– ស្បែករោលកន្ទួល៖ ស្បែករោលកន្ទួល ជារោគសញ្ញាមួយក្នុងចំណោម រោគសញ្ញាឧស្សាហ៍ឃើញមានជាញឹកញាប់បំផុតដោយបង្ករោគពីវីរុស ដូចជា ជំងឺស្អូច និងកញ្ជ្រិល ។ ទោះយ៉ាងនេះក្តី ជំងឺទាំងនេះ ក៏អាចផ្សារភ្ជាប់ទៅនឹងជំងឺផ្សេងទៀត ដែលបណ្តាលអាចឲ្យទារកស្លាប់ផងដែរ ដូចជា ជំងឺបង្កដោយមេរោគ Meningococcus និងជំងឺរលាកស្រោមខួរ។ ស្បែករោលកន្ទួល អមមកជាមួយអាការៈគ្រុនក្តៅ ជាស្ថានភាពធ្ងន់ធ្ងរ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
– បន្ទោបង់លាមកមិនប្រក្រតី៖ នៅពេលរាងកាយក្មេង មិនអាចធន់នឹងជាតិស្ករឡាក់តូស អាចនាំឲ្យទារករាករូសជាបន្តបន្ទាប់ ដែលស្ថានភាពនេះ គ្រោះថ្នាក់ខ្លាំងចំពោះទារកតូចៗ អាចបណ្តាលឲ្យខ្សោះជាតិទឹកក្នុងខ្លួនខ្លះ។ សញ្ញាខ្សោះជាតិទឹក រួមមាន ស្ងួតមាត់ អត់ទឹកភ្នែកពេលយំ ទឹកនោមមានក្លិនខ្លាំង និងអស់កម្លាំង។ បើទារក មានរាករូសរយៈពេលមួយខែ ខណៈករណីឃើញមានសត្វល្អិតនៅក្នុងពោះវៀន ម៉ាក់ៗគួរតែឈប់ឲ្យកូនញ៉ាំផលិតផលមានផ្ទុកជាតិស្ករឡាក់តូសមួយរយៈសិន។
អត្ថបទគួរអាន៖
– ពិបាកដកដង្ហើម៖ អាការៈក្អក សំឡេងដង្ហើមដូចហួច ឬសំឡេងដង្ហើម ដូចសំឡេងព្រុសខ្សាវៗ បញ្ជាក់ថា ផ្លូវដង្ហើមទារក រងភាពក្រហាយ រារាំងមិនឲ្យដកដង្ហើមបានស្រួលដូចធម្មតា។ មូលហេតុឧស្សាហ៍ឃើញញឹកញាប់បំផុតសម្រាប់អាការៈនេះ គឺដោយសារទារកកើនកម្រិតអន្ធិលសម្បោរច្រមុះក្នុងផ្លូវដង្ហើមច្រើន។ ប៉ាម៉ាក់ ក៏គួរតែពិនិត្យពណ៌អន្ធិលសម្បោរកូន បើពណ៌បៃតង មានន័យថាទារក ត្រូវនាំទារកឲ្យបានឆាប់បំផុតតាមអាចធ្វើបាន។
ចំណុចសំខាន់
ករណីក្មេងឈឺ គឺអាស្រ័យលើកត្តាអាយុដូចគ្នា ខណៈក្មេងអាយុបាន ៦ ខែឡើង ទំនងអាចនឹងមានជំងឺលើកទីមួយ ដោយសារតែហេតុថានៅដំណាក់កាលនេះ ប្រព័ន្ធភាពស៊ាំបានទទួលពីម៉ាក់ៗ នឹងចាប់ផ្តើមចុះថយ ហើយរាងកាយចាប់ផ្តើមបង្កើត
ប្រព័ន្ធភាពស៊ាំសម្រាប់ខ្លួនឯង។ ចាប់ពីដំណាក់កាលនេះ រហូតដល់កូនយើងអាយុបាន ២ឆ្នាំ នឹងជួបប្រទះជំងឺផ្តាសាយ ដែលជាធម្មតាអាចកើតឡើងពី ៨-១០ ដង ក្នុងមួយឆ្នាំ ខណៈចំនួននេះបន្តិចម្តងៗ នឹងថយចុះដោយសារប្រព័ន្ធភាពស៊ាំក្មេង គេចាប់ផ្តើមពេញលេញជាស្ថាពរ (ពេលរាងកាយទទួលវីរុស នឹងប្រែជាស៊ាំនឹងប្រភេទវីរុស)។ សម្រាប់ក្មេងជំទង់ ឬមនុស្សពេញវ័យ ចំនួនញឹកញាប់កើតមានជំងឺ ជាទូទៅប្រហាក់ប្រហែលនឹង ៤ ដង/ឆ្នាំ។