ជំងឺប្រឹសបេះដូង សំដៅលើស្ថានភាពបេះដូងមិនដំណើរការទៅតាមតួនាទី។ ជាធម្មតាប្រឹសបេះដូងមានទាំងអស់ ៤ មានតួនាទីដឹកនាំឈាមហូរឲ្យត្រូវទិសដៅ។ អំឡុងពេលបេះដូងលោតម្ដង ប្រឹសបេះដូងក៏បិទ និងបើកម្ដងដូចគ្នា ប៉ុន្តែពេលតួនាទីប្រឹសមិនដំណើរការ អាចរំខានដល់លំហូរឈាម បណ្តាលឲ្យទាំងស្ទះសរសៃអាក់ទែការ៉ូទីត និងអាចកើតជំងឺផ្សេងៗទៀត ដូចជា ជំងឺលើសសម្ពាធឈាម និងខ្សោយបេះដូងជាដើម។