១. ភេសជ្ជៈកីឡា
ម៉ាក់ប៉ាអាចនឹងគិតថា ភេសជ្ជៈកីឡាគឺជម្រើសល្អ ព្រោះភេសជ្ជៈកីឡាផ្ទុកជាតិរ៉ែ និងអេឡិចត្រូលីតដែលអាចបំពេញជាតិទឹកដល់ក្មេង នៅពេលពួកគេបាត់បង់ក្រោយពីហាត់ប្រាណ ឬរត់លេងច្រើន។ ប៉ុន្តែ អ្នកជំនាញបានលើកឡើងថា ភេសជ្ជៈកីឡាមានកាឡូរី និងជាតិស្ករខ្ពស់ ហើយមិនចាំបាច់សម្រាប់ក្មេងទេ ព្រោះភេសជ្ជៈប្រភេទនេះសម្រាប់កីឡាករ។ ជម្រើសដែលល្អជាងនេះ គឺឲ្យកូនផឹកទឹក ឬញ៉ាំផ្លែឪឡឹកក៏បាន។
២. ភេសជ្ជៈប៉ូវកម្លាំង
ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើនដែលមិនល្អចំពោះសុខភាពក្មេង។ បរិមាណកាហ្វេអ៊ីនក្នុងភេសជ្ជៈកីឡា និងភេសជ្ជៈប៉ូវកម្លាំង អាចច្រើនជាងកាហ្វេមួយកែវ ហើយមានកាឡូរីច្រើនទៀត។ ភេសជ្ជៈប៉ូវកម្លាំង មិនគួរឲ្យក្មេងញ៉ាំទេ ព្រោះអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ រំខានដល់ដំណេក និងបង្កើនហានិភ័យជំងឺទឹកនោមផ្អែម និងជំងឺធាត់។