backup og meta

ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ

ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ

អាកាសធាតុ​ក្តៅ​ខ្លាំង អ្នក​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព​បំផុត​នោះ គឺ​មនុស្ស​ចាស់ និង​ក្មេងៗ។ តើ​ក្មេង​តូចៗ​ងាយ​ប្រឈម​នឹង​ជំងឺ​អ្វីខ្លះ? យើង​ត្រូវ​ការពារ​កូនតូច​ដោយ​របៀបណា?

ខ្វះជាតិទឹក ជំងឺរាក ផ្លូវដង្ហើម និង​គ្រុនឈាម។ ជំងឺ​ទាំង​៤ មុខ​នេះ​ងាយ​នឹង​កើត​ចំពោះ​ក្មេងៗនា​អំឡុង​ខែក្តៅ នេះ​​បើ​តាម​លើក​ឡើងរបស់​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស។

១- ខ្វះជាតិទឹក៖ ក្មេងតូចៗ​ងាយ​នឹង​ខ្វះ​ជាតិ​ខ្លាំងណាស់​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ដូច្នេះ​យើង​ត្រូវ​ឧស្សហ៍​ងូត​ទឹក​ឲ្យ​កូន និង​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

២- ជំងឺរាក៖ អាកាសធាតុ​ក្តៅ បញ្ហា​ខ្វះ​ទឹក​ច្បាស់​ជា​កើត​មាន ពិសេស​នៅ​តាម​ជនបទ ដូច្នេះ​ហើយការ​យក​ទឹក​មិន​ស្អាត មាន​ទឹក​បឹង​ត្រពាំង​មក​ប្រើប្រាស់ ក្មេងៗ​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ងាយ​នឹង​រាករូស​បំផុត។ ដើម្បី​បញ្ចៀស​ពី​ជំងឺ​រាករូស​ម៉ាក់ប៉ា​ត្រូវ​តែ​មាន​អនាម័យ ឲ្យ​អូន​តូចៗ​ញ៉ាំ​ទឹកស្អាត លាងដៃ​កូន​ឲ្យ​ស្អាត​មុន​នឹង​កាន់​ចំណី​អាហារ។

៣- ជំងឺផ្លូវ​ដង្ហើម៖ អាកាសធាតុ​ក្តៅ​ហួតហែង ដី​ក៏​ហុយ ងាយ​នឹង​រលាក​ផ្លូវដង្ហើម សួត ទងសួត។ វិធី​ការពារ​កូន​ពី​បញ្ហានេះ យើង​ធ្វើម៉េចកុំ​កូន​ទៅ​ប៉ះពាល់​នឹង​ធូលី។

៤- ជំងឺ​គ្រុនឈាម៖ មិនមែន​តែ​ខែ​វស្សា​ទេ​ដែល​សម្បូរ​មូសខ្លា នាំ​ឲ្យ​កើត​ជំងឺ​គ្រុនឈាម អំឡុង​ខែ​ប្រាំង​នេះ បើ​មាន​ភ្លៀង​កក់​ខែ​នោះ មូស​ងាយ​កើត​បំផុត ឯ​ជំងឺ​គ្រុនឈាម​ក៏​សម្បូរ​ដែរ។ វិធី​ការពារ ងាយ​ត្រូវ​ឲ្យ​អូនតូចៗ​គេង​ក្នុង​មុង បំបាត់​ជម្រក​មូស​ជុំវិញ​ផ្ទះ។

ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​កុមារ​នេះ​ដែរ ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ អំពី​ការ​ការពារ និង​ថែទាំ​កុមារ​ពី​ផល​ប៉ះពាល់​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​នេះ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​អំពាវនាវ​ឲ្យ​មាតាបិតា អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អង្គការ​ពាក់ព័ន្ធ បង្កើន​ការ​យក​ចិត្ត​ទុកដាក់ ការពារ និង​ថែទាំកុមារ​ឲ្យ​បាន​សមស្រប ចៀសផុស​ពី​ជំងឺ​ផ្សេងៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/03/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម