backup og meta

តិចនិកកុំឲ្យកូនខាំក្បាលដោះ ពេលបំបៅកូន ម៉ាក់ៗគួរដឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2023

    តិចនិកកុំឲ្យកូនខាំក្បាលដោះ ពេលបំបៅកូន ម៉ាក់ៗគួរដឹង!

    បំបៅដោះកូន គឺជាពេលវេលាមួយដែលម៉ាក់ៗបង្កើនភាពស្និទ្ធស្នាលជាមួយនឹងកូន និងជាពេល​សម្រាក​សម្រាប់ម៉ាក់ៗដែរ។ ពេល​បៅ​ដោះមាន​អូនតូចមួយចំនួនអាច​ខាំក្បាលដោះម៉ាក់ៗ​បាន និងបង្កឱ្យ​មានការឈឺចាប់ អាច​ធ្វើ​ឱ្យ​ម៉ាក់ៗខ្លាចលែងចង់បំបៅដោះកូន​ទៀត​ក៏​មាន​។​ ហេតុអ្វី​បានជាកូន​ខាំក្បាលដោះអំឡុងពេលបំបៅ? ម៉ាក់ៗ​គួរបំបៅបែបណា​ទើបអាអូនមិនខាំ​ក្បាល​ដោះ?

    ១. បញ្ឈប់ការបំបៅពេលកូនឆ្អែត

    ជាទូទៅ កូន​អាចខាំក្បាលដោះនៅពេលបៅឆ្អែត ឬធុញនឹងការបៅ ដូច្នេះម៉ាក់ៗត្រូវ​សង្កេត​មើល ប្រសិនបើកូន​លែងចង់បៅហើយ ម៉ាក់ៗត្រូវឈប់ការ​បៅភ្លាមដែរ​។

    ២. ម៉ាស្សាសុដន់ និងចុងសុដន់

    អាអូនអាចខំាក្បាលដោះនៅពេលបៅដំបូងដោយសារទឹកដោះមិនចេញ ដូច្នេះមុនពេលបំបៅដោះ ម៉ាក់ៗអាចម៉ាស្សាសុដន់ និងចុងសុដន់សិនដើម្បីជំរុញឱ្យទឹកដោះចេញ។ បន្ថែមពីនេះទៅទៀត ម៉ាក់ៗ​អាចច្របាច់សុដន់បន្តិចដើម្បីចេញទឹកដោះ ចៀសវាងអាអូនបៅមិនចេញទឹកដោះ ហើយ​ខាំ​ក្បាលដោះ។

    ៣. ដាក់ក្បាលដោះឱ្យដល់មាត់កូន

    ដាក់ក្បាលដោះឱ្យដល់មាត់កូន​អាចជំរុញឱ្យកូន​បើកមាត់ធំៗបៅ។ ម៉ាក់ៗ​ក៏អាច​ទាញ​ចង្កា​របស់​អាអូនថ្នមៗដើម្បីឱ្យបើកមាត់ធំៗ​បៅដែរ។ ដូច្នេះ​ក្បាលដោះ​នឹងចូលជ្រៅ​ក្នុងមាត់​​ដែលមិនធ្វើ​ឱ្យ​អាអូន​ខាំក្បាលដោះពេលកំពុងបៅ។

    ៤. ឱ្យកូន​ខាំជ័រលេង

    ក្នុងអំឡុងពេលដុះធ្មេញ អាអូននឹងរមាស់ ហើយឈឺអញ្ចាញធ្មេញ​ដែលធ្វើឱ្យកូន​​ខាំក្បាល​ដោះ​ដើម្បីបន្ធូរអាការៈឈឺចាប់ និងរមាស់។ ដូច្នេះមុននឹងបំបៅដោះ ម៉ាក់ៗអាចឱ្យកូន​ខាំជ័រ​លេង​ដែលក្លាសេត្រជាក់ៗដើម្បីបន្ធូរអាការៈឈឺចាប់ និងរមាស់អញ្ចាញធ្មេញរបស់កូន​ និងការពារ​​មិនឱ្យខាំក្បាលដោះ។

    ជ័រខាំលេង

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៥. បំបៅនៅកន្លែងគ្មានសំឡេងរំខាន

    ម៉ាក់ៗគួរបំបៅកូននៅក្នុងបន្ទប់ ឬកន្លែងស្ងាត់ល្អ គ្មានសំឡេងរំខាន បិទវាំងនន ឬបន្ថយ​ពន្លឺភ្លើង​ក្នុងបន្ទប់ដើម្បីឱ្យកូនយកចិត្តទុកដាក់ក្នុងការបៅ។ នៅពេលមានសំឡេងរំខាន អាអូន​អាចភ្លេច​ថា​កំពុង​បៅ ហើយអាចបិទមាត់ និងខាំត្រូវក្បាលដោះម៉ាក់ៗ។

    ៦. បំបៅពេលអាអូនឃ្លាន

    ម៉ាក់ៗគួរបំបៅដោះនៅពេលអាអូនឃ្លាន ទើបកូន​បើកមាត់បៅ និងមិនខាំក្បាលដោះ។ ជាទូទៅ ម៉ាក់ៗអាចបំបៅអាអូនរៀងរាល់ ២-៣ ម៉ោង​ម្តង។

    ៧. និយាយជាមួយកូន​ពេលបំបៅ

    ម៉ាក់ៗគួរនិយាយលេងជាមួយកូន ច្រៀង ឬនិយាយរឿងនិទាន​ឱ្យ​អាអូនស្តាប់ និងមើលមុខអាអូន​ក្នុង​អំឡុងពេលបំបៅដើម្បីរក្សាទំនាក់ទំនងជាមួយគ្នា​។ ពេលខ្លះកូន​អាចខាំក្បាលដោះ​ម៉ាក់ៗ​ដោយសារចង់បានចំណាប់អារម្មណ៍ក៏​មាន​។

    ៨. លាងច្រមុះកូនមុនបំបៅ

    ប្រសិនបើអាអូនផ្តាសាយ ម៉ាក់ៗគួរចាញ់សេរ៉ូមប្រៃលាងច្រមុះអាអូន ឬបឺតសម្បោរ​ចេញពីច្រមុះ​​ឱ្យស្អាតសិន ចាំបំបៅដោះ ព្រោះពេល​អាអូនផ្តាសាយ អាចពិបាកដកដង្ហើម​ដោយសារ​មានសម្បោរក្នុងច្រមុះ ឬតឹងច្រមុះដែលបណ្តាលអាចឱ្យកូន​ខាំក្បាលដោះពេលកំពុងបៅ។

    ចំណុចសំខាន់

    វិធីសាស្រ្តជួយម៉ាក់ៗបំបៅដោះដោយមិនឱ្យអាអូនខាំក្បាលដោះ៖
    • បញ្ឈប់ការបំបៅពេលអាអូនឆ្អែត
    • ម៉ាស្សាសុដន់ និងចុងសុដន់
    • ដាក់ក្បាលដោះឱ្យដល់មាត់អាអូន
    • ឱ្យអាអូនខាំជ័រលេង
    • បំបៅនៅកន្លែងគ្មានសំឡេងរំខាន
    • បំបៅពេលអាអូនឃ្លាន
    • និយាយជាមួយកូនក្នុងអំឡុងពេលបំបៅ
    • លាងច្រមុះអាអូនមុនបំបៅ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម