សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងជាប់គល់អណ្ដាត បើមិនបានកាត់ រងផលប៉ះពាល់ទាំងនេះ

មាន​ក្មេង​ៗ​មួយចំនួន ​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ​ មាន​បញ្ហា​ជាប់​គល់​អណ្ដាត ។ ជាប់​គល់​អណ្ដាត​នេះ កើតឡើង​ដោយសារ​សរសៃ​ស្ដើង​ជាប់​ជាមួយ​នឹង​គល់​អណ្ដាត ហើយ​ម៉ាក់​ប៉ា​ដែល​មានកូនបែប​នេះ​អាច​យក​ទៅ​កាត់​ចោល​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​មាន​ជាប់​គល់​អណ្ដាត​មាន​ផល​វិបាក​មួយ​ចំនួន​ដូចជា ​ពិបាក​បញ្ចេញ​សំឡេង​ និយាយ​មិន​សូវ​ច្បាស់ ហើយ​សម្រាប់​ក្មេង​នៅ​តូច​វិញ​ពិបាក​ជញ្ជក់​បៅ បៅ​ឈ្លក់ បៅ​មិន​គ្រប់ មិនសូវ​ឡើង​គីឡូ ព្រោះ​មាន​សភាព​តឹង ហើយ​នៅ​ពេល​កូន​ធំ​ឡើង​ទៅ​ជួប​បញ្ហា​អនាម័យ​មាត់​ធ្មេញ។ ទោះ​វា​គ្រាន់តែ​ភាព​មិន​ប្រក្រតី​តិចតួច​មែន តែ​បើ​កូន​ជាប់​អណ្ដាត​កម្រិត​ធ្ងន់ធ្ងរ​អាច​ធ្វើឲ្យ​ទារក​ពិបាក​ដកដង្ហើម​តាម​មាត់។ ក្នុង​នោះ​ដែរ​លោកវេជ្ជបណ្ឌិត​​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​យក​កូន​ទៅ​កាត់​តាំងពី​តូច​ទៅ ព្រោះ​​ថា​​នៅ​វ័យ​​កាន់​តែ​​តូច​​មាន​​ឈាម​​ហូរ​​តិច ក្មេង​​មិន​​រើ​បម្រាស​ខ្លាំង។ សម្រាប់​ដំណើរការ​កាត់​ទៀតសោត​ក៏​មិន​យូរ​ដែរ ព្រោះ​ពេទ្យ​គ្រាន់តែ​យក​កន្ត្រៃ​មក​ច្រឹប​បន្តិច​ប៉ុណ្ណោះ ហើយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​សណ្ដំ​អ្វី​ទាំងអស់។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?

ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ជួប​អាការៈ​ចង្អោរ ឬ​ក្អួត​ខ្លាំង រហូត​ដល់​ថ្នាក់​ដាក់​អ្វី​ចូល​ទៅ​ក្នុង​ពោះ​បន្តិច​ក៏​ក្អួត​នោះ ច្បាស់​ភ័យ​ស្លន់​ស្លោ​មិន​ខាន។ ចំពោះ​ក្មេង​តូចៗ​ដែល​ជួប​អាការៈ​ក្អួត​ចង្អោរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​​ទូទៅ ថា អាច​មក​ពី​ការ​ពុល​ចំណី​អាហារ ភេសជ្ជៈ​ផ្សេងៗ ឬ​ក៏​ក្មេង​មាន​មេរោគ​ក្នុង​ក្រពះ-ពោះវៀន។ ចំពោះ​អាការៈ​ក្អួត​ធ្ងន់ធ្ងរ ក្អួត​ច្រើន​ដង ញ៉ាំ​អ្វី​ទៅ​ក៏​ក្អួត ឬ​ក្អួត​ដល់​ថ្នាក់​ចេញ​ពណ៌​បៃតង ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ក្អួត​បែក​ប្រមាត់​នោះ ម៉ាក់ប៉ា​គួរ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ។ ចំណែក​វិធី​ជួយ​តូច​ពេល​ជួប​អាការៈ​ក្អួត​មិន​ធ្ងន់ធ្ងរ​នោះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន កូន​​ក្អួត បាត់​​បង់​ជាតិ​ទឹក​ដូច​រាករូស​ដែរ ដូចនេះ​ម៉ាក់​ប៉ា​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ស្អាត ឬ​ទឹក​អូរ៉ាលីត​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្តិចម្តងៗ​តែច្រើន​ដង ព្រោះ​កាល​ណា​រាង​កាយ​ក្មេង​ខ្សោះ​ជាតិ​ទឹក​យូរ អាច​បង្ក​ទៅ​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ បើ​​កូនញ៉ាំទឹក ហើយ​នៅ​តែ​ក្អួត​មក​វិញ  ត្រូវ​នាំកូន​ទៅ​ជួបគ្រូ​ពេទ្យ ​​គ្រូពេទ្យ​​​នឹង​​ព្យាបាល​ទៅ​តាម​បច្ចេកទេស ដើម្បី​​បង្ការ​​ការ​​បាត់បង់​ជាតិ​​ទឹក​​កាន់​តែ​​ធ្ងន់​ធ្ងរ។ ២. ឲ្យ​កូន​ញ៉ាំ​អាហារ​រាវ កូន​ក្អួត​ខ្លាំង ច្បាស់​ជា​ទន់​ខ្លួន គ្មាន​កម្លាំង​កំហែង​ទេ បន្ទាប់​ពី​ឲ្យ​កូន​ញ៉ាំ​ទឹក​ហើយ យើង​ត្រូវ​ចាប់​ផ្តើម​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​រាវ ដែល​អាច​ផ្តល់​ថាមពល​ដល់​រាងកាយ ដូចជា​ស៊ុប ទឹកផ្លែឈើ​ផ្អែមៗ ព្រោះ​វា​ងាយ​រលាយ និង​ចៀស​ការ​ញ៉ាំ​អាហារ​រឹងៗ និង​ភេសជ្ជៈកំប៉ុង ដូចជាទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំង។ ៣. ឲ្យ​កូន​ញ៉ាំ​ថ្នាំ ក្មេង​ក្អួត​កម្រិត​ស្រាល​មិន​ចាំបាច់​ប្រើ​ថ្នាំ​នោះ​ទេ គ្រាន់​តែ​តាម​ដាន​កូន​ឲ្យ​បាន​ដិត​ដល់ តែ​បើ​យើង​ចង់​ប្រើ​ថ្នាំ​ប្រភេទ​ទប់​ក្អួត គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។ អត្ថបទពាក់ព័ន្ធ៖  ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក? រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត

ម៉ាក់ប៉ា​គ្រប់​រូប​តែង​ទទួល​ស្គាល់​ពី​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ មាន​សុខភាព​រឹងមាំ ចៀស​ផុត​ពី​ជំងឺ​ផ្សេង។ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ចិញ្ចឹម​កូន លោក​វេជ្ជបណ្ឌិត អ៊ុន យូ មប្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ខាង​ប្រដាប់​រំលាយ​អាហារ បាន​ចែក​រំលែក​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ របប​អាហារ​សំខាន់​បំផុត​សម្រាប់​សាង​សង់​រាងកាយ​ផ្នែក​កាយ​សម្បទា និង​បញ្ញា​ស្មារតី ដូចនេះ​ម៉ាក់​ប៉ា​ចាំបាច់​ត្រូវ​ផ្តល់​អាហារ​ឲ្យ​បាន​គ្រប់​មុខ និង​មាន​តុល្យភាព​រៀង​រាល់​ថ្ងៃ មិន​មែន​ឲ្យ​កូន​ញ៉ាំ​ឲ្យ​តែ​ឆ្អែត​នោះ​ទេ។ ២. ឲ្យកូន​​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន មាន​ដូច​ជា ត្រី សាច់ ស៊ុត សណ្តែក ម៉ាក់ៗ​ហោច​​ណាស់​​ឲ្យ​កូន​ញ៉ាំ ២-៣ដង/ថ្ងៃ។ អាហារ​សម្បូរប្រូតេអ៊ីនជួយ​ឲ្យ​រាងកាយ​លូតលាស់ ទ្រទ្រង់ ថែរក្សា ជួសជុល​​ជាលិកា​របស់​រាងកាយ និង​ជួយ​បង្កើត​សាច់ដុំ ឈាម និង​ឆ្អឹង។ ៣. ឲ្យ​កូន​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន កូន​ញ៉ាំ​តែ​សាច់​ពេក​មិន​ល្អ​នោះ​ទេ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​ច្រើន ចៀស​វាង​ឲ្យ​ញ៉ាំ​ពពួក​ភេសជ្ជៈកំប៉ុង​ផ្អែមៗ។  បន្លែ​ ជា​ប្រភព​វីតាមីន ជាតិ​រ៉ែ​ និង​ជាតិ​សរសៃ​ល្អ​បំផុត ជួយ​សម្រួល​ការរំលាយអាហារ ការពារ​កុមារ​ពី​ជំងឺ​ផ្សេងៗ ចំណែក​ផ្លែឈើជា​ប្រភព​វីតាមីន ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ សម្រួល​ការ​លូតលាស់​ និង​ជួយ​ឲ្យ​កោសិកា​ ក៏​ដូច​ជា​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។ ៤. ឲ្យកូន​ញ៉ាំ​អាហារ​សម្បូរជាតិ​កាល់ស្យ៉ូម កាល់ស្យូម​ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ វា​សម្បូរ​នៅ​ក្នុង​កូន​ត្រី​តូចៗ ទឹកដោះគោ យ៉ាអួរ និង​ផលិតផល​ពី​ទឹកដោះគោ។ ៥. កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ​ផ្អែម និង​ខ្លាញ់​ច្រើន អាហារ​ដែល​មាន​ជាតិ​ប្រៃ […]


ជំងឺឆ្លង

ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត

ជំងឺ​រលាក​ទងសួត​ដែល​កើត​ឡើង​ចំពោះ​កូន​ក្មេង​តូច​ៗ គឺជា​ក្ដី​បារម្ភ​ខ្លាំង​ដោយសារ​ស្លេស្ម​នៅ​ពេញ​សួត​ ធ្វើឲ្យ​កូន​ពិបាក​ដកដង្ហើម។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ ជំងឺ​រលាក​ទងសួត​នេះ គឺ​ជាការ​រលាក​និងស្ទះបំពង់ផ្លូវខ្យល់តូចៗ​ខាង​ក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹក​នាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត។ អាការៈ​មាន​ដូចជា ក្អក ផ្ដាសាយ អាច​ជា​រោគសញ្ញា​សង្ស័យ​មាន​ជំងឺ​រលាក​ទង​សួត​ផង​ដែរ តែ​បើ​ក្អក ផ្ដាសាយ ហើយ​ហត់ ទើប​ជា​រោគសញ្ញា​ច្បាស់លាស់ ក្រៅ​ពី​នោះ​នៅមាន​ដកដង្ហើម​ញាប់​ជាង​ធម្មតា ហៀរ​សំបោរ ក្ដៅ​ខ្លួន ចុង​ដង្ហើម​ផត​ ឆ្អឹងជំនីផតចូលគ្នា ពេល​ដក​ដង្ហើម​ចូល ដក​ដង្ហើម​ឮ​សូរសំលេង និង​មិន​ឃ្លាន​អ្វី​ទាំងអស់។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​មាន​អាការៈ​ទាំង​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​ជំងឺ​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​វេលា។ ជំហាន​ដំបូង​គ្រូពេទ្យ​នឹង​ធ្វើ​រោគវិនិច្ឆ័យ បើ​រក​ឃើញ​ថា​ពិតជា​រលាក​ទង​សួត​មែន ត្រូវ​រក​ពី​មូលហេតុ​បង្ក តើ​កើត​ឡើង​ដោយ​មេរោគ​អ្វី បាក់តេរី ឬ​វីរុស តែ​ភាគច្រើន ៨០-៩០% កើត​ឡើង​ដោយសារ​វីរុស។ កត្តា​ដែល​ធ្វើឲ្យ​កុមារ​ប្រឈម​គ្រោះថ្នាក់ ក៏​ដោយសារ​តែ​សភាព​ជំងឺ​ធ្ងន់ ហើយ​មេរោគ​ឡើង​ខ្លាំង​ពេក ធ្វើឲ្យ​ពិបាក​ដកដង្ហើម និង​ខ្វះ​អុកស៊ីសែន។ ដូចនេះ​លោក​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​ទៅ​ជួប​ពេទ្យ ហើយ​ពេទ្យ​មាន​បច្ចេកទេស​សង្គ្រោះ​ផ្សេង​ៗ​ដូចជា ប្រើ​ថ្នាំ ឆ្ពង់ និង​យក​ស្លេស្ម​ចេញ ដើម្បី​សម្រួល​ផ្លូវ​ដង្ហើម​កូន។ មួយ​វិញ​ទៀត​បើ​បន្ត​ទុក​ឲ្យ​ជំងឺ​រលាកទងសួតនៅ​រ៉ាំរ៉ៃអាច​បណ្ដាល​ឲ្យ​ទៅ​ជា​រលាក​សួត​តែម្ដង។ បន្ថែម​ពី​នេះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ បាន​ស្នើ​ឲ្យ​ម៉ាក់ប៉ា​គួរតែ​ទិញ​ម៉ាស៊ីន​ឆ្ពង់​ទុក​នៅ​ផ្ទះ ព្រោះ​ពេល​កូន​មាន​អាការៈ​តឹង​ច្រមុះ […]


រោគសញ្ញាទូទៅ

បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ?

បន្ទះ​​ត្រជាក់​ពេញ​​និយម​​ខ្លាំង​​ណាស់ ម៉ាក់​ប៉ា​​ទិញ​ទុក​សាគួរ​នៅ​ផ្ទះ​សឹង​តែ​គ្រប់​គ្នា ​ពេល​កូន​ក្តៅ​ខ្លួន ដឹង​តែ​បិទ​បន្ទះ​ត្រជាក់​លើ​ក្បាល​កូន​ហើយ ដោយ​គិត​ថា​វា​នឹង​ជួយ​បំបាត់​អាការៈ​ក្តៅ​ខ្លួន​បាន។ តើ​ការ​បិទ​បន្ទះ​ត្រជាក់​ពិត​ជា​​អាច​ជួយ​បញ្ចុះ​កម្តៅ​ក្មេង​បាន ឬ​យ៉ាង​ណា? បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ការ​បិទ​បន្ទះ​ត្រជាក់​គ្រាន់​តែ​ជួយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ មិន​អាច​កញ្ចុះ​កម្តៅ​កូន​បាន​ទាំង​ស្រុង​នោះ​ទេ។ បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ ពិសេស​កូន​តូចៗ​អាយុ​ក្រោម ៣ ឆ្នាំ ព្រោះ​កាលណា​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ងាយ​នឹង​ប្រកាច់ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត។ ចំពោះ​វិធី​បញ្ចុះ​កម្តៅ​កូន​ឲ្យ​លឿន មុន​នាំ​កូន​មក​ជួប​គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​ធ្វើ​តាម​វិធីមួយ​ចំនួន​ខាង​ក្រោម​នេះ។ – យក​កន្សែង​ជ្រលក់​ទឹក​​មក​​ជូត​​ខ្លួន​​កូន​​ឲ្យ​ញឹក​ញាប់ ពិសេស​រំុ​កន្សែង​ជ្រលក់​ទឹកបរិវេណ​ក និង​ឃ្លៀក – កុំ​ឲ្យ​កូន​ដណ្តប់​ភួយ ឬ​កន្សែង ទោះ​រងាក៏​ដោយ – ត្រូវ​ដោះ​ខោ​អាវ​កូន​ចេញ បើ​ស្លៀក​ពាក់​ក្រាស់ៗ – ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​តាម​កម្រិត​ដូស្ត និងគីឡូរបស់កូន -សុលថ្នាំបញ្ចុះកម្តៅ​ទៅ​តាម​កម្រិតដូស្ត – ឲ្យ​កូន​បៅ​ដោះ ឬ​ម៉ឹម​ទឹក​ដោះ​គោ និង​​ផឹក​ទឹក​ឲ្យ​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក?

ម៉ាក់​ប៉ា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ក្មេង​ៗ​ងាយ​នឹង​កើត​ជំងឺ​រលាក​បំពង់ក​នេះណាស់ ហើយ​ពេល​ឈឺ​ក្មេង​តូច​ៗ​មិន​អាច​និយាយ​លម្អិតប្រាប់​ពី​ស្ថានភាព​ជំងឺ​ថា ខ្លួន​កំពង់​ឈឺ​បំពង់ក ពិបាក​លេប​ទឹកមាត់ ឬ​រមាស់​បំពង់ក។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ ធ្លាប់​បាន​ចែករំលែក​ពី​រោគ​សញ្ញា​ខ្លះ​ៗ ហើយ​ពេល​នេះ​លោក​នឹង​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​កូន​កើត​ជំងឺ​នេះ។ លោក​បាន​បន្ត​ថា ក្មេង​ឧស្សាហ៍​រលាក​បំពង់ក​មកពី​បញ្ហា ២ គឺ​ទី​១ ដោយសារ​ការ​បង្ក​រោគ​ដោយ​វីរុស​ដូច​ជំងឺ​ផ្ដាសាយ​ដែរ ហើយ​ទី​២ គឺ​ដោយសារ​បាក់តេរី Streptococcal Infection។ ក្រៅ​ពី​នោះ​ការ​ស្រូប​ធូលី​កខ្វក់​ចូល​ទៅ​ក្នុង​ច្រមុះ បំពង់ក ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​មៀម​របស់​មិន​ល្អ ក៏​ជា​ចំណែក​ខ្លះ​ដែរ។ ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ គឺ​គ្រាន់តែ​ឲ្យ​កូន​ហា​មាត់ ហើយ​បើ​ឃើញ​ថា​បំពង់ក​ឡើង​ក្រហម ឡើង​ហើម​ក្រពេញ​ក មាន​ពង់​បែក​ស​ៗ ក្ដៅ​ខ្លួន ឬ​ពេល​ខ្លះ​ទាល់​យក​កំហាក​ទៅ​ពិនិត្យ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្មេង​ឧស្សាហ៍​កើត​ជំងឺ​នេះ​ព្រោះ បំពង់​ក​មាន​តួនាទី​ច្រើន​ទាំង​លេប​អាហារ លេប​ទឹកមាត់ ដកដង្ហើម បញ្ចេញ​សំនៀង ហើយ​វា​ជា​ផ្លូវ​បំបែក ៤ រវាង​ផ្លូវ​អាហារ និង​ផ្លូវ​ដង្ហើម ជា​សន្ទះ​បិទ​បើក​អាហារ និង​ទឹក ទើប​ជា​កន្លែង​ងាយ​ស្រួល​សម្រាប់​វីរុស បាក់តេរី​ប្រមូលផ្ដុំ។ ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ គឺ​ស្ថិត​ទៅ​លើ​គ្រូពេទ្យ បើ​រក​ឃើញ​ថា​កូន​រលាក​បំពង់ក​ដោយ​អ្វី​មួយ និង​ចេញ​ថ្នាំ​តាម​កម្រិត ហើយ​យើង​អាច​ជួយ​កាត់​បន្ថយ​តាម​រយៈ​ឲ្យ​កូន​ផឹក​ទឹកក្ដៅឧណ្ហៗ​ ញ៉ាំ​អាហារ​ទន់​ៗ ចៀសវាង​ទឹក​ត្រជាក់។ ដើម្បី​ការពារ​កូន​ត្រូវ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល ត្រូវ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​សះស្បើយ ចៀសវាង​មេរោគ​រស់នៅ​ទីនោះ […]


បញ្ហាការលូតលាស់

កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់?

អូទីស្សឹមជា​វិបត្តិ​ប្រព័ន្ធ​ប្រសាទ​ ធ្វើ​ឲ្យ​មុខងារ​រ​លូត​លាស់​​ប្រព័ន្ធ​​ប្រសាទ​ចុះ​ខ្សោយ​ បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ខួរ​ក្បាល។ មក​ដល់​ពេល​នេះ មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ​កូន​កើត​អូទីស្សឹមនៅ​ឡើយ​ទេ ហេតុ​នេះ​ទើប​ម៉ាក់ប៉ា​គ្រប់​រូប​បារម្ភ​ពី​បញ្ហា​នេះ។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​ដំបូង​កើត​អូទីស្សឹម តើ​កូន​ទី២ អាច​កើត​អូទីស្សឹម​ទៀត​អត់? លោក ចាន់ សារិន នាយក​អង្គការ​ជំនួយ​នៃ​​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍(HHC) ដែល​ទៅ​សិក្សា​អំពី​បញ្ហា​អូទីស្សឹម​​នៅ​ប្រទេស ជប៉ុន អូស្រ្តាលី និង​សហរដ្ឋ​អាមេរិក បាន​​លើក​ឡើង​ថា ប្រសិន​បើ​គ្រួសារ​​មួយ​មាន​​កូន​ជា​អូទីស្សឹម នោះ​គ្រួសារ​មួយ​នេះ អាច​នឹង​មាន​ឱកាស​កូនទី២​មាន​អូទីស្សឹម​ត្រឹម​តែ ១៥% ប៉ុណ្ណោះ។ តែលោកថា ប្រសិន​ណា​បើ​កូន​បន្ទាប់​នោះ​ជា​កូន​ប្រុស​វិញ នោះ​ឱកាស​ប្រឈម​នឹង​អូទីស្សឹម​ច្រើន​ជាងកូន​ស្រី ២-៣ដង ។ ផ្ទុយ​មក​វិញ បើសិន​ជា​គ្រួសារ​មួយ​មាន​កូន​អូទីស្សឹម​ចាប់​ពី ២ នាក់ ឡើង​ទៅ នោះ​អាច​អាច​នឹង​មាន​កូន​ប្រឈម​នឹង​ការ​កើត​អូទីស្សឹម​រហូត​ដល់ ៣០% ឯណោះ។ តាម​ការ​បញ្ជាក់​របស់​លោក ចាន់ សារិន ក្មេង​ប្រុស​កើត​អូទីស្សឹម​ច្រើន​ជាង​ក្មេង​ស្រី​រហូត​ទៅ​ដល់ ៣-៥ ដង។ ត្បិត​តែ អាត្រា​ក្មេង​ស្រី​កើត​អូទីស្សឹម​តិច​ជាង​ក្មេង​ប្រុស ក៏​ប៉ុន្តែ​អូទីស្សឹម​បើ​កើត​លើ​ក្មេង​ស្រី​វិញ ច្រើន​តែ​មាន​លក្ខណៈ​ធ្ងន់​ជាង​ក្មេង​ប្រុស។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​កន្លង​ទៅ អូទីស្សឹម​អាច​នឹង​មាន ១ នាក់ ក្នុង​ចំណោម​កុមារ ៦៨ នាក់ ឬ ១.៥% ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ចំនួន​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង​រហូត​ដល់ ១៥-២០% នោះ​ប្រសិន​បើ​គ្រួសារ​ដែល​មាន​សមាជិក​ជា​អូទីស្សឹម​រួច​ទៅ​ហើយ។ ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

មាន​ម៉ាក់​ៗ​ជាច្រើន​តែងតែ​ងូត​ទឹក​ក្ដៅ​ឲ្យ​កូន​តាំងពី​កើត​រហូត​ដល់​វ័យ ២-៣ ឆ្នាំ។ ការ​ធ្វើ​ត​គ្នា​បែប​នេះ​យើង​មិន​បាន​ដឹង​ថា​វា​បាន​ផល ឬ​ក៏​អត់​នោះ​ទេ។ ដើម្បី​បញ្ចប់​ចម្ងល់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​កូន​បាន​ងូត​ទឹក​ក្ដៅ។ លោក​បាន​ឲ្យ​ដឹង​ថា ការ​ងូត​ទឹក​ក្ដៅ​ក្នុង​ខែ​នេះ​ពិតជា​ល្អ​សម្រាប់​ទារក និង​កុមារ​តូច​ៗ ព្រោះ​អាច​ជួយ​កាត់បន្ថយ​ការ​រងា និង​ផ្ដល់​កម្ដៅ​ដល់​ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទារក​ដែល​ឧស្សាហ៍​បាន​ងូត​ទឹក​ក្ដៅ​មិន​ងាយ​ឈឺ​ជំងឺ​ផ្ដាសាយ ហើយ​មិន​យំ​ព្រោះ​រងា​ទៀត​ផងសម្រាប់​កម្ដៅ​ទឹក​ដែល​គួរឲ្យ​ក្មេង​ងូត​ត្រឹម ៣៦-៣៧ អង្សាសេរ​គឺ​សុវត្ថិភាព​ចំពោះ​ស្បែក និង​មិន​ប៉ះពាល់​ចំពោះ​ដល់​សក់ ព្រោះ​បើ​ទឹក​ក្ដៅ​ពេក​អាច​បណ្ដាល​ឲ្យ​រលាក​ស្បែក និង​ជ្រុះ​សក់​ក្មេង​ទៀត​ផង។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ បាន​បន្ថែម​ទៀត​ថា ចំពោះ​រយៈ​ពេល​វែង ឬ​ខ្លី គឺ​ស្រេច​តែ​លើ​ចិត្ត​យើង បើ​សម្បូរ ឬ​ឧស្សាហ៍​នាំ​អាច​ឲ្យ​កូន​ងូត​ដល់​ធំ​ក៏​បាន តែ​បើ​គ្មាន​ពេល ឬ​មិន​មាន​ម៉ាស៊ីន​ទឹក​ក្ដៅ​ទឹក​ត្រជាក់​ទំនើប មិន​បាច់​ងូត​ឲ្យ​ក៏​បាន។ រឿង​ចាំបាច់​ដែល​គួរ​ដឹង គឺ​ពេល​ទារក​ទើប​កើត​ត្រូវតែ​ងូត​ទឹក​ក្ដៅ​ឲ្យ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​កក់​ក្ដៅ ហើយ​បើ​ទោះ​ជា​ខែ​ក្ដៅ​ក៏​គួរ​តែ​ងូត​ឲ្យ​ដែរ។ សម្រាប់​ឧបករណ៍​វាស់ អាច​ប្រើ​ទ័រម៉ូម៉ែត្រ វាស់​កម្ដៅ​ទៅ​ដាក់​ស្ទង់ ឬ​ស្មាន​តាម​កម្ដៅ​ខ្លួន​មនុស្ស​យើង​ក៏​មាន​ដែរ ព្រោះ​ទឹក​ក្ដៅ​ដែល​កូន​ងូត ត្រូវ​នឹង​កម្ដៅ​ក្នុងខ្លួនយើង។ ចុះបើ​ឲ្យកូន​ងូត​ទឹក​ត្រជាក់ មិនល្អ​ឬ​យ៉ាង​ណា? លោកវេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា វា​មិន​អាក្រក់ ឬ​ប៉ះពាល់​ដល់​កូន​តូច​ឡើយ គ្រាន់តែ​ខែ​នេះ​ត្រជាក់ ហើយ​ប្រព័​ន្ធភាព​ស៊ាំ​រាងកាយ​ក្មេង​មិន​រឹងមាំ​ដូច​យើង​មនុស្ស​ចាស់ ដូចនេះ​ទឹកក្ដៅ​ល្អ​បំផុត​ហើយ។ អត្ថបទពាក់ព័ន្ធ៖ រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


រោគសញ្ញាទូទៅ

Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)

និយមន័យ១- តើអ្វីជា​ការ​ក្តៅ​ខ្លួន​ប្រកាច់​ចំពោះ​កូន​ក្មេង? វា​ជា​ស្ថានភាព​ដែល​កើត​ឡើង​នៅ​លើ​កូន​ក្មេង​ដែលចាប់​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ ពេល​ខ្លះ​អ្នក​មិន​អាច​ដឹង​ថា​កូន​ក្តៅ​ខ្លួន​ទៀត​ផង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​ក្មេង​កើន​ឡើង​រហ័សពេក ជួន​កាលកើន​ឡើង​ពេល​កំពុង​ប្រកាច់​ទៀត​ផង។ បន្ទាប់​ពី​ក្តៅ​ខ្លួន​ដល់​កម្រិត​មួយ​ហើយ កូន​អ្នក​ក៏​ឈប់​ប្រកាច់​ភ្លាមដែរ។ ភាគ​ច្រើន​ក្មេង​ដែល​ប្រកាច់តែង​ក្តៅ​ខ្លួន​ដល់​ទៅ ៣៩ អង្សាសេ ។ ការ​ប្រកាច់​ដែល​មាន​មូលហេតុទាក់ទង​នឹង​ការ​ក្តៅ​ខ្លួន​មាន៖ ប្រកាច់​ក្នុង​កំឡុង​ពេល ២៤ម៉ោង រយៈពេល​ប្រកាច់​តិច​ជាង ១៥នាទី ប្រកាច់ទូទាំង​ដង​ខ្លួន មិនមែនតែ​មួយ​ចំហៀង ក្មេង​អាយុ​ចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ ក្មេង​មិនមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ក្មេង​ធ្លាប់​ប្រកាច់​ដោយសារ​ក្តៅ​ខ្លួនពីមុន​មក។ អ្នក​ប្រាកដ​ជា​ភ័យ​ខ្លាច​ពេល​ឃើញ​កូន​មាន​ស្ថានភាព​នេះ តែ​វា​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ក្មេង​​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ខួរក្បាល បញ្ញារបស់​គេ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក ២- តើ​វា​កើតឡើង​ញឹកញាប់​ប៉ុណ្ណា? ពី២ភាគរយ ទៅ៥ភាគរយ នៃ​ក្មេង​អាចមាន​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែបនេះ ក្រៅ​ពី​នោះ​ក្មេង​អាចប្រកាច់​ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត។ វា​ក៏​អាច​រើ​ឡើង​ម្តង​ទៀត​អាស្រ័យ​លើ​អាយុរបស់​ក្មេងដែរ តែ​ប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ​ ក្មេង​អាច​ជួប​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែប​នេះ​ម្តង​ទៀតបាន។ ជាការ​ល្អ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត រោគសញ្ញា៣- ​តើ​វា​មាន​រោគសញ្ញា​អ្វី​ខ្លះ? ចំពោះ​ការ​ក្តៅ​ខ្លួន​ប្រកាច់​ធម្មតាមាន​រយៈពេល​តែ ២ទៅ៣​នាទី ទេតែ​ក្នុង​ករណី​កម្រ​ខ្លះ​អាច​ឈានដល់ទៅ ១៥នាទី ។ ពេល​ប្រកាច់​ក្មេង​នឹង​ប្រកាច់​មួយ​តួរខ្លួនតែ​ម្តង ញាក់​កន្ត្រាក់ រមួលខ្លួន ក្រឡាប់​ភ្នែក​ ហើយ​អាច​ឈាន​ដល់​សន្លប់​ជាដើម។ ក្មេង​ខ្លះ​ក្អួត​បណ្តើរ នោម​បណ្តើរពេល​ប្រកាច់ទៀត​ផង។ ឯការ​ប្រកាច់ធ្ងន់ធ្ងរ​ជាង​នេះ​វិញមាន​រយៈពេល​ដល់​ទៅ ១៥នាទី និងអាច​កើត​ឡើង​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ។ ក្មេង​អាច​ប្រកាច់​ដៃ​ប្រកាច់​ជើង ឬ​កន្ទ្រាក់​តែ​មួយ​ចំហៀងខ្លួន។ ក្មេង​នឹង​ឈប់​ប្រកាច់ដោយ​ខ្លួនឯងតែ​នៅ​តែ​ក្តៅ​ខ្លួន​ត​ទៀត។ ក្មេង​ខ្លះ​វិញ​ងងុយ​ដេក​បន្ទាប់​ពី​នោះ តែ​ខ្លះ​វិញ​មិន​មាន​ផល​រំខាន​អ្វី​ទេ។ ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ ៤- តើ​​គួរទៅ​ជួប​ពេទ្យ​នៅ​ពេល​ណា? សូម​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បើ​សិនជា៖ កូនឈប់​ដក​ដង្ហើម​វែង​ជាង ១៥ទៅ​២០​វិនាទី […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ?

រាក​ធម្មតា និង​រាក​មួល មាន​ភាព​ខុស​គ្នា ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ក៏​មិន​ដូច​គ្នា​ទាំងស្រុង​ដែរ។ ដើម្បី​ជា​ចំណេះដឹង​លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ចែក​រំលែក​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​ឲ្យ​ម៉ាក់​ប៉ា​ចេះ​សង្កេត​កូន​ដោយ​ខ្លួនឯង។ ១- រាក​ធម្មតា រាក​ដោយ​សារ​ពួក​វីរុស អាហារ​គ្មាន​អនាម័យ និង​ដោយសារ​អាមីម មិន​សូវ​មាន​គ្រោះថ្នាក់ បាត់​បង់​ជាតិ​ទឹក​ច្រើន រាក​គ្មាន​ឈាម ឬ​សំបោរ មិន​ក្ដៅ​ខ្លួន យ៉ាង​យូរ ៣-៧ ថ្ងៃ មិន​បណ្ដាល​ឲ្យ​រលាក​គូទ។ អត្ថបទពាក់ព័ន្ធ៖ អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ២- រាក​មួល រាក​មួល​ដោយសារ​បាក់តេរី​ខ្លាំង ក្តៅចាប់ពី ៣៩-៤០ អង្សារសេ រាក​មួល​មាន​ឈាម ឬ​សំបោរ​លាយ​មក​ជាមួយ រាក​មួល​អាច​ជា​ចន្លោះ​ពី ៧ ថ្ងៃ​ឡើងទៅ លាមក​ក្ដៅ បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ និង​បរិវេណ​នោះ ចៀសវាង​ជូត​សម្អាត​គូទ​កូន​ដោយ​កន្សែង​ត្រជាក់ តែ​ត្រូវ​លាង​នឹង​ទឹក​វិញ​ទើប​ល្អ ក្រោយ​រលាក​ផ្លូវ​ដង្ហើម ផ្ដាសាយ រលាក​បំពង់ក ៣០-៤០% អាច​បណ្ដាល​ទៅ​ជា​រាក​មួល​ដោយសារ​មេរោគ​នៅ​ផ្លូវ​ដង្ហើម​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះវៀន​ពេល​ញ៉ាំ ឬ​លេប​ទឹកមាត់។ លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា រាក​ប្រភេទ​ណា​ក៏​ម៉ាក់ប៉ា​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន ដូចនេះ​បើ​មិន​បាន​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ពេល​កំពុង​ឈឺ កូន​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ ចំណុច​គួរ​ចងចាំ ពេល​កូន​រាក​ត្រូវ​ព្យាយាម​ឲ្យកូនញ៉ាំទឹក ឬទឹកអូរ៉ាលីត អាហារ​ ផ្លែឈើ ឲ្យ​បាន​ច្រើន ទោះ​ជា​កូន​មិន​ចង់​ក៏​ដោយ ដើម្បី​កុំឲ្យ​កូន​បាក់​កម្លាំង។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ