តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន

    ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន

    កូន​កើត​មកភ្លាម​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាលរហូតដល់អាយុ ២ ឆ្នាំ។ តែ​ក្រៅពី​វ៉ាក់សាំង​ទាំង ១១ មុខ​នោះ ម៉ាក់​ៗ​តែង​មាន​ចម្ងល់​ថា តើ​អាច​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត​បាន​ដែរ ឬ​ទេ?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​ចិន-សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​វ៉ាក់សាំង​ថ្នាក់​ជាតិ​ម៉ាក់​ៗ ក៏​អាច​ស្វែង​រក​វ៉ាក់សាំង​មួយ​ចំនួន​ទៀត​ដូច​ខាងក្រោម៖

    • វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម A
    • វ៉ាក់សាំង​ការពារ​ជំងឺ​អុតស្វាយ
    • វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ
    • វ៉ាក់សាំង​រលាក​ស្រោមខួរ
    • វ៉ាក់សាំង​ជំងឺ​គ្រុន​ពោះវៀន
    • វ៉ាក់សាំង​ជំងឺ​ស្រឡទែន
    • វ៉ាក់សាំង​រាក
    • វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន

    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ទោះ​ជា​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ពិត​មែន តែ​ជំងឺ​ខ្លះ​នៅតែ​អាច​កើត​មាន​ដដែល តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប និង​មិន​បង្ក​ហានិភ័យ​អ្វី​ខ្លាំងក្លា។ ដូចនេះ​វ៉ាក់សាំង​ថ្នាក់ជាតិ​មិន​គួរ​រំលង​ឡើយ ហើយ​បើ​មាន​លទ្ធភាព អាច​ចាក់​បន្ថែម​នូវ​វ៉ាក់សាំង​ផ្សេងៗ​ទៀត។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 09/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: