backup og meta

ចង់ដឹងកូនឆ្លាត ឬមិនឆ្លាត មើល​លើ​កត្តា​ទាំង ៦ នេះ

ចង់ដឹងកូនឆ្លាត ឬមិនឆ្លាត មើល​លើ​កត្តា​ទាំង ៦ នេះ

កូន​កើត​មក​មាន​សុខភាព​ល្អ កាយ​សម្បទា​​រឹងមាំ ខួរក្បាល​ឆ្លាតវៃ រៀន​ពូកែ រហ័សរហួន​ស្វាហាប់ ​មិន​ងាយ​ឈឺ​ផ្ដេសផ្ដាស​ម៉ាក់ប៉ា​រីករាយ​ជាង​អ្វីៗ​ទាំងអស់។ តែ​ទោះ​យ៉ាង​ណា កូន​យើង​លូត​លាស់​បាន​ល្អ ឬ​មិន​ល្អ ឆ្លាត ឬ​មិន​ឆ្លាត អាស្រ័យ​លើ​កត្តា​​ច្រើន​យ៉ាង​ដែល​យើង​មិន​អាច​សន្និដ្ឋាន​បាន​ដោយ​ភ្នែក​ទទេ​ទេ។ តើ​ហេតុ​ផល​អ្វី​ខ្លះ​ដែល​ជា​កត្តា​ចម្បង​នៅ​ពី​ក្រោយ​ការ​​លូតលាស់​ផ្នែក​រាងកាយ​និង​ប្រាជ្ញា​ស្មារតី​របស់​កូនៗ​ជាទី​ស្រឡាញ់?

ជុំវិញ​បញ្ហា​នេះ​​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគ​កុមារ មក​ពី​ប្រទេស​​បារាំង និង​កូរ៉េ បាន​ពន្យល់​និង​រៀបរាប់​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​​ផ្នែក​រាង​កាយ និង​សតិ​បញ្ញា​ក្មេង​​ដូច្នេះ៖

១- គភ៌​លូត​លាស់​យឺត ឬ​ម្ដាយ​មាន​ជំងឺ

និយាយ​ដល់​ការ​លូតលាស់​របស់​កូន គឺ​ត្រូវ​គិត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ បើ​ពេល​ពពោះ​ ម្តាយ​មាន​ជំងឺ ច្បាស់​ណាស់​គភ៌​វិវត្ត​យឺត មិន​គ្រប់​គីឡូ ខ្វះ​អវយវៈ ដល់​ពេល​កើត​មក​ទៅ​ជា​ខ្សោយ ហើយ​ការ​លូតលាស់​ក៏​យឺត​ដូច​គ្នា។ សុខភាព​ម្ដាយ​អំឡុង​ពេល​ពពោះ ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ដែល​ទារក​លូតលាស់ បើ​គេ​ជួប​ឧបសគ្គ​បញ្ហា​សុខភាព ចង់​មិន​ចង់​កត្តា​នេះ​ពិត​ជា​ប៉ះពាល់​ដល់​ការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ​និង​ប្រាជ្ញា​ស្មារតី​ចៀស​មិន​បាន។

២- កត្តា​ហ្សែន

ពិត​ណាស់ បើ​ឪពុក​ម្ដាយ​មាន​ហ្សែន​ល្អ នោះ​កូន​កើត​ក៏​លូតលាស់​បាន​​ល្អ​ដែរ។ បញ្ហា​តំណ​ពូជ​សំខាន់​ណាស់ ​ដូច​គ្នា​នេះ​ដែរ កូន​ដែល​កើត​ពី​ហ្សែន​ខ្សោយ នោះ​ការ​លូតលាស់​ផ្នែក​រាង​កាយ ស្មារតី ខួរក្បាល​ក៏​យឺត​ដូច​គ្នា។

[embed-health-tool-due-date]

៣- ខ្វះ​អាហារូបត្ថម្ភ

ដើម្បី​លូត​លាស់​បាន​ល្អ ក្មេង​ត្រូវ​ការ​ជា​ចាំបាច់​នូវ​អាហារ​ចម្រុះ​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិន​អាច​ខ្វះ​មុខ​ណា​មួយ​បាន​នោះ​ទេ។ អ៊ីចឹង​កាលណា​កូន​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ទម្លាប់​មិន​ញ៉ាំ​សាច់ ក៏​ជួប​បញ្ហា​លូតលាស់​ដែរ ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​ឆ្លង​ជំងឺ ខួរក្បាល​​​មិន​សូវ​ចងចាំ។ ចំពោះ​ក្មេង​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ ខ្វះ​មុខ​ខ្វះ​ក្រោយ ម្ដាយ​ឪពុក​គ្មាន​លទ្ធភាព​ទិញ​ចំណី​អាហារ​ល្អ​បំប៉ន​កូន ឬ​ពុំ​ដឹង​សូវ​ដឹង​ពី​របៀប​នៃ​ការ​ចិញ្ចឹម​កូន ហើយ​ពេល​ខ្លះ​កូន​ថែម​ទាំង​មាន​ជំងឺ​ញឹក​ញាប់​ទៀត ចៀស​មិន​រួច​ពី​កង្វះ​អាហារូបត្ថម្ភ​នោះ​ទេ ហើយ​បញ្ញា​ក៏​ខ្សោយ​ជាង​គេ។

ចំពោះ​កូន​ដែល​កើត​មក​ខ្វះ Growth អ័រម៉ូន ឬ​ខ្វះ​អាហារូបត្ថម្ភ ពិសេស​ពពួក​ដែល​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ និង​ខួរក្បាល​ទៀត​នោះ កូន​នឹង​ងាក​ឈឺៗ ខ្សោយ​បញ្ញា​ស្មារតី និង​មានការ​លូតលាស់​មិន​ប្រក្រតី ឬ​កម្ពស់​ទាប ជាដើម។

ដើម្បី​លូតលាស់​បាន​ល្អ ទាំង​រាងកាយ​ និង​ប្រាជ្ញា ​អាហារូបត្ថម្ភ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​សុខភាព​រឹងមាំ​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត។

យោង​តាម​ខិត​ប័ណ្ណ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល ​និង​អង្គការ​ដៃគូ​បាន​ឲ្យ​ដឹង​ថា ​ក្មេង​តូចៗ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ ​អាច​ទទួល​រងគ្រោះថ្នាក់​ច្រើន​ក្នុង​រយៈពេល​ខ្លី និង​រយៈ​ពេល​វែង​ដូចជា៖

ផលប៉ះពាល់រយៈពេលខ្លី

– ខ្សោយសតិបញ្ញា និងរៀនមិនពូកែ

– មានជំងឺ

ផលប៉ះពាល់រយៈពេលវែង

– ការសិក្សារបស់ក្មេងមិនល្អ

– ពេលធំឡើង គ្មានគំនិតច្នៃប្រឌិត និងរកប្រាក់ចំណូលបានតិច

អាហារូបត្ថម្ភ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៤. ប្រព័ន្ធការពាររាងកាយខ្សោយ ងាកឈឺៗ

បើ​អា​អូន​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ (ប្រព័ន្ធភាពស៊ាំ) ខ្សោយ​មាន​ន័យ​ថា ​កូន​ងាយ​នឹង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ផ្សេងៗ ​ពិសេស​ជំងឺ​កាច​សាហាវ​​អាច​វាយ​លុក​ចូល​ទៅ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​កូន​បាន។ បន្ថែម​ពី​លើ​នេះ ពេល​កូន​ឈឺ ​ឬ​មិន​ស្រួលខ្លួន ​ម៉ាក់ប៉ា​ច្បាស់​ជា​ពិបាក​ផ្ដល់​ចំណី​អាហារ​ឲ្យ​កូន ជា​ហេតុ​បណ្ដាល​ឲ្យ​រាងកាយ​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ទៅ​ទ្រទ្រង់​​រាងកាយ ឬ​អភិវឌ្ឍ​ខួរក្បាល​ឲ្យ​បាន​ល្អ។

កូនឈឺ

៥. ក្រពះពោះវៀនដំណើរការមិនល្អ

លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា ប្រសិន​បើ​ក្រពះ​ពោះវៀន​ក្មេង​ល្អ ធ្វើ​ឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យក្មេងលូតលាស់ខួរក្បាលបានប្រក្រតី។ នេះមានន័យថា បើសុខភាពក្រពះពោះវៀនអាអូនមិនល្អ ស្រូបយកសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ការអភិវឌ្ឍន៍ខួរក្បាលក៏មានភាពយឺតយាវតាមនឹងដែរ។

៦- បរិយាកាស​រស់នៅ

ការ​រស់នៅ​ក្នុង​បរិយាកាស​មិន​ល្អ (តូច​ចង្អៀត អួអាប់ ស្មោក​គ្រោក) ធ្វើ​ឲ្យ​ផ្លូវចិត្ត​ក្មេង​ស្មុគ​​ស្មាញ គួប​ផ្សំ​កូន​ក្មេង​មិន​មាន​សកម្មភាព​រាង​កាយ ដូច​ជា ​ហាត់​ប្រាណ លេង​កីឡា ទៀត​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ ពិសេស​ផ្លូវ​ចិត្ត និង​ខួរក្បាល​ក្មេង។

អត្ថបទគួរអាន៖

ចំណុចសំខាន់

លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគ​កុមារ មក​ពី​ប្រទេស​បារាំង និង​កូរ៉េ បាន​រៀបរាប់​ថាមូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​​​ផ្នែក​រាង​កាយ និង​សតិ​បញ្ញា​ក្មេងរួមមាន​៖
  • គភ៌​លូត​លាស់​យឺត ឬ​ម្ដាយ​មាន​ជំងឺ
  • កត្តា​ហ្សែន
  • ខ្វះ​អាហារូបត្ថម្ភ
  • ប្រព័ន្ធការពាររាងកាយខ្សោយ ងាកឈឺៗ
  • ក្រពះពោះវៀនដំណើរការមិនល្អ
  • បរិយាកាស​រស់នៅ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What makes children smart: genes or environment?
https://www.irishtimes.com/news/education/what-makes-children-smart-genes-or-environment-1.4080624

Why Some Kids Are Smarter
https://www.technologyreview.com/2006/03/30/229362/why-some-kids-are-smarter/

How To Make Your Kids Smarter
https://time.com/12086/how-to-make-your-kids-smarter-10-steps-backed-by-science/

 

កំណែ​ប្រែបច្ចុប្បន្ន

29/07/2024

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត?

ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម