ការឈ្លក់ ចង់ក្អួត ការបង្ខំឲ្យញ៉ាំ ឬការពិន័យកូនឲ្យញ៉ាំអាហារនោះអាចធ្វើឲ្យពួកគេរើសអាហារ។ ហេតុការណ៍ទាំងនេះ អាចបង្កើតជាការភ័យខ្លាច ថប់បារម្ភ និងអារម្មណ៍អវិជ្ជមានដទៃទៀត ដែលនាំឲ្យក្មេងបដិសេធញ៉ាំអាហារ។
៤. ពន្យារពេលក្នុងការផ្ដល់អាហារកិន
អ្នកជំនាញណែនាំឲ្យប៉ាម៉ាក់ផ្ដល់អាហារបន្ថែម នៅពេលដែលកូននៅ៦ខែ និងចាប់ផ្ដើមអភិវឌ្ឍក្នុងការញ៉ាំអាហារកិននៅអាយុ៩ខែ ឬ១០ខែ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការពន្យារពេលក្នុងការឲ្យកូនញ៉ាំអាហារកិន អាចបណ្ដាលឲ្យក្មេងមួយចំនួនចាប់ផ្ដើមរើសអាហារ។
៥. យកតម្រាប់តាមអាកប្បកិរិយាប៉ាម៉ាក់
ជាមួយគ្នានេះដែរ ក្មេងតូចៗអាចយកតម្រាប់តាមប៉ាម៉ាក់ និងមនុស្សចាស់។ តាមការស្រាវជ្រាវមួយបានបង្ហាញថា ក្មេងដែលមានប៉ាម៉ាក់រើសអាហារ អាចនឹងមានទម្លាប់ដូចប៉ាម៉ាក់ដែរ ពីព្រោះពួកគេញ៉ាំអាហារដែលយើងចម្អិន ហើយភាគច្រើន ទាំងនេះគឺជាអាហារដែលយើងចូលចិត្ត។
តិចនិកជួយឲ្យក្មេងញ៉ាំអាហារដែលមានតុល្យភាព
- លើកទឹកចិត្តកូនឲ្យញ៉ាំអាហារថ្មីៗ
- ឲ្យកូនញ៉ាំអាហារថ្មីៗ នៅពេលដែលពួកគេឃ្លាន
- ញ៉ាំអាហារដូចៗគ្នានៅក្នុងគ្រួសារ
- កំណត់ម៉ោងញ៉ាំអាហារ និងកាត់បន្ថយការញ៉ាំអាហារសម្រន់របស់កូន
- កុំបង្ខំឲ្យកូនញ៉ាំអាហារ
- ចម្អិនអាហារឲ្យមានភាពទាក់ទាញ
- ឲ្យកូនចាប់ផ្ដើមញ៉ាំអាហារសុខភាពតាំងពីពួកគេនៅតូចៗ
- ធ្វើជាគំរូក្នុងការញ៉ាំអាហារសុខភាពដល់កូន។