ម៉ាក់ៗជាច្រើនតែងមានចម្ងល់ទាក់ទងនឹងកម្ដៅខ្លួនកូនតូច ហើយអ្នកខ្លះចេះតែនិយាយថា កូនក្ដៅក្បាល ឬក្ដៅខ្លួនស្ទីងៗ ទាំងមិនបានយកអ្វីទៅវ៉ាស ហើយគ្រាន់តែយកដៃស្ទាបប៉ុណ្ណោះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ៗជាច្រើនតែងមានចម្ងល់ទាក់ទងនឹងកម្ដៅខ្លួនកូនតូច ហើយអ្នកខ្លះចេះតែនិយាយថា កូនក្ដៅក្បាល ឬក្ដៅខ្លួនស្ទីងៗ ទាំងមិនបានយកអ្វីទៅវ៉ាស ហើយគ្រាន់តែយកដៃស្ទាបប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន បានឲ្យដឹងថា ក្ដៅខ្លួនគឺជាការឡើងសីតុណ្ហភាពពីក្នុងខ្លួនយើង ដោយការវាស់កម្ដៅចាប់ពី ៣៨ អង្សារសេឡើងទៅ មិនមែនស្ទាបនឹងបាតដៃ។ កម្ដៅដែលអាចឲ្យដឹងថាកូនក្ដៅខ្លួន ឬអត់ គឺយកប្រដាប់វាស់កម្ដៅគាបក្លៀក បាញ់តាមរន្ធត្រចៀក លើថ្ងាស និងតាមរន្ធគូទ។
មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកូនក្ដៅខ្លួន មានដូចជាការបាក់តេរី វីរុស ដូចជាផ្តាសាយ រលាកទងសួត រាករូស និងជំងឺរលាកផ្លូវដង្ហើមមួយចំនួន។ មានបញ្ហាបាក់តេរី ដូចជាគ្រុនពោះវៀន រលាកសួត។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ប្រសិនបើក្មេងដែលអាការៈក្ដៅខ្លួនលើសពី ៣៨ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យ តែមុននឹងនាំទៅជួបពេទ្យត្រូវជូតខ្លួនកូនជាមួយទឹកត្រជាក់បណ្ដើរ ដើម្បីបញ្ចុះកម្ដៅ ចៀសវាងកូនឡើងកម្ដៅរហូតដល់ប្រកាច់។
មួយវិញទៀតក្មេងដែលមានអាការៈក្ដៅខ្លួន ធ្វើឲ្យក្មេងបាត់បង់ជាតិទឹក បេះដូងដើរញាប់ ដូច្នេះត្រូវព្យាយាមឲ្យក្មេង ផឹកទឹក ទឹកដោះគោ និងអាហារ ផ្លែឈើសម្បូរជាតិទឹកផ្សេងទៀតជាចាំបាច់។
ចំពោះការជូតខ្លួនកូនវិញត្រូវរកកំណាត់សើម ជូតក្រោមក្លៀក ក្រោមក គន្លាក់ដៃជើង ទើបអាចជួយកាត់បន្ថយកម្ដៅ ព្រោះទីនោះសម្បូរសរសៃឈាម តែមិនសូវមានប្រសិទ្ធភាព ដូចប្រើប្រាស់ថ្នាំនោះទេ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕