ពិតអត់ ក្មេងបៅទឹកដោះគោ ងាយនឹងទល់លាមកជាងក្មេងបៅដោះម្តាយ?

    ពិតអត់ ក្មេងបៅទឹកដោះគោ ងាយនឹងទល់លាមកជាងក្មេងបៅដោះម្តាយ?

    កូន​ដែល​ម៉ឹម​ដោះ​ម្តាយ​កម្រ​ជួប​បញ្ហា​ទល់​លាមក បែប​នេះ​ហើយ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ងាយ​នឹង​ទល់​លាមក​ជាង​ក្មេង​ម៉ឹម​ដោះ​ម្តាយ។ តើ​ការ​លើក​ឡើង​នេះ​ត្រឹម​ត្រូវ​ទេ?

    លោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​អះអាង​ថា មតិ​លើក​ឡើង​ខាង​លើ ពិត​ជា​ត្រឹម​ត្រូវ។ ចំពោះ​មូលហេតុ​វិញ ដោយសារ​តែ​ទឹក​ដោះ​​ដែល​ចេញ​ពី​ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​ចិញ្ចឹម វីតាមីន ដែល​ភាគ​​ច្រើន​ជា​ជាតិ​ខ្លាញ់ វា​សមស្រប​ទៅ​នឹង​ធម្មជាតិ​របស់​ក្មេង ពោល​គឺ​ជួយ​ចលនា​ពោះ​វៀន​ក្មេងៗ ធ្វើ​ឲ្យ​ក្មេង​បន្ទោរ​បង់​លាមក​ញឹក​ញាប់

    “ក្មេង​ងាយ​ស្រួល​ស្រូប​យក​ជាតិ​ខ្លាញ់ ងាយ​ស្រួល​រំលាយ អ៊ីចឹង​ធ្វើ​ឲ្យ​ការ​បន្ទោរ​បង់​លាមក​ស្រួល ហើយ​ក្មេង​ដែល​បៅទឹក​ដោះ​ម្តាយ អាច​ជុះ​ច្រើន​ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ”

    ដោយ​ឡែក​សារធាតុ​ផ្សំ​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ​បញ្ជាក់​ថា ភាគ​ច្រើន​ជា​ជាតិ​ប្រូតេអ៊ីន ដែល​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចី​នៅ​ឡើយ ពិបាក​រំលាយ​ជាតិ​ប្រូតេអ៊ីន​នោះ ធ្វើ​ឲ្យ​លាមក​រឹង​ជាង​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ។

    វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី

    វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​រូប​នេះ​បញ្ជាក់​ថា ចំនួន​នៃ​ការ​ជុះ​របស់​ក្មេង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់ តែ​ក្មេង​ទើប​នឹង​កើត​បន្ទោបង់​ញឹក​ញាប់​ខ្លាំងទាំង ​អាច​នោម និងជុះ ៥-១០ដង/ថ្ងៃ ហើយ​ចំនួន​នៃ​ការ​បន្ទោ​បង់​កាត់​បន្ថយ​បន្តិច​ម្តងៗ ទៅ​តាម​វ័យ​ធំធាត់​របស់​គេ។ ទោះ​ក្មេង​ជុះ​ច្រើន​ដង ឬ​តិច​ដង​ខុស​ធម្មតា តែ​មិន​មាន​សញ្ញា​ខុស​ប្រក្រតី មិន​ចោទ​ជា​បញ្ហា​ឡើយ។

    ចំពោះ​​សញ្ញា​​ដែល​​ត្រូវ​បារម្ភ​ខ្លាច​​កូន​មាន​បញ្ហា​សុខភាព​ដោយសារ​តែ​បន្ទោ​បង់​ញឹកញាប់ជ្រុល ឬ​មិន​ជុះ​ច្រើន​ថ្ងៃ​នោះ រួមមាន កូន​មិន​ព្រម​ម៉ឹម គិត​តែ​ពី​គេង ហើមពោះ ក្អួត ក្តៅខ្លួន ហើយ លាមក​រាវ ឬ​រឹង​ជ្រុល ថែម​ទាំង​មាន​ពណ៌​ខុស​ប្រក្រតី គឺ​លាមក​ពណ៌​ក្រហម លាមក​ពណ៌​ខ្មៅ​ស្អុយ​ខុស​ធម្មតា ឬ​លាមក​មាន​ពណ៌ស។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 18/02/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម