រយៈពេល៦ខែដំបូងអាហារដ៏ល្អបំផុតសម្រាប់ទារក គឺទឹកដោះម្ដាយ ប៉ុន្តែបើយើងចង់ចាប់ផ្ដើម បន្ថែមរបបអាហារពីលើទឹកដោះ គឺអាចបន្ថែមបានក្នុងអំឡុងកូនមានអាយុ ៤ ខែឡើងទៅ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រយៈពេល៦ខែដំបូងអាហារដ៏ល្អបំផុតសម្រាប់ទារក គឺទឹកដោះម្ដាយ ប៉ុន្តែបើយើងចង់ចាប់ផ្ដើម បន្ថែមរបបអាហារពីលើទឹកដោះ គឺអាចបន្ថែមបានក្នុងអំឡុងកូនមានអាយុ ៤ ខែឡើងទៅ។
ប៉ុន្តែលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា មុនពេលឲ្យកូនញ៉ាំអាហារបន្ថែមពីទឹកដោះ យើងជាអាណាព្យាបាលត្រូវចេះសង្កេតមើលកូន ៧ ចំណុចនេះសិន មុននឹងឲ្យកូនញ៉ាំ។
– កូនចង់ញ៉ាំដោយលិឍមាត់លិឍក នៅពេលឃើញយើងញ៉ាំដែរទេ? បើមាន មានន័យថាកូនមានចំណង់ចង់ញ៉ាំអាហារហើយ
– កូនចេះបៀមដៃ ឬចេះចាប់យករបស់នៅជុំវិញខ្លួនមកដាក់ក្នុងមាត់ឬនៅ?
– កូនអាចអង្គុយ ឬអាចទប់ខ្លួនជាប់ពេលមានរបស់កល់ឬនៅ?
– កូនរឹងក ឬនៅ?
– កូនចេះតាមសម្លឹងពេលឃើញនរណាកាន់របស់ញ៉ាំទេ?
– កូនមានប្រតិកម្មហក់លោត ពេលឃើញអាហារពីមុខដែរអត់?
ប្រសិនបើមានចំណុចដូចបានរៀបរាប់ខាងលើ មានន័យថាកូនតូចអាចចាប់ផ្ដើមញ៉ាំអាហារដំបូងបន្ថែមបានហើយ។ ចំពោះបរិមាណវិញលោកវេជ្ជបណ្ឌិតរូបនោះបានឲ្យដំបូន្មានថា ត្រឹម ២-៣ ស្លាបព្រាបាយ និងកិនឲ្យម៉ដ្ត ហើយត្រូវបន្តបំបៅទឹកដោះជាធម្មតា។
ចំណែកចំនួនវិញ លោកណែនាំឲ្យត្រឹមតែ ១ ឬ ២ ដងក្នុងមួយថ្ងៃបានហើយ ព្រោះដើម្បីឲ្យប្រព័ន្ធរំលាយធ្វើការបានល្អ។ ចំណែកប្រភេទអាហារវិញ អាចយកផ្លែឈើ ឬបបរលាយជាមួយបន្លែ ត្រី សាច់ ស៊ុត យកទៅកិន និងចម្អិនឲ្យឆ្អិនល្អ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ