ក្មេងៗមួយចំនួនកើតមកខ្សោយបញ្ញាពីកំណើត ដោយមានរូបរាង និងទម្រង់មុខខុសគេខុសឯង ដែលពាក្យបច្ចេកទេសហៅថា Down syndrome។ ការដែលទារកកើតមកមានជំងឺ Down syndrome បណ្តាលមកពីមូលហេតុអី? អាចមានវិធីបង្ការទេ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្មេងៗមួយចំនួនកើតមកខ្សោយបញ្ញាពីកំណើត ដោយមានរូបរាង និងទម្រង់មុខខុសគេខុសឯង ដែលពាក្យបច្ចេកទេសហៅថា Down syndrome។ ការដែលទារកកើតមកមានជំងឺ Down syndrome បណ្តាលមកពីមូលហេតុអី? អាចមានវិធីបង្ការទេ?
ប្រធានផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ថា ជាទូទៅក្រូម៉ូសូមរបស់មនុស្សយើងមានចំនួន២៣គូ ស្មើនឹង ៤៦ក្រូម៉ូសូម ដែលក្រូម៉ូសូម១គូៗ បានមកពីម្តាយ១ និងឪពុក១។ ក្នុងករណីក្រូម៉ូសូមទី២១ លើសចំនួន ធ្វើឲ្យទារកមានបញ្ហាលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាខុសប្រក្រតី ដែលហៅថា ជំងឺ Down syndrome ។
– ម្តាយពពោះនៅអាយុច្រើនពេក៖ ស្ត្រីដែលមានកូននៅអាយុច្រើនពេក ចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ កូនមានហានិភ័យខ្ពស់កើតជំងឺ Down syndrome ដោយសារតែការបែងចែកក្រូម៉ូសូមមិនត្រឹមត្រូវ។
– កត្តាហ្សែន៖ មិនថា ស្ត្រី ឬបុរសទេ អ្នកទាំង២អាចចម្លងហ្សែនជំងឺ Down syndrome ទៅកូនបាន។
– ប្រវត្តិធ្លាប់មានកូនកើតជំងឺ Down syndrome៖ ឪពុកម្តាយដែលធ្លាប់មានកូនមុនៗ Down syndrome នោះ កូនទី២ ឬក្រោយៗ អាចនឹងមានឱកាសខ្ពស់កើតជំងឺ Down syndrome ដែរ។
មិនមានវិធីបង្ការជំងឺ Down syndrome នោះទេ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ បើមានកត្តាប្រឈមទាំង៣ខាងលើ នោះកូនអាចនឹងមានលទ្ធភាពខ្ពស់ក្នុងការកើតជំងឺ Down syndrome អ៊ីចឹងមុនសម្រេចយកកូន ទាំងប្តីទាំងប្រពន្ធគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ បើកំពុងពពោះ យើងអាចដឹងថាទារកមានជំងឺ Down Syndrome តាមរយៈការពិនិត្យអេកូ នៅចន្លោះសប្តាហ៍ទី១១-១៣ ដោយវាស់កម្រាស់ករបស់ទារកក្នុងផ្ទៃ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕