ចេះតែថែមថ្នាំត្រជាក់ពេលកូនក្ដៅខ្លួនព្រោះគ្រុនឈាម ប្រយ័ត្នពុលថ្លើមកូន

    ចេះតែថែមថ្នាំត្រជាក់ពេលកូនក្ដៅខ្លួនព្រោះគ្រុនឈាម ប្រយ័ត្នពុលថ្លើមកូន

    ធម្មតា ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​ដោយ​សារ​មូស​ខ្លា​ខាំ ពិសេស​សម្បូរ​ណាស់​ខែ​ធ្លាក់​ភ្លៀង ហើយ​ក្ដៅ​ខ្លួន ឡើង​កន្ទួល ឬ​ឈឺ​សន្លាក់ សុទ្ធ​តែ​ជា​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​ករណី​កូន​ក្ដៅ​ខ្លួន​ព្រោះ​គ្រុន​ឈាម ម៉ាក់​ប៉ា​មួយ​ចំនួន​ចេះ​តែ​ថែម​ថ្នាំ​បញ្ចុះ​កម្ដៅ​ឲ្យ​កូន​ដោយ​សារ​ចង់​ឲ្យ​ឆាប់​ជា តែ​មាន​ដឹង​អត់​ថា ការ​ថែម​ថ្នាំ​ញឹក​អាច​ធ្វើ​ឲ្យ​ពុល​ថ្លើម​បាន។

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

    គណនាថ្ងៃសម្រាលកូន

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ជួប​ករណី​ក្មេង​កើត​គ្រុនឈាម តែ​មាន​កម្រិត​ជាតិ​ពុល​ក្នុង​ថ្លើម​ខ្ពស់។ ដំបូង មាន​ក្មេង​អាយុ ១​ខួប មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង​យូរ​ថ្ងៃ និង​មាន​សភាព​ខ្សោយ​ទៅៗ​សន្លឹម​ខ្លាំង ដោយ​សារ​អា​អូន​គ្រុន​ឈាម ក្រោយ​ពេល​ពិនិត្យ និង​តេស្ដ​ឈាម​រួច​មក។

    ស្រប​គ្នា​នេះ លោក​បន្ត​ថា អ្វី​ដែល​សំខាន់​ក្រោយ​ពិនិត្យ​ឈាម​ក្មេង​នោះ គឺ​ជាតិ​ពុល​ថ្លើម​ឡើង​ខ្លាំង ដែល​ជាតិ​ពុល​ថ្លើម​ឡើង​ខ្លាំង​អាច​បណ្ដាល​មក​ពី​មូលហេតុ ២ យ៉ាង៖ ទី១. មេរោគ​គ្រុនឈាម​វា​ទៅ​ធ្វើ​ឲ្យ​រលាក​ថ្លើម ឬ​អាច​ទី២. ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​លើស​កម្រិត។ ប៉ុន្តែ ភាគ​រយ​ខ្ពស់​នោះ​គឺ​មូលហេតុ​ទី២ កូន​ក្ដៅ​ខ្លួន​ព្រោះ​គ្រុន​ឈាម​រហូត​ពុល​ថ្លើម ដោយ​សារ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​លើស​កម្រិត។

    វេជ្ជបណ្ឌិត​រូប​នេះ បាន​បន្ត​ថា ម៉ាក់​ប៉ា​តែង​តែ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​កូន​ក្ដៅ​ខ្លួន​យូរ​អត់​បាត់ ជា​ហេតុ​បណ្ដាល​ឲ្យ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ញឹក​ពេល​កម្ដៅ​ឡើង​ម្ដងៗ។ លោក​បន្ថែម​ថា បើ​កូន​ក្ដៅ​ខ្លួន​ព្រោះ​គ្រុនឈាម យ៉ាង​ហោច​ណាស់​ក៏ ៣ – ៥ថ្ងៃដែរ​ទើប​ធូរ​ស្រាល មិន​អាច​ព្យាបាល​មួយ​ថ្ងៃ​ជា​បាន​ទេ។

    យ៉ាង​ណា​មិញ ម៉ាក់​ប៉ា​ក៏​មិន​ត្រូវ​ទុក​កូន​ឲ្យ​ក្ដៅ​ខ្លួន​ព្រោះ​គ្រុន​ឈាម ឬ​គួរ​ការពារ​កូន​កុំ​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម​តែ​ម្ដង​ដោយ​លាប​ឡេ​ការពារ​មូសខាំ ស្លៀក​ខោ​អាវ​វែងៗ​ឲ្យ​កូន និង​កុំ​ឲ្យ​កូន​ទៅ​លេង​កន្លែង​ងងឹតៗ ឬ​កន្លែង​ដែល​សម្បូរ​សត្វ​មូស។

    កូន​ក្ដៅ​ខ្លួន​ព្រោះ​គ្រុន​ឈាម

    អានបន្ថែម៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 07/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម