សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ថ្នាំបង្ការ

ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន

កូន​កើត​មកភ្លាម​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាលរហូតដល់អាយុ ២ ឆ្នាំ។ តែ​ក្រៅពី​វ៉ាក់សាំង​ទាំង ១១ មុខ​នោះ ម៉ាក់​ៗ​តែង​មាន​ចម្ងល់​ថា តើ​អាច​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត​បាន​ដែរ ឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​ចិន-សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​វ៉ាក់សាំង​ថ្នាក់​ជាតិ​ម៉ាក់​ៗ ក៏​អាច​ស្វែង​រក​វ៉ាក់សាំង​មួយ​ចំនួន​ទៀត​ដូច​ខាងក្រោម៖ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម A វ៉ាក់សាំង​ការពារ​ជំងឺ​អុតស្វាយ វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ វ៉ាក់សាំង​រលាក​ស្រោមខួរ វ៉ាក់សាំង​ជំងឺ​គ្រុន​ពោះវៀន វ៉ាក់សាំង​ជំងឺ​ស្រឡទែន វ៉ាក់សាំង​រាក វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ទោះ​ជា​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ពិត​មែន តែ​ជំងឺ​ខ្លះ​នៅតែ​អាច​កើត​មាន​ដដែល តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប និង​មិន​បង្ក​ហានិភ័យ​អ្វី​ខ្លាំងក្លា។ ដូចនេះ​វ៉ាក់សាំង​ថ្នាក់ជាតិ​មិន​គួរ​រំលង​ឡើយ ហើយ​បើ​មាន​លទ្ធភាព អាច​ចាក់​បន្ថែម​នូវ​វ៉ាក់សាំង​ផ្សេងៗ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

កួនង៉ែតហេតុអ្វីយំមិនចេញទឹកភ្នែក? អាយុប៉ុន្មានទើបមានទឹកភ្នែក?

ជា​ធម្មតា​ទារក​ទើប​កើត​ពេល​យំ​មិន​ចេញ​ទឹកភ្នែក​ឡើយ បើ​ទោះ​ជា​យំ​ខ្លាំង​យ៉ាង​ម៉េច​ក៏​ដោយ តែ​នៅ​ពេល​វ័យ​ចាស់​ខែ​បន្តិច កូន​ចាប់ផ្ដើម​យំ​មាន​ទឹក​ភ្នែក​ដូច​មនុស្ស​ទូ​ទៅ​ហើយ ដូចនេះ​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ពេក​ឡើយ​ចំពោះ​បញ្ហា​នេះ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ប្រាប់ឲ្យដឹង។ លោក​វេជ្ជបណ្ឌិតឯកទេស​ជំងឺ​ទូទៅរូបនោះ ​បាន​ឲ្យ​ដឹង​ថា កូន​ង៉ែត​យំ​មិន​ចេញ​ទឹកភ្នែក ព្រោះ​ពេល​កើត​ភ្លាម​ៗ​បំពង់​បង្ហូរ​ទឹក​ភ្នែក​មិន​ទាន់​លូតលាស់​ពេញ​លេញ​នៅ​ឡើយ។ បើទារកទើប​កើត​យំ​មិន​ចេញ​ទឹក​ភ្នែក​ ហើយ​បើ​មាន​ទឹក​ភ្នែក​ទាំង​មិន​បាន​យំ​ផង ភ្នែក​កូន​មាន​បញ្ហា​ទៅ​វិញ​ទេ។ បញ្ហា​នោះ គឺ​កូន​ស្ទះ​រន្ធ​ទឹកភ្នែក។ កូន​ចូល​ដល់​វ័យ ១ ខែ​កន្លះ​ទៅ ២ ខែ​កន្លះ ​ទើប​យំ​មាន​ទឹក​ភ្នែក​តែ​មិនមែន​ជា​ទឹកភ្នែក​ស្រក់​តក់​ៗ​ដូច​យើង​មនុស្ស​ពេញ​វ័យ​ឡើយ គឺ​ត្រឹម​សើម​រោម​ភ្នែក ឬ​ហៀរ​មក​កន្ទុយ​ភ្នែក​​ប៉ុណ្ណោះ។ ចំពោះ​កូន​ដែល​ដល់​វ័យ ២ ខែ​ជាង ទៅ​យំ​នៅតែ​គ្មាន​ទឹក​ភ្នែក ហើយ​គ្មាន​បញ្ហា​ស្ទះ​រន្ធ​ទឹកភ្នែក គឺ​អាច​បណ្ដាល​មកពី​ការ​បាត់បង់​ជាតិ​ទឹក (មកពី​ក្ដៅ​ខ្លួន ក្អួត ឬ​រាក)។ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ជំនាញ ពេល​មាន​មន្ទិល​សង្ស័យ ឬ​កូន​មាន​បញ្ហា​ឈឺ​ភ្នែក​ផ្សេង​ៗ ហើយ​ចៀសវាង​ការ​បន្តក់​ទឹកដោះ ឬ​ទឹកនោម ផ្ដេសផ្ដាស ព្រោះ​អាច​ប៉ះពាល់​ដល់​ភ្នែក​កូន​ធ្ងន់ធ្ងរ​រហូត​ដល់​ពិការ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់ ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច? មានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា? កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


កង្វះអាហារូបត្ថម្ភ

ចង់ឲ្យកូនធំឡើងពូកែអាន ប៉ាម៉ាក់​កុំរំលង​អាហារប៉ុន្មានមុខនេះ

ការ​ជ្រើសរើស​របប​អាហារ​សម្រាប់​កូនៗក្នុង​ឆ្នាំ​ដំបូង​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​លូតលាស់​រាងកាយ​និង​ស្មារតី​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វាំងឡង់​កុមារ​ដែល​បរិភោគ​​អាហារ​សុខភាព ​និង​រក្សា​របប​អាហារ​បាន​ល្អ​ក្នុង​ដំណាក់​កាល​៣​ឆ្នាំ​ដំបូង​គឺ​ច្រើនមាន​ការ​វិវឌ្ឍ​ល្អ​ក្នុង​ជំនាញ​ការ​អាន។ ការ​សិក្សា​​ស្ដី​អំពី​ទំនាក់ទំនង​រវាង​អាហារ​និង​ការ​អាន អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​ហ្វាំងឡង់​បាន​រក​ឃើញ​អំពី​ទំនាក់ទំនង​រវាង​ការ​ទទួល​សារធាតុ​ចិញ្ចឹម​ និង​សមត្ថភាព​​ក្នុង​ការ​អាន​សម្រាប់​កុមារ​ក្នុង​ថ្នាក់​បឋម​សិក្សា។ ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​លើ​សិស្ស​ជនជាតិ​ហ្វាំងឡង់​១៦១​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​៦​ឆ្នាំ​និង​៨​ឆ្នាំ។ ដោយ​តម្រូវ​ឲ្យ​កូនសិស្ស​ធ្វើ​ការ​ស្ទង់​មតិ​ខ្លះ​អំពី​របប​អាហារ​និង​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អាន​របស់​ក្មេងៗទាំងនោះ​តាម​រយៈ​តេស្ត​មួយ​ចំនួន។ កំណត់​ត្រា​អាហារ​របស់​ក្មេងៗទាំងនោះ​ក៏​ត្រូវ​បាន​កត់​ទុក​ផង​ដែរ។ លទ្ធផល​ដែល​ទទួល​បាន​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែនទែន​ព្រោះ​កុមារ​ដែល​មិន​សូវ​បរិភោគ​សាច់​ក្រហម ​អាហារកំប៉ុង​ ឬ​អាហារ​សំបូរ​ជាតិ​ស្ករ​ និង​ការ​ទទួលទាន​ផ្លែ​ឈើ​ច្រើន ​បន្លែ ​ត្រី​ គ្រាប់​ធញ្ញជាតិ​ និង​ខ្លាញ់​ក្នុង​របប​អាហារ​របស់​ពួក​គេ​គឺ​មាន​សមត្ថភាព​ក្នុង​ការ​អានល្អ​ជាង​លើ​អ្នក​បរិភោគ​អាហារ​ខាង​លើ​ច្រើន​លើស​លប់។ ទោះ​កុមារ​អាច​អាន​បាន​យ៉ាង​ល្អ​នៅ​ពេល​រៀន​ថ្នាក់​ទី​១​ក៏​ដោយ​ ប៉ុន្តែ​ប្រសិន​បើ​របប​អាហារ​របស់​ក្មេងទាំងនោះ​​មិន​គ្រប់គ្រាន់​ទេ​ សមត្ថភាព​ក្នុង​ការ​អាន​អាច​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពេល​ក្មេង​រៀន​ដល់​ថ្នាក់​ទី​៣។ ប៉ាម៉ាក់​ត្រូវ​ចង​ចាំ​ថា​គុណភាព​នៃ​របប​អាហារ​ និង​សមត្ថភាព​ក្នុង​ការ​អាន​មិន​មាន​ទំនាក់ទំនង​ជាមួយ​កត្តា​ផ្សេង​ទៀត​ដូចជា​សកម្មភាព​ផ្លូវ​កាយ​ ទ្រព្យ​សម្បត្តិ ​មុខ​ដំណែង​ក្នុង​សង្គម​ ការ​ហាត់​កីឡា ​ឬ​សារធាតុ​ខ្លាញ់​ក្នុង​រាងកាយ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ក្រុមអាហារទាំង៣ពណ៌នេះ សំខាន់យ៉ាងណាខ្លះចំពោះរាងកាយយើង? ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ កូនៗចូលចិត្តញ៉ាំតែសាច់ មិនញ៉ាំបន្លែគួរធ្វើបែបណា? ប្រភេទត្រី អាចយកធ្វើម្សៅត្រីល្អិតឲ្យកូនញ៉ាំ ល្អខ្លាំងណាស់ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​អាហារ​ខ្លះ​ដែល​អាច​ជួយ​ពង្រឹង​បន្ថែម​សម្រាប់​សមត្ថភាព​ក្នុង​ការ​អាន​របស់​កុមារ៖ ១-ត្រី ត្រី​មាន​ផ្ទុក​អូមេហ្គា ៣​ ឬ​អាស៊ីដ​ខ្លាញ់​ដែល​ល្អ​សម្រាប់​ការ​លូត​លាស់​ខួរ​ក្បាល​ និង​មុខងារ​ធម្មតាផ្សេងទៀត​។ ប៉ាម៉ាក់​ព្យាយាម​បន្ថែម​សាច់​ត្រី​ដូចជា​ត្រី​សាលម៉ុន​ក្នុង​អាហារ​របស់​កូនៗ​​​ដើម្បី​ជួយ​ពង្រឹង​បន្ថែម​ក្នុង​ការ​អាន​ និង​ការ​សិក្សា​របស់​កូន។ ២-ស៊ុត មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ​ ស៊ុត​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ខូលីន​ និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ផ្សេង​ទៀត​សម្រាប់​បញ្ញា និង​ការ​លូតលាស់​ក្នុង​ការ​ចងចាំ។ ៣-ប័រ​សណ្ដែក ប័រសណ្ដែកជា​អាហារ​សម្រន់​សុខភាព​ល្អ​បំផុត​ដែល​កុមារ​ភាគ​ច្រើន​ចូលចិត្ត​ដែល​ផ្ទុក​មក​ជាមួយ​នូវ​វីតាមីន​E​ជួយ​ក្នុង​ការ​កម្ចាត់​ជាតិ​ពុល ​និង​ការ​ពារ​ភ្នាស​ខួរ​ក្បាល​ ជំរុញ​និង​ផ្ដល់​ថាមពល​ខួរ​ក្បាល។ ៤-ស្រូវ​សាលី អាហារ​ពេល​ព្រឹក​របស់​កុមារ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​មាន​ដូចជា​នំប៉័ង​ និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​ឲ្យ​មាន​គ្លុយកូស​គ្រប់គ្រាន់​ដែល​ជា​ប្រភព​ថាមពល​សម្រាប់​ខួរក្បាល។ ក្រុម​វីតាមីន​B​ ដែល​មាន​នៅ​ក្នុង​ស្រូវ​សាលី​ និង​នំ​ធុង​នឹង​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​កូនយើង។ ៥-ប័ររី ផ្លែប័ររី​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​C​ និង​សារធាតុ​កម្ចាត់​ជាតិ​ពុល​ផ្សេង​ទៀត​ដូចជា​ស្រ្តរបែររី​ ឆេរី ​ប្លូរបែររី​ និង​បែររី​ខ្មៅ​ ។ ផ្លែទាំងនេះ​មិន​ត្រឹម​តែ​ឆ្ងាញ់​តែក៏​​ជួយ​ពង្រឹង​ថាមពល​ខួរក្បាល​ថែម​ទៀត។ ម៉ាក់ៗ​អាច​ធ្វើ​ជា​ទឹក​ក្រឡុក​ ឬ​ឲ្យ​កូន​​ញ៉ាំ​លេង​ធម្មតា​ក៏​បាន។ ជា​ចុង​បញ្ចប់​អ្វី​ដែលយើង​​បរិភោគនឹង​ជះ​ឥទ្ធិពល​មក​លើ​សុខភាពទាំង​ល្អ​និង​អាក្រក់។ បន្ថែម​ពី​នេះ​ទៀត​ទោះ​របប​អាហារ​ទាំង​នេះ​ជួយ​ឲ្យ​មាន​គុណ​ប្រយោជន៍​លើ​សុខភាព​ច្រើន​តាម​រយៈ​ការ​សិក្សា​តួនាទី​របស់​ប៉ា​ម៉ាក់​សាលារៀន ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ផ្សេងៗ ក៏​​ជួយ​ជំរុញ​ការ​យល់​ដឹង​ក្នុង​ការ​ជ្រើសរើស​យក​​អាហារ​សុខភាព​សម្រាប់​កុមារដែរ។ អត្ថបទពាក់ព័ន្ធ៖ កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ

ម៉ាក់​ៗ​ជាច្រើន​ប្រហែល​ជា​ធ្លាប់​ជួប​ហើយ​បញ្ហា​កូន​តូច​ក្អែ ហើយ​អ្នក​ដែល​ត្រៀម​ខ្លួន​ជា​ម៉ាក់​គេ​ក៏​ត្រូវ​ស្វែង​យល់ ដើម្បី​ការពារ​កុំឲ្យ​កូន​មាន​គ្រោះថ្នាក់។ អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ចែក​រំលែក​វិធី​ត្រូវ​ធ្វើ ពេល​កូន​ក្អែ ដើម្បី​ចៀសវាង​ឈ្លក់។ – ពេល​កូន​ក្អែ​មក ​កុំ​ទាន់​លើក​បញ្ឈរ ដាក់​ដេក​ផ្អៀង​ទៅ​ម្ខាង​ឲ្យ​ក្អែ​ចេញ​ឲ្យ​អស់សិន – រង់ចាំ​ឲ្យ​កូន​ក្អែ​អស់ ចាំ​លើក​បញ្ឈរ​ហើយ​ទះ​ខ្នង – ពេល​កូន​ក្អែ ក្បាល​ត្រូវ​ដាក់​ឲ្យ​ខ្ពស់​ជាង​គូទ ទើប​ទឹកដោះ​មិន​ដោល​ចេញ​តាម​ច្រមុះ – ដក​ក្បាល​ដោះ​ជ័រ​ចេញ​ពី​ក្នុង​មាត់ ព្រោះ​នាំឲ្យ​ឈ្លក់ – សង្កេត​មើល ពេល​ណា​ដែល​កូន​ក្អែ ដើម្បី​ត្រៀម​ខ្លួន​ទាន់ – បំបៅ​កូន​រួច​បញ្ឈរ​ទះ​ខ្នង​តិច​ៗ ដើម្បី​ឲ្យ​ទៅ​ដោះ​ធ្លាក់​ចូល​ក្នុង​ក្រពះ​អស់។ អ្នក​គ្រូពេទ្យ​ក៏​បាន​បន្ថែម​ទៀត​ថា ពេល​កូន​ក្អែ​ឈ្លក់​អាច​មាន​គ្រោះថ្នាក់ ប្រសិនបើ​យើង​មិន​បាន​ឃើញ ដោយ​អាច​បណ្ដាល​ឲ្យ​ចូល​ទៅ​ដល់​សួត រហូត​មាន​ការ​កកិត នាំឲ្យ​កូន​ក្អក ហៀរ​សម្បោរ ហត់ ពិបាក​ដកដង្ហើម​ក៏​មាន។ ម្យ៉ាង​ទៀត​ពេល​កូន​ចេះ​ក្រឡាប់ ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្លាំង​ដែរ បើ​ក្រោយ​បៅ​ឆ្អែត​ហើយ កូន​ក្រឡាប់​នឹង​ជួប​បញ្ហា​ដូច​ករណី​កូន​ក្អែ​នេះ​ដែរ។ ដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​មើល​ថែទាំ​កូន​ឲ្យ​បាន​ដិតដល់​ចៀសវាង​បញ្ហា​ដូច​បាន​រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖ ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់ មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច? មានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា? កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ថ្នាំបង្ការ

ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ?

ម៉ាក់ៗតែងតែងចង់​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​ស្អូច ដូចនេះត្រូវ​តែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង តាម​ការ​កំណត់​របស់​គ្រូពេទ្យ។ បើ​ទោះ​ជា​ការពារ​មិន​បាន ១០០% ក៏​វ៉ាក់សាំង​ស្អូច​អាច​ការពារ​បាន​រហូត​ដល់​ជាង ៩០ % ហើយ​បើ​ទោះ​ជា​កើត​មែន ក៏​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ទារក​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ស្អូច ៣ ដង ដើម្បី​បង្ការ​កុំឲ្យ​កើត​ជំងឺ​នេះ និង​ប្រសិទ្ធភាព​របស់​វា​ពិតជា​ខ្ពស់ អាច​ជួយ​កូន​របស់​យើង​បាន​មែន។ ចំពោះ​ពេល​វេលា​ត្រូវ​ចាក់​វិញ មាន ៣ ដង ដូច​ខាងក្រោម៖ លើក​ទី​១ យក​កូន​ទៅ​ចាក់​នៅ​អាយុ ៦ខែ ហៅថា MR០ លើក​ទី​២ យក​កូន​ទៅ​ចាក់​នៅ​អាយុ ៩ ខែ ហៅថា MR១ លើក​ទី​៣ យក​កូន​ទៅ​ចាក់​នៅ​អាយុ ១៨ ខែ ហៅថា MR២ អ្នក​គ្រូពេទ្យ​បាន​បន្ថែម​ទៀត​ថា វ៉ាក់សាំង​ស្អូច​នេះ​មិន​ត្រឹម​ស្អូច​មួយ​មុខ​ទេ គឺ​ការពារ​ទាំង​កញ្ជ្រឹល ស្រឡទែន ដែល​វា​ត្រូវ​បាន​បញ្ចូល​ក្នុង​ដប​តែ​១។ ចំពោះ​ផល​វិបាក​នៃ​ជំងឺ​ស្អូច អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​ក្រហម ក្ដៅ​ខ្លួន ហើយ​ប្រសិនបើ​អ្នក​មាន​ផ្ទៃ​ពោះ​កើត​ជំងឺ​នេះ ទារក​អាច​កើត​មក​មាន​ពិការ​ភាព​ពី​កំណើត។ ជំងឺ​កញ្ជ្រឹល អាច​បណ្ដាល​ឲ្យ​កន្ទួល​ក្រហម ក្ដៅ​ខ្លួន និង​ក្អក និង​អាច​មាន​បញ្ហា​រយៈ​ពេល​វែង​នៅ​លើ សួត ត្រចៀក ឬ​ខួរក្បាល។ […]


កង្វះអាហារូបត្ថម្ភ

អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង

កូនតូច​​ត្រូវ​ការ​ចំណី​អាហារ​ច្រើន​ប្រភេទ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ដើម្បី​លូតលាស់​និង​មាន​សុខភាព​ល្អ។ យ៉ាង​នេះ​ហើយ​ម៉ាក់ប៉ា​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​ក្នុង​អំឡុងពេល​​៣​ឆ្នាំ​ដំបូង​ ទៅ​លើ​របប​អាហារ​របស់កូនៗ។ ក្រៅ​ពី​បាយ​៣បី​ពេល​ហើយ ​ត្រូវ​បន្ថែម​ចំណី​អាហារ​ដែល​មាន​សារធាតុ​រ៉ែ​ វីតាមីន ជាតិ​សរសៃ​ និង​ខ្លាញ់​ល្អ​ដល់​របប​អាហារ​របស់​កូន​ផង។ ខាងក្រោមនេះជាអាហារសំខាន់ៗចំនួន៧មុខដែលងាយស្រួលរៀបចំ និង​មានរសជាតិឆ្ងាញ់សម្រាប់​អូនៗ​ផង៖ ប្រភេទ​បេរី ស្ត្រូបេរី​ រ៉ស​មេរី ប្លេក​បេរី​និង​បេរី​ដទៃ​ទៀត​មិន​ត្រឹម​តែ​ឆ្ងាញ់​នោះ​ទ​ថែម​ទាំង​ជា​ផ្លែឈើ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម។ ការ​ញ៉ាំប្រភេទ​ផ្លែ​បេរី​អាច​ជួយ​បង្កើន​សមត្ថភាព​កុមាកូនៗ​ក្នុង​ស្រូប​យក​ជាតិ​អាហារ​សរសៃ​។ ផ្លែបេរី នេះក៏អាចធ្វើជាទឹកក្រឡុក ឬគាបយកទឹក​សម្រាប់កូនៗយើងញ៉ាំ​បាន​ផងដែរ។ ផ្លែ​ប័រ ផ្លែ​ឈើ​ដែល​សំខាន់​មួយ​ទៀត​គឺ​ផ្លែ​ប័រ​។ ផ្លែ​ប័រ​​មាន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជាតិ​ខ្លាញ់​ឆ្អែត​ អាចធ្វើ​ឲ្យ​អូនៗ​បន្ថយ​ជាតិ​កូលេស្តេរ៉ូល​មិន​ល្អ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​បេះដូង។ អូនៗភាគ​ច្រើន​មាន​បញ្ហា​ទល់​លាមក​ដែល​បណ្ដាល​មកពី​កង្វះ​ជាតិ​សរសៃ​ក្នុង​អាហារ។ អូនៗ​ភាគ​ច្រើន​មិន​សូវ​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​នោះ​ទេ​ដូច​នេះ​ហើយប៉ាម៉ាក់​​ត្រូវ​ជំរុញ​ឲ្យ​ញ៉ាំ​ផ្លែ​ប័រ​ដែល​មាន​ជាតិ​សរសៃ​ និង​វីតាមីន​ឲ្យ​បាន​ច្រើន​ដើម្បី​សុខភាព​។ សាច់​ត្រី យើង​ដឹង​ហើយ​ថា​សាច់​ត្រី​គឺ​មាន​សារធាតុ​អូមេហ្គា​៣​ដែល​ជួយ​ការ​លូតលាស់​ខួរក្បាល​របស់​ក្មេង​និង​ជួយ​ប្រឆាំង​​អុកស៊ីតកម្ម​ក្នុង​រាង​កាយ។ ការ​ញ៉ាំ​សាច់​ត្រី​សាល់​ម៉ុន​អាច​ជួយ​ដល់​ការ​គ្រប់​គ្រង​អារម្មណ៍​និង​សមត្ថ​ភាព​​ក្នុង​ការ​ចង​ចាំ។ ប៉ុន្តែក្មេងតូច​ខ្លះ​មិន​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​ឆៅ​នោះ​ទេ។ ក្នុង​ករណី​នេះ​ប៉ាម៉ាក់​អាច​ចម្អិន​​ឬ​ចំហុយ​សាច់​ត្រី​ដើម្បី​កម្ចាត់​ភាព​ឆ្អាប​ និង​ធ្វើ​ឲ្យ​មាន​រស់​ជាតិ​ឆ្ងាញ់។ សាច់​ត្រី​ចំហុយ​ជាមួយ​ផាស្តា​ ឬ​សាលាដ​គឺ​អាច​ឲ្យ​អូនៗមាន​ចំណង់​ចង់​ញ៉ាំ​ច្រើន​ជាង​មុនដែរ។ អត្ថបទពាក់ព័ន្ធ៖ ប្រភេទត្រី អាចយកធ្វើម្សៅត្រីល្អិតឲ្យកូនញ៉ាំ ល្អខ្លាំងណាស់ គ្រប់ធញ្ញជាតិ សម្រាប់អូនៗដែលមានអាយុលើសពី ៣ ឆ្នាំ ប៉ាម៉ាក់​អាចឲ្យញ៉ាំគ្រាប់ធញ្ញជាតិ​ដូចជាផ្កាឈូករ័ត្ន គ្រាប់ហែម គ្រាប់ហ្វែក និងគ្រាប់ជី។ គ្រាប់ធញ្ញជាតិ​ទាំងនេះគឺជាប្រភពដ៏អស្ចារ្យ នៃសារធាតុរ៉ែ ខ្លាញ់ល្អ ប្រូតេអ៊ីននិងជាតិសរសៃ។ ដូចគ្នានេះដែរប៉ាម៉ាក់​អាច បន្ថែមគ្រាប់ធញ្ញជាតិពេលដុត​នំសម្រាប់គ្រួសារ​ទាំងមូល។ គ្រាប់ធញ្ញជាតិទាំងអស់ត្រូវបានណែនាំអោយរក្សាទុកក្នុងទូទឹកកក ដើម្បីចៀសវាងខូចខូចគុណភាព​។ អត្ថបទពាក់ព័ន្ធ៖ ក្រុមអាហារទាំង៣ពណ៌នេះ សំខាន់យ៉ាងណាខ្លះចំពោះរាងកាយយើង? ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ កូនៗចូលចិត្តញ៉ាំតែសាច់ មិនញ៉ាំបន្លែគួរធ្វើបែបណា? ស្ពៃ​ខៀវ យើង​មិន​គួរ​មើល​រំលង​បន្លែ​ស្ពៃ​ដូចជា​ស្បៃ​បួ៉យឡេង ស្បៃ​ក្ដោប ស្បៃ​ក្រញាញ់​ និង​ស្ពៃ​ខៀវ​នោះ​ទេ​ ព្រោះ​ថាពពួក​​ស្ពៃ​​ក៏​ជា​អាហារ​សំខាន់​ផង​ដែរ។ស្ពៃសំ​បូរទៅ​ដោយ​ជាតិ​ដែក កាល់ស្យូម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ផលពិបាកផ្សេងៗ ក្មេងមានវិបត្តិអូទីស្សឹមជួបប្រទះក្នុងសង្គម

ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​១៦០​នាក់​កើត​មាន អូទីស្សឹម។ អូទីស្សឹម ជា​វិបត្តិ​ប្រព័ន្ធ​ប្រសាទ​ ធ្វើ​ឲ្យ​មុខងារ​រ​លូត​លាស់​​ប្រព័ន្ធប្រសាទ​ចុះ​ខ្សោយ​ បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ខួរ​ក្បាល។ វាកើត​​មាន​​ចំពោះ​ក្មេងៗ​ជា​ច្រើន​ក្នុងជុំ​វិញ​ពិភពលោក។ នៅ​ថ្ងៃទី០២ ខែ​មេសា ដែល​ជា​ទិវា​យល់ដឹង​ពី​អូទីស្សឹម​ពិភពលោក អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា អូទីស្សឹម​ចាប់ផ្តើម​មាន​ពេល​នៅ​កុមារភាព ហើយ​អាច​មាន​រហូត​ដល់​ពេល​វ័យជំទង់ និង​ពេល​ពេញវ័យតែម្តង។ អត្ថបទពាក់ព័្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម អ្នក​ដែល​​មានវិបត្តិអូទីស្សឹម​នេះ គឺ​ប្រឈម​ផល​វិបាកដូចជា៖ -ឥរិយាបទក្នុងសង្គមចុះខ្សោយ -ការទំនាក់ទំនង​​ និង ភាសាមិនល្អ -មានចំណាប់អារម្មណ៍ និងសកម្មភាពតិចតួចដែលមានលក្ខណៈពិសេសសម្រាប់អ្នកមានវិបត្តិអូទីស្សឹម និងមាន​អាកប្បកិរិយា​ច្រំ​ដែល​ វិបត្តិ​អូទីស្សឹម​មាន​ច្រើន​ប្រភេទ ហើយ​អ្នក​ដែល​កើត​អូទីស្សឹម​សុទ្ធ​តែ​មិន​មាន​រោគ​សញ្ញា​ដូចៗគ្នា​នោះ​ទេ វាអាស្រ័យ​ទៅ​លើ​ហ្សែន និង​បរិស្ថាន​ជុំ​វិញ​ខ្លួន​។ ​រោគ​សញ្ញា​ដំបូង​នៃ​វិបត្តិ​អូទីស្សឹម​ជា​ធម្មតា​លេច​ឡើង​នៅ​ពេល​វ័យ​កុមារ ពោល​គឺ​ពេល​អាយុ​២-៣​ឆ្នាំ។ អង្គការ​សុខភាព​ពិភពលោក​​ បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ដែល​មាន​វិបត្តិ​អូទីស្សឹម​តែង​ទទួល​រង​នូវ​ការ​មាក់​ងាយ ការ​រើស​អើង និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ សកម្មភាព​បែប​នេះ ដែល​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដែល​មាន​វិបត្តិ​អូទីស្សឹម​ត្រូវ​តែ​បញ្ចប់។ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់? ចង់ដឹងជំងឺអូទីស្សឹមព្យាបាលជា ឬមិនជា អត្ថបទនេះអាចពន្យល់បាន ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម? អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗយកកូនទៅពេទ្យ គួរសួរសំណួរទាំងនេះ កុំមកផ្ទះវិញទាំងឆ្ងល់

មាន​ម៉ាក់​មួយ​ចំនួន​ពេល​យក​កូន​ទៅ​ជួប​ពិគ្រោះ​ព្យាបាល​ជំងឺ ហើយ​ពេល​ត្រលប់​មក​ផ្ទះ​វិញ មិនបាន​សួរ​គ្រូពេទ្យ​ពី​របៀប​លេប​ថ្នាំ បែរជា​អ្នក​ធ្លាប់​មាន​កូន​ឈឺ​ដូច​គ្នា​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទង្វើ​បែប​នោះ​មិន​សមគួរ​សោះ ព្រោះ​ម៉ាក់​ៗ​ដែល​មាន​កូន​ឈឺ​កន្លង​មក ​មិនមែន​ជា​គ្រូពេទ្យ ហើយ​ប្រភេទ​ជំងឺ​កូន​ក៏​ខុស​គ្នា អាយុ ទម្ងន់ ក៏​ខុស​គ្នា​ទាំងអស់។ ដូចនេះ​ប្រសិនបើ​ធ្វើ​តាម​ការ​ណែនាំ​របស់​ម៉ាក់​ៗ អាច​នាំ​គ្រោះថ្នាក់​ដល់​កូន​ទៅ​វិញ​ទេ។ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា ថ្ងៃ​ក្រោយ​ពេល​នាំ​កូន​ទៅ​ពេទ្យ យើង​ជា​អាណាព្យាបាល​មាន​សិទ្ធិ​សួរ​សំណួរ​ខ្លះ​ៗ​ទៅ​កាន់គ្រូពេទ្យ​​ពី​ដំណើរ​ការ​នៃ​ការ​ព្យាបាល​នីមួយៗ។ ឧទាហរណ៍៖ កូន​ឈឺអី? ថ្នាំ​ហ្នឹង​ត្រូវ​លេប​ចំណុះ​ប៉ុន្មាន? មួយ​ថ្ងៃ​ប៉ុន្មាន​ដង? ថ្នាំ​ហ្នឹង​វា​មាន​មុខងារ​ម៉េច​ខ្លះ? ថ្នាំ​ហ្នឹង​លេប​ទៅ​វា​ព្យាបាល​របៀប​ម៉េច វា​ត្រូវ​នឹង​អី​ខ្លះ ជាដើម។ សំណួរ​ទាំង​នេះ យើង​អាច​មាន​សិទ្ធិ​សួរ ដើម្បី​ឲ្យ​អស់​ចម្ងល់ និង​ការ​ប្រើប្រាស់​ទៅ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ក៏​ធ្វើឲ្យ​យើង​មាន​ការ​យល់​ដឹង​ខ្ពស់។ ចំណែក​គ្រូពេទ្យ​វិញ​ក៏​មាន​ភារកិច្ច​ពន្យល់​សាច់ញាតិ​អ្នក​ជំងឺ​ឲ្យ​អស់​ចម្ងល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​គ្រូពេទ្យ​ក៏​មិន​មាន​សិទ្ធិ​ស្តី​ឲ្យ​យើង​ដែរ តែ​គាត់​មាន​សិទ្ធិមិន​ឆ្លើយ​សំណួរ​ខ្លះ និង​មាន​សិទ្ធិ​មិន​ធ្វើ​តាម​សំណូមពរ​ខ្លះ​របស់​យើង ទៅ​តាម​ស្ថានភាព​សមស្រប​ជាក់ស្ដែង​របស់​គាត់។ លោក​បាន​បន្ថែម​ទៀត​ដែរ​ថា បើ​មាន​ចម្ងល់​ត្រូវ​សួរ​ពេទ្យ​ភ្លាម​ៗ មិនមែន​នាំ​ចម្ងល់​មកផ្ទះវិញ ហើយ​ឲ្យ​កូន​លេបថ្នាំ​ទាំង​មិន​ច្បាស់​នោះទេ មានហានិភ័យខ្លាំងណាស់ ព្រោះបើលេបត្រូវក៏មិនអី តែបើខុសវិញមានបញ្ហាធំហើយ។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក? ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ […]


កង្វះអាហារូបត្ថម្ភ

កូនអាយុ​៣​ឆ្នាំ​ហើយ គួរ​ផ្ដល់​អាហារ​បែបណាទើបល្អ?

អូនៗឈានដល់អាយុ​៣​ឆ្នាំ​គឺ​ចាប់​ផ្ដើម​​ប្រែ​ប្រួល​ក្នុង​ការ​ញ៉ាំ​អាហារ​ហើយ​ ដែលនេះ​ធ្វើ​ឲ្យ​ការ​បន្ត​ផ្ដល់​អាហារ​ដដែល​ៗ​អាច​នឹង​មិន​គ្រប់​គ្រាន់ ​និង​ត្រឹម​ត្រូវ​នោះ​ទេ។ សូម​ងាក​មក​អាន​ខាង​ក្រោម​នេះ​ថា​តើ​កុមារ​អាយុ​៣​ឆ្នាំ​គួរ​ញ៉ាំ​អាហារ​អ្វី​ខ្លះ? អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន ១- អាហារ​អ្វី​ខ្លះ​ដែល​កូន​ខ្ញុំ​អាច​ញ៉ាំ​បាន? ប៉ាម៉ាក់​អាចផ្ដល់​​អាហារ​​ដែល​មាន​សុខភាព​ល្អ​ដល់អូនៗបានចេញពី​ប្រភេទទាំងបួននេះ៖ ​ បន្លែ​និង​ផ្លែ​ឈើ ផលិតផល​ពី​ធញ្ញជាតិ ទឹក​ដោះ​គោ សាច់​សត្វ ២- ធ្វើ​យ៉ាង​ណា​ទើប​អូនៗ​ញ៉ាំ​អាហារ​មាន​សុវត្ថិភាព​ល្អ? កូនៗ​អាយុ​ក្រោម​៤​ឆ្នាំ​គឺ​ងាយ​នឹង​ស្លាក់​បើ​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ធំ។ អូនៗ​មាន​បំពង់​ខ្យល់​តូច​ចង្អៀត​និង​មិន​ទាន់​មាន​ការ​គ្រប់គ្រង​បាន​ល្អ​នៅឡើយ។ ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​នេះ​ប៉ាម៉ាក់​អាច​៖ ត្រូវ​ឃ្លាំ​មើល​ពេល​កូន​ញ៉ាំ​អាហារ ហាន់​បន្លែ​និង​ផ្លែឈើជាចំណិត​តូច​ៗ​ បង្រៀន​ឲ្យ​ទំពា​ឲ្យ​បាន​ម៉ត់​សិន​ចាំ​លេប ជៀសវាង​បញ្ចុក​អាហារ​ពេល​កំពុង​រត់​លេង​និង​គេង ៣- អាហារ​អ្វី​ខ្លះ​ដែល​មិន​គួរ​ផ្ដល់​ឲ្យ​កូន? កូននៅតូចបែបនេះជា​ការ​ចាំ​បាច់​ដែលប៉ាម៉ាក់​ត្រូវរឿងកូនស្លាក់អាហារ​រួម​មាន៖​ អាហារ​រអិល​ក្នុង​មាត់​ដូចជា​ស្ករ​គ្រាប់​ ផ្លែ​ទំពាំងបាយជូរ​ និង​ដុំ​សាច់​ធំ​ៗ គ្រាប់​សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ ដំឡូង​បារាំង​ចៀន​ឬ​កំប៉ុង​ និង​ផ្លែ​ការ៉ុត​តូច​ៗ​ជាដើម អាហារ​ស្អិត​ៗ​ដូចជា​ដំណាប់​សណ្ដែក​ឬ​នំ​សំឡី​ជា​ដើម អាហារ​ដែល​ងាយ​ធ្វើ​ឲ្យ​ប្រតិកម្ម​ជាង​គេ​គឺ​ទឹក​ដោះ​គោ​ ស៊ុត​ សណ្ដែក​សៀង​ សណ្ដែក​បាយ​ ស្រូវ​សាឡី​និងខ្ចៅ​ខ្យង​ជា​ដើម។ ប៉ាម៉ាក់​​ត្រូវ​ចាំ​ថា​ប្រសិន​បើ​បង​ប្អូន​ឬ​សាច់​ញាតិ​ធ្លាប់​មាន​ប្រតិកម្ម​អាហារ​ មាន​ជំងឺ​ហឺត​ឬ​ត្រអក​នោះ​កូន​យើងនឹង​មាន​ការ​ប្រឈម​នឹង​ការ​មាន​ប្រតិកម្ម​ដែរ។ អត្ថបទពាក់ព័ន្ធ៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ ៤- បើ​កូន​រើស​អាហារ​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា? ប៉ាម៉ាក់​ត្រូវ​អត់​ធ្មត់​និង​ផ្ដល់​អាហារ​ថ្មី​ៗ​តាម​សម្រួល​។យើង​អាច​នឹង​ប្រើ​ពេល​យូរ​ទម្រាំ​កូនៗ​អាច​ស៊ាំ​នឹង​អាហារ​ថ្មី​បាន​។ ចម្អិន​អាហារ​ដែល​កូន​​ចូលចិត្ត​យ៉ាង​តិច​ម្ដង​ឲ្យ​​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​ត្រូវ​តែ​បង្រៀន​ឲ្យ​ញ៉ាំ​អាហារ​ដូច​សមាជិក​គ្រួសារ​ដទៃ​ទៀត​ដែល​មិន​ត្រូវ​ទម្រើស​ពេក​នោះ​ទេ។ ប៉ាម៉ាក់​អាចតុប​តែ​ង​រៀប​ចំ​អាហារ​ឲ្យ​មាន​សោភ័ណភាព​ដើម្បី​ចំណាប់​អារម្មណ៍​កូន​។ មិន​ត្រូវ​បង្ខំ​ឲ្យ​កូនញ៉ាំ​អាហារ​ដែល​គេ​មិន​ចូល​ចិត្ត​នោះ​ទេ។ គួរ​តែ​ឲ្យ​រើស​មុខ​ម្ហូប​ដែល​កូនអាច​រើស​បាន​នៅ​លើ​តុ​ដោយ​ខ្លួន​ឯង។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ គន្លឹះ​ផ្សេង​ៗ ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ញ៉ាំ​អាហារ​សុខភាព​ដល់​កុមារ ធ្វើ​គម្រោង​រៀប​ចំ​ម្ហូប​អាហារ​ដែល​ល្អ​ដល់​កូនៗ​ជាមុន​ដោយ​មាន​វីតាមីន​និង​សារធាតុ​រ៉ែ​ច្រើន ផ្ដល់​ពេល​ឲ្យ​កូនញ៉ាំ​អាហារ​តាម​សម្រួល មិន​ត្រូវ​ឲ្យ​រង្វាន់​កុមារ​ជា​អាហារ​នោះ​ទេ ឲ្យ​កុមារ​ចូល​រួម​ក្នុង​ការ​រៀប​ចំ​ម្ហូប​អាហារ ប្រើ​ចាន​ កែវ​ ស្លាប​ព្រា​និង​សម​ ឲ្យ​ត្រឹម​ត្រូវ​ដូចជា​ការ​ចាប់​កាន់​ជាដើម។ អត្ថបទពាក់ព័ន្អ៖  ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត ភាពខុសគ្នារវាង IQ និង EQ ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី? ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក […]


រោគសញ្ញាទូទៅ

អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក?

ខែ​ក្តៅ​អ៊ីចឹង ច្បាស់​ណាស់ ក្មេង​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក​ ហើយ​បើ​ម៉ាក់​ប៉ា​ប្រហែល​បន្តិច ដោយ​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​ផ្តេស​ផ្តាស​តាម​ចិត្ត​ចង់ អាច​នឹង​កើត​ជំងឺ​រាករូស​លឿន​បំផុត។ តើ​ម៉ាក់​ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​កុំ​ឲ្យ​កូនៗ​យើង​ខ្វះ​ជាតិ​ទឹក ចៀស​ផុត​ពី​បញ្ហា​រាករូស? ១. ខ្វះ​ជាតិ​ទឹក ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថា ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ខ្វះ​ជាតិ​ទឹក​អំឡុង​អាកាសធាតុ​ក្តៅ ម៉ាក់ប៉ា​ត្រូវ​ឧស្សាហ៍​ងូត​ទឹក​ឲ្យ​កូន អាច ៣-៤/ថ្ងៃ ហើយ​ឲ្យ​កូន​​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ចៀស​វាង​អាហារ​ខ្លាញ់ អាហារ​បំពង អាហារ​ហឹរ និង​ភេសជ្ជៈ​កំប៉ុងផ្អែមៗ ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​ទឹកស្អាត​ឲ្យ​បាន​ច្រើន។ ២. រាករូស កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ ពិសេស​ការ​ញ៉ាំ​ចំណី​អាហារ និង​ទឹក​មិន​ស្អាត ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ក្មេង​ងាយ​រាក​រូស បែប​នេះ​ទើប​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំង​អស់​ត្រូវ​អនុវត្ត​ក្បួន​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ដោយ​ឲ្យ​កូន​ញ៉ាំ​ទឹក​ស្អាត (ទឹកដាំពុះ) លាង​ដៃ​កូន​ជាមួយ​សាប៊ូ និង​ទឹក​ឲ្យ​បាន​ស្អាត មុន​នឹង​ចាប់​កាន់​នំ​ចំណី អាហារ ក្រោយ​ពេល​បន្ទោរ​បង់ និង​ពេល​ប៉ះពាល់​របស់​កខ្វក់។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ ខែក្តៅ កុំឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ឲ្យ​សោះ មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច នេះ​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ