backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

គ្រូពេទ្យប្រាប់ពីប្រការគួរធ្វើ និងចៀសវាងពេលកូនត្រូវពស់ចឹក

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ឆំា សារី · ជំងឺកុមារ · មន្ទីរពេទ្យ គន្ធបប្ផាទី៤


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 27, 2023

គ្រូពេទ្យប្រាប់ពីប្រការគួរធ្វើ និងចៀសវាងពេលកូនត្រូវពស់ចឹក

អាការៈពស់ចឹកអាចស្រាល ឬធ្ងន់ទៅតាមប្រភេទពស់ដែលចឹក។ បើកូនត្រូវពស់អត់ពិសចឹក អាអូន​អត់មានគ្រោះថ្នាក់អ្វីទេ តែបើអាអូនត្រូវ​ពស់​ពិសចឹក ពិសពស់អាចធ្វើឱ្យអាអូនពិការ ឬគ្រោះថ្នាក់​ដល់​ជីវិត ​បើ​ជួយ​សង្រ្គោះមិនទាន់ពេល។ តើពស់ពិសដែលសម្បូរនៅស្រុកខ្មែរមានប៉ុន្មាន​ប្រភេទ? ពស់ពិសចឹកអាចបង្កឱ្យមានអាការៈអ្វីខ្លះ? ពេលកូនត្រូវ​ពស់ចឹក ឪពុកម្តាយគួរជួយសង្រ្គោះ​បឋម​បែប​ម៉េច ហើយគួរ​ចៀសវាង​អ្វីខ្លះ?

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី៤  បាន​ឱ្យ​ដឹងថា ពស់ពិសដែលយើងជួបប្រទះញឹកញាប់នៅក្នុងស្រុកខ្មែរមាន ១០ ប្រភេទហើយចែកចេញជា ២ ក្រុមដូចជា៖

ពស់ពិសក្រុមទី ១៖ ជាពពួកពស់ដែលចឹកទៅធ្វើឱ្យមានបញ្ហាឈាមមិនកក ហើយមាន ៣ ប្រភេទដូចជា ពស់ពព្លាក់ ពស់​ស្រកាចាស់ និងពស់បៃតង (ពស់ស្លឹកឈើ ឬពស់ធាងត្រាវ)។

ពស់ពិសក្រុមទី ២៖ ជាពពួកពស់ដែលចឹកទៅហើយធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ និងមាន ៧ ប្រភេទដូចជា ពស់​វែក (វែកដំបូក វែកក្របី និងវែករនាម) ពស់ក្រាយបង្កង់សខ្មៅ ក្រាយបង្កង់លឿងខ្មៅ ក្រាយក្បាល​ក្រហម​កន្ទុយក្រហម និងពស់សមុទ្រ។

១. អាការៈពេលកូនត្រូវពស់ពិសចឹក

ពស់មានពិសចឹកអាចបង្កឱ្យកុមារមានអាការៈ ឬរោគសញ្ញាដូចជា៖

  • នៅត្រង់កន្លែងស្នាមចឹកឈឺចាប់ខ្លាំង ហើម ឬអាចរលួយស្បែក

    ហូរឈាមត្រង់ស្នាមចឹករហូត (ករណីពស់ពិសដែលធ្វើឱ្យឈាមមិន​កក)

  • ធ្លាក់ត្របកភ្នែក អត់ចង់និយាយស្តី ចេះតែងងុយគេង អត់ចង់​ញុំា​អីទាំងអស់ រកក្អួត ទន់ដៃទន់ជើង កម្រើកដៃកម្រើក​ជើងមិនរួច ឬមិនដកដង្ហើមក្នុងរយៈពេល ១ ទៅ ២ ម៉ោង (ករណីពស់ពិសដែលធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទចឹក)
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី 4

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ក្រោយពេលពស់ចឹកភ្លាម អាណាព្យាបាលគួរធ្វើបែបម៉េច?

ឪពុកម្តាយភាគច្រើនភ័យណាស់ពេលកូនត្រូវពស់ចឹក តែគួរដឹងពី​របៀប​ជួយ​សង្រ្គោះ​បឋម​សិន​ចាំ​បី​កូន​មក​កាន់​មន្ទីរពេទ្យ៖

  • ដំបូងត្រូវសម្អាតកន្លែងពស់ចឹកជាមួយទឹក និងសាប៊ូឱ្យបានស្អាតដើម្បីការពារ​មេរោគ​ឆ្លងចូល​តាមមុខរបួស បើកុមារដើរលេងក្នុង​ភក់ ឬកន្លែងពស់ចឹកមានប្រឡាក់ដីជាដើម
  • ទុកអវយវៈកន្លែងពស់ចឹកនៅឱ្យនឹងមួយ​កន្លែង ដើម្បីកុំឱ្យពិសដែល​ពស់​បញ្ចូលមករត់លឿនចូលមកបេះដូង ហើយបេះដូងចែកចាយ​ឈាម​ដែលពោរពេញទៅដោយពិសពស់​ទៅកាន់​រាងកាយ​លឿនពេក​ដែលអាចធ្វើឱ្យកុមារគ្រោះថ្នាក់ ហើយធ្វើឱ្យឪពុកម្តាយគ្មាន​ឱកាស​យក​កូន​មកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា
  • រុំស្ទាក់ខាងលើស្នាមពស់ចឹកដោយបង់ទទឹងពីរធ្នាប់ដៃដោយប្រើកន្សែង ឬក្រមាក្នុង​បំណងស្ទាក់កុំឱ្យពិសរត់​ចូលក្នុងបេះដូង តែត្រូវរុំឱ្យល្មមមិន​ឱ្យ​តឹងពេកទេ ហើយចៀសវាងយកខ្សែមករឹតខ្លាំង​ដែល​អាច​ធ្វើ​ឱ្យ​ខ្មៅចុងដៃ ឬចុងជើង
  • អាចឱ្យអាអូនញុំាថ្នាំប៉ារ៉ាសេតាមុលដើម្បីបំបាត់ការឈឺចាប់
  • ហាមយកឡាម ឬកាំបិតមកចៀរស្នាមពស់ចឹកដើម្បីឱ្យហូរ​ឈាម​ពិសចេញ
  • ហាមយកមាត់បឺតពិសពីស្នាមពស់ចឹក

បើកូនត្រូវពស់ចឹក ឪពុកម្តាយត្រូវនាំអាអូនមកកាន់មន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់​ក្នុងការព្យាបាលពស់ចឹក និងមានថ្នាំបន្សាបពិសគ្រប់គ្រាន់​ដើម្បីឱ្យគ្រូពេទ្យ​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ទាន់ពេលវេលា។

អត្ថបទគួរអាន៖

  • ពេលទម្លាក់ព្រូនឱ្យកូន អ្នកផ្ទះផ្សេងទៀតគួរទម្លាក់ដែរឬទេ?
  • ទឹកនោមកូនឆ្អេះ ឬមានក្លិនឆួលខ្លាំងមកពីមូលហេតុអ្វី?
  • ក្រោយដើរលេងរួច មកដល់ផ្ទះវិញកូនឈឺត្រូវធ្វើម៉េច?
  • ចេះតិចនិកនេះ ការពារកូនមិនឲ្យកើតចែងថ្ងៃលើស្បែក
  • បាក់តេរីក្នុងមាត់ធ្មេញកូនច្រើន អាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន
  • កូនមានទម្លាប់បៀមម្រាមដៃគួរផ្តាច់តាមវីធីណា? នេះជាតិចនិកម៉ាក់ៗគួរដឹង
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត ឆំា សារី

    ជំងឺកុមារ · មន្ទីរពេទ្យ គន្ធបប្ផាទី៤


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 27, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម