ក្មេងៗមួយចំនួនកើតមកខ្សោយបញ្ញាពីកំណើត ដោយមានរូបរាង និងទម្រង់មុខខុសគេខុសឯង ដែលពាក្យបច្ចេកទេសហៅថា Down syndrome។ ការដែលទារកកើតមកមានជំងឺ Down syndrome បណ្តាលមកពីមូលហេតុអី? អាចមានវិធីបង្ការទេ?
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ប្រធានផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ថា ជាទូទៅក្រូម៉ូសូមរបស់មនុស្សយើងមានចំនួន២៣គូ ស្មើនឹង ៤៦ក្រូម៉ូសូម ដែលក្រូម៉ូសូម១គូៗ បានមកពីម្តាយ១ និងឪពុក១។ ក្នុងករណីក្រូម៉ូសូមទី២១ លើសចំនួន ធ្វើឲ្យទារកមានបញ្ហាលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាខុសប្រក្រតី ដែលហៅថា ជំងឺ Down syndrome ។
វេជ្ជ. ចាន់ ស៊ីណេត
១. កត្តាជំរុញឲ្យទារកមានជំងឺ Down syndrome
– ម្តាយពពោះនៅអាយុច្រើនពេក៖ ស្ត្រីដែលមានកូននៅអាយុច្រើនពេក ចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ កូនមានហានិភ័យខ្ពស់កើតជំងឺ Down syndrome ដោយសារតែការបែងចែកក្រូម៉ូសូមមិនត្រឹមត្រូវ។
– កត្តាហ្សែន៖ មិនថា ស្ត្រី ឬបុរសទេ អ្នកទាំង២អាចចម្លងហ្សែនជំងឺ Down syndrome ទៅកូនបាន។
– ប្រវត្តិធ្លាប់មានកូនកើតជំងឺ Down syndrome៖ ឪពុកម្តាយដែលធ្លាប់មានកូនមុនៗ Down syndrome នោះ កូនទី២ ឬក្រោយៗ អាចនឹងមានឱកាសខ្ពស់កើតជំងឺ Down syndrome ដែរ។
២. វិធីបង្ការមិនឲ្យកូនកើតមកមានជំងឺ Down syndrome
មិនមានវិធីបង្ការជំងឺ Down syndrome នោះទេ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ បើមានកត្តាប្រឈមទាំង៣ខាងលើ នោះកូនអាចនឹងមានលទ្ធភាពខ្ពស់ក្នុងការកើតជំងឺ Down syndrome អ៊ីចឹងមុនសម្រេចយកកូន ទាំងប្តីទាំងប្រពន្ធគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ បើកំពុងពពោះ យើងអាចដឹងថាទារកមានជំងឺ Down Syndrome តាមរយៈការពិនិត្យអេកូ នៅចន្លោះសប្តាហ៍ទី១១-១៣ ដោយវាស់កម្រាស់ករបស់ទារកក្នុងផ្ទៃ។
អត្ថបទគួរអាន៖
- ក្រុមអាហារជួយបង្កើនភាពវាងវៃខួរក្បាលកូន ថែមពីលើការហ្វឹកហាត់
- ចង់ឲ្យកូនមានIQខ្ពស់ សាកល្បងតិចនិកបែបវិទ្យាសាស្ត្រទាំងនេះ
- ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ
- ពិតទេ ស្តាប់ភ្លេងពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាត?
- លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ
- ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ
[embed-health-tool-bmi]