ពិតណាស់ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ម៉ាក់ៗអាចឲ្យកូនញ៉ាំទឹកដោះត្រជាក់ ក្ដៅឧណ្ហៗ ឬក្នុងសីតុណ្ហភាពធម្មតា ប៉ុន្តែត្រូវប្រាកដថាទឹកដោះមិនក្ដៅពេកសម្រាប់ទារក។ ចំណែកឯទារកដែលកំពុងដុះធ្មេញភាគច្រើន នឹងមានអារម្មណ៍ធូរស្រាលនៅពេលដែលពួកគេបានបៅទឹកដោះត្រជាក់។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
ម៉ាក់គួរកម្ដៅទឹកដោះក្លាស្សេក្នុងទូរទឹកកកមុននឹងឲ្យកូនបៅឬអត់?
អាអូនអាចបៅទឹកដោះក្នុងសីតុណ្ហភាពធម្មតា ឬត្រជាក់បន្តិច ដោយមិនចាំបាច់កម្ដៅមុនពេលបៅនោះឡើយ។ ប៉ុន្តែមិនមានភស្តុតាងបែបវេជ្ជសាស្ត្រណាមួយពាក់ព័ន្ធនឹងទឹកដោះត្រជាក់ឡើយ។ ហេតុនេះហើយ ម៉ាក់គប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យកុមារអំពីការផ្ដល់ទឹកដោះត្រជាក់ឲ្យកូន ក៏ដូចជាធ្វើការសម្រេចចិត្ត ដោយផ្អែកតាមស្ថានភាពសុខភាពជាក់ស្ដែងរបស់ទារក ទើបជាការប្រសើរ។