២. វិធីស្តារតុល្យភាពបាក់តេរីល្អៗនៅក្នុងក្រពះពោះវៀន
ម៉ាក់ប៉ាអាចស្តារតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងក្រពះពោះវៀនកូនដោយ៖
– ចៀសវាងឱ្យកូនញុំាថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា ព្រោះថ្នាំផ្សះសម្លាប់ទាំងបាក់តេរីល្អ និងអាក្រក់។
– ឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ ដូចជាទឹកដោះគោជូរ គីមឈី និងជ្រក់ ជាដើមដើម្បីបង្កើនបាក់តេរីល្អៗនៅក្នុងក្រពះពោះរៀន។
– ជំរុញកូនញុំាបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិដូចជា ផ្លែប៉ោម ចេក ពោត ខ្ទឹមបារំាង សណ្តែក។ល។ ឱ្យបានច្រើនព្រោះសម្បូរជាតិសរសៃដើម្បីជំនួយដល់ការលូតលាស់បាក់តេរីល្អៗនៅក្នុងក្រពះពោះរៀន។
– ប្រាប់កូនកាត់បន្ថយការញុំាអាហារមានជាតិផ្អែម ព្រោះជាតិស្ករជំរុញឱ្យបាក់តេរីអាក្រក់ក្នុងក្រពះពោះវៀនលូតលាស់ និងកើនឡើង។
ម៉ាក់ប៉ាក៏អាចដោះស្រាយបញ្ហាអតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនដោយជ្រើសរើសទឹកដោះគោម្សៅមានសារធាតុ SYNBIOTICS ដែលមានការលាយបញ្ចូលគ្នារវាង Probiotics និង Prebiotics ឱ្យកូនញុំាដើម្បីឱ្យក្រពះពោះវៀនកូនមានសុខភាពល្អឡើងវិញ។
អត្ថបទគួរអាន៖
ចំណុចសំខាន់
– រោគសញ្ញាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនលើកូន៖
- មានបញ្ហាក្នុងការរំលាយអាហារ
- មានអារម្មណ៍មិនល្អ
- មានបញ្ហាស្បែក
- មានជំងឺអូតូអ៊ីម្ញូន
- ឡើង ឬស្រកទម្ងន់គ្មានមូលហេតុ
– ម៉ាក់ប៉ាអាចស្តារតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនដោយ៖
- ចៀសវាងឱ្យកូនញុំាថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា
- ឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ
- ជំរុញកូនញុំាបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ
- ប្រាប់កូនកាត់បន្ថយអាហារមានជាតិផ្អែម
- ឬជ្រើសរើសទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ឱ្យកូនញុំា