ពពោះ ហើយកើតផ្ដាសាយទៀត ជារឿងគ្រោះថ្នាក់ ព្រោះការប្រើថ្នាំផ្ដេសផ្ដាស នឹងធ្វើឱ្យប៉ះពាល់សុខភាពទារកនៅក្នុងផ្ទៃ។ ចាំ “Hello គ្រូពេទ្យ” ប្រាប់វិធីដោះស្រាយ!
ពពោះ ហើយកើតផ្ដាសាយទៀត ជារឿងគ្រោះថ្នាក់ ព្រោះការប្រើថ្នាំផ្ដេសផ្ដាស នឹងធ្វើឱ្យប៉ះពាល់សុខភាពទារកនៅក្នុងផ្ទៃ។ ចាំ “Hello គ្រូពេទ្យ” ប្រាប់វិធីដោះស្រាយ!
១- វិធីការពារងាយៗ
ផ្ដាសាយ ងាយឆ្លងណាស់ ជាពិសេសអ្នកពពោះ។ ស្រីៗមានផ្ទៃពោះ គួរយល់ដឹងពីវិធីការពារ កុំឱ្យផ្ដាសាយ៖
– លាងដៃនឹងសាប៊ូឱ្យបានញឹក
– បើដឹងអ្នកផ្ទះ ឬពួកម៉ាកផ្ដាសាយ កុំទៅជិត
– នៅឱ្យឆ្ងាយពីមនុស្សច្រើននាក់ផ្ដុំគ្នានៅមួយកន្លែង ដែលអាចចម្លងផ្ដាសាយបានលឿនបំផុត
– បើដឹងថា ដៃមិនស្អាត កុំយកទៅប៉ះនឹងភ្នែក ច្រមុះ និងមាត់ ព្រោះមេរោគផ្ដាសាយងាយឆ្លងណាស់។
២- វិធីព្យាបាលតាមធម្មជាតិ
អាចសាកល្បងព្យាបាលផ្ដាសាយដំបូងតាមធម្មជាតិសិន មុនទៅពេទ្យ៖
– ញ៉ាំទឹក ឬទឹកផ្លែឈើស្រស់សម្បូរវីតាមីន C ឱ្យច្រើន
– គេងឱ្យច្រើន ពេលមានផ្ដាសាយតិចៗ (ឈឺក្បាល វិលមុខ -ល-)
– ប្រើឧបករណ៍ចម្រោះខ្យល់បរិសុទ្ធ ឬផលិតខ្យល់ (គេតែងដាក់ក្នុងបន្ទប់ម៉ាស្សា ដើម្បីផលិតក្លិនឈ្ងុយក្នុងបន្ទប់) ដែលមានក្លិនក្រូចឆ្មារ ឬក្លិនផ្សេងៗដែលត្រូវនឹងច្រមុះ។
៣- វិធីព្យាបាលតាមវេជ្ជសាស្ត្រ
បើព្យាបាលតាមធម្មជាតិ នៅតែមិនជា ហើយមានលក្ខណៈធ្ងន់ ដោយសារវីរុស ត្រូវទៅពេទ្យពិនិត្យ និងព្យាបាល ព្រោះរាល់ការប្រើថ្នាំពេទ្យតាមចិត្តចង់ ឬទិញផ្ដេសផ្ដាសនៅខាងក្រៅ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕