មានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា?

    មានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា?

    កូន​ចាប់ពី​ពេល​ចេះ​ក្រឡាប់​ទៅ ​ក្មេងចាប់ផ្តើម​រពឹស​ហើយ គេ​ចង់​ទាញ​នេះ ទាញ​នោះ មក​លេង ឬ​ដាក់​ក្នុង​មាត់។ ដូចនេះយើង​ជា​ម៉ាក់ប៉ា​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន និង​តាម​មើល​ថែទាំ​ដិតដល់ ទើប​ក្មេង​មិនសូវរបួស។

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ក្មេង​ចន្លោះ​អាយុ​ចាប់ពី ៦ ខែ ដល់ ៤ ឆ្នាំ ចាប់ពី​ពេល​ចេះ​វា ដល់​ចេះ​ដើរ ជា​វ័យ​ដែល​ងាយ​នឹង​របួស និង​គ្រោះ​ថ្នាក់​បំផុត ព្រោះ​ពួកគេ​ចូលចិត្ត​លេង ហើយ​ជា​វ័យ​ចង់​ចេះ ចង់​ដឹង​ចង់​ស្គាល់ ឆ្ងល់​ច្រើន។ ដូចនេះ​ត្រូវ​ថែទាំដោយប្រយ័ត្ន និង​ធ្វើ​រឿង​ទាំង ៩ យ៉ាងនេះ ដើម្បី​ការពារ​កុំឲ្យ​កូន​មាន​គ្រោះថ្នាក់៖

    – កុំ​បណ្ដោយ​ឲ្យ​កូន​លេង​អ្វី ឬ​កន្លែង​ដែល​ងាយ​បង្ក​គ្រោះថ្នាក់ ដូចជា​ខ្សែ​ភ្លើង កាំ​ជណ្ដើរ ចង្ក្រាន ទឹក​ក្ដៅ អំបែង សុទ្ធតែជារបស់​មុត រលាក បាន​ទាំងអស់។

    – កុំ​ដាក់​កូន​ចោល​នៅ​លើ​គ្រែ​ខ្ពស់ ព្រោះ​ក្មេង​អាច​វា​លេង​ ​ធ្លាក់​ពី​លើ​គ្រែ​ក៏​មាន ដោយ​ពួកគេ​មិន​ដឹង​ថា​មាន​គ្រោះ​ថ្នាក់​ហើយ ហើយ​អាច​បណ្ដាល​ឲ្យ​បាក់​ ឬ​ថ្លោះ​ដៃ​ជើង ឬ​បែក​ក្បាល។

    – កុំ​ឲ្យ​កូន​កាន់​លេង​របស់​ស្រួច​ៗ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មុត​ស្បែក ជាពិសេស​គ្រោះ​ថ្នាក់​ដល់​​ភ្នែក​ទៀត​ផង បើ​ទោះ​របស់​នោះ​ជា​ជ័រ​ទន់​ៗ​ក៏​ដោយ។

    – កុំ​បណ្ដោយ​ក្មេង​មិនទាន់​គ្រប់​អាយុ​ជា​អ្នក​មើល​ថែ​កូន​តូច ព្រោះ​ក្មេង​ដែល​មើល​ថែ​នោះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​គេ​ផ្ដោត​លើ​ការ​លេង​ច្រើន​ជាង​មើល​ប្អូន។

    ថែទាំកូន

    – សម្ភារៈ​អាច​ផ្ទុក​ទឹក​បាន គួរតែ​ចាក់ចេញ ហើយ​ផ្កាប់​កុំឲ្យ​កូន​មាន​គ្រោះថ្នាក់ ព្រោះ​ទោះ​ជា​ទឹក​តិច តែ​បើ​ដួល​ផ្កាប់​មុខ​ទៅ អាច​ឈ្លក់​ទឹក ហើយ​បើ​មាន​ស្រះ ឬ​ប្រឡាយ​ទឹក​ត្រូវ​ធ្វើ​របង​បិទបាំង​មិន​អាច​ឲ្យ​កូន​ចូល​ទៅ​រួច។

    – ចេញ​ចូល​ត្រូវ​បិទ​ទ្វារ ព្រោះ​កុំឲ្យ​កូន​ចេញ​មក​ក្រៅ ដើរ​រហេតរហូត នាំឲ្យ​មាន​គ្រោះថ្នាក់ ឬ​វង្វេង​ផ្លូវ​ជាដើម។

    – កុំឲ្យ​កូន​ឡើង​ទី​ទៅ​ខ្ពស់​ម្នាក់ឯង ព្រោះ​វា​អាច​រអិល​ជើង​ធ្លាក់​ចុះ​មក​វិញ។

    – មើល​ទិដ្ឋភាព​កន្លែង​ក្មេង​លេង​ថា តើ​អាច​នឹង​បង្ក​គ្រោះថ្នាក់ ឬ​អត់ បើ​មាន​ឆាប់​យក​ចេញ ឬ​ផ្លាស់ប្ដូរ​កន្លែង​លេង​របស់​កូន។

    – ពេល​កូន​លេង​ត្រូវ​មាន​ពាក់​មួក​សុវត្ថិភាព ដើម្បី​បញ្ចៀស​ការ​ដួល​បោក​ក្បាល

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ 21/02/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម