តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គួរដឹង! ប្រព័ន្ធរំលាយអាហារកូនមិនល្អ អាចប៉ះពាល់ការលូតលាស់ខួរក្បាល

    គួរដឹង! ប្រព័ន្ធរំលាយអាហារកូនមិនល្អ អាចប៉ះពាល់ការលូតលាស់ខួរក្បាល

    បញ្ហាប្រព័ន្ធរំលាយអាហារមិនត្រឹមតែធ្វើឱ្យកូនមិនស្រួលក្នុងពោះទេ ថែម​ទាំងប៉ះពាល់ដល់​ការ​លូតលាស់​រាងកាយ និងការអភិវឌ្ឍខួរក្បាលរបស់កូនទៀត។ តើប្រព័ន្ធរំលាយអាហារមានទំនាក់​ទំនងអ្វីនឹងខួរក្បាល? បញ្ហាប្រព័ន្ធរំលាយអាហារ​ឧស្សាហ៍​កើត​លើកុមារមានអ្វីខ្លះ? ម៉ាក់ប៉ា​គួរធ្វើ​ម៉េច​ការពារកូនពីបញ្ហាទាំងនេះ?

    ១. ទំនាក់​ទំនង​រវាង​ប្រព័ន្ធ​រំលាយអាហារ និង​ខួរ​ក្បាល

    ខួរ​ក្បាល​មាន​​ឥទ្ធិពល​ផ្ទាល់​​លើ​ក្រពះ​ពោះវៀន។ ជា​ឧទាហរណ៍ ពេល​យើង​គិត​ចង់​ញ៉ាំ​អ្វី​មួយ នោះ​ក្រពះ​ក៏​បាន​ចាប់​ផ្ដើម​បញ្ចេញ​សារធាតុ​សម្រាប់​បំបែក​អាហារ​រួច​ស្រេច​ទៅ​ហើយ​ដែរ​។ ផ្ទុយ​មក​វិញ បើ​ក្រពះ​ពោះ​វៀន​មាន​​បញ្ហា ខួរក្បាល​ក៏​មិន​ល្អ​ដែរ ព្រោះ​ថា​រាល់​បញ្ហា​នៅ​ក្រពះ​ពោះ​វៀន​នឹង​មាន​សញ្ញា​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល​។

    ជាក់​ស្ដែង​នៅ​ពេល​​ណាមួយ​ មិន​ថា​មនុស្ស​ធំ ឬ​កូន​ក្មេងដែល​មាន​បញ្ហា​ក្រពះ​ពោះ​វៀន នឹង​អាច​កើត​មាន​បញ្ហា​ស្រេ្តស ថប់បារម្ភ និង​បាក់ទឹក​ចិត្ត​ផង​ដែរ​។ នេះ​ក៏​ដោយ​សារ​តែ​ខួរ​ក្បាល និង​ក្រពះ​ពោះ​វៀន​មាន​ទំនាក់​​ទំនង​គ្នា​នោះ​ឯង​។​

    ដូច​នេះ​បើ​ក្រពះ​ពោះវៀន​មិន​ល្អ ខួរក្បាលកូនក៏វិវឌ្ឍទៅដោយមានបញ្ហាដែរ។ ផ្ទុយមកវិញ បើ​សុខភាព​ខួរក្បាលមិនល្អ ក្រពះពោះវៀនក៏មានបញ្ហាដែរ។​

    ២. បញ្ហាប្រព័ន្ធរំលាយអាហារកើតញឹកញាប់លើកុមារ

    ក. ច្រាលទឹកអាស៊ីដក្រពះ

    កុមារក៏អាចមានបញ្ហាច្រាលទឹកអាស៊ីដក្រពះដែរដោយសារទឹកអាស៊ីដ​ក្រពះច្រាលចូលបំពងអាហារហើយធ្វើឱ្យរលាកបំពង់អាហារ និងបង្កឱ្យកូន​ក្រហាយទ្រូង ចង្អោរ និងចុកចុងដង្ហើម។ កត្តា​បង្ក​រួមមាន៖

    • ញុំាអាហារមានជាតិខ្លាញ់ ឬជាតិអាស៊ីដ (ជាតិជូរ) ច្រើន
    • ឡើងគីឡូ (បង្កើនសម្ពាធក្នុងក្រពះ)
    • ញុំាច្រើនជ្រុល ឬគេងភ្លាមបន្ទាប់ពីញុំាអាហាររួច

    ខ. ទល់លាមក

    កុមារងាយនឹងទល់លាមកព្រោះញុំាទឹកតិច ញុំាអាហារមានជាតិសរសៃទាប មិនហាត់ប្រាណ ញុំា​អាហារ ឬភេជ្ជៈមានជាតិស្ករ និងខ្លាញ់ខ្ពស់ច្រើន ឬស្រេ្តស​ជាដើម​ ដែលធ្វើឱ្យក្រពះ​ពោះវៀន​មាន​បញ្ហា​ក្នុងការរំលាយអាហារ និងពិបាក​បញ្ចេញកាកសំណល់។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    គ. រាក

    កុមារអាចឧស្សាហ៍រាកដោយសារពុលចំណីអាហារ ញុំាអាហារមិនស្អាត ញុំាច្រើនជ្រុល អាលែកហ្ស៊ី​នឹង​អាហារ ឆ្លងមេរោគ ឬរលាកពោះវៀនរុំារ៉ៃ។ ជំងឺរលាកពោះវៀនរុំារ៉ៃ​អាចបង្ក​ឡើង​ដោយ​ជំងឺអូតូអ៊ីម្ញូន (ប្រព័ន្ធភាពសុំាវាយ​ប្រហារខ្លួនឯង) អតុល្យភាពបាក់តេរីក្នុងពោះវៀន ឬឆ្លងមេរោគ​ពី​ចំណឺ​អាហារ ឬផ្ទៃវត្ថុមិនស្អាត។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    ២. តិចនិចការពារកូនពីជំងឺឧស្សាហ៍កើតលើប្រព័ន្ធរំលាយអាហារ

    • ឱ្យកូនរក្សាអនាម័យដូចជាត្រូវឧស្សាហ៍លាងដៃ ញុំាអាហារ និងទឹកឆ្អិនជាដើម
    • ជំរុញកូនហាត់ប្រាណ
    • ឱ្យកូនគេង និងញុំាទឹកឱ្យបានគ្រប់គ្រាន់
    • ចៀសវាងឱ្យកូនញុំាច្រើនជ្រុល ឬញុំាអាហារមានជាតិខ្លាញ់ និងស្ករខ្ពស់ច្រើន
    • ផ្តល់អាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដូចជា ទឹក​ដោះ​​គោ​ជូរ គីមឈី និង​ជ្រក់ដល់កូន ដើម្បីបង្កើន​បាក់តេ​រី​ល្អៗ​នៅក្នុង​ពោះរៀនកូន
    • បន្ថែម​អាហារសម្បូរជាតិសរសៃ (Prebiotics) ចូលរបបអាហារកូនដែលមានក្នុងបន្លែ និងផ្លែឈើស្រស់​ដើម្បី​បំប៉ន​បាក់តេរីល្អៗនៅក្នុង​ពោះរៀនឱ្យលូតលាស់ និងជួយដល់ការបញ្ចេញ​​ចោល​

    តាមការសិក្សាបានឱ្យដឹងថា បាក់តេរីល្អៗក្នុង​ពោះវៀន​អាច​ការពារ​កូន​ពីការឆ្លងមេរោគផ្សេងៗ ព្រោះប្រព័ន្ធភាពសុំា ៧០% ជា​បាក់តេរី​ល្អៗនៅក្នុងពោះវៀន។ ជាងនេះទៅទៀត បាក់តេរីល្អៗទាំងនេះក៏មាននាទីជួយដល់​ការ​រំលាយ​អាហារ បញ្ចេញ​កាក​សំណល់ និងផលិតអ័រម៉ូនគ្រប់គ្រងអារម្មណ៍ និងការគេង​ដែល​ជួយដល់ការអភិវឌ្ឍខួរក្បាលកូន។

    ម៉ាក់ប៉ាក៏អាចការពារបញ្ហា​ប្រព័ន្ធរំលាយអាហារកើត​ញឹកញាប់​លើ​កុមារ​ដោយ​ជ្រើសរើស​ទឹកដោះគោម្សៅ​ដែល​មានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាង Probiotics និង Prebiotics ឱ្យកូនញុំាបានដែរ ព្រោះ​ថា​សារធាតុ​នេះ​ជួយ​ឲ្យ​សុខភាព​ក្រពះ​ពោះ​វៀន​កូន​ល្អ និង​ជួយ​ឲ្យប្រព័ន្ធ​ភាព​ស៊ាំកូន​រឹង​មាំ​ផង​ដែរ​​។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ​បញ្ហាប្រព័ន្ធរំលាយអាហារកើតញឹកញាប់លើកុមារ
    • ច្រាលទឹកអាស៊ីដក្រពះ
    • ទល់លាមក
    • រាក
    – តិចនិចការពារកូនពីជំងឺឧស្សាហ៍កើតលើប្រព័ន្ធរំលាយអាហារ
    • ឱ្យកូនរក្សាអនាម័យ ហាត់ប្រាណ គេង និងញុំាទឹកឱ្យបានគ្រប់គ្រាន់
    • ចៀសវាងឱ្យកូនញុំាច្រើនជ្រុល ឬញុំាអាហារមានជាតិខ្លាញ់ និងស្ករខ្ពស់ច្រើន
    • ឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ និងជាតិសរសៃឱ្យបានច្រើន
    • ​ឬឱ្យកូនញុំាទឹកដោះគោម្សៅ​មានសារធាតុ SYNBIOTICS

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 30/08/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: