backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កូន​តូច​ពុល​ចំណី​អាហារ​ ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 20, 2022

កូន​តូច​ពុល​ចំណី​អាហារ​ ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន

អាហារ​មិន​ស្អាត​មានផ្ទុកមេរោគ បារ៉ាសុីត ឬបាក់តេរី អាហារជូរផ្អូម អាហារគីមី អាហារ​ចម្អិន​មិន​ល្អ ពេល​យើង​ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​ពុល ទៅ​ជា​ចុកពោះ ក្តៅខ្លួន ក្អួត ឬ​រាករូស ពិសេស​កូន​ក្មេង​ដែល​មាន​ប្រព័ន្ធភាពស៊ាំ​ខ្សោយ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ កូនក្មេង​ពុល ឬ​ទាស់​ចំណីអាហារ អាច​នឹង​មាន​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង ពិនិត្យ​មើល​ចំណី​អាហារ ដឹង​ពី​វិធី​ងាយៗ​សង្គ្រោះ​កូន​ឲ្យ​ទាន់​ពេល។

១- រោគសញ្ញា​នៃ​ការ​ពុល​អាហារ

ជា​ទូទៅ​ការ​ពុល​អាហារ​នឹង​ស្តែង​ចេញ ២៤-៤៨ ម៉ោង ក្រោយ​យើង​ញ៉ាំ​អាហារ​ទាំង​នោះ ហើយ​មាន​រោគ​សញ្ញា​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– ចុកពោះ

ក្អួតចង្អោរ

– អស់កម្លាំង

– ក្តៅខ្លួន

– រាកមានលាយទឹក ឬសំបោរ។

២- ក្មេង​ពុល​អាហារ​ត្រូវ​ធ្វើ​ដូចម្តេច?

កូន​ក្មេង​ពុល​អាហារ ទៅ​ជាក្អួត ​រាក ច្បាស់ជា​បាត់បង់​ជាតិ​ទឹក​ហើយ ដូច្នេះ​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន បើ​អាច​ឲ្យ​​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត ថ្នាំ​ទប់​ក្អួត និងថ្នាំទប់​រាកប្រសិនបើកូនមានអាយុលើសពី២ឆ្នាំ។ ក្នុង​ករណី​កូន​ទាស់​ចំណី​ខ្លាំង រាកខ្លាំង ហើយ​ក្អួត​ចេញ​តែទឹក​មិន​ឈប់​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ពេទ្យ បើ​បណ្តែត​បណ្តោយ​យូរ អូនតូច​អាច​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ឆ្លងរោគក្នុង​ឈាម បាត់បង់​ស្មារតី អាចប្រឈមនឹងគ្រោះថ្នាក់។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ពុលអាហារ

៣- វិធីបង្ការការពុលអាហារ

ម៉ាក់ប៉ា​អាច​បង្ការ​កូនតូច​ពី​ការ​ពុល​ចំណី​អាហារ​បាន ដោយ​គ្រាន់តែ​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​មួយ​ចំនួននេះ។

អត្ថបទគួរអាន៖

– ត្រូវ​មាន​អនាម័យ លាងដៃ​កូន​ឲ្យ​ស្អាត​ជានិច្ច

– មិន​ត្រូវ​ឲ្យ​កូនញ៉ាំ​ចំណី​អាហារ​ផ្តេសផ្តាស ឬ​គ្មាន​អនាម័យ

– ទុក​ដាក់​ចំណី​អាហារ​នៅ​កន្លែង​មាន​សុវត្ថិភាព។

ចំណុចសំខាន់

កូន​ក្មេង​ពុល​អាហារ ទៅ​ជាក្អួត ​រាក ច្បាស់ជា​បាត់បង់​ជាតិ​ទឹក​ហើយ ដូច្នេះ​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន បើ​អាច​ឲ្យ​​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត ថ្នាំ​ទប់​ក្អួត និងថ្នាំទប់​រាកប្រសិនបើកូនមានអាយុលើសពី២ឆ្នាំ។ ក្នុង​ករណី​កូន​ទាស់​ចំណី​ខ្លាំង រាកខ្លាំង ហើយ​ក្អួត​ចេញ​តែទឹក​មិន​ឈប់​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ពេទ្យ បើ​បណ្តែត​បណ្តោយ​យូរ អូនតូច​អាច​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ឆ្លងរោគក្នុង​ឈាម បាត់បង់​ស្មារតី អាចប្រឈមនឹងគ្រោះថ្នាក់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម