សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

កង្វះអាហារូបត្ថម្ភ

ប្រភេទត្រី អាចយកធ្វើម្សៅត្រីល្អិតឲ្យកូនញ៉ាំ ល្អខ្លាំងណាស់

ត្រី​ល្អិតៗ​មាន​ច្រើន​ប្រភេទ​ណាស់ ម៉ាក់​ៗដែល​មាន​បំណង​ចង់​ធ្វើ​ម្សៅ​ត្រីល្អិត​ឲ្យកូន​តូច​ញ៉ាំ​លើក​ដំបូង ច្បាស់​ជា​ចង់​ដឹង​ថា ត្រី​ប្រភេទ​ណា​ខ្លះ​អាច​យក​មក​ធ្វើ​ជា​ម្សៅ​​ត្រីល្អិត​ឲ្យ​កូន​ញ៉ាំ​បាន។ ថ្ងៃនេះ Hello គ្រូពេទ្យ ​នឹង​បង្ហាញ​ពី​ប្រភេទ​ត្រី​ល្អិត ដែល​អាច​​យក​មក​ធ្វើ​ជា​ម្សៅ​ត្រីល្អិត​បាន របៀប​ធ្វើ និង​អត្ថប្រយោជន៍​របស់​ម្សៅ​ត្រី​ល្អិត។ ១. ប្រភេទ​ត្រី​ល្អិត​អាច​យក​ធ្វើ​ម្សៅ​ត្រីល្អិត – ត្រីបណ្តូលអំពៅ – ត្រីចង្វា – ត្រីចង្វាភ្លៀង – ត្រីកំភ្លាញ – ត្រីក្រឹម – ត្រីអាចម៍កុក – ត្រីក្អិត – ត្រីជន្ទាលភ្លុក។ ២. អត្ថប្រយោជន៍​ម្សៅ​ត្រី​ល្អិត បើ​តាម​វីដេអូ​អប់រំ​ផលិត​ដោយ​គម្រោង​នូវីស នៃ​ទី​ភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) អនុវត្ត​ដោយ​អង្គការ Save the Children ម្សៅ​ត្រី​ល្អិត​ងាយ​ស្រួល​ធ្វើ ងាយ​ស្រួល​ញ៉ាំ មិន​ស្លាក់​ឆ្អឹង ធ្វើ​ឲ្យ​ក្មេង​តូចៗ​លូត​លាស់ និង​មាន​សុខភាព​ល្អ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ ។ ចំពោះ​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត ម្សៅ​ត្រី​ល្អិត​អាច​ការពារ​កុមារ​ពី​អាយុ ៦-២៣ខែ ពី​ភាព​ក្រិន ដោយសារ​តែ​ត្រី ពិសេស​ពេល​យើង​លាយ​ល្បាយ​ក្បាល និង​ឆ្អឹង​បញ្ចូល​គ្នា គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុចិញ្ចឹម​ច្រើន​បំផុត ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កុមារ។ ៣. របៀប​ធ្វើម្សៅត្រីល្អិត – រើស​កម្ទេច​កម្ទី និង​កំពឹស​ចេញ​ពីត្រី​ល្អិត​ឲ្យ​អស់ – វះ​ពោះ​ត្រី​ល្អិត​យក​អាចម៍​ចេញ តែ​កុំ​កាត់​ក្បាល​ត្រី​ចោល – លាង​សម្អាត​ត្រី​ល្អិត​ឲ្យ​ស្អាត​ល្អ – ដាក់​ត្រី​ល្អិត​ក្នុង​កញ្ជ្រែង​ឲ្យ​ស្រស់​ទឹក​ល្អ – ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួចចាក់​ត្រីល្អិត​ចូល ហើយលីង តែ​មិន​ត្រូវ​ដាក់​ទឹក ប្រេង ឬ​ខ្លាញ់​នោះ​ទេ […]


កង្វះអាហារូបត្ថម្ភ

ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ

ប៉ាម៉ាក់មានអូនតូចៗ​ទើប​ចេះ​ដើរ​តេះ​តាស់​ ដឹងហើយថា​អូនៗច្រើន​មិន​ចូល​ចិត្ដ​ញ៉ាំតាម​ពេល​ម៉ោង​បាយទេ​ ឬពេលខ្លះ​​មិនទាំង​ចង់ញ៉ាំ​អាហារផង​។ បញ្ហានេះ​អាច​ជា​រឿង​ដែល​ត្រូវ​ព្រួយ​បារម្ភ​ដែរ​ ដោយ​សារ​តែ​រឿង​ចំណង់​អាហារ​ថយ​ចុះ​អាច​ទាក់​ទង​ជាមួយ​បញ្ហា​សុខ​ភាព​ជា​ច្រើន​ដែល​យើង​មិន​អាច​ដឹង​បាន។ ក្រៅ​ពី​នេះ​ ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​របស់​កូនក្មេង​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​ស្មារតី និង​រាង​កាយ​អូនៗ​ថែម​ទៀត​ផង។ ១- ហេតុអ្វីបានជាចំណង់អាហារក្មេងតូចៗថយចុះ? ជំងឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កូន​របស់​យើង​មិន​ចង់​ញ៉ាំ​អាហារ។ ម៉ាក់ប៉ាអាច​ពិនិត្យ​អូនៗ​រក​មើល​​សញ្ញា​មួយ​ចំនួន​ដូច​ជា​ឈឺ​បំពង់​ក ក្ដៅ​ខ្លួន ឡើង​កន្លួល​រមាស់ និង​សញ្ញា​ដទៃ​ផ្សេង​ទៀត។ ប្រសិន​បើ​កូន​​មាន​សញ្ញា​ទាំង​អស់​នេះ អូនៗ​ប្រហែល​ជា​ឈហើយ ហើយ​ប៉ាម៉ាក់​ត្រូវ​ទាក់​ទង​ទៅ​កាន់​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល។ ក្រៅ​ពី​នេះ​ក៏​មាន​មូលហេតុ​មួយ​ចំនួន​ដូច​ខាង​ក្រោម ក៏​ធ្វើ​ឲ្យ​អូនៗ​មិន​ចង់​ញ៉ាំ​អាហារ​បាន​ដែរ៖ – ​ញ៉ាំ​នំ​ចំណី​នៅ​ចន្លោះ​ម៉ោង​បាយ – ផឹក​ទឹក​ផ្លែ​ឈើ ឬ​ផឹក​ទឹក​អ្វី​ផ្សេង​នៅ​ចន្លោះ​ម៉ោង​បាយ​និមួយ​ៗ – ប្រើ​ប្រាស់​ថាម​ពល​តិច​ជាង​ធម្មតា អត្ថបទពាក់ព័ន្ធ៖ កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច? កូនក្មេងរលាកបំពង់ករ៉ាំរ៉ៃ អាចវិវត្តទៅកើតជំងឺធ្ងន់ធ្ងរមួយនេះ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក ២- វិធីជួយបង្កើនចំ​​​ណង់អាហាររបស់កូនតូចៗ ​យោង​តាម​ចំណង់​ចំណូល​ចិត្ដ​របស់​ក្មេង អាយុ កម្រិត​ថាម​ពល ឬ​ការ​លូត​លាស់ប៉ាម៉ាក់អាច​សាក​ល្បង​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដើម្បី​ជួយ​កូនឲ្យចង់​ញ៉ាំ​អាហារ៖  បង្កើត​បរិយាកាស​សប្បាយ​ពេល​ម៉ោង​បាយ៖ប៉ាម៉ាក់គួរ​បង្កើត​បរិយាកាស​សប្បាយ​ៗ​ឲ្យ​បាន​ច្រើន​​ពេល​ញ៉ាំ​បាយ។ បញ្ចុក​អាហារ​ឲ្យ​អូនៗ និង​ឲ្យ​សិទ្ធ​​រើស​អាហារ​ដែល​គេ​ចង់​ញ៉ាំ។ មិន​ត្រូវ​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​​មិន​ចង់​ញ៉ាំ​ឡើយ។ ត្រូវ​តាម​ដាន​ការ​ញ៉ាំ​របស់​កូន​ៗ៖ មូល​ហេតុ​សំខាន់​ជាង​គេ​ធ្វើ​ឲ្យ​កូន​​មិន​សូវ​ឃ្លាន​បាយ​នោះ​គឺ អូនៗ​ញ៉ាំ​នំ​ចំណី​ និង​អាហារ​ច្រើន​ក្នុង​មួយ​ថ្ងៃ។ ផ្ទុយ​មក​វិញ​ប៉ាម៉ាក់​គួរ​កំណត់​បរិមាណ​អាហារ​ដែល​ត្រូវ​ញ៉ាំ។ ធ្វើ​ម្ហូប​ប្លែក​ៗ​ឲ្យកូន​ញ៉ាំ៖ ក្មេង​ៗ​ចាប់​ចិត្ដ​ជាមួយ​របស់​មាន​ពណ៌​ស្រស់​ស្អាត និង​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ដូច​នេះ​ហេតុ​អ្វី​ម៉ាក់ៗ​មិន​សាក​ល្បង​បង្កើត​ម៉ោង​បាយ​ឲ្យ​ទៅ​ជា​ពេល​ដែល​ក្មេង​ចូល​ចិត្ដ ​និង​ធ្វើ​ឲ្យ​កូន​រង​ចាំ​ឲ្យ​ដល់​ម៉ោង​បាយ​កាន់​តែ​ឆាប់។ ម៉ាក់ៗ​អាច​សាក​ល្បង​កាត់​អាហារ​ឲ្យ​ទៅ​ជា​រាង​ទន្សាយ ព្រះ​អាទិត្យ ពពក​ សត្វ​ឆ្កែ ឬ​ធ្វើ​ជា​រូប​អ្វី​ដែល​កូន​​ចូល​ចិត្ដ។ ប៉ុន្តែ​ត្រូវ​តែ​ប្រកដ​ថា​អាហារ​របស់​អូនៗ​ត្រូវ​តែ​មាន​ប្រភេទ ៤​មុខ​ដូច​ខាង​ក្រោម៖ – ផលិត​ផល​ម្សៅ​អង្ករ ឧទាហរណ៍​ដូចជា បាយ ប៉ាស្តា នំ​ប៉័ង និង​ផលិត​ផល​ម្សៅ​ដទៃ​ទៀត​ដែល​សំបូរ​ដោយ​អាស៊ីត​ហ្វូលិច […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់?

តាម​ទម្លាប់​ចាស់​ៗ​ខ្មែរ ពេល​ទារក​នៅ​តូច​ចូលចិត្ត​បូត​ច្រមុះ​កូន ដើម្បី​ឲ្យ​ស្រួច​ស្អាត។ តើ​ការ​ធ្វើ​បែប​នោះ​ទទួល​ផល​ដែរ ឬ​ទេ? មានផលប៉ះពាល់ចំពោះច្រមុះដែរ អត់? ចំពោះ​ចម្ងល់​នេះ​ លោក​វេជ្ជបណ្ឌិត​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​គ្មាន​ការ​កត់ត្រា​ក្នុង​ឯកសារ​ណា​មួយ​ឡើយ។ តែ​លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​បែប​នោះ​ពិតជា​អាច​ជួយ​ទាញ​ឲ្យ​ច្រមុះ​ស្រួច​បាន​បន្តិច​មែន ព្រោះ​ទីតាំង​ច្រមុះ​មាន​ឆ្អឹង​ខ្ចី និង​ឆ្អឹង​ច្រមុះ​នេះ​ទៀត​សោត​អាច​សំរួម​តាម​ដៃ​ដែល​ឧស្សាហ៍​បូត​នោះ​បាន។ ឆ្អឹង​ច្រមុះ​មាន​សភាព​ខ្ចី និង​អាច​លូតលាស់​បាន ដូចនេះ​បើ​យើង​ចង់បាន​ច្រមុះ​កូន​ស្អាត​អាច​ឧស្សាហ៍​ធ្វើ​នៅ​ពេល​ព្រឹក​បាន។ តែ​ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​ផ្ទះ​រូប​នោះ​បាន​បន្ត​ទៀត​ថា ពេល​បូត​ច្រមុះ​កូន​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​ស្អាត​ពី​មេរោគ ឬ​ធូលី​ដី ព្រោះ​បើ​ដៃ​មិន​ស្អាត​ល្អ អាច​កកិត​ខ្លាំង​ធ្វើឲ្យ​ច្រមុះ​កូន​រលាក​បាន។ មួយ​វិញ​ទៀត​វេជ្ជបណ្ឌិត​ខាង​លើ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​កុំ​ប្រើ​កម្លាំង​ខ្លាំង តែ​ត្រូវ​ធ្វើ​ដោយ​ថ្នម​ៗ​របៀប​ដូច​ម៉ាស្សា ទើប​មាន​សុវត្ថិភាព​ចំពោះ​ច្រមុះ។ ទាក់ទិន​នឹង​បញ្ហា​ច្រមុះ​នេះ លោក​ក៏​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ហៀរ​សម្បោរ កុំ​យក​ដៃ​យើង​ទៅ​ជូត ហើយ​ការ​ប្រើ​ក្រដាស​ទៀតសោត​គួរតែ​ជា​ក្រដាស​សើម យក​ទៅ​ផ្ដិត ទើប​មិន​មាន​ការ​រលាក និង​ឆ្លង​មេរោគ។ ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់ មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច? មានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា? កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

វិធីជំរុញការសិក្សាកូនៗ អំឡុងពេលរាលដាល COVID-19

ដោយ​សារការ​រាលដាល​ដោយ​វីរុស COVID-19 បណ្តាល​ឲ្យ​សិស្សានុសិស្សវិសម្សកាលតូចមុនកំណត់ ឯខ្លះទៀត​ត្រូវ​ផ្អាក​ការ​សិក្សា​នៅ​តាម​សាលារៀន​ឯកជនជា​បណ្តោះ​អាសន្ន​សិន។ យ៉ាង​ណា​មិញ ក្រសួងអប់រំ​ យុវជន​ និងកីឡា បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ពី​វិធានការ ដើម្បី​ធានា​ថា ​ជំងឺ COVID-19​​ មិន​អាច​រារាំង​ការ​សិក្សា​របស់​កូនៗ​យើង​​បាន​ឡើយ។ វិធានការ​ដែល​មិន​ឲ្យ​ជំងឺ COVID-19 រារាំង​ការ​សិក្សា​កូនៗបាន​រួម​មាន៖ ១. បង្កើត​ទម្លាប់​ប្រចាំ​ថ្ងៃ ដែល​អាច​ឲ្យ​កូន​មាន​ពេល​វេលា​សិក្សា​ច្បាស់​លាស់ ២. ទំនាក់​ទំនង​ជាមួយ​សាលា​ជា​ប្រចាំ ៣. តាម​ដាន និង​គាំទ្រ​ការ​សិក្សា​របស់​កូន ៤.​ បង្កើន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​កូន ៥. លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចេះ​សួរ​សំណួរ ៦. ប្រើ​ប្រាស់​វិធី​សាស្រ្ត​ផ្សេងៗ សម្រាប់​ជំរុញ​ការ​សិក្សា​របស់កូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ?

សំណ គឺ​ជា​លោហៈ​ធ្ងន់​មួយ​ប្រភេទ​ដែល​អាច​បង្ក​ឲ្យ​ពុល។ ការ​ពុល​ជា​តិ​សំណ​ គឺ​សំដៅ​លើ​កម្រិត​សំណ​កើន​ឡើង​នៅ​ក្នុង​ឈាម (10 μg/dl ឬ ខ្ពស់​ជាង​នេះ)។ បើតាមអង្គការសុខភាពពិភពលោក (WHO) ការពុលសំណប៉ះ​ពាល់​ដល់​ការ​វិវត្ត​របស់​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ​របស់​កុមារ ដែល​នាំ​ឲ្យពួក​គេ​ខ្សោយ​សតិ​បញ្ញា (Lower IQ) ជាង​ធម្មតា។ ខណៈ​ថ្នាំ​មួយ​ចំនួន ដែល​ផ្សំ​ដី​ឥដ្ឋ មាន​ជាតិ​សំណ បែប​នេះ​ហើយ​គ្រូពេទ្យ​មិន​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំ ប្រើ។ កម្រិត​សំណ​ចាប់​ពី 5 μg/dl ឡើង​ទៅ​គឺ​ចាត់​ទុក​ថា​វា​មិន​មាន​សុវត្ថិភាព​ចំពោះ​កុមារ​ឡើយ។ កន្លង​មាន​ការ​ផ្សព្វផ្សាយ ទាក់​ទង​នឹងថ្នាំ Diosmectite (Smecta) ដែល​ជា​ឱសថ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រាក មាន​សារធាតុ​សំណ​តិច​តួច​ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ​ប្រាស់។ ជា​ការ​ពិត​ទៅថ្នាំ​នេះ ពិត​ជា​ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​ប្រទេស​បារាំង ណែនាំពុំគួរ​ប្រើ​ចំពោះ​កុមារ​អាយុ​ក្រោម២​ឆ្នាំ​ប៉ុណ្ណោះ ដោយ​វ័យ​នេះ កុមារ​គួរ​ប្រើ​ទឹក​អូរ៉ាលីត​ជា​ជម្រើស​ដំបូង​សម្រាប់​ព្យាបាល​ជំងឺ​រាករូស​ទៅ​លើ​កុមារ​អាយុក្រោម២ឆ្នាំ ទៅ​តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក(WHO) វិញ។ ដូច្នេះ​ឪពុក​ម្តាយ​ដែល​មាន​កូន​តូច​ទាំង​អស់​ឈប់​បារម្ភ​ទៀត ព្រោះ​ឆ្លង​កាត់​តាម​ការ​ស្រាវ​ជា្រវ និង​ពិសោធ​បន្ថែម​យ៉ាង​ស៊ី​ជម្រៅ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ IPSEN បាន​រក​ឃើញ​ថា​សារធាតុ​សំណ​ដែល​មាន​ក្នុង Smecta មាន​កម្រិត​តិចតួច​បំផុត ហើយ​មិន​មាន​ហានិភ័យ​អ្វី​ដល់​សុខភាព​ក្មេង​អាយុ​លើស​២​ឆ្នាំដែរ។ ម្យ៉ាង​ទៀត នៅ​ក្នុង​ចំណី​អាហារ និង​ទឹក​ដែល​យើង​បរិភោគ​រាល់​ថ្ងៃ​ក៏​មាន​ផ្ទុក​សារធាតុ​សំណ​ដ៏​តិច​តួច​បំផុត​នេះ​ដែរ។ Smecta មិន​ត្រឹម​តែ​បញ្ឈប់​ការ​រាករូស​ខ្លាំង​ទេ តែ​ថែម​ទាំង​ព្យាបាល​មូលហេតុ​ដែល​បង្ក​ឲ្យ​រាក​ផង​ដែរ ប៉ុន្ដែ​​មិន​​គួរ​​ប្រើ​​ថ្នាំ​​នេះដើម្បី​ព្យាបាល​​ជំងឺ​រាក​រយៈពេល​យូរ​ និង​មិនត្រូវ​​ប្រើ​ចំពោះ​ក្មេង​តូចៗអាយុ​ក្រោម ២ឆ្នាំ ​ស្រ្ដី​មាន​ផ្ទៃពោះ និងស្ត្រី​​កំពុង​បំបៅ​កូន។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? កូនពិបាកញ៉ាំថ្នាំមែនទេ? […]


ថ្នាំបង្ការ

ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់?

មាន​ម៉ាក់​ៗ​ជាច្រើន​លើក​ឡើង​ជា​ចម្ងល់​ថា ដល់​ថ្ងៃ​កំណត់​​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង តែ COVID-19 កំពុង​ផ្ទុះ តើ​គួរ​យក​កូន​ទៅ​ចាក់​ទៀត​អត់? ចំពោះ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​អះអាង​ថា ត្រូវតែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ការ​កំណត់។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា បើ​កូន​ដល់​កំណត់​ត្រូវ​ចាក់ ត្រូវ​យក​ទៅ​ចាក់​ឲ្យ​ទាន់​ពេល​វេលា ហើយ​ការ​ផ្ទុះ COVID-19 នេះ​មិន​ប៉ះពាល់​ចំពោះ​កូន​ឡើយ ព្រោះ​ពេល​យក​ទៅ​ចាក់​ពេទ្យ​តែង​ពាក់​ម៉ាស់ និង​ស្រោម​ដៃ​បាន​ត្រឹមត្រូវ។ មួយ​វិញ​ទៀត​បើ​យើង​ខ្លាច ត្រូវតែ​ប្រយ័ត្ន​ដោយ​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដទៃ និង​យក​អ្វី​បិទបាំង ឬ​គ្របកូន​តូច ដូចជា​កន្សែង ក្រមា ចំពោះ​អ្នក​មាន​កូន​តូច​ៗ អាយុ ៦ ខែ​ចុះក្រោម។ ចំពោះ​កូន ៦ ខែ​ឡើង​វិញ យើង​អាច​ពាក់​ម៉ាស់ ហើយ​ក្រោយ​ចាក់​ថ្នាំ​រួច មក​ដល់​ផ្ទះ​អាច​លាង​សម្អាត​ដៃ និង​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ចេញ ដើម្បី​ឲ្យ​អស់​ការ​សង្ស័យ។ ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​តាម​ការ​កំណត់ ពិតជា​មាន​សារៈសំខាន់ ព្រោះ​មិន​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង និង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដំបូន្មាន​ថា ទោះជា COVID-19 គួរឲ្យ​ខ្លាច​មែន តែ​បើ​យើង​ការពារ​បាន​ល្អ អត្រា​ឆ្លង​ក៏​ទាប​ដែរ ហើយ​គ្រាន់តែ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​មិនមែន​ជា​ការ​ប្រថុយប្រថាន​អ្វី​នោះ​ទេ ព្រោះ​គ្រូពេទ្យ​មាន​អនាម័យ​ត្រឹមត្រូវ ហើយ​អ្នក​ជំងឺ​ផ្សេង​ៗ​ក៏​មិន​ស្ថិត​នៅ​ក្នុង​បន្ទប់​តែមួយ​ជាមួយ​កន្លែង​ចាក់​វ៉ាក់សាំង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត […]


សុខភាពកុមារ

ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ

ក្រោយ​ពេល​សម្រាល​ ទារក​ដែល​ទើប​តែ​កើត​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​សំណាក់​ប៉ាម៉ាក់ ដូច​ជា ការ​ឱប ថើប បបោស​អង្អែល ពាក្យ​សម្ដី​ទន់​ភ្លន់ និងការ​ច្រៀង​បំពេរជាដើម​។ សកម្មភាព​របស់ប៉ាម៉ាក់ទាំង​នេះ មិន​ត្រឹម​តែ​អាច​​បង្ហាញ​ពី​សេចក្តី​ស្រលាញ់​ចំពោះប៊េប៊ីនោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល​របស់កូនកាន់​តែ​ប្រសើរ​ទៅ​ទៀត។ ការ​ទទួល​បាន​ភាព​កក់​ក្តៅ​គ្រប់​គ្រាន់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​ការ​អភិវឌ្ឍ​​ផ្នែក​​រាង​កាយក៏​ដូច​ជា​បញ្ញា​របស់អូនៗ។ អត្ថបទពាក់ព័ន្ធ៖  កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់ត្រូវដឹង អូនៗយប់ឡើងក្រគេងអាចមកពី​លេងទូរសព្ទច្រើន​ពេក​ ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប៉ាម៉ាក់ និង​កូនៗ ដោយផ្ដល់​នូវក្ដី​​ស្រលាញ់ ក៏​ដូច​ជា​​សុវត្ថិភាព​តាំង​ពី​អូនៗទើប​កើត​ដំបូង​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​លើ​ការ​លូត​លាស់​។ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​នេះ​បាន​ភ្លាម​តាំង​ពី​កូន​​ទើប​តែ​កើត យ៉ាងណាមិញ ម៉ាក់ប៉ាមួយ​ចំនួន​ទៀត​ត្រូវ​ការ​ពេល​យូរ​ជាង​នេះ។ អ្នក​ជំនាញ​ជា​ច្រើន​បាន​និយាយ​ថា ប៉ាម៉ាក់​គួរ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​លើ​កូន​ខ្លួន ដូច​ជា​ការ​សម្លឹង​មើលកូន​ដោយ​កែវ​ភ្នែក​ប្រកប​ដោយ​ក្ដី​ស្រលាញ់ លើក​កូន​ពរ​ឲ្យ​បាន​ច្រើន ក៏​ដូច​ជា​បំពេញ​ទៅ​តាម​តម្រូវ​ការ​ផ្សេង​ៗ​​របស់​ក្មេង។ ៧​ចំនុច​ខាង​ក្រោម​នេះ អាច​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប៉ាម៉ាក់​និង​កូនៗឲ្យ​កាន់​តែ​មាន​ភាព​ស្អិត​រមួត​ ក៏​ដូច​ជា​ជួយ​ឲ្យ​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល​របស់​កូន​​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ ១. ថែរក្សាសុខភាពពេលមានគភ៌ ចាប់​ពី​សប្តាហ៍​ទី​៦​រហូត​ដល់​ខែ​ទី​៥​នៃ​គភ៌ កោសិកា​ប្រហែល​ជា១០០ពាន់​លាន​នៃ​រចនាសម្ព័ន្ធ​ខួរ​ក្បាល​ទារក​នឹង​ធ្វើ​ការ​លូត​លាស់​ជា​បន្ត​បន្ទាប់។ ហេតុនេះ ម៉ាក់ៗ​គ្រប់​រូប​គប្បី​ទទួល​ទាន​អាហារូបត្ថម្ភ​ឲ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ក៏​ដូច​ជា​មើល​ថែ​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់។ អត្ថបទពាក់ព័ន្ធ៖  គភ៌ក្នុងផ្ទៃអាយុប៉ុណ្ណេះអាចស្ដាប់ឮ ម៉ាក់ប៉ាត្រូវនិយាយជាមួយឲ្យបានច្រើន ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ ២. ប៉ះ និងបបោស​អង្អែល សកម្មភាព​ប៉ះ ក៏​ដូច​ជា​បបោស​អង្អែល​ទៅ​លើ​ទារក ជាសញ្ញាបង្ហាញថា​ប៉ាម៉ាក់​​ពិត​ជា​ស្រលាញ់ និង​ត្រូវ​ការ​អូនៗពិតមែន ហើយ​អាច​ជួយ​ឲ្យ​​អូនៗមាន​អារម្មណ៍​ធូរ​ស្បើយ និង​ជៀស​ផុត​ពី​អារម្មណ៍​តាន​តឹង​ផ្សេង​ៗ និង​កាន់​តែ​ធ្វើ​ឲ្យ​អូន​ឆាប់​ចាប់​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ ទាក់​ទង​ទៅ​នឹង ការ​ប៉ះ គំហើញ សំឡេង និង​ក្លិន។ ៣. រៀនយល់ពីកូន ការ​បណ្ដុះផ្នែក​ស្មារតីតាម​រយៈ​ការព្យាយាម​យល់អារម្មណ៍របស់​កូន ឬក៏អាច​ថាប៉ាម៉ាក់ឆ្លើយ​តប​ទៅ​អូនៗវិញ​ភ្លាមៗ​នៅពេលអូនៗញញឹមដាក់ ដោយ​យើង​ត្រូវញញឹម ឬងក់​ក្បាល​ដាក់​កូនវិញ ឬក៏ព្យាយាម​និយាយ​តបទៅកូនវិញ។ ពេល​ប៉ាម៉ាក់​ធ្វើ​សកម្មភាព​បែបនេះ […]


រោគសញ្ញាទូទៅ

កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ?

ក្មេង​តូចៗ​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ជួប​បញ្ហា​ក្តៅ​ខ្លួន ជួន​កាល​ក្តៅ១ ឬ​២​ថ្ងៃ​ហើយ ដាក់​ថ្នាំ​មិន​បាត់​សោះ ធ្វើឲ្យ​ម៉ាក់ប៉ា​ព្រួយ​បារម្ភ​ខ្លាំង។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​ចែក​រំលែក​ព័ត៌មាន​មូយ​ចំនួន​អំពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​តូច​ឧស្សាហ៍​ក្តៅ​ខ្លួន រួម​ទាំង​កម្រិត​នៃ​អាការៈ​ក្តៅ​ខ្លួន ដែល​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។ កម្រិត​នៃ​អាការៈ​ក្តៅ​ខ្លួន​ដែល​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ បែង​ចែក​ជា ៤ ប្រភេទ។ ទី១ ៖ បើ​កូន​អាយុ​ក្រោម​៦ខែក្តៅ​ខ្លួន ​ម៉ាក់​ប៉ា​ត្រូវ​នាំ​ទៅ​ពេទ្យ ព្រោះ​ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន។ ទី២៖ កូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច វា​អាច​ជា​សញ្ញា​ក្មេង​មាន​បញ្ហា​សុខភាព​អ្វី​ផ្សេង​ទៀត​ក្រោយ​ផ្តល់​ថ្នាំ​ហើយ​មិន​ត្រជាក់​ខ្លួន។ ទី៣៖ ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា។ ទី៤៖ ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​បញ្ជាក់​ទៀត​ថា ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​ទេ វា​ជា​រោគ​សញ្ញា​ដែល​រាងកាយ​កំពុង​ប្រឆាំង​នឹង​អ្វី​មួយ ទើប​បណ្តាល​ឲ្យ​ចេញ​រោគ​សញ្ញា​ក្តៅ​ខ្លួន។ ក្តៅ​ខ្លួន​អាច​មក​ពី​ការ​មាន​ការ​បង្ក​​រោគ និង​មិនមែន​ការ​បង្ក​រោគ។​ ការ​បង្ក​រោគ អាច​កើត​មាន​​ដោយសារ​ពពួក​វីរុស ពពួកបាក់តេរី​ជាដើម។ ការ​បង្ក​រោគ​នៅ​កន្លែង​ណា​មួយ អាច​ធ្វើ​ឲ្យ​ក្មេងៗ​មាន​បញ្ហា រលាក​ច្រមុះ រលាក​ពោះវៀន ឬ​រលាក​ស្បែក។ល។ ​ទាក់ទង​ទៅ​នឹង​ការ​មិន​បង្ក​រោគ​វិញ​នោះ គឺ​មាន​កត្តា​ដូច​ជា ស្លៀកពាក់​ឲ្យ​កូន​ជិត​ពេក ឬ​ឃ្លុំ​ខ្លួន​ពេក​អាច​ធ្វើ​ឲ្យ​កូន​ហប់ បណ្តាល​ឲ្យ​កម្តៅ​ខ្លួន​កូន​លើស​ពី​ធម្មតា។ ​កត្តា​មួយ​ទៀត គឺ​អាច​មក​ពី​ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ នៅ​ពេល​អាកាស​ធាតុ​ក្តៅ។ មួយ​វិញ​ទៀត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលសំខាន់ ៣ មិនគួរឲ្យកូនទៅសាលាទាំងវ័យក្មេងពេក

ជឿ​ថា​ម៉ាក់ប៉ា​ដែល​រស់នៅ​ភ្នំពេញ​សព្វថ្ងៃ​ច្រើន​តែ​បញ្ជូន​កូន​ទៅ​រៀន​តាំង​ពី​នៅ​វ័យ​ក្មេង ព្រោះ​ដើម្បី​ឲ្យ​គ្រូ​ជួយ​មើល​ថែ និង​ឆាប់​ទទួល​បាន​ចំណេះដឹង។ ទោះ​ជា​បែប​នេះ​ក្ដី ក្មេង​ដែល​ឆាប់​ចូល​រៀន​ពេក​អាច​មាន​បញ្ហា​សំខាន់ ៣ យ៉ាង ដែល​អ្នកគ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ​ ចង់ឲ្យ​ប៉ាម៉ាក់​ពិចារណា​ម្ដង​ទៀត​មុន​បញ្ជូន​កូន​ទៅ៖ ១- ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ក្មេង​ចូល​រៀន​ក្រោម​អាយុ ៣ ឆ្នាំ​ប្រឈម​មុខ​ការ​ឆ្លង​មេរោគ​ខ្ពស់​ជំងឺ​ផ្សេង​ៗ​ពី​មិត្ត​រួម​ថ្នាក់ ដោយសារ​តែ​កូន​នៅ​វ័យ​ប៉ុណ្ណេះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​មិន​ទាន់​រឹងមាំ​ដូច​ក្មេង​អាយុ ៥ ឆ្នាំ​ឡើង​ទៅ​ទេ។ ក្មេង​ដែល​ចូល​រៀន​ក្រោម ឬ​ចាប់​ពី​អាយុ ៣ ឆ្នាំ ឡើង​គឺ​ត្រឹម​យក​កូន​ទៅ​ផ្សាំ​ជាមួយ​សាលា និង​មនុស្ស​ដទៃ ដើម្បី​កុំឲ្យ​ខ្លាច​គេ​ប៉ុណ្ណោះ មានមិត្តភ័ក្តិ​ច្រើន បើ​និយាយ​ពី​ការ​បង្រៀន​ចំណោះ​ដឹង គឺ​មិន​ទាន់​ចាប់​បាន​ច្រើន​ឡើយ ហើយ​ម៉ាក់ប៉ា​ភាគច្រើន គឺ​ដើម្បី​យក​កូន​ទៅ ព្រោះ​មិន​មាន​អ្នក​មើល​ថែទាំ ហើយ​ខ្លួន​ត្រូវ​ចេញ​ទៅ​ធ្វើការ​ទាំងពីរ​នាក់។ ដូចនេះ​បើ​មាន​ក្មេង​ម្នាក់​ឈឺ​ក្នុង​ថ្នាក់​ដូចជា​ផ្ដាសាយ ក្អក ភាគរយ​ឆ្លង​ទៅ​មិត្តភ័ក្ដិ​មាន​ខ្ពស់ ព្រោះ​ក្មេង​ត្រូវ​លេង ញ៉ាំ និង​គេង​ជាមួយ​គ្នា ហើយ​បើ​ទោះ​ជា​បាន​ឲ្យ​ថ្នាំ​លេប និង​លាង​សម្អាត​ដៃ កម្ចាត់​មេរោគ ក៏​នៅតែ​មិន​អាច​ទប់ស្កាត់​បាន​ច្រើន​មនុស្ស​ធំ​ដែរ។ បែបនេះ​ខាត​ទាំង​ថវិកា ​ខាត​ពេល​ធ្វើការ​រកស៊ី​បន្ថែម​ទៀត ហើយ​សុខភាព​កូន​ក៏​ចាប់ផ្ដើម​ចុះ​ខ្សោយ​ផង​ដែរ។ ២- ញ៉ាំ​មិន​សូវ​គ្រប់គ្រាន់ មិនមែន​សាលា​ខ្វះខាត​អាហារូបត្ថម្ភ​ទេ តែ​ជា​រឿង​ពិបាក​ផ្គាប់​ចិត្ត​ក្មេង​ញ៉ាំ​អាហារ ព្រោះ​ក្មេង​ៗ​ចូលចិត្ត​ញ៉ាំ​តែ​សាច់ មិន​ញ៉ាំ​បន្លែ ឬ​ចូលចិត្ត​ញ៉ាំ​តែ​អាហារ​បែប​ឆា អាំង ចៀន ខណៈ​ដែល​នៅ​សាលា​មិន​អាច​តម្រូវ​បែប​នេះ​បាន​គ្រប់​ពេល​ឡើយ។ ដោយ​មាន​ថ្ងៃ​ខ្លះ​សម្ល​ទឹក ថ្ងៃ​ខ្លះ​សាច់​អាំង […]


រោគសញ្ញាទូទៅ

ជំងឺឧស្សាហ៍កើតលើក្មេងៗក្នុងខែក្តៅ និងតិចនិកថែសុខភាពកូន

អាកាសធាតុ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ពី​ត្រជាក់​មក​ក្តៅ​ហើយ ដែល​ជា​ពេល​យើង​ត្រូវ​គិត​គូរ​ពី​ការ​ថែទាំ​សុខភាព ពិសេស​កូន​ក្មេង​តូចៗ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​លម្អិត​ពី​ជំងឺ​ដែល​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ខែ​ក្តៅ និង​វិធី​បង្ការ​មួយ​ចំនួន ដើម្បី​ម៉ាក់​ប៉ា​បាន​ត្រៀម​លក្ខណៈ​ទាន់​ពេល​វេលា។ ១. ជំងឺ​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​នា​ខែ​ក្តៅ ក្មេងៗ​តូចៗ ខែ​ក្តៅ​ចូល​មក​ដល់ ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ទាក់​ទង​នឹង​ចំណី​​អាហារ​មិន​ស្អាត ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​ស្បែក​ជា​ដើម។ – ជំងឺ​រាក ឬ​ពុល​អាហារ៖ រាករូស​បណ្តាល​មក​ពី​កង្វះ​​អនាម័យ ញ៉ាំ​ចំណី​អាហារ ឬ​ទឹក​មិន​ស្អាត ធ្វើ​​ឲ្យ​ឆ្លង​វីរុស បាក់តេរី ប៉ារ៉ាស៊ីត។ – រលាក​ប្រព័ន្ធ​បង្ហូរ​នោម៖ ខែ​ក្តៅ​កាល​ណា​ញ៉ាំ​ទឹក​មិន​​បាន​គ្រប់​គ្រាន់ មេរោគ​នៅ​ជាប់​នឹង​ប្រព័ន្ធ​បង្ហូរ​នោម​មិន​បាន​លាង​សម្អាត ក៏​ប្រឈម​នឹង​ជំងឺ​រលាក​ប្លោក​នោម។ – មាន​បញ្ហា​រលាក​ស្បែក៖ អាកាសធាតុ​ក្តៅ​ធ្វើ​ឲ្យ​រលាក​ស្បែក ធ្វើ​​ឲ្យ​ក្មេង​បែក​ញើស បើ​មិន​បាន​ងូត​ទឹក​សម្អាត​កាយ​ទៀត អាច​បណ្តាល​ឲ្យ​ស្បែក​មាន​បញ្ហា​ទៅ​កន្ទួល រមាស់។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ២. វិធី​បង្ការ និង​ការពារ ក្បួន​នៃ​ការពារ​ពឹង​ផ្អែក​ទៅ​លើ​អនាម័យ​​ជា​សំខាន់ ហូប​ស្អាត ផឹក​ស្អាត និង​រស់​នៅ​ស្អាត។ – ហូប​ស្អាត៖ ចំណី​អាហារ​រៀប​ចំ​ឲ្យ​កូន​ត្រូវ​មាន​អនាម័យ​ត្រឹម​ត្រូវ ឧស្សាហ៍​លាង​សម្អាត​ដៃ ជ្រើស​រើស​បន្លែ​ស្រស់​សម្រាប់​ចម្អិន​អាហារ​ឲ្យ​កូន កុំ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​នៅ​សល់។ – ផឹក​ស្អាត៖ ញ៉ាំ​ទឹក​ស្អាត មិន​ចាំបាច់​ទឹក​ថ្លៃ ទឹក​រ៉ែ នោះ​ណា​ទេ គឺ​ត្រឹម​ទឹក​ដែល​គ្មាន​មេរោគ ឬ​ទឹក​ដាំ​ពុះ ដោយ​ម៉ាក់​ប៉ា​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ទឹក​ជា​របស់​លាង​សារពាង្គកាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ