ងឺតៗ ឬ​ដង្ហក់​ញឹកញាប់។ ចំពោះ​ជំងឺ​ហឺត​នេះ​កើត​ឡើង​អំឡុង​វ័យ​ក្មេង ហើយ​មាន​គ្នា​យើង​មួយ​ចំនួន​ថា ទារក​ដែល​បៅ​ដោះ​ម្ដាយ មិន​ងាយ​នឹង​កើត​ជំងឺ​ហឺត​ដូច​ក្មេង​បៅ​ដោះ​គោ​ទេ ហើយ​គ្រូពេទ្យ​ជំនាញ​ក៏​បាន​យល់​ស្រប​ដែរ។

​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ច្បាស់​ជា​មិន​ងាយ​កើត​ជំងឺ​នេះ​ជំងឺ​នោះ ដូច​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ទេ ក្នុង​នោះ​រួម​ទាំង​ជំងឺ​ហឺត​ដែរ។ ម៉្យាង​វិញ​ទៀត តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​ថា ទឹក​ដោះ​ម្ដាយ​ជួយ​កាត់​បន្ថយ​អាលែកហ្សី​នៅ​លើ​ក្មេង មិន​ត្រឹម​តែ​អាលែកហ្សី​ស្បែក​ទេ តែ​វា​ក៏​អាច​ជួយ​ដល់​អាលែកហ្សី​ផ្លូវ​ដង្ហើម​បាន​ដែរ។

លោក​ស្រី​បន្ត​ថា “តាម​ការ​សិក្សា​វិទ្យាសាស្ត្រ គេ​រក​ឃើញ​ថា ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​សុខភាព​រឹង​មាំ​ជាង​ក្មេង​បៅ​ទឹក​ដោះ​គោ ពី​ព្រោះ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ មាន​អង់ទីករ​ច្រើន​ដែល​ផ្ដល់​មក​ឲ្យ​កូន​ដែល​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ”។

ដូច​គ្នា​នេះ​ដែរ ការ​ស្រាវជ្រាវ​ក៏​រក​ឃើញ​ដែរ​ថា អា​អូន​មិន​បាន​បៅ​ដោះ​ម្ដាយ​ប្រឈម​នឹង​កើត​ជំងឺ​ហឺត​ប្រហែល​៥០% បើ​ធៀប​នឹង​ក្មេង​បៅ​ដោះ​ម្ដាយ​បាន​លើស​៦​ខែ។ ក្រៅ​ពី​នេះ ការ​បំបៅ​ដោះ​កូន មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ជំងឺ​ឆ្លង​លើ​ក្មេង ហើយ​ក៏​ជួយ​ម៉ាក់ៗ​កាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ក្រពេញ​អូវែ ឬ​មហារីក​សុដន់​។ល។ ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 25/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត