សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត?

ខួរក្បាល​របស់​​ក្មេង​ចាប់​ផ្តើម​វិវត្ត​តាំង​ពី​នៅ​​ក្នុង​ផ្ទៃ​ម្តាយ​​លើ​ភាព​ឆ្លាត​វៃ ​មិន​មាន​ដែន​កំណត់​ឡើយ បែប​នេះ​ហើយ​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​ណែនាំ​ឲ្យ​អ្នក​ម្ដាយ​គ្រប់គ្នា​ឧស្សាហ៍​និយាយ​លេង​ជាមួយ​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​ច្រើន ទោះ​ជា​ដឹង​ថា​កូន​ឆ្លើយតប​មិន​កើត​ក៏​ដោយ។ បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA អាយុ​ចាប់​ពី ៣-៥ឆ្នាំ ជា​ពេល​ដែល​ខួរ​ក្បាល​ក្មេង​មាន​សន្ទុះ​លូត​លាស់​ខ្លាំង និង​ជា​ពេល​ដែល​គេ​អាច​មាន​សមត្ថភាពឆាប់​ទទួល ឆាប់​ចាំ​អ្វីៗ​បាន​លឿន​បំផុត។ ទោះ​ជា​កូន​លូតលាស់​ល្អ និង​ខួរក្បាល​កូន​កំពុង​វិវត្ត​លឿន​ក៏​ដោយ តួនាទី​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​ជួយ​ជំរុញ​បន្ថែម​ឲ្យ​ការ​លូតលាស់​ផ្នែក​បញ្ញា​កាន់​តែ​ល្អ កាន់​តែ​ឆ្លាត ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. បំប៉ន​អាហារ​សម្បូរ DHA ការ​សិក្សា​ជាច្រើន​បញ្ជាក់​ថា អាហារ​សម្បូរ DHA ដើរ​តួនាទី​សំខាន់ ជួយ​ដល់​ការ​លូតលាស់​មុខងារ​ខួរក្បាល និង​ភ្នែក។ តើ​អាហារ​សម្បូរ DHA មាន​អ្វីខ្លះ? អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ ជា​ប្រភព​ដើម​ផ្តល់​នូវ DHA វា​សម្បូរ​នៅ​ក្នុង​ត្រីសាលម៉ុន​ ត្រីធូណា ​ត្រីសាឌីន​ បង្គាធំៗ និង​មួយ​ផ្នែក​តូច​នៅ​ក្នុង​សាច់ ស៊ុត គ្រាប់​ធញ្ញជាតិ ពិសេស​ទឹកដោះ​ម្សៅ​រូបមន្ត​សម្រាប់​កុមារ។ ២. និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ការ​វិវត្ត​ខួរក្បាល​របស់​ទារក ១ខែ ស្មើ​នឹង​ការ​វិវត្ត​ខួរក្បាល​របស់​មនុស្ស​ធំ ១០​ឆ្នាំ​ឯណោះ ដូច្នេះ​ដើម្បី​ភ្ញោច​​ខួរក្បាល​កូន អំឡុង​ឱកាស​មាស​នេះ ម៉ាក់ប៉ា​ត្រូវ​ចំណាយ​ពេល​ជាមួយ​កូន និយាយ​លេង សួរ​នាំ​កូន​ឲ្យ​បាន​ច្រើន ឬ​និទាន​រឿង​ឲ្យ​កូន​ស្តាប់ ទោះ​ជា​​ពេល​ខ្លះ​កូន​នៅ​តូច មិន​យល់​ពី​អត្ថន័យ ឬ​ក៏​ឆ្លើយ​ឆ្លង​ជាមួយ​យើង​បាន​ក៏​ដោយ។ ខួរ​ក្បាល​ប្រៀប​បាន​នឹង​របស់​ប្រើប្រាស់​ធ្វើ​ពី​ដែក​ដែរ ទុក​យូរ​មិន​ប្រើ […]


បញ្ហាការលូតលាស់

អ្វីទៅជាជំងឺពកឆ្អឹងខ្នងលើទារក? ហេតុអីទារកប្រឈមនឹងជំងឺនេះ?​ (វីដេអូ)

ស្រីៗ​យើង​ប្រហែល​ជា​ធ្លាប់​ឮ​​ជំងឺ​ពក​ឆ្អឹង​ខ្នង​លើ​ទារក តែ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​នេះ​ឡើយ។ ដើម្បី​ជា​ចំណេះ​ដឹង និង​បង្ការ​ទារក​មិន​ឲ្យ​កើត​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ក្រុម​ការងារ Hello គ្រូពេទ្យ បាន​ធ្វើ​បទ​សម្ភាស​លម្អិតជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ មាតា។ អ្វី​ទៅ​ជា​ជំងឺ​ពក​ឆ្អឹង​ខ្នង​លើ​ទារក? មូល​ហេតុ​ធ្វើ​ឲ្យ​​ទារក​មាន​​ជំងឺ​ពក​ឆ្អឹង​ខ្នង? អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន មាន​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក? កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា? រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង ទារក កើតតាមបែបធម្មជាតិ និងវះកាត់ មានបាក់តេរីខុសគ្នា ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ បើ​ទារក-​ក្មេងខ្វះវីតាមីន ​និងជាតិរ៉ែ ​សុខភាពគ្នាប៉ះពាល់​អីខ្លះ? បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន ម៉ាក់ៗ​ប្រយ័ត្ន​បន្ដិច! បើ​ទារក ខ្វះវីតាមីនមួយមុខនេះ ធំឡើងអាចកើតជំងឺលើសឈាម ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់?

ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​ធ្លាប់​ឮ​ចាស់​ៗ​មិន​ឲ្យ​កូន​ងូត​ទឹក អំឡុង​ពេល​ក្ដៅ​ខ្លួន ឬ​ការ​ងូត​ទឹក​យូរ ព្រោះ​អាច​បណ្ដាល​ឲ្យ​ទឹក​ចូល​ទៅ​ក្នុង​សួត​។ សម្រាប់​ចម្ងល់​នេះ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បដិសេធថា ​មិនមែន​ជា​ការ​ពិត​ឡើយ។ លោក​បាន​បន្ត​ទៀត​ថា ទឹក​ចូល​សួត​ បណ្ដាល​មកពី​ខ្លួន​យើងជ្រាបជាតិទឹកតាមសរសៃឈាម​ឬដោយជំងឺណា​មួយ ដែល​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំងនោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត ធ្វើឲ្យ​ហត់​ខ្លាំង។ មូលហេតុ​មួយ​ទៀត​អាច​បណ្ដាល​មកពី​ខ្សោយ​បេះដូង​នាំឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ ដែល​ជា​ហេតុ​ធ្វើឲ្យ​ជាតិ​ទឹក​ច្រាល​មក​ក្នុង​សួត ហើយ​ម្យ៉ាង​មកពី​បញ្ហា​ខ្សោយ​តម្រង​នោម​ខ្លាំង​រហូត​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន ក៏​ធ្វើឲ្យ​ច្រាលទឹក​មក​សួត​ដែរ។ ចំណែក​ការ​ងូត​ទឹក​ឲ្យ​កូន​យូរ ឬ​ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​មិនមែន​ជា​ហេតុ​នាំឲ្យ​ទឹក​ចូល​សួត​ឡើយ ពោល​ពេល​ក្ដៅ​ខ្លួន​នេះ​ហើយ ត្រូវ​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​​ក្នុង​ខ្លួន បន្ទាប់​មក​ស្លៀក​សម្លៀកបំពាក់​ស្ដើង​ៗ។ ជាទូទៅគ្រូពេទ្យអាចដឹងថា ទឹកចូលសួត ឬអត់ តាមរយៈការស្តាប់សួត ថតសួតដោយកាំរស្មីអិច ឬអេកូសួត និងជួនកាលអាចស្កេនសួត ហើយភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួតដើម្បីវិភាគអមវេជ្ជសាស្រផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន កុំបណ្ដោយរឿងធាត់​ ព្រោះអាចបង្ក​បញ្ហាធំ២ ឬ​លើស​នេះ ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា? ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក? ប៉ាម៉ាក់ត្រូវដឹង ប្រើ​ថ្នាំ​ផ្សះ​មិនត្រឹម​ត្រូវអាចបំផ្លាញ​មេរោគល្អ​ក្នុងខ្លួន​​របស់​កូនទៅវិញ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

ក្រៅពីទឹកដោះគោ ឲ្យកូនញ៉ាំត្រីប្រភេទនេះក៏ធ្វើឲ្យឆ្អឹងរឹងមាំដែរ

ម៉ាក់​ប៉ា​ដឹង​ហើយ​ថា ទឹកដោះ​គោ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់​ស្យូម ញ៉ាំ​ទៅ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ ក្រៅ​ពី​ទឹកដោះ​គោ យើង​ក៏​អាច​ឲ្យ​កូន​ញ៉ាំ​ត្រី​ល្អិត​បាន​ដែរ បើ​តាម​អ្នក​ជំនាញ​អាហារូបត្ថម្ភ ត្រីតូចៗ​សម្បូរ​កាល់ស្យូម​មិន​ចាញ់​ទឹកដោះគោ​ប៉ុន្មាន​នោះ​ទេ។ តើ​យើង​អាច​យក​ត្រី​ល្អិត​ទៅ​ចម្អិន​ឲ្យ​ញ៉ាំ​ដោយរ​បៀប​ណា? បើ​គម្រោង NOURISH នៃ​ទី​ភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) អនុវត្ត​ដោយ​អង្គការ Save the Children  ម៉ាក់ប៉ា​អាច​យក​ត្រី​ល្អិត​ទៅ​ធ្វើ​ជា​ម្សៅ​ត្រី​ល្អិត​ឲ្យ​កូន​ញ៉ាំ ធ្វើ​បែប​នេះ​មិន​បារម្ភ​រឿង​កូន​ស្លាក់​ឆ្អឹង​ត្រី ម្យ៉ាង​ទៀត​ម្សៅ​ត្រីល្អិត​អាច​រក្សា​ទុក​បាន​យូរ ថែម​ទាំង​អាច​លាយ​ជាមួយ​អាហារ​ផ្សេងៗ​ទៀត​បាន។ ក្រៅ​ពី​សម្បូរជាតិ​កាល់ស្យូម ត្រីល្អិត​ជា​ប្រភព​អាហារូបត្ថម្ភ​សម្រាប់​កុមារ ដែល​មាន​ទាំង​វីតាមីន និង​ប្រូតេអ៊ីន អាច​ជួយ​ការពារ​កុមា​អាយុ​ពី ៦-២៣ ខែ ពី​ភាព​ក្រិន នៅ​ពេល​ដែល​យើង​លាយ​ក្បាល ឆ្អឹង និង​សាច់ត្រី​បញ្ចូល​គ្នា។ ចំពោះ​ប្រភេទ​ត្រីល្អិត ដែល​យើង​អាច​យក​ទៅ​ធ្វើ​ម្សៅ​ត្រី​ល្អិត​បាន មាន ត្រីបណ្តូលអំពៅ ត្រីចង្វា​ត្រីចង្វាភ្លៀង ត្រីកំភ្លាញ ត្រីក្រឹម ត្រីអាចម៍កុក ត្រីក្អិត ត្រីជន្ទាលភ្លុក ជាដើម។ អត្ថបទពាក់ព័ន្ធ៖  អត្ថប្រយោជន៍ និង​របៀប​ធ្វើម្សៅ​ត្រី​ល្អិត ឲ្យ​កូន​តូច​ញ៉ាំ របប​អាហារ​តាម​អាយុ​កូន ម្ដាយ​គ្រប់​រូប​គួរ​ដឹង ​ កូនកើតមករាងកាយមិនមាំទាំ មកពីម៉ាក់ខ្វះសារជាតិមួយនេះពេលពពោះ Calcium (ជាតិកាល់ស្យូម) កាល់ស្យូមល្អយ៉ាងម៉េចខ្លះ ចំពោះម៉ាក់ៗ និងទារកនៅក្នុងផ្ទៃ? ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


បញ្ហាការលូតលាស់

កត្តាសំខាន់នាំឲ្យកូនកើត​​អូទីស្សឹម (វីដេអូ)

វិបត្តិ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​​ដ៏​ធ្ងន់ធ្ងរ​ ឬ​​អូទីស្សឹម ​អាច​កើត​ជះ​ឥទ្ធិពល​ដល់​គ្រប់គ្នា។ មិន​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នេះ​​ទេ​ហើយ​កត្តា​ប្រឈម​ក៏​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់លាស់​ដែរ។ ប៉ុន្តែ​អាច​មាន​កត្តាមួយចំនួនក្នុងវីដេអូនេះ ដែល​រុញ​ឲ្យ​កូនៗ ជាពិសេស​ក្មេង​តូច មានវិបត្តិអូទីស្សឹម​នេះ។ អត្ថបទពាក់ព័ន្ធ: កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់? ចង់ដឹងអូទីស្សឹមព្យាបាលជា ឬមិនជា វីដេអូនេះអាចពន្យល់បាន (វីដេអូ) ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? ប៉ាម៉ាក់ត្រូវចេះតាមដានសកម្មភាពកូនៗ តិចកូនកើតជំងឺទាំងនេះដោយមិនដឹងខ្លួន​ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់ត្រូវចេះតាមដានសកម្មភាពកូនៗ តិចកូនកើតជំងឺទាំងនេះដោយមិនដឹងខ្លួន​

ក្នុង​អំឡុង​វ័យ​លូត​លាស់​​ កូនៗ​របស់​យើង​​នឹង​ប្រែ​ប្រួល​ច្រើន ហើយ​មានលូត​លាស់​គួរ​ឲ្យ​កត់​សំគាល់។ ជាមួយ​គ្នា​នោះដែរ​ក៏​​អាច​មាន​បញ្ហា​មួយ​ចំនួន ឬ​មាន​បម្រែបម្រួល​មិន​ប្រក្រតី​ណា​មួយ​កើតមាន​​លើ​កូន​ៗរបស់យើង​ដែរ​។ ការ​ស្វែងយល់​ និង​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​បញ្ហា​ខុស​ប្រក្រតី​ទាំង​អស់​នោះ​ឲ្យ​បាន​លឿនទាន់ពេល​ គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ដើម្បីទប់ស្កាត់​បញ្ហា​។ ១- ជំងឺអូទីស្សឹម ជំងឺ​អូទីស្សឹម​​គឺ​ជា​ជំងឺ​មួយ​កើត​លើ​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្នែក​ទំនាក់​ទំនង​របស់​ក្មេង​ ក៏​ដូច​ជា​ទំនាក់​ទំនង​ជា​មួយ​សង្គម​ខាង​ក្រៅ​ដូច​គ្នា។  រោគ​សញ្ញា​របស់​ជំងឺ​អូទីស្សឹម​អាច​បង្ហាញ​ខ្លួន​ឡើង​ក្នុង​វ័យ​កុមារ។ ក្មេង​កើត​អូទីស្សឹម​គឺ​រស់​នៅ​ក្នុង​ភព​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ។ កូនៗដែល​កើតជំងឺ​អូទីស្សឹម​មិន​អាច​វិវត្ដ​ការ​ផ្សា​ភ្ជាប់​ផ្លូវ​​អារម្មណ៍​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​របស់​ពួកគេ​​បាន​ឡើយ។ ភាសា និង​ទំនាក់​ទំនង៖ ក្មេង​កើត​អូទីស្សឹម​​មាន​សមត្ថិភាព​ខ្សោយ​ក្នុង​ការ​ចូល​ខ្លួន​និយាយ​ជាមួយ​អ្នក​ដទៃ។ ពាក្យ​សម្ដី​របស់​ក្មេងៗកើតជំងឺនេះ​អាច​និយាយ​ពាក្យ​ដដែល ​និងខ្សោយ​ផ្នែក​ទំនាក់​ទំនងតាមរយៈ​ពាក្យ​សម្ដី។ ក្មេង​កើតជំងឺ​អូទីស្សឹម​​មិន​អាច​រៀប​ពាក្យ​ឬ​ឃ្លា​ឲ្យ​ត្រូវ​ដើម្បី​និយាយ​បាន​ទេ ហើយ​ការ​បញ្ចេញ​សំឡេង​​របស់​ពួក​គេ​ក៏​ខុស​​ប្លែក​ពី​មនុស្ស​ធម្មតា​ដែរ។ ​ក្មេងៗទាំងនេះ​​អាច​នឹង​និយាយ​មិន​ឈប់ និង​មិន​ចង់​ស្ដាប់​អ្នក​ផ្សេង ឬ​អ្នកណាម្នាក់​​និយាយ​។ ទំនាក់​ទំនង​ក្នុង​សង្គម៖ ក្មេង​កើត​អូទីស្សឹម​មាន​ទំនាក់​ទំនង​ដោយ​ប្រើ​ពាក្យ​សម្ដី​ខ្សោយ តែ​ប្រើ​ភាសា​កាយវិការ ឬ​ប្រើ​ក្រសែ​ភ្នែក​ជា​ដើម។ ក្មេងៗទាំងនេះ​មិន​អាច​ចែករំលែក​គំនិត​ អារម្មណ៍ និង​យោបល់​របស់​ខ្លួន​ទៅ​កាន់​អ្នក​ដទៃ​បានទេ​ ហើយ​​កាន់​តែ​ពិបាក​ក្នុង​ការ​រាប់​អាន​មិត្ដ​ភក្ដិ។ ក្រៅពីនេះក្មេង​កើតជំងឺ​អូទីស្សឹម​​មិន​អាច​ដឹង​អំពី​អារម្មណ៍​អ្នក​ដទៃ និង​មិន​អាច​យល់ពី​ការ​ចង់​បាន​របស់​អ្នក​ដទៃ​ដែរ​។ អាកប្បកិរិយា៖ ក្មេង​កើត​អូទីស្សឹម​ច្រើន​ធ្វើ​សកម្ម​ភាព​ដដែល​ដូច​ជា​បង្វិល​ខ្លួន​ ញាក់​ជើង ឬ​ងក់​ក្បាល​ជាដើម។ ដង​ខ្លួន​របស់​ពួក​គេ​នៅ​មិន​ស្ងៀម​ឡើយ។ ក្មេង​កើតជំងឺនេះ​​មិន​ចង់​ទទួល​ស្គាល់​របស់​អ្វី​ថ្មី​ឡើយ ដូចជា​ញ៉ាំ​តែ​អាហារ​មួយ​ចំនួន​ដែល​ខ្លួនស្គាល់​ជាដើម​។ ក្រៅពីនេះ​ក្មេង​កើតអូទីស្សឹមអាច​ឆាប់​មាន​ប្រតិកម្ម​ជាមួយនឹង​ ភ្លើង​ ​សំឡេង​ និងការ​ប៉ះ​ជាដើម។ ក្មេងៗទាំងនេះ​អាច​គិត​ស៊ី​ជម្រៅ​អំពី​អត្ថន័យ​របស់​រូប​ភាព​អ្វី​មួយ តែពួកគេ​​មិន​យល់​អំពី​រូប​ភាព​នោះ​ទេ។ ប្រវត្តិ​គ្រួសារ បញ្ហា​ក្នុង​ខួរ​ក្បាល ភេទ​របស់​ក្មេង ឬ​អាយុ​របស់​ប៉ាម៉ាក់​គឺ​អាច​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​អូទីស្សឹមហើយ​​ជំងឺអូទីស្សឹម​គឺ​ជា​ជំងឺ​កើតពេញ​មួយ​ជីវិត។ ប៉ុន្តែ​បើប៉ាម៉ាក់​​អាច​ដឹងពី​ជំងឺ​​នេះ​​ទាន់​ពេល​វេលា គឺអាចរកវិធីធ្វើឲ្យ​ការ​វិវត្ដ​របស់​ជំងឺ​នេះ​មាន​ភាព​ខុស​ប្លែក​គ្នាដែរ​។ អត្ថបទពាក់ព័្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? ២- ជំងឺបញ្ចេញសកម្មភាពច្រើនដោយមិនបានគិត​​(ADHD) ជំងឺបញ្ចេញ​សកម្មភាពច្រើន​ដោយមិន​បាន​គិត​(Attention-deficit hyperactivity […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ

ម៉ាក់ប៉ា​ណា​ក៏​ដូច​គ្នា​ដែរ ឲ្យ​តែ​ឃើញ​កូនៗ​ញ៉ាំ​ច្រើន សប្បាយ​ចិត្ត​ណាស់ ព្រោះ​គិត​ថា​កូន​នឹងមាន​សុខ​ភាព​ល្អ តែ​បើ​បណ្តោយ​ឲ្យ​ញ៉ាំ​ខ្លាំង​ពេក អាច​បណ្តាល​ឲ្យ​កូន​លើស​ទម្ងន់​ទាំង​មិន​ដឹង​ខ្លួន។ ក្មេងៗ​លើស​ទម្ងន់​ភាគ​ច្រើន អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​កាច​សាហាវ​មួយ​ចំនួន​ដូច​មនុស្ស​ចាស់​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​លើស​ទម្ងន់​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺកាចៗច្រើន ជាង​ក្មេង​ធម្មតា ហើយ​ជំងឺ​ទាំង​នោះ​មាន​ដូចជា៖ – ទឹកនោមផ្អែម ប្រភេទទី២ – មានបញ្ហាដកដង្ហើម (ដូចជា ជំងឺហឺត) – គេង​បាត់​ដង្ហើម – សន្លាក់ឆ្អឹង – ហាខ្លាញ់រុំថ្លើម – លើសជាតិខ្លាញ់ – ជំងឺបេះដូង – ជំងឺស្បែកមួយចំនួន – មានក្រួសក្នុងប្រម៉ាត់ – អាស៊ីដក្នុង​ក្រពះកើនឡើង និងបញ្ហាក្រពះពោះវៀនផ្សេងៗ។ ​អង្គការសុខភាពពិភពលោក (WHO) បាន​ឲ្យ​ដឹង​ដែរថា បញ្ហា​ក្មេងៗ​លើស​ទម្ងន់​នេះ គឺ​ជា​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​មួយ​នៅ​ក្នុង​សតវត្សរ៍​ទី​២១នេះ វា​អាច​បណ្តាល​ឲ្យ​ក្មេង​វិវត្ត​ការ​លើស​ទម្ងន់​នេះ​រហូត​ដល់​ពេញ​វ័យ ដូច​នេះម៉ាក់ប៉ា​គួរ​មើល​ពី​អ្វីៗ​ដែល​កូន​ញ៉ាំ និង​ថែទាំ​សុខភាព​កូន​ឲ្យ​បាន​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ជំងឺធាត់ អាចបង្ក​មហារីក ៤​ប្រភេទ ធ្ងន់ជាងបារីទៅទៀត ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក? កូន​កើតមក​ថ្លោស​ខ្លាំង ល្អ ឬអាក្រក់? WHO អះអាង​ថា ផលិតផលអាហារទារក មានស្ករច្រើនណាស់ កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន កុំបណ្ដោយរឿងធាត់​ ព្រោះអាចបង្ក​បញ្ហាធំ២ ឬ​លើស​នេះ ម៉ាក់ប៉ាធ្វើការ ពេលត្រលប់ទៅផ្ទះវិញត្រូវធ្វើបែបនេះ មុនប៉ះកូនតូច ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា?

ទឹកដោះគោ​ក្រដាស និង​យ៉ាអួ ជា​អាហារ​សម្រន់​ដែល​ម៉ាក់​ៗ​តែង​ទិញ​ឲ្យ​កូន​ញ៉ាំ​ជា​រឿយៗ។ ក្នុង​នោះ​ដែរ ក៏​មាន​ចម្ងល់​លើក​ឡើង​ថា អាហារ​ទាំង ២ ប្រភេទ​នោះ មួយ​ណា​ល្អ​ចំពោះ​ក្មេង​ជាង​ទៅ ព្រោះ​វា​សុទ្ធតែ​ផលិត​ចេញ​ពី​ទឹកដោះគោ​ដូចគ្នា? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា យ៉ាអួ​គឺជា​ប្រភេទ​អាហារ​សម្រន់​ល្អ​មួយ​សម្រាប់​ទារកចាប់ពី​អាយុ ៦ ខែ​ឡើង​ទៅ។ យ៉ាអួ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រូតេអ៊ីន និង​ពួក​បាក់តេរី​ល្អ ជំនួយ​ទៅ​ដល់​សុខភាព​ទូទៅ​ ដូចជា​ភ្នែក សក់ ក្រចក បេះដូង ក្រពះ ពោះវៀន ឆ្អឹង​រឹងមាំ និង​ជួយ​ឲ្យ​កូន​លូត​កម្ពស់​បាន​ល្អ។ មួយ​វិញ​ទៀត​យ៉ាអួ​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​កូឡេស្តេរ៉ូល​ក្នុង​ខ្លួន​បាន​ដែរ ដូចនេះ​បើ​ម៉ាក់​ៗ​ចង់​ជ្រើសរើស​យ៉ាអួ គឺ​តែ​ពពួក​គ្មាន​ជាតិ​ស្ករ ទើប​មិន​ប៉ះពាល់​ដល់​ធ្មេញ ឬ​មិន​ជំរុញ​ក្មេង​ឲ្យ​ធាត់។ ចំណែក​ទឹក​ដោះ​គោ​ក្រដាស​វិញ ត្បិត​តែ​ផលិត​ពី​ទឹកដោះ​គោ​ស្រស់​មែន ប៉ុន្តែ​វា​មាន​រសជាតិ​ផ្អែម​ជាង ហើយ​ក្មេង​អាយុ​ចាប់ពី ៣-៦ ឆ្នាំ​ទើប​អាច​ផឹក​បាន ដូចនេះ​ជម្រើស​ល្អ​គួរឲ្យ​កូន​តូចញ៉ាំ​យ៉ាអួ​វិញ​ ទើប​ល្អ​ជាង។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​ជ្រើសរើស​ទឹកដោះគោ​ជា​រឿង​សំខាន់​ណាស់ ប្រសិនបើ​ពិតជា​ចង់​ឲ្យ​កូន​ផឹក​ទឹក​ដោះ​គោ​មែន គួរតែ​ជា​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ​វិញ ទើប​ប្រសើរ​ចំពោះ​សុខភាព​កូន។ ជា​ចុង​ក្រោយ​លោក​វេជ្ជបណ្ឌិត​បន្ត​ថា សម្បក​វេច​ខ្ចប់​ទឹកដោះគោ​ក្រដាស​​ងាយ​រហែក និង​ក្នុង​ទឹកដោះគោ​មាន​លាយ​សារធាតុ​ទុក​បាន​យូរ ដែល​មិន​ល្អ​ចំពោះ​សុខភាព​កូន។ ក្រៅពីយ៉ាអួ យើងគួរតែឲ្យកូនញ៉ាំអាហារ បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន ទើប​ចម្រើន​ដល់​ការ​លូតលាស់ ហើយ​មុន​សម្រេច​ចិត្ត​ឲ្យ​កូន​ផឹក ឬញ៉ាំអ្វីគួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។ អត្ថបទពាក់ព័ន្ធ៖ ពេទ្យថា […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ? (វីដេអូ)

រាក​ធម្មតា និង​រាក​មួល មាន​ភាព​ខុស​គ្នា ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ក៏​មិន​ដូច​គ្នា​ទាំងស្រុង​ដែរ។ ដើម្បី​ជា​ចំណេះដឹង​លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ចែក​រំលែក​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​ឲ្យ​ម៉ាក់​ប៉ា​ចេះ​សង្កេត​កូន​ដោយ​ខ្លួនឯង។ អត្ថបទពាក់ព័ន្ធ: ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ ប្រយ័ត្ន​ខូច​ពោះវៀន ឧស្សាហ៍រាកពេលពពោះ មានមូលហេតុអីខ្លះ? រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ