សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ)

ពាក់​ព័ន្ធ​រឿង​បំបៅ​ដោះ​កូន មិន​មែន​គ្នា​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​ទឹក​ដោះ​នោះ​ទេ គ្នា​យើង​ខ្លះ​​អាចមាន​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ខ្លះទៀតត្រូវបំពេញកាងារនៅឆ្ងាយ ចង់​មិន​ចង់​នៅ​តែ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ។ យ៉ាងណា សម្រាប់អ្នកដែលមានបំណងចង់បំបៅកូនដោយទឹកដោះគោ ហើយមានសុខភាពល្អ ត្រូវមើលប៉ុន្មានចំនុចក្នុងវីដេអូនេះ។​ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង ទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ


រោគសញ្ញាទូទៅ

កុំឲ្យក្មេងក្ដៅខ្លួនដល់ប្រកាច់ ត្រូវធ្វើបែបនេះ (វីដេអូ)

ក្មេង​កាលណា​ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថា ក្តៅ​ខ្លួន​ហើយ។ ចំពោះ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ក្តៅ​​ខ្លួន មក​ពី​​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​មាន​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស ឬ​ការ​រលាក​អ្វី​មួយ។ បើសិនជាក្មេងក្តៅខ្លួនខ្លាំង អាចធ្វើឲ្យក្មេងប្រកាច់ក៏មាន ហើយអាការៈក្តៅខ្លួននេះក៏មានផលប៉ះពាល់ដល់ខួរក្បាលក្មេងផងដែរ។ ក្នុងវីដេអូនេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​ បានប្រាប់ពីវិធីបង្ការ ពេលក្មេងមានអាការៈក្តៅខ្លួន ។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ? ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក (វីដេអូ) តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក (វីដេអូ)


ជំងឺផ្លូវដង្ហើម

ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត (វីដេអូ)

ជំងឺ​រលាក​ទងសួត​ដែល​កើត​ឡើង​ចំពោះ​កូន​ក្មេង​តូច​ៗ គឺជា​ក្ដី​បារម្ភ​ខ្លាំង​ដោយសារ​ស្លេស្ម​នៅ​ពេញ​សួត​ ធ្វើឲ្យ​កូន​ពិបាក​ដកដង្ហើម។ អាការៈ​មាន​ដូចជា ក្អក ផ្ដាសាយ អាច​ជា​រោគសញ្ញា​សង្ស័យ​មាន​ជំងឺ​រលាក​ទង​សួត​ផង​ដែរ តែ​បើ​ក្អក ផ្ដាសាយ ហើយ​ហត់ ទើប​ជា​រោគសញ្ញា​ច្បាស់លាស់។ តើម៉ាក់ប៉ាត្រូវធ្វើដូចម្តេច បើសង្ស័យថាកូនតូចមានជំងឺ​រលាក​ទងសួត? អត្ថបទពាក់ព័ន្ធ៖ ខែក្តៅ អូនតូចៗ​ងាយ​នឹង​រលាក​ទង​សួត​ ម៉ាក់ប៉ា​ត្រូវ​ដឹងពី​រោគសញ្ញា​និង​វិធីការពារ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ) ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច វ័យកូនចេះដើរ រពឹសខ្លាំង ធ្វើម៉េចកុំឲ្យងាយឆ្លងមេរោគ? តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក (វីដេអូ)


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអីចាំបាច់ហ្វឹកហាត់ខួរក្បាលខាងស្តាំក្មេង?

កា​រអប់រំ​ខួរក្បាល​ខាង​ស្តាំ​មាន​សារៈ​សំខាន់ និង​តួនាទី​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អប់រំ​សម្រាប់​សតវត្សរ៍ទី​២០ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​សាស្ត្រាចារ្យ Makoto SHICHIDA ស្ថាបនិក SHICHIDA Method។ លោកថា​ការ​អប់រំ​ខួរក្បាល​ខាងស្តាំ គឺ​ជា​ការ​អប់រំ​ដែល​នឹង​ជួយ​បណ្តុះ និង​អភិវឌ្ឍ​កុមារ​ដល់​បេះដូង និង​ចិត្ត​គំនិត​របស់​ពួក​គេ។ ការ​អប់រំ​សម្រាប់​ពេល​អនាគត​ត្រូវ​ផ្តល់​ឲ្យ​កុមារ​ចេះ​គិត ពិចារណា​ល្អិត​ល្អន់ និង​វែង​ឆ្ងាយ​ពី​ខ្លួន​ឯង គុណភាព​ជីវិត​របស់​ពួកគេ ពិភព​ជុំវិញ​របស់​ពួកគេ និង​មនុស្ស​ជាតិ​ទូទៅ ជា​ជាង​ការ​រៀនសូត្រ​ដោយ​ផ្តោត​តែ​ចំណេះ​ដឹង និង​ការ​ពិត។ អត្ថប្រយោជន៍​នៃ​ការ​ហ្វឹកហាត់​ខួរក្បាល​ខាង​ស្តាំ បើតាម​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA  ក្មេងដែលមាន EQ ខ្ពស់ គឺជាក្មងដែលបានហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំ ដែលនេះEQ មក​ពី​ពាក្យ​ពេញ​ថា Emotional Intelligence ឬ Emotional Quotient សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ដទៃ។ លោកស្រី​បញ្ជាក់ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​បើ​សិន​ជា​ក្មេង​មាន EQ ច្រើន​ខ្ពស់ ក្មេង​នោះ​មាន​សក្តា​នុពល​ក្លាយ​ជា​អ្នក​ដឹកនាំ​ខ្លាំង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ក្មេង​មាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេង​នោះ​ធំ​ឡើង​អាច​ក្លាយ​ជា​អ្នក​បច្ចេកទេស ដោះស្រាយ​បញ្ហា​ជាមួយ​ម៉ាស៊ីន បច្ចេកទេស បើ​ធ្វើ​អ្នក​ដឹកនាំ ដោះ​ស្រាយ និង​ធ្វើការ​ជាមួយ​មនុស្ស […]


រោគសញ្ញាទូទៅ

ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ!

តាម​ទម្លាប់​ឲ្យ​តែ​កូន​ក្តៅ​ខ្លួន ម៉ាក់​ប៉ា​តែង​តែ​ឲ្យ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ដែល​ពេល​ខ្លះ​លើស​ពីកម្រិត​ក្មេង​ត្រូវ​ការ។ ការ​ដែល​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ដោយ​គ្មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ឬ​លើស​កម្រិត​នោះ អាច​បង្ក​ឲ្យ​ខួច​ថ្លើម​ក្មេង នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស។ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់ថា ប្រភេទ​ថ្នាំ​បញ្ចុះ​កម្តៅ​ក្មេងៗ​បើ​យើង​ប្រើ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ឬ​កំណត់​សម្គាល់ និង​កាល​បរិច្ឆេទ ដែល​ភ្ជាប់​ក្នុង​ប្រអប់ថ្នាំ ទៅតាម​អាយុ និងគីឡូ នោះ​មិន​ប៉ះពាល់​សុខភាព​ក្មេង​ទេ តែ​ភាគ​ច្រើន​ប្រើ​ខុស។ ហេតុផលដែលលោកវេជ្ជបណ្ឌិតវាយតម្លៃថា ឪពុកម្តាយភាគច្រើនឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅខុសនោះ ដោយសារតែថ្នាំបញ្ចុះកម្តៅពេញនិយម អាចទិញប្រើបានដោយគ្មានវេជ្ជបញ្ជា ហើយម្នាក់ៗទិញទុកសឹងតែគ្រប់ផ្ទះ។ “​ឲ្យ​កូន​ក្តៅ​ខ្លួន​ឪពុកម្តាយ​ដឹងតែ​ឲ្យ​កូន​ញ៉ាំ តែ​ពួកគាត់​អត់​ដឹង​ពី​ផល​ប៉ះពាល់ ឬ​អត់​ដឹង​ពី​កម្រិត​គេ​ប្រើ ជួន​កាល​កូនតូច​គេ​តម្រូវ​ឲ្យ​ញ៉ាំ​តែ​ពាក់​កណ្តាល​គ្រាប់ គាត់​ឲ្យ​ញ៉ាំ១​គ្រាប់ ឯ​ពេល​ខ្លះ​គេ​កំណត់​ឲ្យ​ញ៉ាំ ៤-៦ ម៉ោង/ម្តង គាត់​ដាក់ ២ម៉ោង/ម្តង អ៊ីចឹង​ទៅជា​​ខូច​ថ្លើម”។ អត្ថបទពាក់ព័ន្ធ៖  តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត Drug Overdose (បញ្ហា​ប្រើ​ថ្នាំ​លើស​កម្រិត) កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? ហេតុអី​​ញ៉ាំ​​ថ្នាំ​​បញ្ចុះ​​កម្តៅ​​លើស​​កម្រិត​ធ្វើ​​ឲ្យ​​ខូច​​ថ្លើម? ថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​ច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង  ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​ ទោះ​ជា​ថ្នាំ​បញ្ចុះ​កម្តៅ​អាច​ប្រើ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ក្តី លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ សំណូមពរ​ឲ្យ​ម្តាយឪពុក​ត្រូ​វដឹង ឬ​សាកសួរ​គ្រូពេទ្យ​ពី​កម្រិត​ថ្នាំ​ដែល​ត្រូវ​ប្រើ និង​ចន្លោះ​ពេលប្រើ មុន​ឲ្យ​កូន​ញ៉ាំ នោះ​ទើប​មិន​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ។ អត្ថបទពាក់ព័ន្ធ៖  តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់មានសុវត្ថិភាពដែរឬទេ? ថ្នាំ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក?

ជឿ​ថា​យើង​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​ឮ​ចាស់​ៗ​ជំនាន់​មុន​និយាយ​ពី​ជំងឺ​ពិស​អាចម៍​កុក ដោយ​ជោះ​ឃើញ​នៅ​បាត​ដៃ​មាន​គ្រាប់​តូច​ៗ​ពណ៌​ស​ថ្លា​ៗ។ តើ​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ​ទៅ​វិញ​ទៅ? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន ឲ្យ​ដឹង​ថា ជំងឺ​ពិស​អាចម៍​កុក​នោះ មិន​មាន​ទេ។ លោក​បន្ត​ថា ការពិត​ទៅ​គ្មាន​ជំងឺ​ពិស​អាចម៍​កុក​អ្វី​នោះ​ទេ ហើយ​ដែល​ថា​ជំងឺ​នេះ​កើត​ឡើង​ពី​ការ​ញ៉ាំ​សាច់ ក៏​មិន​ត្រឹមត្រូវ​ដែរ តែ​វា​អាច​ជា​បញ្ហា​ផ្សេង​ទៅ​វិញ​ទេ។ កាលពី​មុន​ចាស់​ៗ​មិន​ឲ្យ​ក្មេង​ញ៉ាំ​សាច់ ឬ​ក៏​អាច​ញ៉ាំ​បាន​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ នាំឲ្យ​កើត​ព្រូន ឬ​តេនញ៉ា ព្រោះ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​ទៅ​វិញ​ទេ។ ចំណែក​បញ្ហា​ជោះ​នៅ​បាត​ដៃ​ហើយ​មាន​ឃើញ​គ្រាប់​តូច​ៗ ពណ៌​ថ្លា​អាច​ជា​ខ្លាញ់​នៅ​បាត​ដៃ​ដែល​នរណា ក៏​មាន ឬ​ក៏​ពង​តេនញ៉ា​នេះ​ឯង។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា ក្នុង​របប​អាហារ​របស់​កូន​ត្រូវ​ការ​ជាតិ​សាច់​ឲ្យ​បាន​ច្រើន និង​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ព្រោះ​សាច់​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដើម្បី​ទ្រទ្រង់​ការ​លូតលាស់។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​បន្ថែម​ទៀត​ថា បើ​កូន​មាន​បញ្ហា​អ្វី​មិន​ប្រក្រតី ត្រូវ​យក​កូន​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ចៀសវាង​វិនិច្ឆ័យ និង​ជោះ ឬ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង ព្រោះ​នាំឲ្យ​កូន​ប្រែជា​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ។ ម្យ៉ាង​វិញ​ទៀត​កុំ​ឲ្យ​កូន​តូច​លេង​ដី ឬ​របស់មិន​ល្អ មិន​ត្រូវ​ឲ្យ​កូន​បៀម ឬ​លិឍដៃលេង និង​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ចៀសវាង​ជាប់បាក់តេរី។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន […]


រោគសញ្ញាទូទៅ

រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ (វីដេអូ)

កូន​តូច​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​ម៉ាក់​ៗ បន្ថែម​ពី​នេះ​ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​សកម្មភាព របប​អាហារ ជាពិសេស​ការ​បន្ទោបង់​តែម្ដង។ វីដេអូនេះ​គឺជា​ការ​ណែនាំ​ពី​រឿង​សំខាន់ ៤យ៉ាង ដែល​ម៉ាក់​ៗ​គ្រប់រូប​គួរតែ​តាមដាន​កូន​ជា​ប្រចាំ។ អត្ថបទពាក់ព័ន្ធ៖  ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ) ការថែទាំសុខភាពកូនតូចអំឡុងរដូវក្តៅ (វីដេអូ) កុំថា​មិនអី ឲ្យក្មេង​​ញ៉ាំ​ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ​លើស​កម្រិត ទៅ​ជា​ខូច​គ្រឿង​ក្នុង ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ (វីដេអូ) កួនង៉ែតហេតុអ្វីយំមិនចេញទឹកភ្នែក? អាយុប៉ុន្មានទើបមានទឹកភ្នែក?


ជំងឺស្បែក

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ (វីដេអូ)

ស្បែក​ទារក​ទើប​កើត​នៅ​ខ្ចី ​ងាយ​នឹង​មាន​ប្រតិកម្ម​ផ្សេង​ៗ​ដូចជា​រលាក រោល កន្ទួល រមាស់ ឬ​ក្រហម។ ដូចនេះ​ពេល​ស្បែក​កូន​មាន​បញ្ហា​ណា​មួយ ម៉ាក់ប៉ា​គួរ និង​មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ឡើយ ព្រោះ​អាច​នាំឲ្យ​មាន​បញ្ហា​កាន់តែ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ: កូន​តូច​ពុល​ចំណី ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន ការថែទាំសុខភាពកូនតូចអំឡុងរដូវក្តៅ (វីដេអូ) ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា? ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ)

ម៉ាក់​ប៉ា​មួយ​ចំនួន​ជ្រើស​​រើស​យក​ទឹក​សុទ្ធ ទឹក​មាន​ជាតិ​រ៉ែ ដែល​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប ឱសថ​ស្ថាន​នានា មក​​ឆុង​ម្សៅ​​ទឹក​ដោះ​គោ​​ឲ្យ​​កូនតូច​ម៉ឹម ខណៈ​មួយ​ចំនួន​តូច​ទៀត​ជ្រើស​រើស​ទឹក​ដាំ​ពុះ។ រវាង​ទឹក​ដាំ​ពុះ ទឹក​បរិសុទ្ធ ទឹក​មាន​​ជាតិ​រ៉ែ តើ​មួយ​ណា​ជា​ជម្រើស​ល្អ​បំផុត​​សម្រាប់​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​ម៉ឹម? អត្ថបទពាក់ព័ន្ធ៖ បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ WHO អះអាង​ថា ផលិតផលអាហារទារក មានស្ករច្រើនណាស់ ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់


ថ្នាំបង្ការ

ម៉ាក់ប៉ាយកកូនទៅចាក់ថ្នាំហើយ កុំធ្វើរឿងទាំងនេះ

ជា​ធម្មតា​រាល់​ពេល​ចាក់​វ៉ាក់សាំង​រួច​ទារក ឬ​កុមារ​តូច​ៗ​អាច​មាន​អាការៈ​ក្ដៅ​ខ្លួន ក្រោយ​មាន​បញ្ហា​នេះ​ម៉ាក់ប៉ា​ពិតជា​មាន​ក្ដី​ព្រួយបារម្ភ និង​ស្វែង​រក​ថ្នាំ ដើម្បី​ឲ្យ​កូន​ត្រលប់​មក​សភាព​ដើម​វិញ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅ​មុន​ពេល​ចាក់ ឬ​ពេល​កម្ដៅ​ខ្លួន​មិន​ព្រម​ត្រជាក់​យូរ​ថ្ងៃ​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ពុល​ថ្លើម​របស់​កូន​តូច​បាន។ រឿង​ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​បន្ទាប់​មក​ទៀត គឺ​មិន​ត្រូវ​ស្ទាប​អង្អែល​កន្លែង​ចាក់ លាប​ប្រេង​កូឡា ឬ​យក​របស់​ក្ដៅ​នៅ​ស្អំ​កន្លែង​ចាក់ ព្រោះ​នាំឲ្យ​កូន​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាមរយៈ​របស់​ទាំង​នោះ និង​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ថ្នាំ​ក្រហម កន្ទួល ឬ​ឡើង​រឹង ហើយ​ពេល​ខ្លះ​ទៅ​ជា​ខ្ទុះ។ មួយ​វិញ​ទៀត​សម្លីអាល់កុល​ដែល​ទុក​ជូត​កន្លែង​ចាក់​នោះ មិន​បាច់​ឈ្លី ឬទុក​លើ​មុខ​របួស​នោះ​យូរ​ពេក​នោះ​ទេ ព្រោះ​សម្លី​នោះ ទុក​ឃាត់​ឈាម​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ថ្នាំ​បញ្ចុះ​កម្ដៅ​ប្រើ​នៅ​ពេល​ដែល​កូន​មាន​កម្ដៅ​លើស​ពី ៣៨ អង្សារសេ​ប៉ុណ្ណោះ ហើយ​ការ​ឲ្យ​ថ្នាំ​កូន​គឺ​ចន្លោះ ៤-៦ ម៉ោង​ម្ដង និង​ទៅ​តាម​ទម្ងន់​របស់​កូន។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កូន​អាច​ចុះ​កម្ដៅ​ទៅ​បាន អាស្រ័យ​លើ​ការ​ស្លៀកពាក់​ទៀត​ផង ពោល​គឺ​កូន​ត្រូវ​ស្លៀក​ពាក់​ស្ដើង​ៗ រលុងៗ និង​ដាក់​កូន​ក្នុង​បរិយាកាស​ត្រជាក់ ឬ​ក៏​ងូត​ទឹក​ត្រជាក់​ឲ្យ​បាន​ញឹកញាប់។ ចំណុច​សំខាន់​​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​មិន​គួរ​ដាក់​រុំ​ខ្លួន ឬ​ស្លៀកពាក់​ជិត​ឈឹង​ឲ្យ​កូន​នោះ​ទេ រឹតតែ​មិន​គួរ​ដាក់​កូន​ក្នុង​បន្ទប់​ហប់​ឈឹង​ទៀត​ផង ព្រោះ​នាំឲ្យ​កម្តៅកាន់តែ​កើន​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ