backup og meta

ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ vannan · កែ Feb 25, 2019

    ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច?

    ពពោះ ហើយ​កើត​ផ្ដាសាយ​ទៀត ជា​រឿង​គ្រោះថ្នាក់ ព្រោះ​ការ​ប្រើថ្នាំ​ផ្ដេសផ្ដាស នឹង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ទារក​នៅ​ក្នុង​ផ្ទៃ។ ចាំ “Hello គ្រូពេទ្យ” ប្រាប់​វិធី​ដោះ​ស្រាយ!

    ១- វិធីការពារងាយៗ

    ផ្ដាសាយ ងាយ​ឆ្លង​ណាស់ ជា​ពិសេស​អ្នកពពោះ។ ស្រីៗ​មាន​ផ្ទៃពោះ គួរយល់​ដឹង​ពី​វិធី​ការពារ កុំឱ្យ​ផ្ដាសាយ៖

    – លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ញឹក

    – បើ​ដឹង​អ្នក​ផ្ទះ ឬ​ពួកម៉ាក​ផ្ដាសាយ កុំ​ទៅជិត

    – នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ច្រើននាក់​ផ្ដុំគ្នា​នៅ​មួយ​កន្លែង ដែល​អាច​ចម្លង​ផ្ដាសាយ​បាន​លឿន​បំផុត

    – បើដឹង​ថា ដៃ​មិន​ស្អាត កុំ​យក​ទៅ​ប៉ះ​នឹង​ភ្នែក ច្រមុះ និង​មាត់ ព្រោះ​មេរោគ​ផ្ដាសាយ​ងាយ​ឆ្លង​ណាស់។

    ២- វិធីព្យាបាលតាមធម្មជាតិ

    អាច​សាកល្បង​ព្យាបាល​ផ្ដាសាយ​ដំបូង​តាម​ធម្មជាតិ​សិន មុន​ទៅ​ពេទ្យ៖

    – ញ៉ាំទឹក ឬ​ទឹកផ្លែឈើ​ស្រស់​សម្បូរ​វីតាមីន C ឱ្យ​ច្រើន

    – គេង​ឱ្យ​ច្រើន ពេល​មាន​ផ្ដាសាយ​តិចៗ (ឈឺក្បាល វិលមុខ -ល-)

    – ប្រើ​ឧបករណ៍​ចម្រោះ​ខ្យល់​បរិសុទ្ធ ឬ​ផលិត​ខ្យល់ (គេ​តែង​ដាក់​ក្នុង​បន្ទប់​ម៉ាស្សា ដើម្បីផ​លិត​ក្លិន​ឈ្ងុយ​ក្នុង​បន្ទប់) ដែល​មាន​ក្លិន​ក្រូចឆ្មារ ឬ​ក្លិន​ផ្សេងៗ​ដែល​ត្រូវ​នឹង​ច្រមុះ។

    ៣- វិធីព្យាបាលតាមវេជ្ជសាស្ត្រ

    បើ​ព្យាបាល​តាមធម្មជាតិ នៅ​តែ​មិន​ជា ហើយ​មាន​លក្ខណៈធ្ងន់ ដោយ​សារវីរុស ត្រូវ​ទៅ​ពេទ្យ​ពិនិត្យ និង​ព្យាបាល ព្រោះ​រាល់​ការ​ប្រើថ្នាំ​ពេទ្យ​តាម​ចិត្ត​​ចង់ ឬ​ទិញផ្ដេសផ្ដាស​នៅ​ខាងក្រៅ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ vannan · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម