សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ជំងឺផ្លូវដង្ហើម

ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង

ជំងឺ​ប្រឹស​បេះដូង សំដៅ​លើ​ស្ថាន​ភាព​បេះ​ដូង​​មិន​ដំ​ណើរ​ការ​ទៅ​តាម​តួនាទី។ ជា​ធម្មតា​ប្រឹស​បេះ​ដូង​មាន​ទាំងអស់ ៤ មាន​តួនាទី​ដឹក​នាំ​ឈាម​ហូរ​ឲ្យ​ត្រូវ​ទិស​ដៅ។ អំឡុង​ពេល​បេះ​ដូង​លោត​ម្ដង ប្រឹស​បេះដូង​ក៏​បិទ ​និង​បើក​ម្ដង​ដូច​គ្នា ប៉ុន្តែ​ពេល​តួ​នា​ទី​ប្រឹស​មិន​ដំណើរ​ការ អាច​រំខាន​ដល់​លំ​ហូរ​ឈាម បណ្តាល​ឲ្យ​ទាំង​ស្ទះ​សរសៃ​អាក់​ទែការ៉ូទីត និង​អាច​កើត​ជំងឺ​ផ្សេងៗ​ទៀត ​ដូចជា ជំ​ងឺ​លើស​សម្ពាធឈាម​ និង​ខ្សោយ​បេះដូង​ជា​ដើម។ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ជួរ បានបញ្ជាក់ថា កូន​ក្មេង​បណ្តោយ​ឲ្យរលាក​បំពង់​ក​រ៉ាំរ៉ៃ ហើយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ យូរៗ​​ទៅ​មេរោគ​ស្ត្រឹបតូកូស (Streptococcus) ដែល​ធ្វើ​ឲ្យ​រលាក​បំពង់ក វាយ​លុក​ទៅ​លើ​ប្រឹស​បេះដូង ធ្វើ​ឲ្យ​ប្រឹស​បេះដូង​ក្មេង​ឡើង​រឹង ក្រិន ហើយ​យូរៗ​ទៅ​អាច​ស្តែង​ចេញ​ជា​ជំងឺ​ត្បៀត​ប្រឹស​បេះដូង ដោយសារ​ប្រឹស​បេះដូង​ឡើង​រឹង បើក​អត់​បាន។ ​ “ចំហ​ប្រឹស​បេះដូង​នេះ​ជា​ជំងឺ​ជួប​ច្រើន​នៅ​កម្ពុជា ក្មេង​កើត​ជំងឺ​រលាក​បំពង់ក​រ៉ាំរ៉ៃ ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ ថ្ងៃ​ក្រោយ​ក្មេង​អាច​កើត​ជំងឺ​ប្រើស​បេះដូង”។  លោក​វេជ្ជបណ្ឌិត សុខ ជួរ រៀបរាប់។ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូបនេះ​បាន​បន្ត​ថា កុមារ​ដែល​មាន​ជំងឺ​ប្រឹសបេះដូង មិន​អាច​លូត​លាស់​ដូច​កុមារ​ធម្មតា​នោះ​ទេ តែង​ឆាប់​ហត់ ឬ​ដង្ហក់ ពេល​ធ្វើ​សកម្មភាព​អ្វីមួយ មិន​ឡើង​ទម្ងន់ កម្ពស់​មិន​លូត​ជា​ដើម។ ម៉ាក់ប៉ា​ដែល​សង្កេត​ឃើញ​កូន​មាន​អាការៈ​ខាងលើ ត្រូវ​ឆាប់​នាំ​កូន​ទៅ​អេកូបេះដូង និង​ស្វែង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ អត្ថបទពាក់ព័ន្ធ៖ ក្មេងកើតមកមានជំងឺបេះដូងពីកំណើត អាចព្យាបាលជាអត់? នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់ ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត បើកូនកើតមកវៀចក មានផលប៉ះពាល់អីអត់? ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា?

កូន​ចាប់ពី​ពេល​ចេះ​ក្រឡាប់​ទៅ ​ក្មេងចាប់ផ្តើម​រពឹស​ហើយ គេ​ចង់​ទាញ​នេះ ទាញ​នោះ មក​លេង ឬ​ដាក់​ក្នុង​មាត់។ ដូចនេះយើង​ជា​ម៉ាក់ប៉ា​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន និង​តាម​មើល​ថែទាំ​ដិតដល់ ទើប​ក្មេង​មិនសូវរបួស។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ក្មេង​ចន្លោះ​អាយុ​ចាប់ពី ៦ ខែ ដល់ ៤ ឆ្នាំ ចាប់ពី​ពេល​ចេះ​វា ដល់​ចេះ​ដើរ ជា​វ័យ​ដែល​ងាយ​នឹង​របួស និង​គ្រោះ​ថ្នាក់​បំផុត ព្រោះ​ពួកគេ​ចូលចិត្ត​លេង ហើយ​ជា​វ័យ​ចង់​ចេះ ចង់​ដឹង​ចង់​ស្គាល់ ឆ្ងល់​ច្រើន។ ដូចនេះ​ត្រូវ​ថែទាំដោយប្រយ័ត្ន និង​ធ្វើ​រឿង​ទាំង ៩ យ៉ាងនេះ ដើម្បី​ការពារ​កុំឲ្យ​កូន​មាន​គ្រោះថ្នាក់៖ – កុំ​បណ្ដោយ​ឲ្យ​កូន​លេង​អ្វី ឬ​កន្លែង​ដែល​ងាយ​បង្ក​គ្រោះថ្នាក់ ដូចជា​ខ្សែ​ភ្លើង កាំ​ជណ្ដើរ ចង្ក្រាន ទឹក​ក្ដៅ អំបែង សុទ្ធតែជារបស់​មុត រលាក បាន​ទាំងអស់។ – កុំ​ដាក់​កូន​ចោល​នៅ​លើ​គ្រែ​ខ្ពស់ ព្រោះ​ក្មេង​អាច​វា​លេង​ ​ធ្លាក់​ពី​លើ​គ្រែ​ក៏​មាន ដោយ​ពួកគេ​មិន​ដឹង​ថា​មាន​គ្រោះ​ថ្នាក់​ហើយ ហើយ​អាច​បណ្ដាល​ឲ្យ​បាក់​ ឬ​ថ្លោះ​ដៃ​ជើង ឬ​បែក​ក្បាល។ – កុំ​ឲ្យ​កូន​កាន់​លេង​របស់​ស្រួច​ៗ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មុត​ស្បែក ជាពិសេស​គ្រោះ​ថ្នាក់​ដល់​​ភ្នែក​ទៀត​ផង បើ​ទោះ​របស់​នោះ​ជា​ជ័រ​ទន់​ៗ​ក៏​ដោយ។ – កុំ​បណ្ដោយ​ក្មេង​មិនទាន់​គ្រប់​អាយុ​ជា​អ្នក​មើល​ថែ​កូន​តូច ព្រោះ​ក្មេង​ដែល​មើល​ថែ​នោះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​គេ​ផ្ដោត​លើ​ការ​លេង​ច្រើន​ជាង​មើល​ប្អូន។ – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់គួរយល់​ដឹងពី​របួសអាចកើតលើប្រដាប់ភេទកូនស្រី

Genital trauma គឺ​ជា​ការ​ត្រូវ​របួស​ណា​មួយ​ដែល​កើត​ឡើង​នៅ​តំបន់​ប្រដាប់​ភេទ​របស់​កុមារី​ មនុស្សស្រី ដែល​មាន​នៅ​ប្របេរ (labia) ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ (valva) និង​ទ្វារ​មាស។ Genital trauma ច្រើន​កើត​ឡើង​ដោយ​ភាព​ចៃដន្យ។ វា​មាន​លក្ខណៈ​ដូច​ជាជាំ ហើម និង / ឬ​មាន​ការ​ដាច់​តិច​តួច​ដែល​អាច​ជា​សះ​ស្បើយ​បាន​យ៉ាង​លឿន។ ដោយ​សារ​វា​ជា​តំបន់​ដែល​មាន​ការ​រំញោច​ខ្លាំង និង​មាន​ការ​ផ្តល់​ខ្លាំង ដូច​នេះ​ទោះ​បីជា​ការ​ដាច់​រហែក​តិច​តួច​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ខ្លាំង​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់ តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់ ១- ប្រភេទនៃរបួសលើប្រដាប់ភេទនារី ការ​រង​របួស​ទៅ​លើ​ប្រដាប់​ភេទ​របស់​ស្ត្រី​គឺ​កម្រ​មាន​ណាស់។ ប្រភេទ​នៃ​របួស​ដែល​កើត​មាន​ញឹក​ញាប់​មាន៖ – ការ​កាត់ឬដាច់​៖ ការ​កាត់ឬដាច់​នេះ​ជា​រឿយ​ៗ​មាន​សភាព​រាក់​ហើយ​ឆាប់​ជា​សះ​ស្បើយ។ – ស្នាម​ជាំ៖ ស្នាម​ជាំ និង​ហើម​ជា​ធម្មតា​បណ្តាល​មក​ពី​របួស​ដោយ​ការ​អុកឬប៉ះទង្គិច (Straddle injuries)។ របូស​បែប​នេះ​ក៏​ជា​សះ​ស្បើយ​បាន​ឆាប់​រហ័ស​ដែរ។ – មាន​កក​ឈាម៖ ការ​ហូរ​ឈាម​នៅ​ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ​អាច​បណ្តាល​ឲ្យ​មាន​ការ​កក​ឈាម​បាន។ កំណក​ឈាម​ដែល​តូច​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​កំណក​ឈាម​ដែល​ធំ​ត្រូវ​ការ​ការ​ព្យាបាល​ខាង​ផ្នែក​វេជ្ជសាស្ត្រ (ការ​ចោះ​បង្ហូរ​កំណក​ឈាម​ចេញ​ជាដើម) ។ – ការ​រហែក​ទ្វារ​មាស៖ ការ​រហែក​ទ្វារ​មាស (ឧទាហរណ៍​ការ​ដាច់ ឬ​រហែក) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​រង​របួស​ធ្ងន់​ធ្ងរ និង​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ។ រាល់​ការ​រង​របួស​លើ​ទ្វារ​មាស​ដោយ​ការ​ធ្លាយ​ គឺ​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ ប្រសិន​បើ​មាន​ការ​ឈឺ​ជាប់ និង​មាន​ហូរ​ឈាម។ – របួស​ទៅ​លើ​បំពង់​បង្ហូរ​ទឹក​នោម (Urethral injury)៖ Urethral injury មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​របួស​ផ្នែក​ខាង​ក្រៅ​នៃ​របួស​ប្រដាប់​ភេទ​ឡើយ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ

បើ​និយាយ​ពី​បញ្ហា​ក្បាល​មូល ឬ​សំប៉ែត​ម៉ាក់​ៗ​ប្រាកដជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ពិសេស​អ្នក​មាន​កូន​ស្រី​តែម្ដង ព្រោះ​កូន​ណា​មាន​ទម្រង់​ក្បាល​មូល​មើល​ទៅ​ស្អាត។ ដូចនេះ​ហើយ​ម៉ាក់​ៗ​មាន​បទពិសោធន៍​ថែទាំ​កូន​បាន​ក្បាល​មូល​ស្អាត​ល្អ​នឹង​ចូល​ខ្លួន​មក​ចែក​រំលែក​វិធី​ជួយ​ឲ្យ​ក្បាល​មូល​ស្អាត។ ១- ដេក​ផ្អៀង ម៉ាក់​ៗ ចេន ចានី អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នកនាង​មិន​ដែល​ឲ្យ​កូន​គេង​ផ្ងារ​ឡើយ គឺ​គេង​ផ្អៀង ឬ​ផ្កាប់​មុខ​រហូត ដើម្បី​មិន​ឲ្យ​ផ្នែក​ខាងក្រោយ​រង​សម្ពាធ ឬ​ដេក​ផ្ទាល់​ទៅ​នឹង​គ្រែ។ អ្នក​ម៉ាក់​កូន ២ បាន​បន្ត​ទៀត​ថា ពេល​បៅ​គឺ​ខ្លួន​អង្គុយ ហើយ​កម្រ​បំបៅ​ដេក​ណាស់ ហើយ​បើ​បែងចែក​ពេលវេលា​គេង​របស់​កូន​ឲ្យ​បាន​ត្រឹមត្រូវ ក្រោយ​កូន​ភ្ញាក់​ពី​គេង ក៏​មិន​ទម្លាប់​ឲ្យ​ដេក​លេង​រហូត​ដែរ គឺ​លើក​មក​បី​លេង កុំឲ្យ​ក្បាល​ប៉ះ​ជាប់​ទៅ​នឹង​ផ្ទៃ​រាបស្មើ​ច្រើន​ពេក បើ​ទោះ​ជា​មាន​ខ្នើយ​កើយ​ក៏ដោយ។ មួយ​វិញ​ទៀត ការ​គេង​របស់​កូន​ត្រូវ​តែ​ផ្អៀង​តាំងពី​កើត​ភ្លាម ដោយ​ឆ្លាស់​គ្នា​មួយ​ថ្ងៃ​ផ្អៀង​ឆ្វេង ស្អែក​ឡើង​ផ្អៀង​ស្ដាំ រហូត​ដល់​កូន​អាយុ ៣ ឆ្នាំ​ឡើង ឆ្អឹង​ក្បាល​ចាប់ផ្ដើម​រឹងមាំ លែង​ក្រពិត​ទៀត​ហើយ។ ២- កំណត់​របៀប​គេង​របស់​កូន ស លីដា ដែល​ទៅ​រស់នៅ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា កូន​ទាំង ៤ នាក់​របស់​អ្នកនាង​មានតែ​ម្នាក់​ប៉ុណ្ណោះ​ក្បាល​សំប៉ែត ព្រោះ​ជា​កូន​ដំបូង​មិន​បាន​ដឹង​ពី​របៀប​ដាក់​ឲ្យ​កូន​ដេក​ត្រឹមត្រូវ ទើប​កូន​ទៅ​ជា​បែប​នោះ។ កូន​ក្រោយ​ៗ​ទៀត​អ្នក​ម៉ាក់​វ័យ ៣៤ ឆ្នាំ​រូប​នេះ បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ គេ​ក៏​ប្រាប់​ឲ្យ​ដាក់​កូន​គេង​ផ្អៀង បើ​កូន​មិន​ចេះ ត្រូវ​យក​ខ្នើយ​តូច​ៗ​មក​កល់ ដើម្បី​ឲ្យ​គេ​ទម្លាប់​គេង​បែប​នោះ ហើយ​ត្រូវ​យក​កូន​ខ្នើយ​មួយ​ទៀត​មក​ដាក់​ឲ្យ​កូន​ឱប ដើម្បី​ទល់​លំនឹង​ខ្លួន ហើយ​អាច​គេង​លក់​ស្កប់ស្កល់។ អ្នក​ជំនាញ​ផ្នែក​កុមារ​នៅ​បារាំង​បាន​ណែនាំ លីដា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនពិបាកញ៉ាំថ្នាំមែនទេ? នេះជាតិចនិកងាយៗណែនាំដោយគ្រូពេទ្យកុមារ

ថ្នាំ​ប្រភេទ​ខ្លះ​មាន​រស​ជាតិ​​ល្វីង ទើប​ក្មេងៗ​មិន​​ចូល​ចិត្ត​ញ៉ាំ​នោះ​ទេ ឲ្យ​​តែ​ដល់​ពេល​បញ្ចុក​ម្តងៗ​ពិបាក​ទាំង​អ្នក​ញ៉ាំ​ពិបាក​ទាំង​អ្នក​បញ្ចុក។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី គុជ ឆោមដាលីន នឹង​ចែក​រំលែក​គន្លឹះ​ល្អៗ​ក្នុង​ការ​បញ្ចុក​ថ្នាំ​កូន​មួយ​​ចំនួន​ខាង​ក្រោម​នេះ។ ១. ត្រូវ​ត្រៀម​លក្ខណៈ ពេល​កូន​ឈឺ​យើង​ត្រូវ​ត្រៀម​លក្ខណៈ​ជា​មុន និង​ត្រូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​កូន តើ​កូន​ចូល​ចិត្ត​ញ៉ាំ​ថ្នាំ​ប្រភេទ​ម្សៅ ឬ​ក៏​ប្រភេទ​ទឹក? ចូល​ចិត្ត​រសជាតិ​បែប​ណា? នៅ​ពេល​ទៅ​ពេទ្យ​យើង​អាច​​សួរ​រក​ប្រភេទ​ថ្នាំ​ដែល​កូន​ចូល​ចិត្ត នោះ​ទើប​មិន​ពិបាក​បញ្ចុក​ថ្នាំ​កូន។ ២. ត្រូវ​ចេះ​សម្រួល​អារម្មណ៍ ពេល​បញ្ចុក​ថ្នាំ​កូន​ត្រូវ​សម្រួល​អារម្មណ៍​ទាំង​ម្តាយ​ទាំង​កូន មិន​ត្រូវ​ភ័យ​ស្លន់​ស្លោ​នោះ​ទេ បើ​យើង​ភ័យ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា។ យើង​មិន​ត្រូវ​ចាត់​ទុក​ការ​បញ្ចុក​ថ្នាំ​កូន​ជា​កិច្ចការ​ដ៏​លំបាក ញ៉ាំ​ទៅ​កូន​ឈ្លក់ ញ៉ាំ​ទៅ​ក្អួត​ចេញ​មក​វិញ​នោះ​ទេ ត្រូវ​សម្រួល​អារម្មណ៍ បញ្ចុក​ថ្នាំ​កូន​ដោយ​សន្សឹមៗ។ ក្មេង​ដូច​យើង​មនុស្ស​ចាស់​ដែរ មិន​ចូល​ចិត្ត​បង្ខំ​ទេ រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​យើង​ចាប់​បញ្ច្រក​ថ្នាំ ផ្ទុយ​ទៅ​វិញ​ក្មេង​ចូល​ចិត្ត​លេង ហើយ​ចូល​ចិត្ត​អ្វី​ដែល​សាមញ្ញៗ។ អ៊ីចឹង​ហើយ​យើង​ត្រូវនិយាយ​​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កូន ចៀស​វាង​ការ​ចាប់​បង្ខំ ដូចជា​ចាប់​ក្បាល ចាប់​ច្របាច់​ច្រមុះ ឬ​មាត់កូន។ ៣. តិច​និក​នៃ​ការ​ជ្រើសរើស និង​ឲ្យ​ថ្នាំ​ទៅ​កូន បើ​កូន​នៅ​ជា​ទារក អាយុ​ក្រោម​១ឆ្នាំ យើង​ត្រូវ​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​កូន​ដែល​មាន​ទំហំ​តូច​បំផុត ដោយ​បី​កូន រួច​បាញ់​ថ្នាំ​បញ្ចូល ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាំ​នៅ​ចន្លោះ​ថ្ពាល់ និង​អញ្ចាញ​ធ្មេញ​របស់​កូន ដើម្បី​​កុំ​ឲ្យ​កូន​ឈ្លក់ ឬ​ខ្ពុល​ថ្នាំ​ចេញ​​មក​ក្រៅ។ ចំណែក​ឯ​ការ​បាញ់​ថ្នាំ​វិញ យើង​ត្រូវ​បាញ់​ថ្នាំ​​ម្តង​បន្តិចៗ មិន​ត្រូវ​បាញ់​ដោយ​បង្ខំ​នោះ​ទេ។ចំណែក​វិធី​មួយ​ទៀត ម៉ាក់ៗ​អាច​ប្រើ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ចេញ​ពី​កំប៉ុង ដាក់​​ឲ្យ​កូន​ជញ្ជក់ រួច​យក​សឺរ៉ាំង​បាញ់​បញ្ចូល​ក្នុង​ក្បាល​ដោះ​ម្តង​បន្តិចៗ។ ចំពោះ​ក្មេង​ធំ យើង​អាច​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​ដូច​ក្មេង​តូច​ក៏​បាន ឬ​ប្រើ​ស្លាប​ព្រា។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗដឹងអត់ ថ្នាំបើកប្រើហើយ ទុកបានប៉ុន្មានថ្ងៃ? ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ ក្មេងៗពេលផ្ដាសាយ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិនបាច់ទ្រពស្តុកស្តម្ភទេ ម៉ាក់ប៉ាមានត្រឹមកេរ២ចំណុចនេះចែកឲ្យកូន ពិសេសបំផុត

ជា​ធម្មតា​ឪពុក​ម្តាយ​ភាគ​ច្រើន​គិត​តែ​ខំ​ប្រឹង​រក​លុយ​មួយ​មុខ ដើម្បី​ចែក​ទ្រព្យ​សម្បតិ្ត​ឲ្យ​កូន មាន ដី ផ្ទះ ឡាន វីឡា គ្រឿង​អលង្ការ លុយ​កាក់ ជាដើម តែ​នោះ​គ្រាន់​ជា​របស់​​ក្រៅ​ខ្លួន​ប៉ុណ្ណោះ តែ​បើ​យើង​បន្ថែម​របស់​២​យ៉ាង​ខាង​ក្រោម​នេះ ពិត​ជា​វិសេស​វិសាល​បំផុត​សម្រាប់​កូន។ នេះ​បើ​តាម​​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា។ ១. សាងភាពវៃឆ្លាតឲ្យកូន សាង​ភាព​វៃ​ឆ្លាត​ឲ្យ​កូន​ជា​កេរ​មតក​មើល​មិន​​ឃើញ ដូច​ទ្រព្យ​សម្បិត្ត​នោះ​ទេ តែ​វា​មាន​តម្លៃ​​បំផុត​សម្រាប់​កូនៗ​យើង ដូច​ទស្សនៈ​របស់​អ្នកប្រាជ្ញ ខុងជឺ បាន​លើក​ឡើង​ថា មាន​តែ​អប់រំ​ក្មេង​ទេ ដែល​អាច​ទទួល​​បាន​ផល​យូរ​អង្វែង។ តើ​យើង​ត្រូវសាងភាពវៃឆ្លាតឲ្យកូនពេលណា? ចម្លើយ​គឺ​ចាប់​តាំង​ពី​កូន​យើង​ចាប់​កំណើត​ក្នុង​ផ្ទៃ​មក​ម្ល៉េះដោយ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​លូត​លាស់​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ ការ​សិក្សា​បញ្ជាក់​ថា​ខួរក្បាល​កូន​វិវត្ត​តាំង​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ គឺ​ពី០ ឆ្នាំ​ដល់​អាយុ៦ឆ្នាំ ខួរក្បាល​ក្មេង​លូត​លាស់​ខ្លាំង គឺ​ទាញ​ស្រូប​យក​អ្វីៗ​បាន​លឿន​បំផុត ដែល​ពេល​វេលា​នេះ​កូន​​នៅ​កៀត​កិត​នឹង​ម៉ាក់​ប៉ា​បំផុត  ចាប់​ពី​៦​ឆ្នាំ​ឡើង​ទៅ​សមត្ថភាព​ខួរក្បាល​ក្មេង ចាប់​ផ្តើម​ថយ​ចុះ គឺ​លូតលាស់​តិច​តួច ដូច​នឹង​មនុស្ស​ធំ​ដែរ។ ការ​សាង​ភាព​វៃ​ឆ្លាត​ក្នុង​ន័យ​នេះ មិន​មែន​បញ្ជូន​កូន​ទៅ​សាលា ចាត់​ទុក​ថា​គ្រប់​គ្រាន់​នេះ​ទេ តួនាទី​របស់​ឪពុក​ម្តាយ គឺ​ត្រូវ​នៅ​ជួយ​​ជំរុញ​កូន​បន្ថែម​ទៀត កុំ​ពឹង​ផ្អែក​លើ​សាលា​រៀន​ទាំង​ស្រុង។ អត្ថបទពាក់ព័ន្ធ៖  ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់ ២. ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន ម៉ាក់​ប៉ា​ណា​ក៏​ស្រលាញ់​កូន​ដែរ តែ​យើង​ត្រូវ​ប្រាកដ​ថា កូន​ទទួល​បាន​ក្តី​ស្រលាញ់​ពី​យើង​គ្រប់​គ្រាន់ ហើយ​ជា​ក្តី​ស្រលាញ់​ពិត​ប្រាកដ មិន​មែន​ជា​ក្តី​ស្រលាញ់​ដែល​ចេញ​តាម​រយៈ​ពាក្យ​សម្តី​មួយ​មុខ​នោះ​ទេ។ បើ​សិន​ជា​កូន​ទទួល​បាន​ក្តី​ស្រលាញ់​គ្រប់​គ្រាន់​ពី​ម៉ាក់​ប៉ា […]


រោគសញ្ញាទូទៅ

មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច?

បញ្ហា​កូន​តូច​ឈឺ​ធ្មេញ​ម៉ាក់ប៉ា​ជាច្រើន​ចៀស​មិន​ផុត​ឡើយ ព្រោះ​អី​ពួកគេ​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម និង​មិន​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ។ តើ​អាច​មានគន្លឹះ ឬ​វិធី​ទប់ស្កាត់​បញ្ហា​ឈឺធ្មេញ​ចំពោះ​ក្មេង​ដែរឬ​ទេ? ចម្ងល់​នេះ អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ ទន្ត​បណ្ឌិត សាន ដាណេត បម្រើ​ការងារ​​​គ្លីនិក​ធ្មេញ​ប៊ូទិក ថា​វា​ជា​រឿង​ពិបាកបំផុត។ លោក​បន្ត​ទៀត​ថា កូន​តូច​ណា​ក៏​ចូលចិត្ត​ចំណី និង​ភេសជ្ជៈ​ផ្អែម​ៗ​ ដូចនេះ​ចៀស​មិន​ផុត​ពី​មាន​ដង្កូវស៊ី​​ ហើយ​ឈឺធ្មេញ​ឡើយ។ តែ​យើង​អាច​ជួយ​ការ​ពារ​កូន​បាន ពេល​ក្មេង​ចាប់​ផ្ដើម​ដុះ​ធ្មេញ​ភ្លាម ត្រូវ​ចាប់ផ្តើម​បង្រៀន​ដុស​ធ្មេញ​ឲ្យ​ក្មេង​ឲ្យ​បាន​ទៀងទាត់ ហើយ​បើ​​មាន​ការ​ឈឺចាប់​ត្រូវ​ទៅ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ស្វែង​រក​មូលហេតុ រួច​​ព្យាបាល។ បើ​ឃើញ​ធ្មេញ​កូន​មាន​ប្រហោង មិន​គួរ​យក​ឈឺ​ទៅ​ចាក់ ឬ​ឆ្កឹះ​ឡើយ ព្រោះ​អាច​នាំឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង។ រឿង​ដែល​ត្រូវ​ចៀសវាង​មួយ​ទៀត ពេលធ្មេញ​​កូន​មាន​បញ្ហា​ហើយ មិន​ត្រូវ​ឲ្យ​ផឹក​ទឹក​ត្រជាក់​នោះ​ទេ ព្រោះ​វា​កាន់តែ​ស្រៀវ​ថែម​ទៀត។ សម្រាប់​ភេសជ្ជៈ​កំប៉ុង ស្ករ​គ្រាប់ ការ៉េម​ដែល​មាន​ជាតិ​ផ្អែម​ៗ​វិញ ក្មេង​តូច​មិន​គួរ​ញ៉ាំ ឬផឹក​ឡើយ តែ​បើ​ជ្រុល​ជា​ផឹក​ហើយ ត្រូវ​ផឹក​ទឹក​​តាម​ក្រោយ​ភ្លាម ដើម្បី​កុំ​ឲ្យ​ជាតិ​ផ្អែម​ទុំ​ជាប់​នឹង​ធ្មេញ។ ចំណុច​សំខាន់​មួយ​ទៀត ត្រូវ​ឲ្យ​កូន​ដុស​ធ្មេញ ក្រោយ​ញ៉ាំ​បាយ និង​មុន​ពេល​គេង ដើម្បី​កម្ចាត់​កាកសំណល់​ផ្សេងៗ​ពី​មាត់​ធ្មេញ ហើយ​ក្រោក​ឡើង​មាត់​មិន​សូវ​មាន​ក្លិន។ ដូចនេះ​ហើយ បើ​ចង់​ឲ្យ​កូន​មាន​ធ្មេញ និង​ក្លិន​មាត់ល្អ​ត្រូវ​ញ៉ាំ​អាហារ ផ្លែឈើ ពិនិត្យសុខភាពមាត់ធ្មេញ ២/ឆ្នាំ ហើយ​អាហារ​ដែល​ធ្វើ​ឡើង​ពី​ខ្ទឹម​ខ្លាំង និង​ក៏​មិន​គួរ​ញ៉ាំ​ដែរ ព្រោះ​នាំ​ឲ្យ​ធុំ​ក្លិនអាក្រក់។ អត្ថបទពាក់ព័ន្ធ៖ សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន ចង់ឲ្យអូនៗធ្មេញរឹងមាំល្អពេលធំឡើង? អាចសាកវិធីបាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងអាយុក្រោម២ឆ្នាំ ហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ

ម៉ាក់ប៉ា​មួយ​ចំនួន ជា​ពិសេស​ចាស់ៗ ចូល​ចិត្ត​ណាស់​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង ដោយ​លាប​លើ​បង្ហើយ​ដើម្បី​ឲ្យ​ឆាប់​​រឹង លាប​លើ​​ស្បែក​ពេល​មាន​កន្ទួល​រមាស់ ឬ​សត្វ​ល្អិត​ទិច​ខាំ លាប​លើ​ពោះ ដើម្បី​បំបាត់​អាការៈ​ហើម​ពោះ​ជា​ដើម។ ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ប្រើ​ប្រេង​កូឡា​លាប​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ ទោះ​ជា​ប្រេង​ប្រភេទ​ណា​ក៏​ដោយ ព្រោះ​គ្មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​ចំពោះ​ក្មេង​នោះ​ទេ។ “អត់​មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​អី​ម៉េច​ទេ ប៉ុន្តែ​មាន​ការ​សិក្សា​ថា ប្រេង​កូឡា​ផ្តល់​ផល​មិន​ល្អ​ទៅ​ដល់​កុមារក្រោម​២ឆ្នាំ។ ប្រេង​កូឡា​ម៉ាក​ណា​ក៏​ដោយ ដាច់​ខាត​អត់​ឲ្យ​ក្មេង​ប្រើ​ប្រេង​កូឡា ប្រេង​រឹត​ទេ ប្រេង​ចិន​សែ ប្រេង​អី​ក៏​ដោយ”។  លោកស្រី​វេជ្ជបណ្ឌិត រៀបរាប់។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ទោះ​ជា​យើង​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ថា​លើ​ក្បាល លើ​ស្បែក លើ​ពោះ ឬ​កន្លែង​ផ្សេង​នោះ​ទេ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ប្រេង​កូឡា​លាប​លើ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ។ ចំពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំ វិញ ទី១ ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ដង្ហើម ធ្វើ​ឲ្យ​ក្មេង​ពុល ទី១ ប៉ះ​ពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ក្មេង​អាប់​ប្រាជ្ញា និងទី៣ ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ស្បែក។ អត្ថបទពាក់ព័ន្ធ៖  ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗដឹងអត់ ថ្នាំបើកប្រើហើយ ទុកបានប៉ុន្មានថ្ងៃ?

មានម៉ាក់​ៗជា​ច្រើន​​ទិញ​ថ្នាំ​ឲ្យ​កូន​លេប​រួច ពេល​​កូនជា ​ថ្នាំ​នៅ​សល់ទុក​ប្រើ​នៅ​ថ្ងៃក្រោយ​ទៀត ទាំង​មិន​ដឹង​ថា នោះ​ជា​រឿង​ត្រឹមត្រូវ​ដែរ ឬ​អត់។ មិនមែនតែ​ថ្នាំ​កូន​តូច​ទេ ថ្នាំ​មនុស្ស​ពេញ​វ័យ និង​ចាស់ ក៏ភាគច្រើន​លេប​ជា​ ហើយ​សល់​ទុក​លេប​ពេល​ឈឺលើកក្រោយ​ទៀត​ដែរ។ ​ឱសថការី គីម កាណែល នឹង​ណែនាំពី​ប្រភេទ​ថ្នាំ​ណា​ខ្លះ​ដែល​ហែក ឬ​បើក​ហើយ​អាច​ប្រើ​បាន​ប៉ុន្មាន​ថ្ងៃ។ ១- ប្រភេទ​សេរ៉ូ ជា​ធម្មតា​ក្មេង​តូច​ពិបាក​លេប​ថ្នាំ ដូចនេះ​ហើយ​ពេទ្យ​តែងតែ​ឲ្យ​ពពួក​សេរ៉ូ​អាច​ទុក​បាន​ពី ១ សប្ដាហ៍​ទៅ ១០ ថ្ងៃ​ប៉ុណ្ណោះ​។ បើ​ប្រើ​ហួស​ពី​ពេល​នេះ​អាចមាន​ផល​រំខាន​ខ្លះ​ៗ ឬ​លេប​ទៅ​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​តែ​ម្តង។ ២- ថ្នាំ​កញ្ចប់ ចំពោះ​ថ្នាំ​កញ្ចប់​វិញ បើ​យើង​ហែក​ប្រើ​បាន​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ តែ​យក​ល្អ​គួរតែ​ប្រើ​តែ​មួយ​ដង​បាន​ហើយ។ ឧទាហរណ៍៖សម្រាប់​ថ្នាំ​មួយ​កញ្ចប់​រំលែក​ជា​ពីរ លេប​ពេល​ព្រឹក​យើង​អាច​ហែក​រួច វេច​ខ្ចប់​វិញ​ឲ្យ​ជិត​ល្អ ល្ងាច​អាច​យក​ថ្នាំ​នោះ​មក​លេប​បន្ត តែ​មិន​អាច​រំលង​ទៅ​ដល់ ២-៣ ថ្ងៃ​ឡើយ។ ៣- ថ្នាំ​កំប៉ុង រីឯ​ថ្នាំ​ប្រភេទ​នេះ​វិញ យើង​អាច​​ប្រើ​បាន​រយៈពេល​យូរ​តាម​ការកំណត់​នៅលើ​សំបក​កំប៉ុង​ថ្នាំ ហើយ​មិន​ត្រូវ​បើក​ចំហ​ចោល​ឡើយ និង​ត្រូវ​រក្សា​ស៊ីលីកាជែលនៅ​ក្នុងកំប៉ុង​នោះ​ កុំ​យក​ចេញឲ្យ​សោះ។ ស៊ីលីកាជែល​មាន​តួនាទី​ស្រូប​យក​ជាតិ​សំណើម និង​ការពារ​ផលិតផល​កុំ​ឲ្យ​ខូច​គុណ​ភាព។ ៤- ថ្នាំ​បន្ទះ ថ្នាំ​បន្ទះ​ក៏​អាច​បើក​ប្រើ​បាន​រយៈពេល​យូរ​តាម​ការកំណត់​បាន ហើយ​បើ​សន្ទះ​ការពារ​​របើក យើង​មិន​គួរ​យក​ថ្នាំ​នោះ​មក​លេប​ឡើយ។ ដំបូន្មាន​គួរ​ចងចាំ គឺ​ត្រូវ​រក្សា​ថ្នាំ​ទុក​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ ឬ​សំណើម និង​ទុក​ទី​ណា​ដែល​មាន​សុវត្ថិភាព​ឆ្ងាយ​ផុត​ពី​ដៃ​ក្មេង ហើយ​បើ​មាន​ចម្ងល់​ពី​របៀប​ប្រើ ​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ចៀសវាង​ការ​ប្រើ​មិន​ច្បាស់​នាំ​ឲ្យ​គ្រោះ​ថ្នាក់។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! បើ​លេប​ថ្នាំ​ជាមួយ​ទឹក​ទាំង​អស់នេះ អាច​​ឈឺ​​លើស​​ដើម ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


រោគសញ្ញាទូទៅ

ផ្ដាសាយ និងគ្រុនក្ដៅ មានលក្ខណៈសម្គាល់ខុសគ្នាម្ដេចខ្លះ?

ពេល​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន ម៉ាក់ប៉ា​មិន​ទាន់​ដឹង​ច្បាស់​ថា នោះ​ជា​រោគសញ្ញា​ជំងឺ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ តើ​ក្តៅ​ខ្លួន ឬ​ក៏​ផ្តាសាយ? ដូចនេះ​ដើម្បី​ជា​ចំណេះដឹង​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ នឹង​ពន្យល់​ពី​លក្ខណៈ​​សម្គាល់​ខ្លះ​ៗ​រវាង​ផ្ដាសាយ និង​គ្រុន​ក្ដៅដូច​ខាងក្រោម៖ ១- ផ្ដាសាយ ផ្ដាសាយ​កើត​ឡើង​ដោយ​ការ​វីរុស ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម ជា​ពិសេស​ច្រមុះ បំពង់ក និង​សួត។ ចំណែក​រោគសញ្ញា​មាន​ដូចជា៖ ហៀរ​សំបោរ ក្ដៅ​ខ្លួន តឹង​ច្រមុះ​ កណ្ដាស់ ឈឺ​ខ្លួន​ អស់កម្លាំង ឈឺ​រយៈ​ពេល​ពី ៧-១០ ​ថ្ងៃ។ ២- គ្រុន​ក្ដៅ គ្រុន​ក្ដៅ​មិនមែន​ជា​ជំងឺ​ទេ តែ​វា​ជា​រោគសញ្ញា​នៃ​ជំងឺ ពេល​មាន​ការ​បង្ក​រោគ​នឹង​មាន​គ្រុន​ក្ដៅ​ហើយ។ គ្រុន​ក្ដៅ​មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ជំងឺ។ ឧទាហរណ៍​គ្រុន​ក្ដៅ​ពេល​មុត​របស់​មុត​ស្រួច យើង​អាច​លេប​ថ្នាំ​ពពួក​ម៉ារ៉ាសេតាមុល និង​លាង​របួស​សម្លាប់​មេរោគ​ គឺ​អាច​ជា​សះស្បើយ​បាន​ហើយ ដោយ​ចំណាយ​ពេល ៣-៥ ថ្ងៃ។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ​ផ្ដាសាយ​មាន​អាការៈ​គ្រុន​ក្ដៅ តែ​គ្រុន​ក្ដៅ​មិន​អាច​ធ្វើឲ្យ​យើង​កើត​ជំងឺ​ផ្ដាសាយ​បាន​ទេ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងៗបានចាក់វ៉ាក់សាំងផ្ដាសាយ អាចគេចផុតពីវីរុសកូរ៉ូណាថ្មីទេ? លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ