backup og meta

ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន

ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន

“Hello គ្រូពេទ្យ’ ធ្លាប់​ណែនាំ​ច្រើន​ហើយ ពាក់​ព័ន្ធ​រឿង​បំបៅ​ដោះ​កូន មាន​សារៈ​ប្រយោជន៍​កម្រិត​ណា រឿង​ទឹក​ដោះ​ចេញ​តិច ឬ​ចេញ​ច្រើន ក៏​ធ្លាប់​​ប្រាប់​វិធី​ដោះ​ស្រាយ​ហើយ​ដែរ។ យ៉ាង​ណា មិន​មែន​គ្នា​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​ទឹក​ដោះ​នោះ​ទេ គ្នា​យើង​ខ្លះ​​អាចមាន​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ធ្វើ​ឲ្យ​មិន​បំបៅ​ដោះ​កូន​ដូច ចង់​មិន​ចង់​នៅ​តែ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ។ អត្ថបទ​នេះ និង​ប្រាប់​គ្នា​យើង​ពី​គុណ​ប្រយោជន៍​ និង​គុណ​វិបត្តិ​ម្សៅ​ទឹក​ដោះ​គោ ឲ្យ​គ្នា​យើង​បាន​ដឹង។

១- គុណ​សម្បត្តិ​ពី​ម្សៅ​ទឹក​ដោះគោ

– បេប៊ី​បៅ​ម្សៅ​ទឹក​ដោះគោ​សប្បាយ​ចិត្ត​ជាង​ក្មេង​មិន​បៅ៖ មាន​ការ​សិក្សា​ទៅ​លើ​បេប៊ី​អាយុ​ ៣ខែ សរុប ៣០០​នាក់ ដោយ​បាន​រក​ឃើញ​ ថា​បេប៊ី​បៅ​ម្សៅ​ទឹកដោះ​គោ ញញឹម និង​សើចច្រើន ហើយ​មិន​សូវ​មួម៉ៅ​ទៀត។

– ម៉ាក់ៗ​មិន​អាច​គេង​ស្កប់​ស្កល់៖ ទោះ​ម្សៅ​ទឹក​ដោះ​គោ​ត្រូវ​​ចំណាយ​ពេល​យូរ​ដើម្បី​រំលាយ​ក្នុង​ពោះ​ក្មេង​ក៏​ពិត​មែន តែ​មិន​មាន​ន័យ​ថា​យើង​នឹង​មាន​ពេល​គេង​នោះ​ដែរ ។

– ក្មេង​បៅ​ម្សៅ​ទឹក​ដោះ​គោ​ធំ​លឿន​ជាង​បៅ​ដោះ​ម៉ាក់ៗ៖ ការសិក្សា​ទៅ​លើ​កូន​ស្វា​បង្ហាញ​ថា បេប៊ី​បៅ​ម្សៅ​​ទឹកដោះ​គោ​លូត​លាស់​លឿន និង​ឆាប់​ធំ​ជាង​ក្មេងៗ​បៅ​ដោះ​ធម្មតា។ អ្នក​ស្រាវជ្រាវ​ជឿ​ថា នេះ​ព្រោះ​តែ​ម្សៅ​ទឹក​ដោះ​គោ មាន​ផ្ទុក​​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​ទឹក​ដោះម្ដាយ។

– ម្សៅ​ទឹក​ដោះ​គោ​ជួយ​បន្ថែម​សារ​ជាតិ​ចិញ្ចឹម​ពី​លើ​ទឹក​ដោះ​ម៉ាក់ៗ៖ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា បេប៊ី​បៅ​ម្សៅ​ទឹក​ដោះ​គោ រួម​ជាមួយ​ទឹកដោះ​ម្ដាយ អាច​បន្ត​បៅ​ដល់​​អាយុ​ ៣ខែ យូរ​ជាង​បេប៊ី​ដែល​បៅ​តែ​ទឹក​ដោះ​ម្ដាយ។

– លូតលាស់​ឆ្អឹង​បាន​រឹងមាំ​ជាង៖ សារធាតុ​តែ​មួយ​គត់​ដែល​ម្សៅ​ទឹក​ដោះ​គោ​មាន​ច្រើន​ជាង​ទឹកដោះ​ម៉ាក់ៗ អាច​ជា វីតាមីន D ដែល​ជួយ​ឲ្យបេប៊ី​មានឆ្អឹង​រឹងមាំ ជាង​បៅ​ទឹក​ដោះ​ម៉ាក់ៗ​តែ​មួយ​មុខ។

– យើង​អាច​ដូរ​ម៉ាក​ម្សៅ​ទឹក​ដោះ​គោ​បាន៖ យើង​អាច​ប្តូរ​ពី​ផលិត​ផល​ថ្លៃៗ ទៅ​ប្រើ​ផលិតផល​តម្លៃ​សមរម្យ​ផ្សេង​ទៀត ខណៈ​គុណ​ភាព និង​គុណ​ប្រយោជន៍​ប្រហាក់​ប្រហែល​គ្នា​ដែរ ហើយ​បេប៊ី ក៏​មិន​រង​ផល​រំខាន​ណា​មួយ​ដោយ​សារ​រឿង​នេះ​ដែរ។

– ម្សៅ​ទឹក​ដោះគោ​ផលិត​ពី​សណ្តែកសៀង​ជា​ជម្រើស​ល្អ៖ ទោះ​បី​ជា​សណ្ដែក​ផ្ទុក Phytoestrogen (ប្រភេទ​រុក្ខជាតិ) ជា​ហេតុ​ធ្វើ​ឲ្យក្មេង​​ឆាប់​ពេញ​វ័យ​មែន តែ​ការ​សិក្សា​បាន​បង្ហាញ​ថា ម្សៅ​ទឹក​ដោះ​គោ​ផលិត​ពី​សណ្ដែក មិន​ប៉ះ​ពាល់​ដល់​ក្មេងៗ​រយៈពេល​យូរ​នោះ​ទេទាំង​ផល​អវិជ្ជមាន និង​ផល​វិជ្ជមាន។

– ម្សៅ​ទឹក​ដោះ​គោ និង​ទឹក​ដោះ​ម្តាយ​មិន​ខុស​គ្នា​ឆ្ងាយ​ដែរ៖ វិទ្យា​សាស្ត្រ​មាន​ភស្ដុតាង​បង្ហាញ​ថា មិន​មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់​ណា​ទេ រវាង​បេប៊ី​បៅ​ម្សៅ​ទឹក​ដោះ​គោ និង​បេប៊ី​បៅ​ដោះ​ម៉ាក់ៗ។

– មិន​ចាំ​បាច់​កម្តៅ​ដប​ទឹក​ដោះ​គោ​មុន​បំបៅ៖ កម្ដៅ​ដប​ទឹកដោះគោ​ជាមុន មិន​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព​អ្វី​នោះ​ទេ តាមពិត​ទៅ​វាអាស្រ័យ​លើ​ចំណង់​ចំណូល​កូន​យើង​ប៉ុន្មាន។

ក្មេងបៅម្សៅទឹកដោះគោ

អត្ថបទពាក់ព័ន្ធ៖

២- គុណ​វិបត្តិ​ពី​ម្សៅ​ទឹកដោះ​គោ

យ៉ាង​ណា​ក៏​ដោយ​ ម្សៅ​ទឹក​ដោះ​គោ ក៏​មិន​មែន​មាន​តែ​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ដែរ ព្រោះ​ការ​សិក្សា​បង្ហាញ​ថា បេប៊ី​បៅ​ម្សៅ​ទឹកដោះគោ​ប្រឈម​ខ្ពស់ នឹង​ការ​លើស​ទម្ងន់ ពីព្រោះ​ម្សៅ​ទឹក​ដោះគោ មាន​ផ្សំ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​សម្រាប់​ការ​លូតលាស់​ក្មេងៗ អាច​ធ្វើ​ឲ្យ​កូន​យើង​ឡើង​ទម្ងន់​លឿន។ មួយ​ទៀត ដោយសារ​ដប​ទឹក​ដោះ​គោ​ងាយ​ស្រួល​បៅ​ជាង​សុដន់​ម៉ាក់ៗ អាច​នឹង​ធ្វើ​ឲ្យ​កូន​យើង​បៅ​កាន់​តែ​ច្រើន។

គុណ​វិបត្តិ​មួយ​ទៀត ក្មេង​ងាយ​ឈឺ​ញឹកញាប់ ព្រោះ​ម្សៅ​ទឹកដោះ​គោ​គ្មាន​អង់ទីករ​ពិសេស​សម្រាប់​ការពារខ្លួន ជួយ​ប្រឆាំង​ជំងឺ​ឆ្លង​នោះ​ទេ។ អាស្រ័យ​ទៅ​លើ​ការ​សិក្សា មាន​បេប៊ី​បៅ​ម្សៅ​ទឹក​ដោះគោ​​តែ ១៤ ភាគរយ​ប៉ុណ្ណោះ គ្មាន​ជំងឺ​រហូត​ដល់​អាយុ​ ១ ​ឆ្នាំ។

ម៉ាក៉ៗ អាច​ពិបាក​ជ្រើសរើស​រវាង​ម្សៅ​ទឹក​ដោះ​គោ និង​ទឹកដោះ​ម្ដាយ តែ​ចាំ​ក្នុង​ចិត្ត​ថា យើង​គួរ​សម្រេច​ចិត្ត​ដោយ​ថ្លឹង​ថ្លែង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។ គួរ​​ពិភាក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ជម្រើស​ល្អ​បំផុត​សម្រាប់​កូនៗ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Scientific Facts about Breastfeeding. http://thestir.cafemom.com/baby/180021/baby_formula_feeding_scientific_facts/123579/formula_and_breast_milk_may/10 Assessed November 7, 2016

កំណែ​ប្រែបច្ចុប្បន្ន

28/04/2021

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម្សៅទឹកដោះគោឆុងហើយអាចទុកឲ្យ​កូន​បៅ​​បានប៉ុន្មាន​ម៉ោង?

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម