សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

កង្វះអាហារូបត្ថម្ភ

ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ

រយៈពេល​៦ខែ​ដំបូង​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក គឺ​ទឹកដោះ​ម្ដាយ ប៉ុន្តែ​បើ​យើង​ចង់​ចាប់​ផ្ដើម បន្ថែម​របប​អាហារ​ពី​លើ​ទឹក​ដោះ គឺ​អាច​បន្ថែម​បាន​ក្នុង​អំឡុង​កូន​មាន​អាយុ ៤ ខែ​ឡើង​ទៅ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឲ្យ​កូន​ញ៉ាំ​អាហារ​បន្ថែម​ពី​ទឹកដោះ យើង​ជា​អាណាព្យាបាល​ត្រូវ​ចេះ​សង្កេត​មើល​កូន ៧ ចំណុច​នេះ​សិន មុន​នឹង​ឲ្យកូនញ៉ាំ។ – កូន​ចង់​ញ៉ាំ​ដោយ​លិឍ​មាត់​លិឍ​ក នៅ​ពេល​ឃើញ​យើង​ញ៉ាំ​ដែរ​ទេ? បើ​មាន​ មាន​ន័យ​ថា​កូន​មាន​ចំណង់​ចង់​ញ៉ាំ​អាហារ​ហើយ – កូន​ចេះ​បៀម​ដៃ ឬ​ចេះ​ចាប់​យក​របស់​នៅ​ជុំវិញ​ខ្លួន​មក​ដាក់​ក្នុង​មាត់​ឬ​នៅ? – កូន​អាច​អង្គុយ ឬ​អាច​ទប់​ខ្លួន​ជាប់​ពេល​មាន​របស់​កល់​ឬ​នៅ? – កូន​រឹង​ក ឬ​នៅ? – កូន​ចេះ​តាម​សម្លឹង​ពេល​ឃើញ​នរណា​កាន់​របស់​ញ៉ាំទេ? – កូន​មាន​ប្រតិកម្ម​ហក់​លោត ពេល​ឃើញ​អាហារ​ពី​មុខ​ដែរ​អត់? ប្រសិនបើ​មាន​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ  មាន​ន័យ​ថា​កូន​តូច​អាច​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ដំបូងបន្ថែម​បាន​ហើយ។ ចំពោះ​បរិមាណ​វិញ​លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ដំបូន្មាន​ថា ត្រឹម ២-៣ ស្លាបព្រាបាយ និង​កិន​ឲ្យ​ម៉ដ្ត ហើយត្រូវបន្ត​បំបៅ​ទឹក​ដោះ​ជា​ធម្មតា។ ចំណែក​ចំនួន​វិញ លោក​ណែនាំ​ឲ្យ​ត្រឹមតែ ១ ឬ ២ ដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ព្រោះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​ធ្វើការ​បាន​ល្អ។ ចំណែក​ប្រភេទ​អាហារ​វិញ អាច​យក​ផ្លែឈើ ឬ​បបរ​លាយ​ជាមួយ​បន្លែ ត្រី សាច់​ ស៊ុត យក​ទៅ​កិន និងចម្អិនឲ្យឆ្អិនល្អ។ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន ចំណីចំណុក ៥ យ៉ាងដែលម៉ាក់ៗមិនគួរឲ្យកូនតូចញ៉ាំ អត្ថប្រយោជន៍ និង​របៀប​ធ្វើម្សៅ​ត្រី​ល្អិត ឲ្យ​កូន​តូច​ញ៉ាំ រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន […]


ជំងឺឆ្លង

ខែភ្លៀងសម្បូរមូស កូនងាយកើតគ្រុនឈាម ម៉ាក់ប៉ាត្រូវប្រយ័ត្ន

ជំងឺ​ដែល​ឧស្សាហ៍​លើ​ក្មេងៗ​នា​ខែ​ភ្លៀង​មាន​ច្រើន តែ​ក្នុង​នោះ​ជំងឺ​គ្រុន​ឈាម​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ ព្រោះ​ជា​ជំងឺ​ធ្ងន់ធ្ងរ អាច​ឆក់​យក​ជីវិត​កុមារ​លឿន​បំផុត។ ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម គឺមូសខ្លា​ញី ខាំ​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នា​ពេល​កន្លង​មក លោក​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។​ ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញាជំងឺគ្រុនឈាម – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុជៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ [embed-health-tool-child-growth-chart] វិធីបង្ការជំងឺគ្រុនឈាម – បំបាត់​ជម្រក​មូសខ្លា នៅ​តាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ – កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ

បញ្ហា​កូន​កើត​មាន​ភាព​ខុស​ប្រក្រតី អាណាព្យាបាល​ត្រូវតែ​សង្កេត និង​តាមដាន​ការ​វិវត្តន៍​របស់​កូន​ឲ្យ​បាន​ដិតដល់។ ក្នុង​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ណែនាំ​ឲ្យ​សង្កេត​មើល​កូន​តូច​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម។ – ទម្រង់​មុខ ក្បាល​វៀច ក្រពឹត ឬ​មិន​ស្មើ​គ្នា – ស្មា​ខ្ពស់ ទាប មិន​ស្មើ​គ្នា – ដេក ងាក បៅ​តែ​ម្ខាង ឬ​បៅ​ឧស្សាហ៍​ឈ្លក់ ក្អួត – លើក​​ដៃ ជើង បាន​​តែ​ម្ខាង​ៗ – ជើង​កោង​ចូល​គ្នា​ខ្លាំង – គ្មាន​កាយវិការ​ឆ្លើយតប ពេល​ហៅ – ពងស្វាស​តូច​ធំ​មួយ​ចំហៀង – ជាប់​គល់​អណ្ដាត – ភ្នែក​សើម ឬ​ហៀរ​ទឹកភ្នែក​រហូត។ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​កូន​យើង​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ សូម​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិគ្រោះ និង​ស្វែងរក​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត ហួរ ដានេ បាន​បន្ត​ទៀត​ថា ភាព​ខុស​ប្រក្រតី​ខាង​លើ​ខ្លះ​អាច​កើត​ឡើង​អំឡុង​ពេល​សម្រាល ឬ​មកពី​កំណើត​តែម្ដង ដូចនេះ​ហើយ​ទាមទារ​ម៉ាក់ប៉ា​យក​ចិត្ត​ទុក​ដាក់ និង​សង្កេត​កូន​ឲ្យ​បាន​ដិតដល់​ពី​ការ​វិវត្តន៍​ប្រចាំថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន? ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗយកកូនទៅពេទ្យ គួរសួរសំណួរទាំងនេះ […]


រោគសញ្ញាទូទៅ

តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក (វីដេអូ)

ក្មេងៗ​ឲ្យ​តែ​ធ្វេស​ប្រហែស​បន្តិច ឬ​ញ៉ាំ​អី​ផ្តេសផ្តាស​រលាក​បំពង់​ក​ភ្លាម។ រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិតៗ​នៅ​ក្នុង​ខ្យល់ ​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈកណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​វិធី​បង្ការ​ក្មេងៗ​ពី​ជំងឺ​រលាក​បំពង់ក។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនក្មេងរលាកបំពង់ករ៉ាំរ៉ៃ អាចវិវត្តទៅកើតជំងឺធ្ងន់ធ្ងរមួយនេះ ពេលកូនញ៉ាំនំ ឬភេសជ្ជៈផ្អែមៗ គួរធ្វើបែបណាកុំឲ្យងាយរលាកបំពង់ក? ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ

ភេសជ្ជៈពេញ​និយមនាពេលបច្ចុប្បន្ន ​គឺ​កាហ្វេ តែ​ម៉ាក់ប៉ា​ខ្លះ​មិនមែន​ផឹក​កាហ្វេ​នេះ​តែ​ម្នាក់ឯង​ទេ ដោយ​អ្នក​មាន​កូន​តូច​ៗ​ប្រាកដជា​ចែក​រំលែក​ទៅ​កូន បើពួកគេទារផឹកដែរនោះ ហោចណាស់ត្រឹម១ក្អឹក ឬ២ក្អឹកដែរ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទម្លាប់​បែប​នេះ​មិនមែន​ជា​រឿង​ល្អ​ឡើយ ហើយ​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​ថែម​ទៀត​ផង។ ក្នុង​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ីន ដែល​កាហ្វេ​អ៊ីន​នោះ​ហើយ ជា​មូលហេតុ​នាំឲ្យ​សុខភាព​បញ្ហា​ស្មារតី​ក្មេង​ចុះ​ខ្សោយ មាន​ដូចជា៖ – កាហ្វេ​នាំឲ្យ​ក្មេង​ពិបាក​គេង – ក្មេង​មិន​ចង់​ញ៉ាំ​អាហារ – បេះដូង​ដើរ​ញាប់ – ឈឺក្បាល – អស់កម្លាំង ល្ហិតល្ហៃ -​ នោមញឹក – សម្ពាធ​ឈាម​ខ្ពស់។ តើ​ជាតិ​កាហ្វេអ៊ីន​ជា​អ្វី? លោក​បាន​បន្ត​ទៀត​ថា ជាតិ​កាហ្វេអ៊ីន គឺជា​ភ្នាក់ងារ​រំញោច​អារម្មណ៍​​ដែល​មាន​នៅ​ក្នុង​កាហ្វេ តែ សូកូឡា អាហារ និង​ភេសជ្ជៈ​ដទៃ​ទៀត។ លោក​បាន​បន្ថែម​ទៀត​ថា បើ​ចង់​ឲ្យ​ក្មេង​ផឹក​ភេសជ្ជៈ​កាហ្វេ ឬ​កាហ្វេ​អ៊ីន ចាំ​ពេល​ពួកគេ​មាន​អាយុ​ដល់ ១៥ ឆ្នាំ​សិន ទើប​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​រឹងមាំ​អាច​ទប់ទល់ និង​បញ្ចេញ​ជាតិ​កាហ្វេ​អ៊ីន​នោះ​បាន​មក​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បន្ត​ទៀត​ថា​ជា​រឿយៗ​ក្មេង​ដែល​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ឬ​ជាតិ​ផ្អែម​ច្រើនត្រូវប្រឈម​នឹង​ជំងឺ​ធាត់។ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ផ្ទុក​តែ​កូលស្តេរ៉ូល ហើយ​គ្មាន​វីតាមីន និង​សារធាតុ​ដែល​សុខភាព​ត្រូវការ​នោះ​ទេ ចំណែក​ភេសជ្ជៈដែលក្មេង​ត្រូវការ​ គឺជាតិ​កាល់ស្យូម​ពី​ទឹកដោះគោ ដើម្បី​ធ្វើឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ឬមាន​ផ្ទុកជាតិ​ផ្អែម​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្មេញ ដោយភាគច្រើន​សឹក​ធ្មេញ ឬ​ឈឺចាប់​អញ្ចាញ​ធ្មេញ។ ជាតិ​កាហ្វេ​អ៊ីន គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ដែល​បណ្ដាល​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ […]


ថ្នាំបង្ការ

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ? ម៉ាក់​ៗ​ឥឡូវ​តែងតែនាំកូនទៅចាក់​វ៉ាក់សាំង​សំខាន់​ៗ ​ដើម្បី​ការពារ​កូន​ពី​ជំងឺ​ផ្សេង​ៗ តែ​ចម្ងល់​មួយ​ដែល​យើង​ចង់​សួរ តើ​ក្រោយ​ចាក់​វ៉ាក់សាំង​នៅតាមកម្មវិធីថ្នាក់ជាតិ​រួច ប៉ុន្មាន​ថ្ងៃ​ ឬប៉ុន្មាន​ខែ ទើប​អាច​ចាក់​វ៉ាក់សាំង​ថ្មី​បន្ថែម​បាន? អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​តាម​កម្មវិធីថ្នាក់ជាតិ​ខ្លះ​មាន ៣-៤ មុខ​បញ្ចូល​គ្នា ដោយ​ចាក់ ២ ឬ ៣ ម្ជុល។ តែ​បើ​ម៉ាក់​ៗ​ណា​ចង់​ចាក់​វ៉ាក់សាំង​បន្ថែម​ដូចជា​ផ្ដាសាយ អុតស្វាយ ជាដើម​នោះ ត្រូវ​រង់ចាំ ១ ខែ​ក្រោយ ធ្វើ​បែបនេះ​ទើប​ថ្នាំ​មិន​ប្រឆាំង​គ្នា។ មួយ​វិញ​ទៀត​សម្រាប់​កូន​ចាប់ពី​អាយុ ៦ ខែ​ឡើង ដែល​ចេះ​ញ៉ាំ​អាហារ​ត្រូវ​សង្កេត​ថា កូន​មាន​អាលែកហ្ស៊ី​ជាមួយ​ស៊ុត​ដែរឬ​ទេ ព្រោះ​បើ​មាន​ត្រូវ​ប្រញាប់​ប្រាប់​គ្រូពេទ្យ ដោយសារ​ថ្នាំ​វ៉ាក់សាំង​ខ្លះ​ប្រើប្រាស់​ស៊ុត​ជា​ធាតុ​ផ្សំ​សម្រាប់​ផលិត។ ដូចនេះ​ហើយ​បើ​កូន​ប្រតិកម្ម​ជាមួយ​ស៊ុត គ្រូពេទ្យ​នឹង​ពិចារណា​ថា​តើ​គួរ​ចាក់ ឬ​មិន​គួរ។ ចំពោះ​ប្រតិកម្ម​ជាមួយ​ស៊ុត ពេល​ចាក់​វ៉ាក់សាំង​ទៅ គឺ​មាន​សភាព​ដូចគ្នា​នឹង​ឯង ដោយ​ខ្លះ ក្អួត ឡើង​ក្រហម កន្ទួល ឬ​គាំង​បេះដូង។ ចំពោះ​វ៉ាក់សាំង​បន្ថែម​ទៀត ក្រៅពី​កម្មវិធី​ជាតិ​ដូចជា៖ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ក្រពះ ពោះវៀន និង​រាករូស វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ​ធំ វ៉ាក់សាំង​ជំងឺ​អុតស្វាយ វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី […]


ថ្នាំបង្ការ

រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន

មក​ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នៅ​ឡើយ​ទេ តែ​ទោះ​បែប​នេះ​ក្តី យើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ឲ្យ​កូន​តូច​ទើប​នឹង​កើត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាស្ត្រាចារ្យ​មហា​បរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស ថ្លើម ក្រពះ ពោះវៀន។ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​បញ្ចូល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ទៅ​ក្នុង​កម្មវិធី​ជាតិ ចាក់​ពេល​កូន​កើត​មក​ភ្លាម ដែល​នេះ​ជា​វិធី​មួយ​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B។ តាម​គោលការណ៍ គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​កូន​តូច ចំនួន២លើក៖ លើកទី១៖ ពេល​កូន​កើត​មក​ភ្លាម ឬ​២៤​ម៉ោងក្រោយ​ពេល​កើត លើកទី២៖ ពេល​ទារក​អាយុ​បាន ១ខែ កន្លះ អត្ថបទពាក់ព័ន្ធ៖  វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B ចំពោះ​ក្មេង​ធំ ដែល​ចង់ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លុះ​ណា​តែ​ធ្វើ​តេស្ត​ឈាម​ជា​មុន​សិន បើ​សិន​ឆ្លង​មេរោគ​ប្រភេទ​នេះ​រួច​ហើយ​ក្នុង​ខ្លួន ការ​ចាក់​វ៉ាក់សាំង​មិន​មាន​​ប្រសិទ្ធភាព​នោះ​ទេ។ ចំពោះ​ក្មេង​ធំ​ដែល​មាន​អង់ទីករ​ការពារ​រួច​ទៅ​ហើយ ការ​ចាក់​វ៉ាក់សាំង​ក៏មិន​មាន​ប្រយោជន៍​នោះ​ដែរ។ “ បើ​សិន​ក្មេង​ធំ អាយុ​ចាប់​ពី៦-៧​ឆ្នាំ​ទៅ ខ្ញុំ​ច្រើន​តែ​ឲ្យ​មើល​ឈាម​សិន ព្រោះ​ថ្ងៃ​កើត​ដល់​អាយុ ៤-៥ឆ្នាំ ច្រើន​ឆ្លង​នៅ​ពេល​ហ្នឹង ជួនកាល​គាត់​អាយុ ៧ឆ្នាំ គាត់​ឈឺ​រួច​ទៅ​ហើយ ឬ​ក៏​មាន​អង់ទីករ​ការពារ​ពី​ធម្មជាតិ​រួច​ទៅ​ហើយ ដែល​យើង​មិន​ចាំបាច់​ចំណាយ​លុយ​ធ្វើអី​ទៀត គាត់​អាច​ខាត​លុយ”។ វេជ្ជបណ្ឌិត អ៊ុង […]


រោគសញ្ញាទូទៅ

ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មានមុខនេះ

ភ្លៀងចាប់ផ្តើម​​ធ្លាក់​​មក​បណ្តើរៗ​ហើយ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ត្រូវ​តែ​ប្រយ័ត្នប្រយែង ដោយសារ​ខែ​ភ្លៀង​ក្មេង​ៗ​​ងាយ​​នឹង​ឈឺ​ជំងឺ​ផ្សេងៗ​ជាង​មនុស្ស​ធំ ព្រោះប្រព័ន្ធ​ការពារ​នៅ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ពេល​អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់ ក្មេងតូចៗ​ភាគ​ច្រើន​តែង​ប្រឈម​នឹង​កើត​ជំងឺ​រដូវភ្លៀង​ដូចជា៖ – គ្រុនឈាម – រលាកក្រពះពោះវៀន – គ្រុនចាញ់ – អាសន្នរោគ – ផ្តាសាយ – រលាកថ្លើម ប្រភេទA – ជំងឺស្បែក និង​ការ​បង្ករោគ​ដោយ​វីរុស​ផ្សេងៗ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដូច​នេះ លោកវេជ្ជបណ្ឌិត​ ក៏បានណែនាំពីវិធីការពារសុខភាពកូនពេល​រដូវ​ភ្លៀង​មក​ដល់ ម៉ាក់​ប៉ា​គួរ​ថែ​ទាំ​សុខភាព​កូន​ៗឲ្យបានល្អដោយ៖ – ត្រូវចាក់វ៉ាក់សាំង – អនាម័យសុខភាពខ្ពស់ – ប្រើប្រាស់ទឹកស្អាត – កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។ ក្រៅពី​នេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបាន​ល្អ បង្ការការកើតមូសខ្លា ចៀសវាងត្រូវទឹកភ្លៀង​ និងឲ្យ​កូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ ដើម្បី​បង្ការ​មិន​ឲ្យ​កើត​ជំងឺដែលបានរៀបរាប់​ខាង​លើ ឬ​ជំងឺ​ផ្សេងៗទៀតដែលពិបាកដល់ទាំងកូន និងម៉ាក់ប៉ា។​​ អត្ថបទពាក់ព័ន្ធ​៖ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ  ភ្លៀង​ធ្លាក់​ហើយ​​ប្រយ័ត្ន​ទាំង​ចាស់​​ក្មេង មាន​ជំងឺ​ច្រើន​ប្រភេទ​ឆ្លង​ដោយសារ​មូសខាំ កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម […]


រោគសញ្ញាទូទៅ

ក្មេងៗចូលចិត្តញ៉ាំការ៉េម នាំឲ្យផ្ដាសាយមែនអត់?

ក្មេង​តូច​ៗ​ចូលចិត្ត​ញ៉ាំ​អាហារ ឬ​ចំណី​ផ្អែម​ៗ​ណាស់​ជាពិសេស​ការ៉េម​តែ​ម្ដង ទាំង​ឆ្ងាញ់ ទាំង​ត្រជាក់ ដែល​វា​ពិតជា​ទាក់​ចិត្ត​កូន​មិន​ខាន។ តែ​មាន​ចម្ងល់​មួយ​លើក​ឡើង​ដោយ​ម៉ាក់​ៗ​ថា ការ​ឲ្យ​កូន​ញ៉ាំ​ការ៉េម​អាច​នាំឲ្យ​ផ្ដាសាយ​អត់? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​លើក​ឡើង​ថា ការ​ឲ្យ​កូន​ញ៉ាំ​ច្រើន​លើស​កម្រិត គឺ​អាច​ជា​កត្តា​នាំឲ្យ​កូន​កើត​ជំងឺ​ផ្ដាសាយ​មែន។ លោក​បន្ត​ទៀត​ថា ពពួក​វីរុស​ផ្ដាសាយ ឬ​ផ្លូវ​ដង្ហើម​ចូលចិត្ត​សម្ងំ​កន្លែង​ត្រជាក់​ៗ ដូចនេះ​ពេល​កូន​ញ៉ាំ​របស់​ត្រជាក់​ច្រើន​ទៅ វីរុស​អស់​ទាំង​នោះ​ទៅ​លូតលាស់​នៅ​បំពង់ក ហើយ​នៅ​ពេល​ណា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ កូន​នឹង​មាន​កើត​ផ្ដាសាយ​តែម្ដង។ មួយ​វិញ​ទៀត កុមារ​ដែល​ញ៉ាំ​ការ៉េម​រួច មិន​បាន​ផឹកទឹក ឬ​ខ្ពុរ​មាត់​អាច​កើត​ជំងឺ​រលាក​បំពង់ក និង​ឆាប់​ខូច​ធ្មេញ​ជាដើម។ ដូច្នេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវ​ចេះ​កម្រិត​ពី​ការ​ញ៉ាំ​ការ៉េម និង​ត្រួត​ពិនិត្យ​នូវ​ម៉ាក​សញ្ញា ព្រម​ទាំង​គ្រឿង​ផ្សំ ទើប​កូន​មិន​មាន​បញ្ហា​សុខភាព។ ក្រៅ​ពី​ពិនិត្យ​មើលម៉ាកសញ្ញា កាលបរិច្ឆេទក៏សំខាន់ណាស់ដែរ បើជិត ឬផុតកំណត់គឺ​មិន​ល្អ​ចំពោះ​សុខភាព​កូន​នោះ​ទេ ហើយយក​ល្អ​ជ្រើសរើស​យ៉ាអួឲ្យកូនវិញទើប​មាន​ប្រយោជន៍ចំពោះសុខភាពជាង។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក? កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់? រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា? មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាការលូតលាស់

ចង់ដឹងអូទីស្សឹមព្យាបាលជា ឬមិនជា វីដេអូនេះអាចពន្យល់បាន (វីដេអូ)

បច្ចុប្បន្នមាន​ក្មេង​មិនតិច​ទេ កំពុងរង​គ្រោះ​ដោយ​សារ​​អូទីស្សឹម ធ្វើឲ្យ​គ្នា​យើង​ជា​ប៉ា​ម៉ាក់ ខ្វាយ​ខ្វល់​ខ្លាំង ចង់​ជួយ​កូន តែ​មិន​ដឹង​ធ្វើ​ម៉េចទើប​ជួយ​បាន។ ប៉ាម៉ាក់​មួយ​ចំនួនមាន​កូន​កើត​​អូទី​ស្សឹម កំពុង​ស្វែង​រក​ព័ត៌មាន និង​អន្តរាគមន៍​ពី​គ្រូពេទ្យ ខណៈ​សំណួរ​តែង​ឮ​ច្រើន​បំផុត ​អូទីស្សឹម​អាច​ព្យាបាល​ជា​សះស្បើយ​បាន​អត់? សម្រាប់​ចម្លើយ​ អាច​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ពេល​នេះ ប៉ុន្តែ​អត្ថបទ “Hello គ្រូពេទ្យ” អាច​ជួយ​ពន្យល់​ខ្លះៗ ថាតើ​អូទីស្សឹម ព្យាបាល​ជា ឬមិន​ជា។ អ្វី​ទៅ​ជា​អូទីស្សឹម​? ​អូទីស្សឹម​ព្យាបាល​ជា​ដែរ​ទេ? មាន​ថ្នាំ​ព្យាបាល​​អូទីស្សឹមដែរទេ? អត្ថបទពាក់ព័ន្ធ៖ កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់? ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប ផលពិបាកផ្សេងៗ ក្មេងមានវិបត្តិអូទីស្សឹមជួបប្រទះក្នុងសង្គម ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ពិតទេ ថ្នាំព្យាបាលជំងឺបាត់ការចងចាំ ជួយព្យាបាលកុមារអូទីស្សឹម? អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ