backup og meta

ក្រោយដើរលេងរួច មកដល់ផ្ទះវិញកូនឈឺត្រូវធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 11, 2023

    ក្រោយដើរលេងរួច មកដល់ផ្ទះវិញកូនឈឺត្រូវធ្វើម៉េច?

    សម្រាប់​ម៉ាក់ៗ​មួយ​ចំនួន​ធំ ពេល​បាន​ដើរ​លេង​ជុំ​គ្នា​នៅ​ថ្ងៃ​សម្រាក​ជាមួយ​កូន និង​ប្ដី ជួប​ជុំ​គ្រួសារ ច្បាស់​ជា​មាន​អារម្មណ៍​កក់​ក្ដៅ សប្បាយ​មុខ​ញញឹម​រីក​ដូច​ផ្កា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ ពេល​ដើរ​លេង​រួច ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ កូន​តូច​ៗ​ក៏​ធ្លាក់​ខ្លួន​ឈឺ អ៊ីចឹងគួរធ្វើម៉េចទៅ បើ​កូន​ឈឺ?

    ដើម្បី​ជួយ​ជា​ដំណោះ​ស្រាយ​ដល់​ម៉ាក់​ប៉ា លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​ឈឺ ​ក្ដៅ​ខ្លួន យើង​ត្រូវ​មាន​ប្រដាប់​វាស់​កម្ដៅ ដាក់​ថ្នាំ​បញ្ចុះ​កម្ដៅ ជូត​ខ្លួន​ឲ្យ​កូន។ ក្នុង​ករណី​កូន​តឹង​ច្រមុះ​ផ្ដាសាយ គួរ​មាន​ថ្នាំ​ផ្ដាសាយ និង​សេរ៉ូម​ប្រៃ​លាង ឬ​ឆ្ពុង​ច្រមុះ​កូន ដើម្បី​ឲ្យ​កូន​ដក​ដង្ហើម​បាន​ស្រួល។

    វា​ជា​រឿង​ធម្មតា​ដែល​យើង​មិន​ថា ក្មេង ឬ​ចាស់​ទេ ធ្លាក់​ខ្លួន​ឈឺ​ដូច​ជា ឈឺ​ចុក​ចាប់​រាងកាយ ល្វើយ​អស់​កម្លាំង រាករូស ឬ​ក្ដៅ​ខ្លួន។ល។ ប្រសិន​បើ​អា​អូន​ត្រូវ​ចូល​រៀន​ថ្ងៃ​បន្ទាប់ ក្រោយ​មក​ពី​ដើរ​លេង ហើយ​កូន​ឈឺ ឬ​មិនស្រួលខ្លួន ម៉ាក់​ប៉ា​គួរ​តែ​អនុញ្ញាត​ឲ្យ​កូន​សម្រាក​នៅ​ផ្ទះ​សិន ឲ្យ​អាការៈ​កូន​បាន​ធូរ​ស្បើយ​បន្តិច សឹម​ចូល​ត្រលប់​ទៅ​សាលារៀន​វិញ។

    ​កូន​ឈឺ

    បន្ថែម​ពី​នេះ យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាហារ​ដែល​កូន​ញ៉ាំ និង​ភេសជ្ជៈ​ដែល​កូន​ផឹក​ដែរ​ដោយ​ឲ្យ​កូន​ញ៉ាំ​តែ​អាហារ​ល្អ​ៗ​បូក​បញ្ចូល​គ្នា​មាន​បន្លែ ត្រី សាច់ ស៊ុត ផ្លែឈើ ទឹក​ផ្លែ​ឈើ​ស្រស់ និង​ទឹក​ស្អាត​ជាដើម។ ស្រប​គ្នា​នេះ វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ត្រលប់​មក​ពី​ដើរ​លេង​វិញ​កូន​ឈឺ​ធ្ងន់ ឬ​មាន​រោគ​សញ្ញា​គ្រោះ​ថ្នាក់​នោះ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ទើប​ល្អ។

    ម៉្យាងវិញទៀត មុននឹងទៅដើរលេង ម៉ាក់ប៉ាគួរតែរៀបចំថ្នាំសង្កូវដូចជាថ្នាំក្ដៅខ្លួន ផ្ដាសាយ ឈឺក្បាល វិលមុខ ឬរាករូស ឬទឹកថ្នាំសម្លាប់មេរោគ។ល។ ដើម្បីទុកត្រៀមពេលមានអាសន្នអំឡុងពេលដើរលេង។

    ចំណុចសំខាន់

    • វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​ក្ដៅ​ខ្លួន យើង​ត្រូវ​មាន​ប្រដាប់​វាស់​កម្ដៅ ដាក់​ថ្នាំ​បញ្ចុះ​កម្ដៅ ជូត​ខ្លួន​ឲ្យ​កូន។
    • វា​ជា​រឿង​ធម្មតា​ដែល​យើង​មិន​ថា ក្មេង ឬ​ចាស់​ទេ ធ្លាក់​ខ្លួន​ឈឺ​ដូច​ជា ឈឺ​ចុក​ចាប់​រាងកាយ ល្វើយ​អស់​កម្លាំង រាករូស ឬ​ក្ដៅ​ខ្លួន។ល។
    • ប្រសិន​បើ​ត្រលប់​មក​ពី​ដើរ​លេង​វិញ​កូន​ឈឺ​ធ្ងន់ ឬ​មាន​រោគ​សញ្ញា​គ្រោះ​ថ្នាក់​នោះ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ទើប​ល្អ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម