មិនមែនតែមនុស្សចាស់ទេដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ក្មេងៗក៏ជួបបញ្ហានេះដូចគ្នា ហើយ បើសិនជាឪពុកម្តាយបណ្តោយទុកយូរ អាចប៉ះពាល់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីកូន។ នាមជាឪពុកម្តាយ យើងត្រូវរៀនសង្កេត បើឃើញកូនៗមានសញ្ញាទាំងប៉ុន្មាននេះ បញ្ជាក់ថា ក្រពះពោះវៀនពួកគេមានបញ្ហាហើយ ត្រូវប្រញាប់រកដំណោះស្រាយ ឬទៅជួបពេទ្យជំនាញ។
១. ហើមពោះ អត់សូវផោម
ក្មេងបញ្ចេញខ្យល់ ឬផោមជាញឹកញាប់ជារឿងធម្មតានោះទេ តែបើហើមពោះញឹកញាប់ មិនសូវផោមនោះទើបគួរឲ្យបារម្ភ។ លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center ថា ក្មេងហើមពោះអាចបណ្តាលមកពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន ឯករណីមួយទៀត អាចមកពីរបបអាហារមិនសូវមានជាតិសរសៃ (Fiber)។
២. ពិបាកបត់ជើងធំ
មិនពិបាកសម្គាល់ទេ កាលណាក្រពះពោះវៀនកូនដំណើរការមិនបានល្អ ធ្វើឲ្យពិបាកបង់ជើងធំ ពេលជុះម្តងៗ ក្មេងៗយំផងប្រឹងផងទម្រាំជុះចេញមក ជួនកាល ២-៣ថ្ងៃ ទើបកូនជុះម្តង។
៣. ឧស្សាហ៍ទល់លាមកបន្ទោរបង់មិនទៀងទាត់
អាការៈទល់លាមក ហើយកូនជុះមិនទៀងទាត់ ១ថ្ងៃជួនជុះជួនអត់ ពេលខ្លះច្រើនថ្ងៃបានកូនជុះ មានន័យថា កូនយើងអាចមានបញ្ហាប្រព័ន្ធរំលាយអាហារ ញ៉ាំទឹក និងបន្លែមិនគ្រប់គ្រាន់ ឬក៏មិនមានសកម្មភាពរាងកាយ។
៤. រាកញឹកញាប់
អាការៈរាកញឹកញឹកក៏ជាបញ្ហាប្រព័ន្ធរំលាយអាហារដែរ ហើយបញ្ហានេះបណ្តាលមកពីការបង្ករោគ មិនមានការបង្ករោគ។ ដូច្នេះហើយក្រពះពោះវៀនមានសុខភាពល្អពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការអភិវឌ្ឍផ្សេងៗ។ ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ម៉ាក់ៗគួរឲ្យកូនផឹកទឹកឲ្យច្រើន អាចជាទឹកស្អាត ទឹកសម្ល ឬទឹកផ្លែឈើស្រស់ត្រូវឲ្យកូនធ្វើសកម្មភាពឲ្យបានច្រើន សំខាន់ជាងនោះទៀតគួរ ផ្តល់អាហារដែលមានជាតិសសៃខ្ពស់ដូចជាបន្លែ ផ្លែឈើជាដើម។
[embed-health-tool-vaccination-tool]