សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង

សម្រាប់​អ្នក​ម្ដាយ​មាន​កូន​តូច​ប្រហែល​ជា​ជួប​រឿង​ឈឺក្បាល​មួយ គឺ​បញ្ហា​កូន​តូច​ចូលចិត្ត​ញ៉ាំ​ស្ករ​គ្រាប់ ការ៉េម ភេសជ្ជៈ​កំប៉ុង​ជាដើម។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា​ចំណីចំណុក​អស់​ទាំងនោះ​អាច​ធ្វើឲ្យ​កូន​ជួប​បញ្ហា​សុខភាព​ជាច្រើន​ដូចជា៖ ១- ខូច​ធ្មេញ ចំណី​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​រស​ជាតិ​ផ្អែម​ខ្លាំង​ពេក​ធ្វើឲ្យ​កូន​ឆាប់​ខូច​ធ្មេញ​ទាំង​វ័យ​ក្មេង ហើយ​វា​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចុកចាប់​ដល់​ក្មេង​ថែម​ទៀត​ផង ដូចនេះ​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ណា​មាន​ជាតិ​ផ្អែម​ខ្លាំង និង​ញឹកញាប់​ឡើយ។ ព្យាយាម​រក​រូប​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ញ៉ាំ​ផ្អែម​មក​ពន្យល់ ដើម្បីឲ្យ​កូនខ្លាចរអា។ ២- ទឹកនោមផ្អែម ក្មេង​តូច​ៗ​ដែល​ផឹក​គ្រឿង​កំប៉ុង​តាំងពី​តូច អាច​ប្រឈម​បញ្ហា​ទឹកនោម​ផ្អែម ដែល​ជំងឺ​នេះ​មិន​អាច​ព្យាបាល​បាន​ឡើយ។ ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ និង​ជាតិ​ស្ករ​មាន​ក្នុង​ភេសជ្ជៈ​ទាំង​នោះ​ច្រើន​លើស​ពី​តម្រូវ​ការ​នៃ​រាងកាយ​ដែល​ត្រូវ​ប្រើប្រាស់។ ៣- ហានិភ័យ​ជំងឺ​បេះដូង ទោះ​បី​ជា​ក្មេង​មិន​សូវ​ជួប​ប្រទះ​ច្រើន​ក៏​ពិត​មែន តែ​វា​នៅតែ​អាច​កើត​ឡើង​បាន​ដដែល ប្រសិនបើ​ញ៉ាំ​ក្នុង​កម្រិត​ខ្ពស់​ពេក។ ក្រៅ​ពី​ជួប​ហានិភ័យ​ជំងឺ​បេះដូង ក្មេង​ញ៉ាំ​អាហារ​ផ្អែម​ៗ​ពេក​អាច​ធាត់​ខ្លាំង មាន​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជំងឺ​ជាច្រើន​ទៀត។ ដូចនេះ​គួរតែ​បង្រៀន​កូន​ឲ្យ​អាហារ​មាន​ជាតិ​ស្ករ​ក្នុង​កម្រិត​ល្មម ហើយ​បញ្ឈប់​ភេសជ្ជៈ​កំប៉ុង ស្ករគ្រាប់ តែ​ងាក​មក​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ជំនួស​វិញ។ ដើម្បី​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អែម​របស់​កូន យើង​គួរ​ចាប់ផ្ដើម​ពី​អាហារ​សម្រន់ ដូចជា​ពេល​កូន​ទៅ​រៀន​យើង​អាច​ដាក់​ផ្លែឈើ នំ​ធ្វើ​ខ្លួនឯង ឬ​ចេក និង​ដំឡូង​ស្ងោរ​ជំនួស និង​កាត់​បន្ថយ​ការ​ប្រាក់​សម្រាប់​ទិញ​ចំណី​ផ្សេង​ៗ។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ក្មេងៗបានចាក់វ៉ាក់សាំងផ្ដាសាយ អាចគេចផុតពីវីរុសកូរ៉ូណាថ្មីទេ?

ខណៈ​វីរុស​កូរ៉ូណា​ថ្មី និង​វីរុស influenza (វីរុសផ្ដាសាយធំ) គឺ​ស្ថិត​ក្នុង​អម្បូរតែ​មួយ ទើប​មាន​មតិ​ជាច្រើន​ចោទសួរ​ថា បើ​កូន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ តើ​អាច​ការពារ​បាន​ទាំង​កូរ៉ូណា​ថ្មី​បាន​ដែរ​ឬ​ទេ? វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​មាន​អត្រា​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ទាប​ជាង​ក្មេង​ដែល​មិន​បាន​ចាក់។ ព្រោះ​វ៉ាក់សាំង​នេះ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្ដាសាយ​ធំ ហើយ​វា​ក៏​ជា​កត្តា​ធ្វើឲ្យ​កូន​មិន​ងាយ​ឆ្លង​វីរុស​កូរ៉ូណា​ផង​ដែរ។ មួយ​វិញ​ទៀត ប្រសិនបើ​ឆ្លង​ហើយ វា​ជួយ​បន្ថយ​ប៉ូតង់ស្យែ (អំណាច) ​នៃ​វីរុស​កូរ៉ូណា​នេះ​ផង​ដែរ ដូចនេះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ពិត​ជា​ល្អ​ចំពោះ​ក្មេង​តូច​ៗ។ ប៉ុន្តែ​បើ​ថា ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ អាច​ការពារ​ទាំង​វីរុស​កូរ៉ូណា​ថ្មី គឺ​មិន​អាច​ទេ ហើយ​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​ប៉ុណ្ណោះ។ ប្រជាជន​យើង​អាច​នៅ​មាន​ការ​ភាន់ច្រឡំ​ថា ផ្ដាសាយ​មាន​តែ​មួយ​ប្រភេទ តែ​តាម​ពិត​វា​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ ដូចនេះ​ចាក់​តែ​មួយ​មុខ​មិន​អាច​ការពារ​ផ្ដាសាយ​គ្រប់​ប្រភេទ​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា វីរុស​កូរ៉ូណា​ថ្មី​មិន​ទាន់​មាន​វ៉ាក់សាំង និង​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ ដូចនេះ​ហើយ​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឲ្យ​បាន​ញឹក​ញាប់ ពេល​មាន​ជំងឺ​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​​ការពារ​​ពី​​ជំងឺ​​ទាំង​​ពួង។ ចំណែក​ការ​ចាក់វ៉ាក់សាំង​ការពារ​ផ្ដាសាយ​វិញ មាន​ប្រសិទ្ធិភាព ១ ឆ្នាំ​ប៉ុណ្ណោះ ដល់កំណត់​ត្រូវ​ចាក់​បន្ត​ទៀត។ អត្ថបទពាក់ព័ន្ធ៖ វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៥ ចំណុចនេះ

ករណី​ផ្ទុះ​ព័ត៌មាន​មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណ​ប្រភេទ​ថ្មី​នៅ​កម្ពុជា​រួច​មក យើង​គ្រប់គ្នា​ពិតជា​ភ័យ​ខ្លាច ជាពិសេស​អ្នក​មាន​កូន​តូច គឺ​បារម្ភ​ជាង​ខ្លួនឯង​ទៅ​ទៀត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​អនុវត្ត ៥ ចំណុច​នេះ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​​វីរុស​កូរ៉ូណាប្រភេទ​ថ្មី និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត៖ ១- ឲ្យកូនពាក់ម៉ាស់ ចំពោះ​​​កូន​​​ធំ​បន្តិច យើង​​​អាច​​​ឲ្យ​​ពាក់​​ម៉ាស់​​ការពារ ជា​​ពិសេស​​នៅ​​ពេល​​ចេញ​​ទៅ​​ក្រៅ ទៅកន្លែង​​ដែល​​មាន​​​មនុស្ស​​ច្រើន ហើយ​ចំពោះ​កូន​ដែល​មាន​ជំងឺ​វិញ ក៏​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​ដែរ ដើម្បី​បង្ការ​ឆ្លង​មេរោគ​ទៅ​មនុស្ស​ជុំវិញខ្លួន តាម​រយៈ​តំណក់​ទឹក​មាត់​តូចៗ នៅ​ពេល​ក្អក ឬ​កណ្តាស់។ ២- ទិញ​ទឹកលាងដៃ ត្រូវ​មាន​ទឹក​លាង​ដៃ​នៅ​ជាប់​ខ្លួន​កូន​ជា​ប្រចាំ វិធី​បែបនេះ​គឺ​ងាយស្រួល​មែនទែន ហើយ​អាច​សម្លាប់​មេរោគ​បាន​ភ្លាម​ៗ ក្រោយ​ចាប់​កាន់​របស់​នៅតាម​ទី​សាធារណៈ។ តែ​បើ​មិន​បាន​ទិញ​ទឹក​លាង​ដៃ អាច​ឲ្យ​កូន​លាង​ដៃ​ជាមួយ​ទឹក​ស្អាត និង​សាប៊ូ ហើយ​ជូត​សម្អាត​ដៃ​ឲ្យ​បាន​ស្ងួត​ល្អ។ ការ​លាង​សម្អាត​ដៃ អាច​កម្ចាត់​មេរោគ​បាន នៅ​រាល់​ពេល​យើង​ប៉ះពាល់​អ្នក​ជំងឺ ឬ​ប៉ះពាល់​ជាមួយ​សារធាតុរាវ​អ្វីមួយ។ ដៃ​យើង​ងាយ​ចម្លង​ភាព​កខ្វក់​មក​តាម​ជាមួយ ហើយ​ទម្លាប់​របស់​យើង​ទៀត​សោត គឺ​តែង​យក​ដៃ​ទៅ​ប៉ះ​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ មាន ច្រមុះ មាត់ ដែល​ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម។ ៣- កុំឲ្យ​កូន​ទៅ​កន្លែង​ទីប្រជុំជន កន្លែង​ពោរពេញ​មនុស្ស​ច្រើន​ប្រមូលផ្ដុំ ក៏​កន្លែង​សម្បូរ​មេរោគ​ច្រើន​ប្រភេទ​ដែរ ព្រោះ​មនុស្ស​យើង​មិន​ស្គាល់​ប្រវត្តិ មិន​ដឹង​ថា​មាន​ជំងឺ​អ្វី​ខ្លះ​ក្នុង​ខ្លួន។ ដូចនេះ​បើ​មនុស្ស​ជំងឺ​ដែល​ឆ្លង​តាម​ផ្លូវ​ដង្ហើម វា​មាន​គ្រោះថ្នាក់​សម្រាប់​កូន​យើង។ តែ​បើ​យើង​មាន​ការ​ចាំបាច់​ត្រូវ​ទៅ​កន្លែង​មាន​មនុស្ស​អ៊ូអរ គួរតែ​ពាក់​ម៉ាស់​ឲ្យ​កូន​តាម​របៀប​ត្រឹមត្រូវ ទើប​អាច​ជួយ​ការពារ​ខ្លួន​បាន និង​ចៀស​វាង​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ដែល​មាន​គ្រុន​ក្ដៅ ក្អក ឬ​ផ្ដាសាយ។ ៤- កុំ​ទាន់​ឲ្យ​កូន​ទៅ​កន្លែងផ្ទុះ​វីរុស ប្រសិនបើ​យើង​មាន​ដំណើរ​កម្សាន្ត​ទៅ​បរទេស ដែល​ជា​កន្លែង​ផ្ទុះ​វីរុស […]


រោគសញ្ញាទូទៅ

វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក

ជំងឺ​រលាក​ទងសួត និង​ជំងឺ​រលាក​បំពង់ក​ងាយ​កើត​មាន​ចំពោះ​កុមារ ឬ​ទារក​តូច​ៗ​ខ្លាំង​ណាស់ ហើយ​វា​បង្ក​ឡើង​ដោយ​វីរុស និង​បាក់តេរី ។ ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ នឹង​ណែនាំ​ម៉ាក់ប៉ា​ពី​វិធី​ការពារ​កូន​ពី​ជំងឺ​ទាំង​ពីរ​បាន​ខ្លះ​ៗ៖ ១- វិធី​ការពារ​កូន​ជំងឺ​រលាក​ទងសួត – កុំ​ឲ្យ​កូន​ទៅ​ជិត​អ្នក​មាន​ជំងឺ​នេះ – ឲ្យ​កូន​រស់​ក្នុង​ទី​កន្លែង​មាន​សីតុណ្ហភាព ​និង​បរិយាកាស​សមរម្យ មិន​ក្ដៅ ឬ​មិន​ត្រជាក់​ពេក – រស់នៅ​ត្រូវ​មាន​អនាម័យ និង​បិទ​ច្រមុះ មាត់ ពេល​មាន​ធូលី​ហុយ​ផ្សែង​កខ្វក់ ឬ កន្លែង​មាន​ក្លិន​មិន​ល្អ – លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ក្រោយ​ពេល​ប៉ះពាល់​របស់​មិន​ស្អាត – ពាក់​ម៉ាស់ និង​ខ្ទប់​ច្រមុះ​មាត់ ពេល​មាន​អ្នក​ជំងឺ​ក្អក ឬ​កណ្ដាស់ ២- វិធី​ការពារ​កូន​ពី​ជំងឺ​រលាក​បំពង់ក – ចៀស​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ រលាក​បំពង់ក ព្រោះ​វា​ជា​ប្រភេទ​ជំងឺ​មួយ​ងាយ​ឆ្លង​បំផុត – ចៀសវាង​ឲ្យ​កូន​តូច​ញ៉ាំ​អាហារ​ប្រៃ ផ្អែម និង​ខ្លាញ់​ពេក – ក្រោយ​ញ៉ាំ​អាហារ​រួច ដើម្បី​ឲ្យ​ជាតិ​ផ្អែម ខ្លាញ់​មិន​តោង​ជាប់​ក ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន – កុំ​បណ្ដោយ​ឲ្យ​កូន​កើត​ជំងឺ​ផ្ដាសាយ ព្រោះ​វា​ជាហេតុ​ងាយ​ធ្វើឲ្យ​រលាក​បំពង់​ក លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ប្រសិនបើកូនមានរោគសញ្ញាមិនប្រក្រតីណាមួយដើម្បីស្វែងរកមូលហេតុ​ និងព្យាបាលទាន់ពេលវេលា ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ជំងឺផ្លូវដង្ហើម

ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់?

ក្មេង​អាយុ​ក្រោម ២ ឆ្នាំ​ជាច្រើន​មាន​សំឡេង​ដកដង្ហើមខ្សឺតខ្សក​ពេល​គេង ដែល​អាការៈ​ខ្លះកើត​ឡើង​បន្ទាប់ជាពី​ជំងឺ​រលាក​ទងសួត ហើយ​ខ្លះ​ទៀត​ឮ​កូន​ដក​ដង្ហើម​ឮ​បែប​នេះ​តាំងពី​កើត។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ថា បើ​កូន​ទើប​កើត​អាច​មកពី​ឈ្លក់ទឹក​​ភ្លោះ ឬ​ទឹកភ្លោះ​​ធ្លាក់​ចេញមិន​អស់។ ដូចនេះ​ហើយ​បាន​ជាពេទ្យប្រាប់​យើង​ឲ្យ​ដាក់​​កូន​ទើប​កើត គេង​ផ្អៀង​ទៅ​ម្ខាង ដើម្បី​ឲ្យ​ទឹកភ្លោះ​ហូរ​ចេញ​មក​អស់​តាម​មាត់ ឬ​ច្រមុះ។ រយៈពេល ១ ខែ​យ៉ាង​យូរ វា​នឹង​អស់​ហើយ តែ​បើ​កូន​មាន​អាយុ ១ ឆ្នាំ​ហើយ​ ពេលគេង​នៅតែ​ឮ​សំឡេងទៀត ហើយ​បើ​ពិនិត្យ​ទៅ​មិន​មាន​រោគសញ្ញា​រលាក​ទងសួត​អ្វី​ទេ នោះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ តែ​ការ​ឮ​សំឡេង​ខ្សឺតខ្សកនោះ អាច​មក​ពី​បំពង់​ទងសួត​កូន​ត្បៀត​តិចតួច តែ​នៅ​ពេល​ធំ​ឡើង​លែង​បញ្ចេញ​សំឡេង​ទៀត​ហើយ។ មួយ​វិញ​ទៀត ក្មេង​ខ្លះ​មាន​អាការៈ​តឹង​ច្រមុះ ឬ​គេង​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ពេក ទើប​ធ្វើឲ្យ​កូន​មាន​សភាព​បែប​នេះ។ ចំណែក​បញ្ហា​កូន​គេង​ស្រមុក ក៏​អាច​ធ្វើឲ្យ​ម៉ាក់ប៉ា​គិត​ថា មកពី​បញ្ហា​សួត​ដែរ ព្រោះ​យល់​ថា​កូន​នៅ​តូច​មិន​អាច​ចេះ​ស្រមុក​ដូច​មនុស្ស​ធំ​ឡើយ។ ដូចនេះ​ប្រសិនបើ​​រក​មិន​ឃើញ​ភាព​ខុស​ប្រក្រតី​នៃ​ផ្លូវ​ដង្ហើម​ទេ មិន​ចាំបាច់​ព្រួយ​បារម្ភ​ឡើយ ព្រោះ​ពេល​កូន៣-៥ ឆ្នាំ​ទៅ នឹង​លែង​ឮ​សូរ​ដង្ហើម​ពេល​ដេក​ទៀត​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងជាប់គល់អណ្ដាត បើមិនបានកាត់ រងផលប៉ះពាល់ទាំងនេះ ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

៦ចំណុច ម៉ាក់ប៉ាត្រូវបង្រៀនកូន ចៀសវាងមិត្តភក្តិនៅសាលាធ្វើបាប

​​​​ម៉ាក់ប៉ា​ទាំងអស់​តែងតែ​ព្រួយបារម្ភ គិតគូរ​ពី​កូន​គ្រប់​ពេល​វេលា​មិន​ថា​កូន​តូច ឬ​ធំ​ឡើយ តែ​សម្រាប់​កូន​នៅ​តូច​ចិត្ត​ខ្វាយខ្វល់​ខ្លាំង​ជាង​កូន​ធំ ព្រោះ​វ័យ​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង​ឡើយ។ ជាពិសេស​ពេល​កូន​ចូល​រៀន តែង​មាន​កូន​ចិត្ត​ខ្លាច​មិត្ត​រួម​ថ្នាក់​វាយ​ធ្វើបាប​កូន។ ដូចនេះ​អ្នកគ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​បង្រៀន​កូន ៦ ក្បាច់ ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​ធ្វើបាប។ ១- បង្រៀន​កូន​ឲ្យ​ចេះ​ស្រុះស្រួល​ជាមួយ​មិត្ត​រួម​ថ្នាក់ រឿង​ដំបូង​ពេល​ចូលរៀន ​គឺ​ត្រូវ​បង្រៀន​កូនឲ្យ​ចេះ​ស្រលាញ់​មិត្ត​រួម​ថ្នាក់ និង​មាន​ចំណី​អាហារ ឬ​របស់​លេង​ចេះ​ចែករំលែក​គ្នា។ នៅ​ពេល​ក្មេង​មាន​អ្វី​ចែក​ទៅ​​ដល់​ក្មេង​ដទៃ​ ក្មេង​ដទៃ​ពេល​មាន​អ្វី​ក៏​ចេះ​ចែក​រំលែក​មក​ឲ្យ​កូន​យើង​វិញ​ដែរ​។ ​កាលណា​តែ​ក្មេង​ស្រលាញ់​គ្នា ពួកគេ​គ្មាន​រឿង​​​​ដែល​​ត្រូវ​ទាស់ទែង ឬ​គុំកួន​គ្នា​ដែរ។ ក្មេង​ប្រៀប​ដូចជា​ក្រដាស​ស​ស្អាត ប្រសិនបើ​យើង​បង្រៀនយ៉ាង​ម៉េច​ គេ​ក៏​ធ្វើ​តាម​ទាំងអស់។ ២- បង្រៀន​ឲ្យ​ចេះ​អភ័យ និងសុំ​ទោស សម្រាប់​កូន​តូច​ៗ​ដែល​រៀន​នៅ​កម្រិត​ទាប​ៗ ពេល​ឈ្លោះ ឬ​វ៉ៃ​គ្នា​ជាមួយ​មិត្ត​ មិន​ថា​នៅ​សាលា​រៀន ឬ​អ្នក​ជិត​ផ្ទះ​ទេ ប្រាកដជា​មក​ប្រាប់​យើង​អាណាព្យាបាល​មិន​ខាន។ ក្រោយ​ស្ដាប់​កូន​រួច​ហើយ យើង​ត្រូវតែ​ដេញដោល​ថា មូលហេតុ​អ្វី​បាន​កូន​វ៉ៃ​គ្នា ទោះ​ដឹង​ថា​កូន​យើង​មិន​បាន​ខុស​ក៏​ដោយ ក៏​ត្រូវ​តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​អធ្យាស្រ័យ​ដល់​មិត្ត ព្រោះ​ថា​បើ​ខឹង​គ្នា កូន​ៗ​នឹង​បាត់បង់​មិត្ត​ គ្មាន​រណាលេងជាមួយជាក់ជា​មិន​ខាន។ បន្ទាប់ពី​នោះ យើង​ក៏​ត្រូវ​ឆ្លៀត​ពេល​ជួប​ជាមួយ​អាណាព្យាបាល​ម្ខាង​ទៀត ដើម្បី​ប្រាប់​គេ​ពី​រឿង​នេះ ហើយ​យើង​ជា​មនុស្ស​ធំ​ត្រូវ​នាំគ្នា​ផ្សះផ្សា​ចំណង​មិត្តភាព​ពួកគេ​ឡើង​វិញ។ ៣- ប្រាប់​កូន​ពេល​មាន​បញ្ហា​រាយការណ៍​ទៅ​គ្រូ ប្រសិនបើ​ក្មេង​ៗ​ឈ្លោះ​គ្នា​នៅ​ម៉ោង​បង្រៀន គ្រូ​ទទួល​បន្ទុក​ថ្នាក់​ប្រាកដជា​ដឹង តែ​បើ​គ្រូ​មិន​ដឹង​ ត្រូវ​ប្រាប់​កូន​ថា បើ​មាន​មិត្ត​រួម​ថ្នាក់​តែងតែ​ធ្វើ​បាប​ត្រូវ​រាយការណ៍​ទៅ​គ្រូ​ជា​បន្ទាន់។ នៅ​ពេល​គ្រូ​ដឹង​ថា មាន​មិត្ត​រួម​ថ្នាក់​ធ្វើបាប​កូន​យើង គាត់​ប្រាកដជា​ដាក់​ពិន័យ និង​រាយការណ៍​បន្ត​ទៅ​នាយក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ

ប៉ា​ៗ​​ម៉ាក់​ៗ​ ដែល​មាន​ទម្លាប់​នាំ​កូនៗ​អាន​សៀវភៅ​ នៅ​ដំណាក់​កាល​លូត​លាស់​របស់​កុមារ ពិសេស​នៅ​វ័យ​២​ឆ្នាំ​​​​​ទៅ​​អាយុ​៥​ឆ្នាំ ជួយ​ធ្វើ​ឱ្យ​ខួរ​ក្បាល​កុមារ​​អភិវឌ្ឍ​​​បាន​យ៉ាង​​ល្អ​ ដែល​ជា​សញ្ញា​​វិជ្ជមាន សម្រាប់​ការ​​សិក្សា​ ការងារ និង​ជីវិត​រស់​នៅ​ របស់​កូន​នៅ​ពេល​ធំ​ឡើង។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក ដោយ​មន្ទីរពេទ្យ​ Cincinnati Children ក្នុង​រដ្ឋ​​ Ohio បាន​ថត​ស្កេន​​ពិនិត្យ​ខួរ​ក្បាល​កុមារ​២​ក្រុម​ ដែល​១​ក្រុម​​មាន​ទម្លាប់​អាន​ជា​មួយ​គ្រួសារ និង​១​​ក្រុម​ទៀត​​ចំណាយ​​ពេល​ច្រើន​ទៅ​អេក្រង់​ទូរសព្ទ​ ឬ​ Tablet។ ជា​​លទ្ធ​ផល​ ក្រុម​គ្រូពេទ្យ​ស្រាវជា្រវ​បាន​ឃើញ​​​លើ​ផ្ទាំង​ក្រាហ្វិក​​បច្ចេកវិទ្យា​ MRI ថា ខួរ​ក្បាល​​របស់​ក្រុម​កុមារ​ដែល​មាន​ទម្លាប់​អាន មាន​ការ​អភិវឌ្ឍ​ច្រើន​ ពិសេស​លើ​​​ផ្នែក​​​ខួរ​ក្បាល​នៃ​តំបន់​​​ដែល​មាន​មុខ​ងារ​ផ្នែក​ភាសា និង​ផ្នែក​​​មុខងារ​សម្រាប់​សរសេរ អាន ដែល​ជា​សញ្ញាណ​ល្អ​សម្រាប់​ពេល​ពួក​គេ​ត្រៀម​មុន​ពេល​​ចូល​រៀន​។ អត្ថបទពាក់ព័ន្ធ៖  ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ ៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ ដោយ​ឡែក លទ្ធផល​ស្កេន លើ​ខួរ​ក្បាល​​ក្រុម​កុមារ​ ដែល​ចំណាយ​ពេល​ច្រើន​លើ អេក្រង់​​គ្រឿង​អេឡិចត្រូនិក​បង្ហាញ​ថា ពុំ​មាន​ភាព​ប្រសើរ​ឡើង ឬ​អភិវឌ្ឍ​​ឡើយ នៅ​លើ​តំបន់​ខួរ​ក្បាល​​ដែល​មុខ​ងារ​​ជា​ជំនួយ​ដល់​​ការ​រៀន​សូត្រ។ លោក​វេជ្ជបណ្ឌិត​ John Hutton អ្នក​​​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា នៅ​អាយុ​៥​ឆ្នាំ​ដំបូង​របស់​កុមារ ផ្នែក​ខួរ​ក្បាល​​មាន​ការ​វិវត្តលឿន​បំផុត ដូច​នេះ​ការ​​ជជំរុញ​​ការ​គិត​ពិចារណារ​ តាម​ការ​អាន​ ជា​​ប្រយោជន៍​ធំ​មួយ​ ជួយ​សមត្ថភាព​ពួក​គេ​ នៅ​ពេល​ចូល​សាលា។ ​ លោក​វេជ្ជបណ្ឌិត​ក៏​បាន​លើក​​ពី ផ្នែក​នៃ​ខួរ​ក្បាល​កុមារ​អំឡុង​ពេល​វិវឌ្ឍ គឺ​មាន​កោសិកា​ពណ៌​ប្រផេះ​ ដែល​​ភ្ញោច​ប្រាប់​ទៅ​រាង​កាយ​ពួក​គេ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ […]


បញ្ហាការលូតលាស់

ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ

ការ​ប្រើ​ប្រាស់​ទូរសព្ទ​ស្មាត​ហ្វូន និង tablets សព្វ​ថ្ងៃ​កំពុង​ធ្វើ​ឲ្យ​ប៉ាម៉ាក់​​​គ្រប់​រូប​មិន​ទាន់ចែក​ដាច់​រវាង​ការ​ប្រើ​ប្រាស់នៅកន្លែងធ្វើការ និង​នៅ​ផ្ទះ។ ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ប៉ាម៉ាក់​​ដែល​ចូលចិត្ត​ប្រើប្រាស់​ទូរសព្ទ​ពេល​នៅ​ក្បែរ​កូន​ៗ​អាច​បណ្តាល​ឲ្យ​កូន​ៗ​មាន​បញ្ហា​តានតឹង​ក្នុង​ចិត្ត​ មានទំនាស់​ និង​មានបញ្ហា​ក្នុង​ការ​ទាក់​ទង​គ្នា​រវាងប៉ាម៉ាក់​​ជាមួយ​កូន​ៗផង​។ ១- ផលប៉ះពាល់ទូរសព្ទទៅលើទំនាក់ទំនងរវាងប៉ាម៉ាក់​​និងកូនៗ ភស្តុតាង​បាន​​បង្ហាញថា​ភាពល្អក់កករ​ ​រវាង​ប៉ាម៉ាក់​​​នឹង​កូន​ៗ​ គឺអាច​កើត​មាន​នៅពេល​​​​ប៉ាម៉ាក់​ប្រើប្រាស់​បច្ចេក​វិទ្យា​ទូរសព្ទ​ចល័តនៅ​ក្នុង​រង្វង់គ្រួសារ​នៅជិត​កូនៗ​។ ផល​ប៉ះ​ពាល់​ដែល​កើត​មាន​ច្រើន​ជាង​គេ​គឺ​នៅ​ក្នុង​អំឡុង​ពេល​ញ៉ាំ​អាហារ​ជុំ​គ្រួសារ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​នៅ​ឡើយ។ ប៉ាម៉ាក់​​​ខ្លះ​ក៏​បាន​ឲ្យ​ដឹង​​ពី​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ដែរ ឧទាហរណ៍​ការ​ឆ្លើយ​តប​អារម្មណ៍​តាម​ទឹក​មុខ​នៅ​ពេល​ដែល​អ្នក​ប្រើ​ឧបករណ៍​ចល័ត​ដូច​ជា​ពេល​ប្រើ​អ៊ីម៉ែល ឬ​ពេល​ដែល​ទទួល​បាន​ដំណឹង​អាក្រក់ ហើយ​វា​ក៏​បាន​បង្កើត​ជា​ទំលាប់​ដល់​អ្នក​នៅ​ពេល​ដែល​អ្នក​ឆ្លើយ​តប​នឹង​កូន​ៗ​អ្នក។ ប៉ាម៉ាក់​​ជា​ច្រើន​ក៏​បាន​ប្រាប់​ពី​ឥរិយាបថ​អវិជ្ជមាន​ដែល​កូន​ៗ​ពួក​គេ​បាន​ឆ្លើយ​តប​មក​ពួក​គេ​វិញ​នៅ​ពេល​ដែល​កូន​ៗ​ពូក​គេ​ប្រើ​ប្រាស់​ទូរសព្ទ​ច្រើន​ពេក។ អត្ថបទពាក់ព័ន្ធ៖ កំពុង​ពពោះ ហើយ​ប្រើ​ទូរសព្ទ ​អាច​ប៉ះពាល់​ដល់​ទារក​អត់? ផល​ល្អ អ្នក​ថែទាំ​ជា​ច្រើន​បាន​និយាយ​ថា​ការ​ប្រើ​ទូរសព្ទ​អាច​ធ្វើ​ឲ្ប៉ាម៉ាក់​​​គេច​ចេញ​ពី​ភាព​ធុញ​ទ្រាន់ និង​កាត់​បន្ថយ​នូវ​សម្ពាធ​បាន។ គុណ​សម្បត្តិ​ផ្សេង​ទៀត​គឺ​វា​មាន​ភាព​ងាយ​ស្រួល​ធ្វើ​ការ​ពេល​នៅ​ឆ្ងាយ​ពី​ផ្ទះ (ប្រសិន​បើ​វា​មាន​ការ​តភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​អ្នក) វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទងង​ទៅ​សមាជិក​គ្រួសារ​ដែល​នៅ​ឆ្ងាយ និង​សម្រាប់​ប្រើ​ជា​ឧបករណ៍​ដើម្បី​រក្សា​សន្តិសុខ និង​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ផ្ទះ។ ប៉ាម៉ាក់​​ក៏​មិន​ចាំបាច់​នៅ​ជាមួយ​កូន​​គ្រប់​ពេល​វេលា​ដែរ វា​ជា​ពេល​ល្អ​ដែល​សម្រាប់​ឲ្យ​កូន​ៗ​អ្នក​មាន​ភាព​ឯករាជ្យ។ វា​ចាំបាច់​សម្រាប់​ប៉ាម៉ាក់​​​ក្នុង​ការ​នៅ​ជាប់​ជាមួយ​ការ​ងារ​របស់​ពួក​គេ និងផ្នែក​ផ្សេង​ទៀត​នៃ​ការ​រស់​នៅ​។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗ​ចូលចិត្ត​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ ប្រយ័ត្ន​ងាប់​មេជីវិត ​អត់​កូន ផល​អាក្រក់ ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​ស្វែង​យល់​ពី​បញ្ហា​នេះ​ដោយ​ធ្វើ​ការ​សិក្សា​អង្កេត​លើ​ការ​មើល​ថែ​របស់​ប៉ាម៉ាក់​​​ទៅ​លើ​កូន​ៗ​នៅ​ក្នុង​ភោជនីយដ្ឋាន​អាហារ​រហ័ស​ជា​ច្រើន​កន្លែង។ នៅ​ក្នុង​ការ​សិក្សា និង​ការ​ស្រាវ​ជ្រាវ​តាម​ខ្សែ​វីដេអូ​នោះ​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ដែល​ប៉ាម៉ាក់​​​បាន​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូវនិក​បាន​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​ការសន្ទនា ឬ​គ្មាន​និយាយ​អ្វី​មួយ​មាត់​សោះ​ទៅ​កូន​ៗ។ បច្ចេកវិទ្យា​ទំនើប​បាន​ផ្លាស់​ប្តូរ​នូវ​ឥរិយាបថ​​របស់ប៉ាម៉ាក់​​​នៅ​ពេល​ដែល​​នៅ​ជាមួយ​កូន​ៗ​។ បើ​ប្រៀប​ធៀប​ទៅ​នឹង​បច្ចេកវិទ្យា​បុរាណ​ដូច​ជា​ការ​អាន​សៀវ​ភៅ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​ទំនាក់​ទំនង​រវាង​ប៉ាម៉ាក់​​​និង​កូន​ៗ​ពួក​គេ​គឺ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា​កាន់​តែ​ច្រើន ហើយ​ការ​ប្រើ​អារម្មណ៍​ដាក់​គ្នា​ក៏​មាន​កាន់​តែ​ខ្លាំង​ដូច​គ្នា។ ចំពោះ​កុមារ​ដែល​ប្រើ​បច្ចេកវិទ្យា​ច្រើន​នឹង​មាន​ការ​ប្រើ​អារម្មណ៍​ច្រើន និង​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ប្រើទូរសព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់! ២- អ្វីដែលប៉ាម៉ាក់​​អាចធ្វើបាន − កំណត់​ពេលវេលា​ប្រើប្រាស់​ទូរសព្ទក្នុង​ផ្ទះ​។ បង្កើត​ទម្លាប់​ក្នុង​គ្រួសារ​មាន​ដូច​ជា​ពេល​ដែល​ហាម​មិន​ឲ្យ​ប្រើ ឬ​ចំនួន​ដង​ក្នុង​ការ​ប្រើ។ − តាម​ដាន​នូវ​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ​។ ប៉ាម៉ាក់​​អាច​ពិចារណា​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ ឬ​បិទ​ឧបករណ៍ ដើម្បី​ការពារ​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​តាម​ផ្ទះ។ − កំណត់​ពី​ភាព​តាន​តឹង​ដែល​បាន​ពី​ឧបករណ៍​។ ប៉ាម៉ាក់​​ត្រូវ​គិត​ថា​តើ​ផ្នែក​ណា​មួយ​នៃ​ឧបករណ៍​​អាច​ផ្តល់​ភាព​តាន​តឹង​ដល់​អ្នក​ខ្លាំង​បំផុត​នោះ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងជាប់គល់អណ្ដាត បើមិនបានកាត់ រងផលប៉ះពាល់ទាំងនេះ

មាន​ក្មេង​ៗ​មួយចំនួន ​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ​ មាន​បញ្ហា​ជាប់​គល់​អណ្ដាត ។ ជាប់​គល់​អណ្ដាត​នេះ កើតឡើង​ដោយសារ​សរសៃ​ស្ដើង​ជាប់​ជាមួយ​នឹង​គល់​អណ្ដាត ហើយ​ម៉ាក់​ប៉ា​ដែល​មានកូនបែប​នេះ​អាច​យក​ទៅ​កាត់​ចោល​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​មាន​ជាប់​គល់​អណ្ដាត​មាន​ផល​វិបាក​មួយ​ចំនួន​ដូចជា ​ពិបាក​បញ្ចេញ​សំឡេង​ និយាយ​មិន​សូវ​ច្បាស់ ហើយ​សម្រាប់​ក្មេង​នៅ​តូច​វិញ​ពិបាក​ជញ្ជក់​បៅ បៅ​ឈ្លក់ បៅ​មិន​គ្រប់ មិនសូវ​ឡើង​គីឡូ ព្រោះ​មាន​សភាព​តឹង ហើយ​នៅ​ពេល​កូន​ធំ​ឡើង​ទៅ​ជួប​បញ្ហា​អនាម័យ​មាត់​ធ្មេញ។ ទោះ​វា​គ្រាន់តែ​ភាព​មិន​ប្រក្រតី​តិចតួច​មែន តែ​បើ​កូន​ជាប់​អណ្ដាត​កម្រិត​ធ្ងន់ធ្ងរ​អាច​ធ្វើឲ្យ​ទារក​ពិបាក​ដកដង្ហើម​តាម​មាត់។ ក្នុង​នោះ​ដែរ​លោកវេជ្ជបណ្ឌិត​​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​យក​កូន​ទៅ​កាត់​តាំងពី​តូច​ទៅ ព្រោះ​​ថា​​នៅ​វ័យ​​កាន់​តែ​​តូច​​មាន​​ឈាម​​ហូរ​​តិច ក្មេង​​មិន​​រើ​បម្រាស​ខ្លាំង។ សម្រាប់​ដំណើរការ​កាត់​ទៀតសោត​ក៏​មិន​យូរ​ដែរ ព្រោះ​ពេទ្យ​គ្រាន់តែ​យក​កន្ត្រៃ​មក​ច្រឹប​បន្តិច​ប៉ុណ្ណោះ ហើយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​សណ្ដំ​អ្វី​ទាំងអស់។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?

ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ជួប​អាការៈ​ចង្អោរ ឬ​ក្អួត​ខ្លាំង រហូត​ដល់​ថ្នាក់​ដាក់​អ្វី​ចូល​ទៅ​ក្នុង​ពោះ​បន្តិច​ក៏​ក្អួត​នោះ ច្បាស់​ភ័យ​ស្លន់​ស្លោ​មិន​ខាន។ ចំពោះ​ក្មេង​តូចៗ​ដែល​ជួប​អាការៈ​ក្អួត​ចង្អោរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​​ទូទៅ ថា អាច​មក​ពី​ការ​ពុល​ចំណី​អាហារ ភេសជ្ជៈ​ផ្សេងៗ ឬ​ក៏​ក្មេង​មាន​មេរោគ​ក្នុង​ក្រពះ-ពោះវៀន។ ចំពោះ​អាការៈ​ក្អួត​ធ្ងន់ធ្ងរ ក្អួត​ច្រើន​ដង ញ៉ាំ​អ្វី​ទៅ​ក៏​ក្អួត ឬ​ក្អួត​ដល់​ថ្នាក់​ចេញ​ពណ៌​បៃតង ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ក្អួត​បែក​ប្រមាត់​នោះ ម៉ាក់ប៉ា​គួរ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ។ ចំណែក​វិធី​ជួយ​តូច​ពេល​ជួប​អាការៈ​ក្អួត​មិន​ធ្ងន់ធ្ងរ​នោះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន កូន​​ក្អួត បាត់​​បង់​ជាតិ​ទឹក​ដូច​រាករូស​ដែរ ដូចនេះ​ម៉ាក់​ប៉ា​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ស្អាត ឬ​ទឹក​អូរ៉ាលីត​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្តិចម្តងៗ​តែច្រើន​ដង ព្រោះ​កាល​ណា​រាង​កាយ​ក្មេង​ខ្សោះ​ជាតិ​ទឹក​យូរ អាច​បង្ក​ទៅ​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ បើ​​កូនញ៉ាំទឹក ហើយ​នៅ​តែ​ក្អួត​មក​វិញ  ត្រូវ​នាំកូន​ទៅ​ជួបគ្រូ​ពេទ្យ ​​គ្រូពេទ្យ​​​នឹង​​ព្យាបាល​ទៅ​តាម​បច្ចេកទេស ដើម្បី​​បង្ការ​​ការ​​បាត់បង់​ជាតិ​​ទឹក​​កាន់​តែ​​ធ្ងន់​ធ្ងរ។ ២. ឲ្យ​កូន​ញ៉ាំ​អាហារ​រាវ កូន​ក្អួត​ខ្លាំង ច្បាស់​ជា​ទន់​ខ្លួន គ្មាន​កម្លាំង​កំហែង​ទេ បន្ទាប់​ពី​ឲ្យ​កូន​ញ៉ាំ​ទឹក​ហើយ យើង​ត្រូវ​ចាប់​ផ្តើម​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​រាវ ដែល​អាច​ផ្តល់​ថាមពល​ដល់​រាងកាយ ដូចជា​ស៊ុប ទឹកផ្លែឈើ​ផ្អែមៗ ព្រោះ​វា​ងាយ​រលាយ និង​ចៀស​ការ​ញ៉ាំ​អាហារ​រឹងៗ និង​ភេសជ្ជៈកំប៉ុង ដូចជាទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំង។ ៣. ឲ្យ​កូន​ញ៉ាំ​ថ្នាំ ក្មេង​ក្អួត​កម្រិត​ស្រាល​មិន​ចាំបាច់​ប្រើ​ថ្នាំ​នោះ​ទេ គ្រាន់​តែ​តាម​ដាន​កូន​ឲ្យ​បាន​ដិត​ដល់ តែ​បើ​យើង​ចង់​ប្រើ​ថ្នាំ​ប្រភេទ​ទប់​ក្អួត គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។ អត្ថបទពាក់ព័ន្ធ៖  ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក? រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ