– ស្ដាប់មិនសូវឮ
– រពឹសខុសធម្មតា នៅមិនស្ងៀម (ស្ថានភាពមួយដែលក្មេងមានការលំបាកក្នុងការផ្តោតអារម្មណ៍ ឬរក្សាភាពស្ងប់ស្ងាត់)
– មានអាការៈប្រកាច់
– មានកម្ពស់ទាប
– មានបញ្ហាក្នុងការនិយាយ និងមើល
អត្ថបទគួរអាន៖
៣- ការព្យាបាល microcephaly
រហូតមកដល់បច្ចុប្បន្ននេះពុំទាន់មានវិធីព្យាបាលជំងឺ microcephaly ឡើយ។ ការព្យាបាលរបស់គ្រូពេទ្យគឺព្យាបាលទៅលើបញ្ហានៃការវិវត្ត អាកប្បកិរិយា និងការប្រកាច់របស់ក្មេង។ ចំពោះក្មេងកើត microcephaly កម្រិតស្រាលត្រូវពិនិត្យសុខភាពជាប្រចាំដើម្បីតាមដានការលូតលាស់ និងការវិវត្តរបស់ក្មេង។
ចំពោះក្មេងដែលមានជំងឺនេះកម្រិតធ្ងន់ធ្ងរចំបាច់ត្រូវការការព្យាបាលពេញមួយជីវិត។ រោគសញ្ញារបស់ក្មេងត្រូវស្ថិតនៅក្រោមការតាមដានរបស់គ្រូពេទ្យ ដោយសារតែរោគសញ្ញាមួយចំនួនអាចបណ្តាលឲ្យបាត់បង់ជីវិតបាន (ឧទាហរណ៍ ការប្រកាច់) ។ តាមរយៈការព្យាបាលពេញមួយជីវិតអាចបង្កើនគុណភាពនៃជីវិតរបស់ក្មេងបាន។
ការព្យាបាលមាន៖
– ការព្យាបាលគឺប្រើថ្នាំព្យាបាលបញ្ហាខួរក្បាលដូចជាការប្រកាច់ ឬការមានសកម្មភាពខ្លាំងពេក និងប្រើថ្នាំជួយជំរុញដល់មុខងារសរសៃប្រសាទ និងសាច់ដុំ។
– ការព្យាបាលលើការនិយាយស្ដី
– ការព្យាបាលដោយចលនា
៤- វិធីការពារជំងឺ microcephaly
ជំងឺMicrocephaly កើតពីកំណើតដោយហ្សែន គឺគ្មានវិធីការពារទេ តែបើជំងឺ microcephaly បណ្តាលមកពីកត្តាផ្សេងគឺមានវិធីការពារដោយឲ្យស្ត្រីមានផ្ទៃពោះអនុវត្តតាមជំហានដូចខាងក្រោមនេះ៖
– បរិភោគអាហារដែលមានសុខភាពល្អ និងមានវីតាមីនមុនពេលមានផ្ទៃពោះ។
– ជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង
– នៅឲ្យឆ្ងាយពីសារជាតិគីមីពុល
– ត្រូវលាងដៃឲ្យបានទៀងទាត់
– ត្រូវទទួលការព្យាបាលឲ្យបានឆាប់ទៅលើជំងឺណាមួយដែលមាន
– ហាមប៉ះពាល់ឬទៅកន្លែងចិញ្ចឹមសត្វ ដោយសារតែទីនោះគឺជាជង្រុកនៃពពួកមេរោគ
– ត្រូវប្រើថ្នាំសំលាប់សត្វល្អិតដែលមានសុវត្ថិភាពលើស្រ្តីក្នុងកំឡុងពេលមានផ្ទៃពោះ។
អត្ថបទគួរអាន៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕