backup og meta

ខែសម្បូរមូស ក្មេងអាចកើតគ្រុនឈីក គ្រុនឈាម! ៧ តិចនិកនេះការពារកូនកុំឲ្យមូសយាយីបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 05, 2020

    ខែសម្បូរមូស ក្មេងអាចកើតគ្រុនឈីក គ្រុនឈាម! ៧ តិចនិកនេះការពារកូនកុំឲ្យមូសយាយីបាន

    គ្នា​យើង​ត្រូវ​ដឹង​ថា មូស​ខាំ​អាច​ចម្លង​មេរោគ ឬ​ជំងឺ​ឆ្លង​ផ្សេង​ៗ​មក​ដល់​យើង​បាន​ដូច​ជា ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈីក ដែល​ទើប​តែ​កើត​ឡើង​ថ្មីៗ​នេះ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​មូស​ខាំ​ទាំង​អស់​នេះ អាច​កើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ តែ​បើ​សិន​ជា​កើត​លើ​ក្មេង វា​អាច​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​អា​អូន​។ ដូច​នេះ ឱសថការី គីម កាណែល បាន​ផ្ដល់​ការ​ណែ​នាំ​ដល់​ម៉ាក់​ប៉ា​ពី​វិធី​ការពារ​កុំ​ឲ្យ​កូន​ត្រូវ​មូស​ខាំ បណ្ដាល​ឲ្យ​ឈឺ​ជំងឺ​ទាំង​នោះដូចជា៖

    ១. លាប​ឡេការពារ​មូស​ខាំ​ ក្នុងបរិមាណល្មម​នៅ​លើ​ស្បែក​កូន

    ២. ប្រើ​ថ្នាំ​ ឬឡេដេញ​មូស​ដែល​មាន​សារធាតុ DEET មិន​ខ្ពស់​ជាង​៣០% និងមិនត្រូវលាបញឹកញាប់ពេកអាចប៉ះពាល់ដល់ស្បែកកូន

    ៣. ពេល​ប្រើ​ឡេ​ការពារ​មូស​ខាំ មិន​ត្រូវ​លាប​ទៅ​លើ​របួស តំបន់​ភ្នែក និង​មាត់ តែ​អាច​លាប​តិចៗ​លើ​ត្រចៀក

    ៤. ស្លៀក​ខោអាវ​វែងៗ​ឲ្យ​កូន ពាក់ស្រោមជើង ប្រើ​មុង​គ្រប​ទៅ​លើ​រទេះ​រុញ ឬ​កន្លែង​កូន​គេង

    ៥. ស្លៀកពាក់ខោអាវមានពណ៌ភ្លឺឲ្យកូន កុំពាក់ពណ៌ខ្មៅ ឬងងឹត

    ៦. កុំ​ឲ្យ​កូន​ទៅ​លេង​កន្លែង​ងងឹតៗ ឬ​កន្លែង​ដែលសម្បូរ​សត្វ​មូស

    ៧. បំបាត់ជម្រកមូស និងបើកបង្អួច ទ្វារផ្ទះ ដើម្បីឲ្យមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។

    ក្នុង​ករណីមូស​ខាំកូន ហើយ​កើត​មាន​ជំងឺ​គ្រុន​ឈាម អាច​ចេញ​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន​លើស​៣៨​អង្សា​សេ ឈឺ​ក្បាល ឈឺ​សន្លាក់ ស្នាម​អុជ​ក្រហម​នៅ​លើ​ខ្លួន ជាដើម។ ​ជំងឺ​គ្រុន​ឈាម​ខ្លះ អាច​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ បណ្ដាល​មក​ពី​ការ​ហូរ​ឈាម​តាម​សរីរាង្គ​ផ្សេងៗ​មាន​ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​ខួរក្បាល ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​។

    ដោយឡែករោគសញ្ញាជំងឺគ្រុនឈីកវិញរួមមាន គ្រុនក្តៅស្រួចស្រាវ លើសពី ៣៨ អង្សារសេ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អួតចង្អោរ អស់កម្លាំង មានស្នាមកន្ទួលលើខ្លួន និងកន្ទួលក្រហមលើស្បែកដៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម