សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

កង្វះអាហារូបត្ថម្ភ

ពេញវ័យជំទង់ បើនៅតែទម្លាប់ញ៉ាំបែបនេះទៀត អាចប៉ះពាល់ដល់សុខភាព និងខួរក្បាល

អាហារ​សុខភាព សំដៅ​លើ​អាហារ​ចម្រុះ​​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើ បាន​ផ្តល់​នូវ​ប្រភព​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ការ​លូតលាស់​រាងកាយ​ និងបញ្ញា។ ផ្ទុយ​ទៅ​អាហារ​ប្រភេទ​នេះ​មិន​ពេញ​និយម​សម្រាប់​វ័យ​ជំទង់​ឡើយ ពួក​គេ​ចូល​ចិត្ត​តែ​សាច់ អាហារ​បំពង ពពួក Fast food ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ទៅ​វិញ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ទោះ​បី​ការ​ញ៉ាំសាច់ អាហារ​បំពង ជា​រសនិយម​នៃ​ការ​ញ៉ាំ​របស់​វ័យ​ជំទង់​ក៏​ពិតមែន តែ​ចាំបាច់​តែ​កែ​ប្រែ បើ​នៅ​តែ​ទម្លាប់​បែប​នេះ​ទៀត​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព ខួរក្បាល​មិន​សូវ​សកម្ម។ លោក​វេជ្ជបណ្ឌិត​ថា ការ​ញ៉ាំ​របប​អាហារ​នោះ​មិន​ជួយ​អ្វី​ច្រើន​ដល់​វ័យ​ជំទង់​ទេ ក្រៅ​ឆ្ងាញ់​មាត់​នោះ ឯ​ផល​ប៉ះពាល់ចំពោះសុខភាព​វិញមានច្រើនយ៉ាង ហើយ​អាច​កើត​ឡើង​ក្នុង​រយៈពេលខ្លី និង​វែង។ ចំពោះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារជាតិ វិញ​បាន​លើក​ឡើង​ដូចគ្នា​ថា ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរ​ខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន ក្មេង​ដែល​លើស​ទម្ងន់​ខ្លាំង ឯ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ធាត់ លើសឈាម ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។ ផ្ទុយ​ទៅ​វិញ វ័យ​ជំទង់​ញ៉ាំ​អាហារ​បាន​ចម្រុះ​មុខ បន្ថែម​នូវ​ពពួកថ្នាំ​វីតាមីន​ផ្សេងៗ ទម្លាប់​ហាត់​ប្រាណ​ទៀត​នោះ រាង​កាយ​នឹង​ស្វាហាប់ ទទួល​បាន​នូវ​ពពួក​ប្រូតេអ៊ីន […]


កង្វះអាហារូបត្ថម្ភ

មួយថ្ងៃៗ បើបណ្តោយ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់ ដូច​យក​ជំងឺ​ទាំង​នេះ​ដាក់​ខ្លួន​កូនអ៊ី​ចឹង

ម៉ាក់​ប៉ា​ណា​ដែល​មិន​ចង់​ឲ្យ​កូន​លូត​លាស់​បាន​ល្អ​នោះ ឲ្យ​តែ​ឃើញ​កូន​ញ៉ាំ​បាន​ដឹង​តែ​ថា​គិត​ថា​កូន​មាន​សុខភាព​ល្អណាស់។ មាន​ម៉ាក់​ប៉ា​ខ្លះ ឃើញ​កូន​ចូល​ចិត្ត​ញ៉ាំ​សាច់អ៊ី​ចឹង បណ្ដោយ​កូន​ឲ្យ​ញ៉ាំ​តែ​សាច់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​មិន​គិត​ថា វា​មិន​ល្អ​ដល់​សុខភាព​អាអូន​យ៉ាង​ម៉េច​ខ្លះ​ទេ។ ចំពោះ​ការ​ឲ្យ​កូន​ញ៉ាំ​បែប​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា កាល​ដែល​ម៉ាក់​ប៉ា​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​តែ​បាយ និង​សាច់​រាល់​ថ្ងៃ ជា​របប​អាហារ​មួយ​មិន​ត្រឹម​ត្រូវ​ទេ។ បើ​ម៉ាក់​ប៉ា​ឃើញ​កូន​ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ មិន​ព្រម​ដាក់​បន្លែ ឬ​ផ្លែឈើ​អី​ចូល​ពោះ​សោះ មិន​គួរ​បណ្ដោយ​តាម​កូន ឲ្យ​កូន​ញ៉ាំ​តែ​សាច់​រៀង​រាល់​ថ្ងៃ​នោះ​ទេ។ ក្នុង​ករណី កូន​ក្មេង​តូច​ៗ​ដែល​ញ៉ាំ​តែ​ញ៉ាំ​សាច់ មិន​ព្រម​ញ៉ាំ​បន្លែ​អាច​បង្ក​ទៅ​ជា​ហានិភ័យ​សុខភាព​ដូច​ជា៖ - កើត​ជំងឺ​ធាត់ - លើស​ជាតិ​ខ្លាញ់ - លើស​ជាតិ​ប្រូតេអ៊ីន - កើត​ជំងឺ​បេះដូង - ទល់​លាមក​។ល។ លោក​ជំទាវ​បន្ត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម៉ាក់​ប៉ា​គួរ​ផ្លាស់​ប្ដូរ អាហារ​កូន​ឲ្យ​បាន​ជម្រុះ​មុខ។ "ឧទាហរណ៍​ថាថ្ងៃ​នេះ ឲ្យ​កូន​ញ៉ាំ​បន្លែ​ការ៉ុត ឬ​ស្ពៃ ស្អែក​ដាក់​បន្លែ​ផ្សេង​ឲ្យ​កូន ឬ​សាច់​ត្រី សាច់​គោ​អី​ឲ្យ​កូន​ទៅ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់​ដដែល​ៗ​រាល់​ថ្ងៃ​ពេក។" ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​ចេះ​លួច​បញ្ចូល​បន្លែ ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ខ្លះ ហើយ​មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ទេ គឺ​ត្រូវ​ចេះ​តិចនិក​បញ្ចុក​បាយ​កូន​មាន ការ​លួង​លោម និយាយ​ផ្អែម​ដាក់​កូន ឬ​អាច​ហៅ​បាន​ថា សិល្បៈ​នៃ​ការ​បញ្ចុក​អាហារ​កូន។ នៅ​ពេល​ដែល​បញ្ចុក​បាយ ម៉ាក់​ប៉ា​អាច​នាំ​កូន​លេង​នេះ​នោះ ធ្វើ​អ្វី​ដែល​ក្មេង​ចូលចិត្ត បន្លំ​ៗ​បញ្ចុក​បាយ​កូន ធ្វើ​បែប​នេះ​យូរ​ទៅៗ កូន​នឹង​ទម្លាប់​ញ៉ាំ​អាហារ​គ្រប់​មុខ​ហើយ។


កង្វះអាហារូបត្ថម្ភ

ធ្វើបែបណា ដើម្បីឲ្យកូនទទួលបានជាតិដែកគ្រប់គ្រាន់ មិនស្លេកស្លាំង

ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ ការ​ដឹក​អុកស៊ីសែន និង​កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ។ កង្វះ​ជាតិ​ដែក​លើ​ទារក ឬ​កុមារ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី និង​រាង​កាយ។ តើ​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​ប្រាកដ​ថា កូន​យើង​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ខ្វះ​ជាតិ​ដែក ម៉ាក់​ប៉ា​អាច​ដឹង​បាន​តាម​រយៈ​ការ​សម្គាល់​ទៅ​លើ​ភាព​ស្លេក​ស្លាំង ឧស្សាហ៍​បែក​ញើស​ស្អិត ឬ​ក៏​ត្រជាក់​ចុង​ដៃ​ចុង​ជើង អស់​កម្លាំង ជាដើម។ ដើម្បី​ប្រាកដ​ថា កូន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​ទាំង​អស់ ត្រូវ​តែ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ។ ក្នុង​ករណី​ស្ត្រី​ជា​ម្តាយ​ត្រូវ​ចេញ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​កូន អាច​ច្របាច់​ទឹកដោះ​ទុក​ឲ្យ​កូន​ម៉ឹម ដោយ​ទឹក​ដោះ​ម្តាយ អាច​ទុក​ក្នុង​បរិយាកាស​ធម្មតា បាន​រហូត​ដល់​ ៨​ម៉ោង​ឯណោះ។ ចំពោះ​កូន​អាយុ​ចាប់ពី ៦ខែ​ឡើង​ទៅ លោក​វេជ្ជបណ្ឌិត​ថា ម៉ាក់ប៉ា​អាច​បន្ថែម​ជាតិ​ដែក​តាម​រយៈ​ចំណី​អាហារ​បាន ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក រួម​មាន​ពពួក​សាច់​ក្រហម និង​បន្លែ​បៃតង។ ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ដែក ដែល​ទារក និង​កុមា​រត្រូវ​ការ​ទៅ​តាម​វ័យ ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ។ – ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​អាយុ ២៤-៤៥ ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ ។ – ក្មេង​អាយុ ៥-១២ […]


បញ្ហាការលូតលាស់

ទម្លាប់ឲ្យកូនអង្គុយបត់កង្កែប ប្រយ័ត្នប៉ះពាល់ឆ្អឹងអាអូនធ្ងន់ធ្ងរ

ពេល​ដែល​អា​អូន​តូច​ៗ​ចេះ​អង្គុយ ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​របៀប​ដែល​កូន​អង្គុយ ព្រោះ​ទម្រង់​អង្គុយ​ខ្លះ វា​អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​របស់​កូន​ៗ។ ក្នុង​ចំណោម​ទម្រង់​អង្គុយ​ទាំង​អស់ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អង្គុយ​បែប​បត់​កង្កែប​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ទៅ​ដល់​កូន​។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ដែល​ទម្លាប់​ឲ្យ​កូន​តូចៗ​ដែល​កំពុង​អង្គុយ​បែប​បត់​កង្កែប​នេះ ឬ​ជា​ទម្រង់​អក្សរ W យូរ​ទៅ អាច​ក្លាយ​ទៅ​ជា​ទម្លាប់​។ កាល​ណា​ក្លាយ​ជា​ទម្លាប់ ឲ្យ​តែ​ពេល​អា​អូន​អង្គុយ​រាប​ស្មើ​លើ​ឥដ្ឋ ដឹង​តែ​ចេញ​ទម្រង់​បត់​កង្កែប​នេះ ដែល​ការអង្គុយ​ទម្រង់​របៀប​នេះមិន​សូវ​ជា​ល្អ​សម្រាប់​កូន​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា បើ​អា​អូន​អង្គុយ​បែប​នេះ​ជាប់​រហូត អាច​ប៉ះពាល់​​ឆ្អឹង​​កូន​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា៖ – រលាក​សន្លាក់ – សភាព​ឆ្អឹង​មិន​ប្រក្រតី -​ បង្អាក់​ដល់​ការ​លូតលាស់​ឆ្អឹង – បង្ក​ផល​ប៉ះពាល់​ដល់​ក្មេង​ពេល​ធំ​ឡើង។ល។ ភាគ​ច្រើន​ក្មេងៗ​ដែល​មាន​បញ្ហា​ខ្សោយ​សាច់ដុំ​ស្នូល តែង​អង្គុយ​ក្នុង​ទម្រង់​បែប​នេះ ព្រោះ​អង្គុយ​បែប​នេះ​ជួយ​ទប់​លំនឹង​ខ្លួន​បាន​ល្អ ដោយ​ពុំ​ចាំ​បាច់​ប្រឹង​ទប់​ដោយ​ខ្លួន​ឯង​ខ្លាំង។ ចំណែក​ក្មេង​ខ្លះ​ទៀត អង្គុយ​បែប​នេះ​ក៏​ព្រោះ​តែ​ស្រួល​អង្គុយ តែ​បើ​អង្គុយ​យូរ​ៗ​ទៅ ធ្វើ​ឲ្យ​សាច់​ដុំ​តឹង បណ្ដាល​ឲ្យ​ពិបាក​ក្នុង​ការ​អង្គុយ​ក្នុង​ទម្រង់​អង្គុយ​ដទៃ​ទៀត។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា នៅ​ពេល​កូន​រៀន​ចេះ​អង្គុយ ម៉ាក់​ប៉ា​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​សណ្ដូក​ជើង បត់​ជើង ពែន​ផ្នែនតាម​កាលៈទេសៈ ប៉ុន្តែ​ដាច់​ខាត​ត្រូវ​ចៀស​វាង​អង្គុយ​បត់​កង្កែប។ ប្រសិន​បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​របៀប​របប​របស់​កូន​អង្គុយ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​បន្ថែម ដើម្បី​រក​ដំណោះ​ស្រាយ​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកសម្រាប់ម៉ាក់ប៉ា ជួយជំរុញដល់ការនិយាយរបស់អាអូនតូចៗអាយុ ១ ឆ្នាំកន្លះ- ២ ឆ្នាំ

ជា​ធម្មតា នៅ​ពេល​​ទារក​លូតលាស់​ធំ​ទៅ​ៗ សមត្ថភាព​ផ្សេងៗ​របស់​កូន​ក៏​កាន់​តែ​វិវត្ត​ទៅ​មុខ​ដូច​ជា រឹង​ដៃ រឹង​ជើង មើល​ឃើញ​ច្បាស់ ចេះ​សើច ចេះ​ចង់​និយាយ ចឹង​ហើយ ប៉ា​ម៉ាក់ គួរ​ប្រើ​វិធីសាស្ត្រ​បែប​ណា ដើម្បី​ជំរុញ​ឲ្យ​កូន​កាន់​តែ​ឆាប់​ចេះ​និយាយ? តាម​ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​បង​ប្រុស យ៉ាន វឌ្ឍនៈ អ្នក​រក​ស៊ី​ម្នាក់​នៅ​ភ្នំពេញ ហើយ​ក៏​ជា​ប៉ាៗ​ម្នាក់ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​គាត់​រៀន​និយាយ​ដំបូងៗ គាត់​តែង​និយាយ​ឆ្លើយ​តប​ទៅ​កូន​វិញ ទោះ​មិន​យល់​ពី​អ្វី​ដែល​កូន​និយាយ​ក៏​ដោយ។ បង​ប្រុស​បង្ហើប​ថា ភាគ​ច្រើន វិធីសាស្ត្រ​ដែល​គាត់​ប្រើ ដើម្បី​ជួយ​កូន​ឲ្យ​ឆាប់​ចាប់​ពាក្យ​បាន គឺ​គាត់​អាន​តាម​អ៊ីនធើណេត​ខ្លះ និង​ដឹង​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​កុមារ ពេល​យក​កូន​ទៅ​ពេទ្យ​ខ្លះ​ដូច​ជា៖ និយាយ​ពាក្យ​ច្រំដែលៗ៖ ការ​និយាយ​ពាក្យ​មួយ​ដដែល​ៗ អាច​ជួយ​ឲ្យ​កូន​ឆាប់​ចាំ​ពាក្យ​នោះ។ ឧទាហរណ៖ ពាក្យ"ស្បែក​ជើង" ម៉ាក់​ប៉ា អាច​សួរ​ថា ស្បែក​ជើង​កូន​នៅ​ឯណា? ចាំ​ប៉ាយក​ស្បែក​ជើង​ឲ្យ។ល។ ប្រើ​ពាក្យ​ណែនាំ​សាមញ្ញ​ៗ៖  នៅ​ចន្លោះ​អាយុ​១-២ខួប​នេះ កូន​ធំ​ល្មម​អាច​យល់​ពាក្យ​ណែនាំ​ស្រួល​ចាំ​ដូច​ជា ពាក់​អាវ ឬ​បិទ/បើក​ទ្វារ​ជាដើម។ យើង​ជា​ម៉ាក់​ប៉ា​គួរ​ប្រើ​ពាក្យ​ស្រួល​ស្ដាប់ ខ្លីៗ តែ​ច្បាស់​ដែល​អា​អូន​ងាយ​យល់។ សួរ​នាំ​កូន​ឲ្យ​បាន​ច្រើន៖ យើង​អាច​សួរ​ឲ្យ​អា​អូន​ចំណាំ​របស់​ផ្សេងៗ​ដូច​ជា ឯណា​ច្រមុះ​កូន ភ្នែក ឬ​មាត់​កូន​។ល។ លើស​ពី​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ទូទៅ បាន​ណែនាំ​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ​លឿន ម៉ាក់​ប៉ា​អាច​ប្រើ​តិចនិក​ប៉ុន្មាន​នេះ​៖ - ស្នើ​ឲ្យ​កូន​ជួយ​ធ្វើ​អី​មួយ -​ បង្រៀន​កូន​ច្រៀង​ចម្រៀង - […]


សុខភាពកុមារ

កើតជំងឺមហារីកគ្រាប់ឈាមស អាចដឹងដោយរបៀបណាខ្លះ?

ក្នុង​កោសិកា​ដើមគ្រាប់​ឈាម (គ្រាប់​ឈាម​ក្រហម ឈាម​ស និង​ប្លា​កែត) ​វិវត្តច្រើន​ដំណាក់​កាល ហើយ​នៅ​ពេល​​មាន​សារធាតុ​ពុល​ផ្សេង​ទៀត​ចូល​ទៅ​ជាមួយ​នោះ ធ្វើ​ឲ្យ​កោសិកា​ដើម ​(គ្រាប់​ឈាម​ស) រង​នូវ​ការ​ខូច​ខាត។ ក្រោយ​មកកោសិកា​ដើម​ដែល​ខូច​ខាត​ចាប់​មាន​ការ​កកើតឡើងខុស​ពី​ធម្មតា បង្ក​ឲ្យ​កើត​ជា​មហារីក​គ្រាប់ឈាម​ដែល​ប្រជា​ពល​រដ្ឋ​យើង​ទូទៅ​ច្រើន​ហៅ​ថា ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី។ លោក​បន្ត​ថា យើង​អាច​រក​ឃើញ​ជំងឺ​មហារីក​គ្រាប់​ឈាម​ដោយ​កត្តា​មួយ​ចំនួន រោគ​សញ្ញា​ខ្លះ​ៗ​របស់​ជំងឺ​នេះ និង​ការ​វិភាគ​ផ្សេង​ៗ​ដូច​ជា៖ អ្នក​ជំងឺ​ដឹង​ដោយ​ខ្លួន​ឯង៖ អ្នក​ជំងឺ​មាន​សភាព​រាង​កាយ​ស្លេក​ស្លាំង ឆាប់​ហត់ មាន​ចេញ​ឈាម​នៅ​តាម​អញ្ចាញ​ធ្មេញ ហើយ​ស្បែក​មាន​លក្ខណៈ​ជាំ​ខុស​ពី​ធម្មតា។ រក​ឃើញ​រោគ​សញ្ញា​ដោយ​ចៃដន្យ៖ ដោយ​អ្នក​ជំងឺ​មាន​អាការៈ​ផ្សេង​ទៀត​មាន ក្ដៅ​ខ្លួន​ខ្លាំង​ហើយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាដើម។ បន្ទាប់​មក គ្រូ​ពេទ្យ​យក​ឈាម​អ្នក​ជំងឺ​ទៅ​ពិនិត្យ​វិភាគ​ទើប​ឃើញ កោសិកា​មហារីក​នៅ​ក្នុង​ឈាម។ គ្មាន​រោគ​សញ្ញា៖ នៅ​ពេល​ដែល​​អ្នក​ជំងឺ​មាន​ជំងឺ​ផ្សេងៗ ត្រូវ​វះ​កាត់ ឬ​ធ្វើ​ការ​វះ​កាត់​អវយវៈ​ណាមួយ។ ជា​ធម្មតា មុន​ពេល​វះ​កាត់ គ្រូពេទ្យ​ត្រូវ​ពិនិត្យ​ឈាម​អ្នក​ជំងឺ​ជាមុន​សិន ដើម្បី​រក​មើល​បរិមាណ​ថយ​ចុះ​នៃ​គ្រាប់​ឈាម​ស គ្រាប់​ឈាម​ក្រហម និង​ប្លាកែត។ មួយ​វិញ​ទៀត វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ ជំងឺ​មហារីក​គ្រាប់​ឈាម គឺ​ការ​​បូម​យក​ខួរ​ឆ្អឹង មក​ពិនិត្យ ដោយ​គ្រូ​ពេទ្យ​យក​ម្ជុល​មួយ​ទៅ​បូមឆ្អឹង​សន្ទះ​ទ្រូង ឬ​ឆ្អឹង​ផាល (ត្រគាក) បូម​យក​ខួរឆ្អឹង​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍។ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ផល​វិបាក​ធំៗ ដែល​តែង​កើត​មាន​ចៀស​មិន​ផុត បើ​កើត​ជំងឺ​នោះ គឺ​បរិមាណ​គ្រាប់​ឈាម​ក្រហម និង​គ្រាប់​ឈាម​ប្លាកែត​ថយ​ចុះ។ ដូច្នេះ​ហើយ បើ​មាន​ករណី​កើត​ជំងឺ​មហារីក​គ្រាប់​ឈាម ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ព្យាបាល មុន​ពេល​អាការៈ​អ្នក​ជំងឺ​រាល​ដាល​ធ្ងន់ធ្ងរ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនក្ដៅខ្លួនម៉េចបានសុលតាមគូទឆាប់ត្រជាក់ជាងថ្នាំលេប?

ម៉ាក់​ៗ​មួយ​ចំនួន​និយាយ​ថា ពេល​ក្ដៅ​ខ្លួន​ការ​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការ​សុល​តាម​គូទ​ឡើយ។ រហូត​មាន​ម៉ាក់​ខ្លះ​ឲ្យ​តែ​កូន​ក្ដៅ​ខ្លួន ដឹង​តែ​ជ្រើសរើស​វិធី​សុល​តែ​ម្ដង ដោយ​មិន​​លេប​ថ្នាំឡើយ។ បញ្ហា​នេះ​អ្នកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា​រវាង​ថ្នាំ​សុល និង​លេប​គឺ​ប្រសិទ្ធភាព​បញ្ចុះ​កម្ដៅ​បាន​ដូចគ្នា ឲ្យតែ​ចំណុះ​ស្មើគ្នា។ មួយ​វិញ​ទៀត​ការ​ឲ្យ​កូន​លេប​ថ្នាំ​មិន​ត្រឹមត្រូវ​តាម​បរិមាណ ពេលវេលា ទើប​ជា​ហេតុ​នាំឲ្យ​កម្ដៅ​មិន​ថមថយ​ឆាប់។   ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នោះ​បន្ត​ទៀត​ថា ថ្នាំ​សុល និង​លេប​ខុស​គ្នា​ត្រង់​ផ្លូវ​ចូល ទើប​នាំឲ្យ​សុល​អាច​ត្រជាក់​លឿន​ជាង។ ខាងក្រោមជា​ការ​បកស្រាយរបស់វេជ្ជបណ្ឌិត គុជ ឆោមដាលីន៖ - ការ​លេប​ថ្នាំ​ចូល​ពី​មាត់​តាម​បំពង់​អាហារ ចូល​ក្រពះ ពោះវៀន​ធំ​ទើប​ដល់ ពោះវៀន​តូច ទម្រាំ​តែ​ស្រូប​ចូល​សព្វ​រាងកាយ​មាន​រយៈ​ពេល​យូរ។ - ចំណែក​ការ​សុល​វិញ គ្រាន់តែ​ដាក់​តាម​គូទ វា​ឆាប់​ទៅ​ដល់​ពោះវៀន ឆាប់​សាយភាយ ដូចនេះ​ហើយ​យើង​នឹង​ឃើញ​ប្រសិទ្ធភាព​ស្ដែង​បន្ទាប់ពី​សុល​រួច​រយៈពេល​ខ្លី។ ជា​ចុងក្រោយ​អ្នកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា បើ​ទោះ​ជា​កូន​លេប​ថ្នាំ​មិន​ត្រជាក់ ហើយ​ចង់​សុល​បន្ថែម ត្រូវ​រង់ចាំ​រយៈ​យ៉ាងហោចណាស់ ៤ ម៉ោងសិន​ដែរ។ មួយ​វិញ​ទៀត​បើ​កូន​ក្ដៅ​ខ្លួន​ខ្លាច​ឈាន​ដល់​ប្រកាច់ ម៉ាក់ប៉ា​ត្រូវ​ដោះ​សម្លៀកបំពាក់​កូន​ចេញ និង​យក​កូន​កន្សែង​ជ្រលក់​ទឹក រួច​ពូត​ឲ្យ​ស្រស់​ទឹក មក​ជូត​ខ្លួន​កូន​តាម​កន្លែង​មួយ​ចំនួន​ដូចជា​ក្លៀក ក ដៃ​ជើង ឬ​តាម​គន្លាក់​ដៃ​ជើង។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើ​ថ្នាំ​សុល​ចំពោះ​ទារក ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច អាច​នឹង​មាន​ការ​ឈឺចាប់ ដាច់​រលាត់​ផ្លូវ​លាមកក្មេង […]


រោគសញ្ញាទូទៅ

មកពីមូលហេតុអី បានជាក្មេងៗមួយចំនួនក្រោយជាពីរលាកបំពង់ក បែរទៅកើតរាកមួល?

រាក​មួល គឺជា​ជំងឺ​ម្យ៉ាងដែលអាចបង្កឡើងដោយ​ពីប៉ារ៉ាសុីត​ដែល​ហៅថា “អាមីប” ហើយ​ជំងឺ​នេះ​ដែរ​បណ្ដាល​ឲ្យលាមក​មាន​ឈាម ឬ​មាន​សម្បោរ ក្តៅខ្លួន រងារញា៉ក់ និងចុកពោះ និង​បន្ទោបង់​ញឹកញាប់​ចាប់ពី ៤-៦ដង ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​សភាព​ហេវហត់ បាក់  និង​អស់​កម្លាំង​ខ្លាំង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​កើតជំងឺរាកមួលនេះដែរ ហើយ​ក្នុង​នោះក៏បណ្តាលមកពីមេរោគជាច្រើនទៀតដែលបង្កឡើងដោយ​​ជំងឺ​រលាក​បំពង់​ក អាចធ្វើឲ្យក្អកមានស្លេស្ម និងក្មេងៗតូចៗលេបចូលទៅក្នុងពោះ ក៏​ជាដើមហេតុនាំឲ្យរាក​មួល​ដែរដោយព្រោះគេមិនចេះខាកស្តោះចេញមកក្រៅ។ ​ពេល​រាក​មួល​មាន​សម្បោរ​លាយ​ឈាម អាចមាន​រយៈពេល ៥-៧ ថ្ងៃ​ទើប​អាច​ចាប់ផ្ដើមជា​សះស្បើយ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា កូន​ដែល​កើត​ជំងឺ​រាក​មួល​នេះ ព្យាបាល​ដោយ​លេប​ថ្នាំ​ពី ២-៣ ថ្ងៃ​ដំបូង​មិន​ទាន់​ឃើញធូរស្រាល​ច្រើនទេ គ្រាន់តែ​ទប់ស្កាត់​មិន​ឲ្យ​អាការៈកាន់តែ​ធ្ងន់​ទៅ ដោយ​មិន​ឲ្យ​រាក​ច្រើនដងប៉ុណ្ណោះ ហើយ​យើង​ត្រូវ​ព្យាយាម​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​ ១ សប្ដាហ៍ទើប​អាការៈ​ប្រសើរ​បន្តិច​ម្ដងៗ ជាពិសេស​គឺ​ការ​ឲ្យ​កូន​ផឹក​ទឹក​ច្រើន ទើប​អាការៈ​មិន​ដុនដាប បាក់កម្លាំង ខ្សោយ និងបាត់បង់ជាតិទឹកច្រើន។ ដូច្នេះហើយបានជាអាចសង្កេតឃើញថា កូន​ដែល​ជា​សះស្បើយ​ពី​ផ្ដាសាយ ឬ​រលាក​បំពង់ក ប៉ុន្មាន​ថ្ងៃ​មក ទើប​រក​ឃើញមាន​កើត​ជំងឺ​រាក​មួល​ហើយ​អ្នកជំងឺ​មិន​ត្រឹម​តែ​ឈឺចាប់​ក្នុង​ពោះ​ទេថែមទាំងនាំឲ្យ​រលាក​គូទ​ទៀតផងដោយសារតែកូនជុះច្រើនដង។ រាក​មួល​ក្រៅពីកត្តាបង្កឡើងដោយសារ​រលាក​បំពង់ក ការ​ទទួលទាន​ចំណី​អាហារ​គ្មាន​អនាម័យ ទឹកមិនស្អាត រស់នៅ​កខ្វក់ ក៏​នាំឲ្យកូនកើត​រាក​មួល​ដូចគ្នា។


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងតូចៗឧស្សាហ៍ហើមពោះ មកពីមូលហេតុសំខាន់ប៉ុន្មាននេះ

ទារក​មួយ​ចំនួន​ជួប​អាការៈ​ហើម​ពោះ​ញឹក​ញាប់ ដែល​បញ្ហា​នេះលោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center ថា អាច​បណ្តាល​មក​ពី​ផល​វិបាក​ជំងឺ​រលាក​ពោះវៀន ពិសេស​របប​អាហារ​របស់​ម្តាយ និង​កូន។ លោកស្រី​វេជ្ជបណ្ឌិត​ថា បើ​ទារក​ម៉ឹម​ដោះ​ម្តាយ ហើយ​ជួប​អាការៈ​ហើម​ពោះ​នោះ អាច​មក​ពី​របប​អាហារ​ម្តាយ ដែល​ញ៉ាំ​អាហារ​ផ្អាប់ ជូរ ផ្អូម ញ៉ាំ​បន្លែ​ឆៅ ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រា​ត្រាំ ហើយ​មក​បំបៅ​ដោះ​កូន ពេល​កូន​ម៉ឹម​ចូល​ទៅ ធ្វើ​ឲ្យ​កូន​ហើម​ពោះ ឬ​រលាក​ពោះវៀន។ ចំពោះ​កូន​ធំ ដែល​អាច​ញ៉ាំ​អាហារ​បាន​វិញ អាច​មក​ពី​ការ​ទាស់​ចំណី ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ដោយមេរោគ ញ៉ាំ​បន្លែ​ឆៅ ឬ​ក៏​មក​ពី​អាលែកហ្ស៊ី​នឹង​សារធាតុ​ណា​មួយ​នៅ​ក្នុង​ចំណី​អាហារ។ “ខ្ញុំ​ធ្លាប់​ជួប​ដែរ កូន​ហ្នឹង​បៅ​ដោះ​ម្តាយ​ផឹ​កថ្នាំ​ខ្មែរ ដោយសារ​យើង​ជឿ​គ្រប់​គ្នា​ផឹក​ថ្នាំខ្មែរ​ ស្រាថ្នាំ ធ្វើ​ឲ្យ​ឆ្អិន​សរសៃ​ម្តាយ សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹមអ៊ីចឹង តែ​តាម​ពិត​ជា​គ្រឿង​ពុល​ទេ ពេល​ដែល​យើង​បំបៅ​ដោះ​កូន ធ្វើ​ឲ្យ​កូន​ទៅ​​ជា​ហើម​ពោះ រលាក​ពោះ​វៀន ”។ លោកស្រី​វេជ្ជបណ្ឌិត​រៀប​រាប់។ ពេល​កូន​ហើម​ពោះ​ត្រូវ​ធ្វើ​ម៉េច? តាម​ទម្លាប់ ពេល​កូន​មាន​អាការៈ​ហើម​ពោះ យើង​តែង​តែ​យក​ប្រេង​កូឡា​មក​លាប​រឹត​លើ​ពោះ តែ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ខាង​លើ​អះអាង​ថា ការ​លា​បប្រេង​កូឡា​វិញ មិន​មាន​ការ​សិក្សា​បញ្ជាក់​ថា អាច​បំបាត់​​អាការៈ​ហើម ឆ្អល់​ពោះ​នោះ​ទេ។ លោកស្រី​វេជ្ជ​បណ្ឌិតបញ្ជាក់​ថា ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត។ ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់

ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​​លូតលាស់​បាន​ល្អ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​បង្ហាញ​នូវ​​ក្តី​កង្វល់​ថា កូន​អាយុ ១៣ ១៤ ១៥ ឆ្នាំ​ដូច​ក្មេង​ដទៃ​ដែរ តែ​កម្លាំង បញ្ញា​អី ម៉េចក៏មិន​អាច​ប្រឡង​ប្រជែង​ជាមួយ​ក្មេង​ខ្លះ​បាន​អ៊ីចឹង។ កង្វល់​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បកស្រាយ​ថា ការ​ចិញ្ចឹម​កូន​ឲ្យ​លូត​លាស់​បាន​ល្អ​ទាំង​បញ្ញា​ស្មារតី និង​ផ្នែក​រូប​រាង​កាយ គឺ​អាស្រ័យ​លើ​ភាព​ប៉ិន​ប្រសប់​របស់​ឪពុក​ម្តាយ រួម​ទាំង​សុខភាព​កូន​ផង​ដែរ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​ថា យើង​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ​តើ​កូន​យើង​ក្នុង​វ័យ​កំពុង​តែ​លូតលាស់​ខ្លាំង​នេះ បែរ​ជា​ថមថយ​ទាំង​បញ្ញា និង​កម្លាំង ដោយសារ​មូលហេតុ​អី? ចំពោះ​មូល​ហេតុ​វិញ លោក​វេជ្ជបណ្ឌិត​រៀប​រាប់​ថា​មាន​កត្តា​ច្រើន​ដែល​យើង​ជា​ឪពុកម្តាយ​ត្រូវ​​ពិនិត្យ​មើល ក្នុង​នោះ​មាន​ដូចជា​ស្ថានភាព​សុខភាព​កូន ចំណី​អាហារ ការ​គេង និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ដើម។ "ទី១ គឺ​ជំងឺ ម៉ាក់ប៉ា​ត្រូវ​មើល តើ​កូន​យើង​មាន​ជំងឺ​អី​ទេ? ឬ​ក៏​ឧស្សាហ៍​ឈឺ​អត់? ទី២ គឺ​របប​អាហារ តើ​កូន​វ័យ​ហ្នឹង​ញ៉ាំ​អី​ខ្លះ? ញ៉ាំ​គ្រប់​គ្រាន់​ទេ? ឬ​ក៏​ញ៉ាំ​តែ​សាច់ ញ៉ាំ​តែ Fast Food ឯ​បន្លែ ផ្លែឈើ​វិញ​អត់​ដែល​ញ៉ាំ​សោះ ទី៣ គឺ​ការ​គេង​គ្រប់​គ្រាន់ បើ​គេង​មិន​គ្រប់ យប់​ឡើង​វក់​តែ​ហ្គេម និង​ទូរស័ព្ទ នេះ​ជា​បញ្ហា ទី៤ គឺ​ការ​ហាត់​ប្រាណ បើ​កូន​វ័យ​ជាង​១០ឆ្នាំ​ហើយ ញ៉ាំ​ក៏​ច្រើន គេង​ក៏​ច្រើន តែ​អត់​ហាត់​ប្រាណ​សោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ