សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ជំងឺផ្លូវដង្ហើម

របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ)

ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ដែល​នេះ​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប។ ចំពោះ​រោគ​​សញ្ញា​​នៃ​​ជំងឺ​ដែល​ឆ្លង​តាម​រយៈផ្លូវ​ដង្ហើម​ ពិសេស​ជំងឺ​ផ្តាសាយ រួមមាន ហៀរសំបោរ ក្តៅខ្លួន ក្អក កណ្តាស់ ឈឺក្បាល ឈឺក និង​រាករូស​ជាដើម។ វីដេអូនេះនឹងបង្ហាញប៉ាម៉ាក់ពីរបៀបបាញ់សេរ៉ូមប្រៃចូលច្រមុះកូន បូមសំបោរ ដើម្បីបន្ធូរអាការៈហៀរសំបោរនិងតឹងច្រមុះរបស់កូនតូច។ អត្ថបទពាក់ព័ន្ធ៖  ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច


បញ្ហាសុខភាពកុមារផ្សេងទៀត

នៅផ្ទះពេល COVID-19 បណ្តោយកូនឲ្យធ្វើរឿងនេះយូរ ប្រយ័ត្នធ្លាប់

ក្រោយ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​បិទ​គ្រប់​សាលារៀន​ទូទាំង​ប្រទេស ដោយ​សារ​ការពារ​ការ​ឆ្លង​វីរុស covid-19 កូន​តូចៗ មាន​ពេល​នៅ​ផ្ទះ​ច្រើន។ ត្បិត​តែ​មាន​ពេល​សម្រាក​នៅ​ផ្ទះ​ច្រើន​ក៏​ពិត​មែន តែ​បើ​ម៉ាក់ប៉ា​បណ្តោយ​ឲ្យ​កូន​ធ្វើ​រឿង​ប៉ុន្មាន​ចំណុច​នេះ​ច្រើន អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​ធ្លាប់​ដោយ​មិន​ដឹង​ខ្លួន។ ១.គេង​ហួស​ម៉ោង ទម្លាប់​មួយ​នេះ ម៉ាក់ប៉ា​អាច​គិត​ថា មិន​អី​ទេ ព្រោះ​កូន​មិន​រៀន អ៊ីចឹង​ឲ្យ​គេង​សិន​ទៅ។ ប៉ុន្តែ ឲ្យ​គេង​យូរៗទៅ វា​អាច​ក្លាយ​ទៅ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​ធ្វើ​ឲ្យ​កូន​ធ្លាប់។ ការ​គេង​ហួស​ម៉ោង មិន​ប៉ះពាល់​ដល់​សុខភាព​អី​នោះ​ទេ តែ​ការ​គេង​ហួស​ម៉ោង​ច្រើន​ថ្ងៃ អាច​ជា​សញ្ញា​នៃ​ការ​រំខាន​អារម្មណ៍ ដូចជា​ការ​បាក់​ទឹក​ចិត្ត​ដើម។ ២.មើល​ទូរទស្សន៍​ច្រើន បញ្ហា​នេះ បង​ស្រី លីន ជា​ស្រ្តី​មេផ្ទះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា “កូន​ខ្ញុំ​មួយ​ថ្ងៃៗ មើល​តែ​ទូរទស្សន៍ ហៅ២-៣ម៉ាត់ មិន​ចង់​ឆ្លើយ​ទេ ពេល​ខ្លះ មើល​ដល់​ភ្លេច​បាយ ភ្លេច​ទឹក​អស់​ក៏​មាន”។ ការ​បណ្តោយ​កូន​ឲ្យ​មើល​ទូរទស្សន៍​ច្រើន អាច​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ ហើយ​វា​អាច​ធ្វើ​ឲ្យ​ក្មេង​រៀន​លែង​ចូល​។​ ៣.លេង​ទូរស័ព្ទ កុំព្យូទ័រ ច្រើន​ម៉ោង នេះ​ជា​​សម័យ​ទំនើប ដែល​ឪពុក​ម្តាយ​ភាគ​ច្រើន​ធ្វេស​ប្រហែស ដែល​​ចូល​ចិត្ត​បណ្តោយ​ឲ្យ​កូន​សម្លឹង​មើល​ទៅ​កញ្ចក់​ទូរស័ព្ទ Ipad ឬកុំ​ព្យូទ័រ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​នៅ​ស្ងៀម​បាន។ ផ្ទុយ​ទៅ​វិញ វា​មាន​ផល​ប៉ះពាល​ច្រើន​ដល់​ក្មេង ដូច​ជា វា​អាច​ប៉ះពាល់​ដល់​ភ្នែក​ក្មេង អាច​ជម្រុញ​ឲ្យ​ក្មេង​លើស​ទម្ងន់ ពិបាក​ចូល​គេង​នៅ​ពេល​យប់ ហើយ​អ្វី​ដែល​សំខាន់​នោះ បណ្តោយ​ឲ្យ​កូន​ឃើញ​អ្វីៗ​ដែល​មាន​នៅ​លើ អ៊ីន​ធើណែត​ច្រើន។ ៤.នៅ​តែ​ឯកឯង ចំពោះ​បញ្ហា​នេះ បងប្រុស​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

កុមារ​ដែល​កើត​អូទីស្សឹម​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ជា​ពិសេស​ពី​សំណាក់​ឪពុកម្តាយ ដែល​កិច្ចការ​ទាំង​នោះ​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​នឹង​ធ្វើ​បាន​ណាស់។ បើ​តាម​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា លោក ចាន់ សារិន អាណាព្យាបាល​ដែល​មាន​កូន​អូទីស្សឹម​មាន​ការ​លំបាក​ទាំង​ផ្លូវកាយ ចិត្ត និង​ពេល​វេលា រហូត​មាន​ឪពុកម្តាយ​មួយ​ចំនួន​តូច​សុខ​ចិត្ត​លះបង់​កូន​ចោល ឬ​ប្រគល់​ទៅ​ឲ្យ​អង្គការ​ចិញ្ចឹម។ ខាងក្រោម​នេះ​ជា​កំហុស​ឆ្គង និង​ការ​ទទួលខុស​ត្រូវ​របស់​អាណា​ព្យាបាល​ដែល​មាន​កូន​អូទីស្សឹម ។ កំហុស​ឆ្គង​របស់​អាណាព្យាបាល ១. ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ដោយ​បណ្តែត​បណ្តោយ​ឲ្យ​កូន​ឃ្លាត​ឆ្ងាយ​ពី​សេចក្តី​ស្រលាញ់​របស់​ខ្លួន ២. មិន​បាន​​ចំណាយ​ពេល​ជាមួយ​កូន ដោយ​គិត​តែ​ពី​អារម្មណ៍​ខ្លួន​ឯង ៣. អស់​សង្ឃឹម​ដោយ​មាន​ជំនឿ​ថា វា​កម្មពារ​របស់​ខ្លួន ដាក់​បន្ទុក​លើ​វាសនា ៤. មិន​បាន​ថែ​កូន​ឲ្យ​អស់​សមត្ថភាព តែ​ពឹង​លើ​អ្នក​បម្រើ​ជា​អ្នក​អនុវត្ត ៥. បណ្តោយ​ឲ្យកូន​លេង​សម្ភារៈ​រហូត​ដល់​បាត់បង់​ទំនាក់​ទំនង​គ្រួសារ​ទាំង​ស្រុង ៦. ខ្វះ​ការ​យល់​ដឹង​ពី​សង្គម អៀន​ខ្មាស លាក់​បាំង​កូន ៧. ខ្វះ​ការ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ ដោយ​ជឿ​លើ​សង្គម​ជា​អ្នក​កំណត់។ ការ​ទទួល​ខុស​ត្រូវ​របស់​អាណាព្យាបាល ១. យក​ចិត្ត​ទុក​ដាក់​លើ​កូន​ឲ្យ​ដូច​ខ្លួន​ឯង ឬ​ជាង​ខ្លួន​ឯង​បើ​អាច​ទៅរួច ២. ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​បាន ៣. ផ្តល់​សេចក្តី​ស្រលាញ់​ដល់​កូន​ឲ្យ​បាន​គ្រប់​គ្រាន់ ៤. កុំ​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ ដោយ​ពឹង​តែ​លើ​សមត្ថភាព​អ្នក​ដទៃ ៥. ជួយ​កូន​ឲ្យ​បញ្ចេញ​សក្តានុពល​របស់​ពួក​គេ ៦. ដឹង​ពី​ទុក្ខ​លំបាក​របស់​កូន និង​នៅ​ជាមួយ​គេ​ជា​ប្រចាំ ៧. សហការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ ដែល​អាច​ស្តារ​នីតិសម្បទារ​កូន​បាន។ អត្ថបទពាក់ព័ន្ធ៖ កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់? ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?

វ៉ាក់សាំង​អុតស្វាយ ជាថ្នាំដែលកុមារ​តូច​ៗ​ពិតជា​ត្រូវការ​ខ្លាំង​ណាស់ ដូចនេះ​ម៉ាក់​ប៉ា​មិន​គួរ​រំលង​វា​ឡើយ។ តើ​វា​មាន​ភាព​ចាំបាច់​យ៉ាង​ម៉េច បាន​ជា​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​គ្មាន​នៅ​ក្នុង​សៀវភៅ​លឿង​វ៉ាក់សាំង​ថ្នាក់​ជាតិ តែ​យើង​អាច​ស្វែង​រក​នៅ​តាម​គ្លីនិក​ឯកជន​បាន ហើយ​តម្លៃ​ក៏​អាច​ទទួល​យក​បាន​ដែរ។ សម្រាប់​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​អុតស្វាយ​ចំពោះ​កុមារ ពោល​គឺ​អាច​ការពារ​រលាក​ខួរក្បាល និង​ស្រោម​ខួរក្បាល ព្រោះ​កោសិកា​ខួរក្បាល​តែង​ប៉ះពាល់​ ហើយ​វា​មិន​អាច​មក​ដូច​ដើម​បាន​ទេ ក្រៅពីនោះវា​បន្សល់​ផល​លំបាក​ដូចជា ពិការ​អវយវៈ ឬ​បញ្ញា​ស្មារតី។ វេជ្ជបណ្ឌិត ក៏​បាន​បញ្ជាក់​ដែរ​ថា រលាក​ស្រោម​ខួរ អាច​បណ្ដាល​មក​ពី​មេរោគ​ជាច្រើន​ផ្សេង​ៗ​គ្នា វ៉ាក់សាំង​ដែល​យើង​យក​កូន​ទៅ​ចាក់​តាម​ការ​កំណត់​របស់​រដ្ឋ​នោះ មិនមែន​ការពារ​រលាក​ស្រោម​ខួរ គ្រប់​មុខ​នោះ​ទេ។ លោក​ក៏​បាន​ណែនាំ​ទៀត​ថា ម៉ាក់ប៉ា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​ដល់​ពេល​កូន​កើតបញ្ហា​នេះ អាច​មាន​វិប្បដិសារី ដោយ​អុតស្វាយកើត​ឡើង​សុះសាច់​គ្មាន​ចន្លោះ ហើយ​អាច​កើត​ចំ​ក្នុង​ច្រមុះ ភ្នែក ត្រចៀក ក្នុង​មាត់ ហើយ​កម្ដៅ​ខ្លួន​កូន​អាច​ឡើង​រហូត​ដល់  ទៅ ៤០ អង្សារសេ ឬ​ឈឺ​រយៈ​ពេល​វែង​ដល់ ១សប្ដាហ៍ ក្រោយ​ជា​ក៏​បន្សល់​ស្លាកស្នាម​ខ្លាំង​ដល់​ស្បែក​ទៀត​ផង។ ក្រោយ​ចាក់ បើ​ទោះ​ជា​កូន​កើត​អុតស្វាយ​ទៀត​ក៏​ពិត​មែន តែស្ថិតក្នុងដំណាក់កាលស្រាល និង​ជួយ​ការពារ​កូន​ពី​ជំងឺរើម​ទៀត​ផង។ ដូចនេះ​សូម​ម៉ាក់​ៗ​កុំ​ប្រហែស ដោយ​កូន​មាន​អាយុ​ចាប់ពី ១២ ខែ​ឡើងទៅ ​បើ​កូន​មិន​ទាន់​កើតអុតស្វាយចន្លោះអាយុចាប់ពី ១-៣ ឆ្នាំ បន្ទាប់មក​ចាក់​នៅ​អាយុ ៤-៦ ឆ្នាំ​ម្ដង​ទៀត។ […]


បញ្ហាការលូតលាស់

ម៉ាក់ប៉ាធ្វើការ ពេលត្រលប់ទៅផ្ទះវិញត្រូវធ្វើបែបនេះ មុនប៉ះកូនតូច

អ្នក​មាន​កូន​តូច ពិតជា​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ឆ្លង COVID-19 ស្រប​ពេល​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ រក​ស៊ី​នៅ​ខាង​ក្រៅ​ផ្ទះ។ តែ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ណែនាំ​វិធី ៣ យ៉ាង​ខាងក្រោយ ដើម្បី​បង្ការ​មិន​ឲ្យ​មាន​បញ្ហា​ណា​មួយ​ឆ្លង​ទៅ​កូន​តូច​នៅ​ផ្ទះ។ ១- ទៅ​ដល់​ផ្ទះ​ងូត​ទឹក​សិន មុន​ប៉ះពាល់​កូន អារម្មណ៍​ម៉ាក់​ប៉ា​ឃ្លាត​ឆ្ងាយ​ពី​កូន​ពេញ​មួយ​ថ្ងៃ​ពិតជា​នឹករលឹក និង​ចង់​បីបម​ថ្នាក់ថ្នម​កូន​ភ្លាម ពេល​បាន​មក​ដល់​ផ្ទះ តែ​ដើម្បី​សុវត្ថិភាព​កូន យើង​ត្រូវ​ងូត​ទឹក​ដុស​សាប៊ូ ផ្លាស់​ប្តូរសម្លៀកបំពាក់ ឬ​លាង​សម្អាត​ដៃ​ជើង មុខ​មាត់​ជាមុន​សិន ចាំ​ចូល​ទៅ​រក​កូន។ ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​អាច​ការពារ​កូន​ពី​មេរោគ​កាច​សាហាវ​ផ្សេង​ៗ​បាន។ ២- ពាក់​ម៉ាស់ ប្រសិនបើ​ពេល​វេលា​មិន​គ្រប់គ្រាន់ យើង​ត្រូវ​ពាក់​ម៉ាស់ ពាក់​ស្រោម​ដៃ​ សិន ​មិន​ត្រូវ​ប៉ះពាល់​ចំណី​អាហារ ឬ​ទឹកដោះគោ​របស់​កូន​ឡើយ។ បន្ទាប់មក​ឆ្លៀតពេល​វេលា​ទៅ​ងូត​ទឹក សម្អាត​ខ្លួន​ជាមួយ​សាប៊ូ ទើប​អាច​កម្ចាត់​មេរោគ​ផ្សេង​ៗ​បាន។ ៣- ត្រូវ​ប្រាកដ​ចិត្ត​ថា​មិន​បាន​ប៉ះពាល់​អ្នក​ដទៃ ចំពោះ​ខ្លួន​យើង យើង​អាច​ដឹង​បាន​ថា​មិន​មាន​បញ្ហា​អ្វី​ផ្សេង​ៗ​ឡើយ តែ​អ្នក​ដទៃ​យើង​មិន​ដឹង​ទេ​ថា អ្នក​ទាំង​នោះ ប៉ះពាល់ ឬ​មាន​ជំងឺ​អ្វី​ខ្លះ។ ដូចនេះ​បើ​យើង​ចេញ​ពី​ធ្វើ​ការ ត្រូវ​ប៉ះពាល់​កូន​ជា​ចាំបាច់ ត្រូវ​ប្រាកដ​ចិត្ត​ថា​មិន​បាន​ជួប ឬ​ប្រាស្រ័យ​ស្និទ្ធស្នាល​ជាមួយ​អតិថិជន ភ្ញៀវ និងត្រូវតែ​រក្សា​គម្លាត​បាន​យ៉ាង​ល្អ ១ ម៉ែត្រ​កន្លះ។ អត្ថបទពាក់ព័ន្ធ៖ ដំបូន្មានល្អៗ ជុំវិញវិធីបង្ការកូនពីវីរុស COVID-19 ការព្យាបាលអ្នកជំងឺ COVID-19 ជា អាស្រ័យលើកត្តា ៣ […]


ថ្នាំបង្ការ

សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ!

ជា​ទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​តាម​ខែ​នីមួយ​ៗ ប្រាកដជា​មាន​អាការៈ​មួយ​ចំនួន ដូចនេះ​បើ​ម៉ាក់​ៗ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ មិន​បាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ក្រោយ​ចាក់​វ៉ាក់សាំង​ដែល​ជា​ថ្នាំ​បង្ការ មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ បែប​នោះ​យើង​ត្រូវ​យក​កូន​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។ ខាងក្រោម​នេះ​គឺជា​អាការៈ​កូន ក្រោយ​ចាក់​ថ្នាំ​វ៉ាក់សាំង​រួច៖ ឡើង​ក្រហម ហើម ឬ​ឈឺចាប់​នៅ​កន្លែង​ចាក់ថ្នាំ ក្ដៅ​ខ្លួន​ស្ទីញ​ៗ មាន​កន្ទួល​ក្រហម​តិចតួច អាចមានដុំពកលើស្បែក ឈឺក្បាល ឬ​ឈឺខ្លួន ស្រៀវស្រាញ មិន​ចង់​បៅ យំ​រក​រឿង។ ភាគច្រើន​នៃ​ផល​ប៉ះពាល់​ទាំង​នេះ​កើតឡើង ក្នុង​រយៈពេល​ពី ១-៣ ថ្ងៃ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ ហើយ​ខ្លះ​ទៀត​អាច​រហូត​ដល់ ១ សប្ដាហ៍។ ក្រោយ​ចាក់វ៉ាក់សាំង យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំរបស់​គ្រូពេទ្យ ដោយ​ឲ្យ​លេបថ្នាំ​តាម​វេជ្ជបញ្ជា ហើយ​បើ​មាន​បញ្ហា​ណា​មួយ​មិន​ច្បាស់​ត្រូវនាំកូនទៅជួបគ្រូពេទ្យ​ម្ដង​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


រោគសញ្ញាទូទៅ

ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?

ម៉ាក់​ៗ​ជាច្រើន​តែងមាន​ចម្ងល់​ទាក់ទង​នឹង​កម្ដៅ​ខ្លួន​កូន​តូច ហើយ​អ្នក​ខ្លះ​ចេះតែ​និយាយ​ថា កូន​ក្ដៅ​ក្បាល ឬ​ក្ដៅ​ខ្លួន​ស្ទីង​ៗ ទាំង​មិន​បាន​យក​អ្វី​ទៅ​វ៉ាស ហើយ​គ្រាន់តែ​យក​ដៃ​ស្ទាប​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា-ចិន បាន​ឲ្យ​ដឹង​ថា ក្ដៅ​ខ្លួន​គឺជា​ការ​ឡើង​សីតុណ្ហភាព​ពី​ក្នុង​ខ្លួន​យើង ដោយ​ការ​វាស់​កម្ដៅ​ចាប់ពី ៣៨ អង្សារសេឡើងទៅ មិនមែន​ស្ទាប​នឹង​បាត​ដៃ។ កម្ដៅ​ដែល​អាច​ឲ្យ​ដឹង​ថា​កូន​ក្ដៅ​ខ្លួន ឬ​អត់ គឺ​យក​ប្រដាប់​វាស់​កម្ដៅ​គាប​ក្លៀក បាញ់​តាម​រន្ធត្រចៀក លើ​ថ្ងាស និង​តាម​រន្ធ​គូទ។ មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាលឲ្យ​កូន​ក្ដៅ​ខ្លួន មាន​ដូចជា​ការ​បាក់តេរី ​វីរុស ដូចជា​ផ្តាសាយ រលាកទងសួត រាករូស និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​ចំនួន។ មាន​បញ្ហា​បាក់តេរី ដូចជា​គ្រុនពោះវៀន រលាក​សួត។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​ក្មេង​ដែល​អាការៈ​ក្ដៅ​ខ្លួន​លើស​ពី ៣៨ ត្រូវ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ តែ​មុន​នឹង​នាំ​ទៅ​ជួប​ពេទ្យ​ត្រូវ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ត្រជាក់​បណ្ដើរ ដើម្បី​បញ្ចុះ​កម្ដៅ ចៀសវាង​កូន​ឡើង​កម្ដៅ​រហូត​ដល់​ប្រកាច់។ មួយ​វិញ​ទៀត​ក្មេង​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន ធ្វើឲ្យ​ក្មេង​បាត់បង់​ជាតិ​ទឹក បេះដូង​ដើរ​ញាប់ ដូច្នេះ​ត្រូវ​ព្យាយាម​ឲ្យ​ក្មេង ផឹកទឹក ទឹកដោះគោ និង​អាហារ ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ផ្សេង​ទៀត​ជា​ចាំបាច់។ ចំពោះ​ការ​ជូត​ខ្លួន​កូន​វិញ​ត្រូវ​រក​កំណាត់​សើម ជូត​ក្រោម​ក្លៀក ក្រោម​ក គន្លាក់​ដៃ​ជើង ទើប​អាច​ជួយ​កាត់​បន្ថយ​កម្ដៅ ព្រោះ​ទីនោះ​សម្បូរ​សរសៃ​ឈាម តែ​មិន​សូវ​មាន​ប្រសិទ្ធភាព ដូច​ប្រើប្រាស់​ថ្នាំ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ […]


រោគសញ្ញាទូទៅ

ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ កុំសំងំព្យាបាលនៅផ្ទះ

អំឡុង​ពេល​ទាំង​យើង​ទាំង​គេ​កំពុង​ព្រួយ​បារម្ភ​នឹង​ការ​ឆ្លង​រាល​ជំងឺ COVID-19 ម្នាក់ៗ​សំងំ​នៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​សូម្បី​កូន​ឈឺ​ក៏​មិន​ហ៊ាន​នាំ​ទៅ​ពេទ្យ​ដែរ ម៉ាក់ប៉ា​មួយ​ចំនួន​សំងំ​ព្យាបាល​កូន​នៅ​ផ្ទះ។ តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​បារម្ភ​ពី​សុវត្ថិភាព​កូន​ល្អ​ប្រសើរ​ហើយ តែ​ក្នុង​ពេល​នេះ​បើ​មាន​អូន​តូច​ឈឺ ត្រូវ​ប្រញាប់​រួស​រាន់​យក​មក​ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ចៀស​វាង​ស្ថានភាព​ជំងឺ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។ មន្ទីរពេទ្យ​កុមារជាតិ​បាន​បញ្ជាក់​ថា ទោះ​ជា​អំឡុង​ពេល​នៃ​ការ​រីករាល COVID-19 មន្ទីរពេទ្យ​នៅ​ទទួល​ពិគ្រោះ ព្យាបាល និង​ចាក់​ថ្នាំបង្ការ​គ្រប់​ប្រភេទ​ដល់​​កុមារ​ទាំងអស់។ បន្ថែម​ពី​នោះ មន្ទីរពេទ្យ​ក៏​រៀបចំ​យន្តការ​យ៉ាង​ហ្មត់ចត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​បាន​បែង​ចែក​ច្រក​ចូល​ពិនិត្យ​ជំងឺ​ប្រកប​ដោយ​សុវត្ថិភាព។ ដើម្បី​ការពារ​សុវត្ថិភាព​ពេល​នាំ​កូន​ទៅ​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា ទាំង​កុមារ និង​ឪពុកម្តាយ ត្រូវ​រក្សា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្បួន​អនាម័យ ដោយ​ត្រូវពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល ឬ​ជែលឲ្យបាន​ញឹកញាប់ តែ​កូន​នៅ​តូច​ក្រោយ​​អាយុ​៦ខែ ត្រូវ​នៅឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ យក​កន្សែង ឬ​ក្រម៉ា​គ្របកូន និង​នៅ​គំលាត​សុវត្ថិភាព​ឆ្ងាយ​ពី​គ្នាយ៉ាង​តិច១ម៉ែត្រ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់គួរស្វែងយល់ នេះជាដំណាក់កាលលូតលាស់ធ្មេញរបស់កូនៗ

ប៉ាម៉ាក់​ដឹងអត់ថាតើ​ដំណាក់​កាល​ណា​ដែល​កូន​ៗ​នឹង​ចាប់​ផ្ដើម​ដុះ​ធ្មេញ? ការ​លូត​លាស់​ធ្មេញ​របស់​កូន​ៗគឺ​​ចាប់​ផ្ដើម​បន្ត​បន្ទាប់​រហូត​ដល់​​ពេញ​វ័យ។ ដើម្បីដឹងកាន់តែច្បាស់ ខាង​ក្រោម​នេះ​ជា​ការ​រៀបរាប់​ពី​ការ​វិវត្តនេះ។ ១- ប្រភេទ​ធ្មេញ ធ្មេញ​ត្រូវ​បាន​បែក​ចែក​ចេញ​ជា ៤ ប្រភេទ​ធំ​ៗ។ មួយ​ផ្នែកៗ​មាន​លក្ខណៈ​ផ្សេងៗ​គ្នា និង ដើម្បី​គោល​បំណង​ផ្សេងៗ​គ្នាដែរ៖ −Incisors គឺ​ធ្មេញ​នៅ​ខាង​មុខ​ផ្នែក​ខាង​លើ និង ខាង​ក្រោម។ ពេល​ដែល​យើង​ខាំ​អាហារ Incisors ដូច​ជា​កន្ត្រៃ​សម្រាប់​កាត់​ម្ហូប​អាហារ​អញ្ចឹងដែរ។ −Canines គឺមានរាងស្រួច (ចង្កូម) ហើយ​នៅ​អម​សង្ខាង Incisors ។ Canines មាន​តួ​នាទី​ហែក​ម្ហូប​ដាច់​ពី​គ្នាចេញពីគ្នា​។ −Premolars គឺ​ជាធ្មេញ​មាន​រាង​សំប៉ែតៗ​ដែល​នៅ​ខាង​ក្រោយ Canines ហើយ​មាន​តួនាទី​ជា​អ្នក​កិន​កម្ទេច​អាហារ។ −Molars គឺធ្មេញ​​នៅ​ខាង​ក្រោយ Premolars និង ធំៗ​ជាង Premolars ។ ធ្មេញនេះក៏​មាន​រាង​សំប៉ែតៗ​ដែរ ហើយ​មាន​តួនាទី​បំបែក​ម្ហូប​អាហារ។ អត្ថបទគួរអាន៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ ២-ធ្មេញ​មុន​ពេល​កើត គភ៌​បាន​ចាប់​ផ្តើម​ដុះ​ធ្មេញ​ចាប់​តាំង​ពី​នៅ​ក្នុង​ពោះ​ម៉ាក់ៗមក​ម្លេះ។ ជា​ការ​ពិត​ទៅ​ជាលិកា​ធ្មេញ​ ដំបូង​របស់​ទារក​មាន​ចាប់​តាំង​ពី​បាន​កកើត​ក្នុង​ពោះ​ម៉ាក់ៗ​បាន​៦​សប្តាហ៍​មក​ម្លេះ។ សម្បក​ធ្មេញ​ចាប់​ផ្តើម​លូតលាស់​ពេល​ដែល​គភ៌​មាន​អាយុ​បាន​ប្រហែល បី​ទៅ​បួន​ខែ។ ពេល​ដែល​ទារក​កើតមក​ ​ជា​ធម្មតា​​មាន​ធ្មេញ​ដំបូង​(ដែល​ខ្មែរ​យើង​ហៅ​ថា​ធ្មេញ​ទឹក​ដោះ) ២០​តូចៗ​នៅ​ក្រោម​អញ្ចាញ​។ ៣- ធ្មេញ​ក្រោយ​ពេល​កើត ក្មេង​ចាប់​ផ្តើម​ដុះ​ចេញ​ធ្មេញ​នៅ​​អាយុ ៦ ខែ។ ដំណើរ​ការ​ដុះ​ធ្មេញ​ដំបូង​គឺ​ត្រូវ​ប្រះ​អញ្ចាញ​ធ្មេញ​រហូត​បាន​ជា​ធ្មេញ​មួយ​ដែល​អាច​ប្រើ​បាន។ ជា​ទូទៅ​ក្មេង​នឹង​ចេញ​ធ្មេញ​មក​ម្តង​បន្តិចៗ​រហូត​គ្រប់ ២០​ត្រឹម​អាយុ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអ្វីបានជាកូនៗខ្លះមានចរិតព្រហើនកោងកាច?

ក្មេង​ៗខ្លះមាន​ចរិត​ព្រហើន​ ឬកោងកាច ដែលអាច​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដែល​យើង​អាច​និយាយ​បាន​ថា​ចាប់​ពី​ចារិក​ផ្ទាល់​ខ្លួន រហូត​ដល់​បញ្ហា​សុខភាពរាងកាយ និងបញ្ហា​ផ្លូវ​ចិត្ត។ ដើម្បី​ដោះស្រាយ​ជាមួយ​ក្មេងៗ​ដែល​មាន​បញ្ហា​ដូច​នេះប៉ាម៉ាក់ ឬអាណាព្យាបាល​​ត្រូវ​តែ​យល់​ពី​បញ្ហា​ជាមុន​​សិន។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាល​ឱ្យ​ក្មេង​ៗមានចរិត​ព្រហើន និងអ្វី​ដែលប៉ាម៉ា់ក់​អាចដោះស្រាយ។ អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន ១- មូលហេតុ​ទូទៅ​ដែល​បណ្ដាល​ឱ្យ​ក្មេង​ព្រហើន – ជំងឺ​ផ្លូវអារម្មណ៍​ ក្មេងៗ​​ដែល​មាន​ជំងឺ​ផ្លូវ​អារម្មណ៍​​​តែង​តែ​ព្រហើន និងមិន​ចេះ​ពិចារណា។ ពេល​ខ្លះ​ក្មេងៗទាំងនេះ​​បាន​បាក់​ទឹក​ចិត្ត និងមាន​អារម្មណ៍ខខឹង​សម្បា​ផង​ដែរ។ – ជំងឺ​វិកល​ចារិក ក្មេង​ដែល​មាន​ជំងឺ​វិកល​ចារិក​គឺ​មិន​ងាយ​ទុក​ចិត្ត​អ្នក​ណា​ឡើយ ពេល​ខ្លះ​មាន​អាការៈ​មិន​ធម្មតា។ ការ​ព្រហើន​របស់​ក្មេងៗ​ប្រភេទនេះ​​ចាប់​ផ្ដើម​មក​ពី​ការ​ភ័យ​ខ្លាច​។ – មាន​ចារិក​ខុស​ពី​ធម្មតា ឥរិយាបថ​គឃ្លើន​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ផ្សេងៗ។ ក្មេងៗ​ដែល​មាន​បញ្ហា​ចរិក​ខុស​ពី​ធម្មតា​អាច​ដឹង​ពី​បញ្ហា​ទាំង​ស្រុង​ដែល​នឹង​កើត​មាន​ដោយ​សារ​សកម្មភាព​របស់​ខ្លួន​ ​ប៉ុន្តែ​​ក៏​នៅ​តែ​ធ្វើ​ដដែល។ – ខួរ​ក្បាល​មាន​បញ្ហា ឬ រង​របួស​ផ្សេងៗ របួស​ដែល​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​ដល់​ថ្ងាស​ខ្លាំង ឬ ជំងឺ​ឆ្កួត​ជ្រូក អាច​កើត​មក​ជាមួយ​នឹង​បញ្ហា​ព្រហើន​នេះ​ដែរ។ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​អាច​ពន្យល់​ពី​អ្វី​ដែល​បង្ក​ឱ្យ​មាន​ឥរិយាបថ​ព្រហើន​ក្នុង​ករណី​ទាំង​នេះ​នៅឡើយ។ អត្ថបទពាក់ព័ន្ធ៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ ២- គន្លឹះ​ដើម្បី​ដោះស្រាយ​ជាមួយ​ក្មេង​ព្រហើន – ប្រតិកម្ម​រហ័ស​ ប៉ាម៉ាក់​ត្រូវ​ធ្វើយ៉ាងណា​កុំឲ្យ​កូនប្រព្រឹត្តសកម្មភាពមិនគម្បីដដែលៗ និងត្រូវហាមដាច់ខាត​មិន​ឲ្យ​អំពើមិនគ​ប្បីនោះកើតមានជាថ្មី។ ប្រសិន​បើ​កូន​វាយ​ក្មេង​ដទៃ ប៉ាម៉ាក់​ត្រូវ​ទាញ​កូនចេញ​ពី​ក្មេង​ម្នាក់​នោះ​ភ្លាម​ៗ​។ ប៉ាម៉ាក់ក៏​អាច​រំងាប់​អារម្មណ៍​របស់​កូន ឬ ទុក​ឱ្យ​កូន​​រំងាប់​អារម្មណ៍​ខ្លួន​ឯង​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​មួយ។ ការ​ដក​កូន​ចេញ​ពី​កន្លែង​មាន​បញ្ហា​ជា​វិធី​មួយ​ដើម្បី​ឱ្យ​កូនដឹង​ថា​ការ​ព្រហើន​កោង​កាច​របស់ខ្លួន​​នឹង​នាំ​ឱ្យ​​ខាត ឬ​បាត់​បង់​ឱកាស​នៃ​ការ​លេង​សប្បាយ​ជាមួយ​ក្មេង​ដទៃ។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ – ធ្វើ​ចិត្ត​អ្នក​ឱ្យ​ស្ងប់ បើ​តាម​កំហឹង​ពេល​ខ្លះប៉ាម៉ាក់​ប្រហែល​ជា​ត្រូវ​វាយ​កូន​ផង ឬ​ក៏ស្រែក​ដាក់​ដើម្បី​ឱ្យ​កូន​ដឹង​ពី​អារម្មណ៍​របស់​យើង។ យ៉ាង​ណា​មិញប៉ាម៉ាក់​គួរ​តែ​អត់​ធ្មត់​បន្តិច។ ការ​ធ្វើ​ទង្វើ​ទាំង​អស់​នេះ​ដាក់​ក្មេង​គឺ​ដូច​ជា​បង្រៀន​កូនឲ្យ​ធ្វើ​ទង្វើ​ទាំង​អស់​នេះ​អ៊ីចឹងដែរ។ កូនៗ​ប្រហែល​ជា​អាច​គិត​ថា​ការ​ព្រហើន​នេះ​ឯង​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប៉ាម៉ាក់ ហើយ​នឹងបន្ត​ធ្វើ​លើក​ក្រោយៗ​ទៀត។ – ភ្ជាប់​ខ្ជួន​ជាមួយ​ច្បាប់ទម្លាប់ ប៉ាម៉ាក់​ត្រូវធ្វើ​ឱ្យ​កូន​ៗ​ដែល​ព្រហើនចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ព្រហើន​របស់​ខ្លួន​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ