បញ្ហាស្ត្រេស ផ្ដល់ភាពស្មុគស្មាញដល់ខួរក្បាល និងអារម្មណ៍យើងខ្លាំងរហូតអាចកើតជាជំងឺផ្លូវចិត្តក៏មាន។ គ្នាយើងពេញវ័យកំពុងធ្វើការ ដឹងថាស្ត្រេសជាបញ្ហាមួយមិនអាចចៀសបាន តែយើងដឹងវិធីដោះស្រាយដែលស័ក្ដិសមសម្រាប់ខ្លួន។ ប៉ុន្តែចំពោះយុវវ័យ មិនទាន់ជួបបញ្ហាច្រើនមែន តែសម្ពាធពីការសិក្សា ពិសេសឥឡូវនេះ រៀនតាមអនឡាញតែក្នុងផ្ទះ អាចដាក់សម្ពាធកាន់តែខ្លាំងលើស្ត្រេស និងសុខភាពផ្លូវចិត្ត ហេតុនេះគួររៀនពីវិធីគ្រប់គ្រងស្ត្រេសទើបល្អ។
តិចនិកសាមញ្ញកម្ចាត់បញ្ហាស្ត្រេសលើយុវវ័យ
យោងតាមវិទ្យាស្ថានចិត្តសាស្ត្រកុមារ និងក្មេងជំទង់សហរដ្ឋអាមេរិក (AACAP) បានអះអាងថា យុវវ័យអាចដោះស្រាយបញ្ហាស្ត្រេសបានជាមួយតិចនិកខាងក្រោមបានដូចជា៖
ហាត់ប្រាណ និងញ៉ាំអាហារឲ្យទៀងទាត់ (បើរបបអាហារមានតុល្យភាព កាន់តែល្អ) គេងគ្រប់គ្រាន់ និងបង្កើតទម្លាប់គេងឲ្យល្អ ចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងច្រើន ហាត់យូហ្គា ឬតាំងសមាធិសម្រួលអារម្មណ៍ សម្រាកខ្លះ ទម្លាក់កិច្ចការងារចោលមួយឡែកសិន (ឧ. បើយើងមានកិច្ចការសាលាច្រើន អាចធ្វើមួយណាចាំបាច់មុន ហើយទុកកិច្ចការដែលមិនចាំបាច់មួយឡែក ហើយសម្រាកសិន កុំព្យាយាមសម្រុកធ្វើទាំងអស់) បង្កើតបរិយាកាសសប្បាយសម្រាប់ខ្លួន (ស្ដាប់បទចម្រៀង មើលរឿង ឬលេងឆាត ប្រលែងលេងជាមួយសត្វចិញ្ចឹម ដើម្បីកាត់បន្ថយស្ត្រេស) បង្កើតភាពរីករាយពេលធ្វើកិច្ចការ (អាចចាក់បទចម្រៀងឮតិចៗ ក្នុងបន្ទប់ស្ងាត់ និងដុតទាន ឬប្រេងប្រហើរក្លិនក្រអូប ពេលកំពុងធ្វើកិច្ចការ) ចៀសឆ្ងាយពីការជក់បារី ឬប្រើប្រាស់គ្រឿងញៀន ចៀសវាងដាក់សម្ពាធខ្លួនឯង ឲ្យធ្វើកិច្ចការមួយៗត្រូវតែឥតខ្ចោះ ស្វែងរកមិត្តភ័ក្ដិដែលធ្វើឲ្យយើងសប្បាយចិត្ត និងអាចជួយដោះស្រាយបញ្ហាកិច្ចការយើងបាន។ល។ សញ្ញាបញ្ជាក់ថា ពីបញ្ហាស្ត្រេសលើយុវវ័យ ម៉ាក់ប៉ាគួរកត់សម្គាល់
– អាកប្បកិរិយាប្រែប្រួលខុសធម្មតា
– ពិបាកគេង ឬគេងហួសម៉ោងជ្រុល (ភ្នែកចាប់ផ្ដើមស្លក់ មុខស្រពោន)
– ឆាប់ឈឺជាងមុន
– ប្រែប្រួលការញ៉ាំ (ញ៉ាំតិចពេក ឬច្រើនពេក ញ៉ាំបាយមិនទៀង)
– ចូលចិត្តនៅម្នាក់ឯង។
![បញ្ហាស្ត្រេសលើយុវវ័យ](https://cdn.hellokrupet.com/wp-content/uploads/2021/07/4b405c02--300x200.jpg)