កូនក្មេងបើបន្ទោរបង់ទៀងទាត់ មិនរាក មិនក្តៀន នោះបញ្ជាក់ថាគេមានសុខភាពល្អ ទទួលបានជីវជាតិគ្រប់គ្រាន់។ បើទារកចេះតែទល់លាមក តើមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?
មូលហេតុទារកទល់លាមក
– របបអាហាររបស់ម្តាយ៖ បើកូនបៅដោះម្តាយ ហើយទល់លាមក អាចមកពីរបបអាហាររបស់ម្តាយ ដែលញ៉ាំអាហារក្រៀមក្រោះ មិនសូវសម្បូរជីវជាតិ និងមានជាតិទឹកគ្រប់គ្រាន់ ម៉ាក់ៗញុាំទឹកមិនគ្រប់គ្រាន់ កូនម៉ឹមដោះទៅមានបញ្ហាទល់លាមក។
– កូនបៅទឹកដោះគោម្សៅ៖ ទឹកដោះម្សៅប្រភេទខ្លះមិនសមស្របទៅនឹងពោះវៀនរបស់ក្មេងទេ ដូច្នេះបើកូនក្តៀនញឹកញាប់ដោយសារទឹកដោះគោ ត្រូវប្រញាប់ប្តូរប្រភេទទឹកដោះគោនោះចេញ ឬត្រូវជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងរកដំណោះស្រាយ។
– កូនមានជំងឺខ្សោយ ឬស្ទះពោះវៀន៖ បើមានបញ្ហានេះហើយ ច្បាស់ជាចៀសមិនរួចពីបញ្ហាទល់លាមកឡើយ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
វិធីដោះស្រាយពេលទារកទល់លាមក
បើកូនទល់លាមក ម៉ាក់ៗត្រូវម៉ាស្សាពោះកូនថ្នមៗ រួចបន្តបំបៅដោះកូនដូចធម្មតា ហើយត្រូវរកមូលហេតុពិតប្រាកដដែលធ្វើឲ្យកូនរាក តើមកពីរបបអាហារយើងញ៉ាំ ទឹកដោះគោម្សៅ ឬកូនមានបញ្ហាក្រពះពោះវៀន ដោយជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល បើបណ្តែតបណ្តោយទុកយូរអាចធ្វើឲ្យកូនខ្វះជីវជាតិ ខូចប្រព័ន្ធរំលាយអាហារ























