សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកើត រហូតដល់អាយុ២ឆ្នាំ កូនត្រូវការអ្វីពីម៉ាក់ប៉ាបំផុត?

តម្រូវ​ការ​របស់​កូន​មាន​ច្រើន​យ៉ាង ហើយ​ប្រែ​ប្រួល​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ពេល​កើត​មក​ភ្លាម ទោះ​បី​ជា​គេ​មិន​អាច​និយាយ​ស្តី​បង្ហាញ​ឲ្យ​យើង​ជា​ម៉ាក់​ប៉ា​ដឹង​ថា គេ​ត្រូវការ​អ្វី​ពី​យើង​ក៏​ពិតមែន តែ​គេ​មិន​មែន​មាន​ន័យ​ថា គេ​មិន​ត្រូវ​ការ​អ្វី​ពី​យើង​នោះ​ទេ។ លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ បាន​អះ​អាង​ថា ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ២ឆ្នាំ ក្មេង​ត្រូវ​ការ​ភាព​កក់​ក្តៅ ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់​ប៉ា ចង់​ឲ្យ​យើង​បី​បម និង​ការពារ​គេ​គ្រប់​ពេល ដូច្នេះ​ហើយ​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​ផ្តល់​​នូវ​ក្តី​ស្រលាញ់ និង​ភាព​កក់​ក្តៅ​ទៅ​ឲ្យ​កូន​ឲ្យ​បាន​ច្រើន​បំផុត បើ​យើង​បាន​បាន​ឱប ថើប បីបម គេ​កាន់​តែ​ច្រើន នោះ​គេ​មាន​អារម្មណ៍​កាន់​តែ​ល្អ។ លោក​ថា​បន្ត មាន​ពិសោធ​មួយ​​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​លើ​សត្វ​កណ្តុរ​២​ក្រុម កណ្តុរ​ក្រុមទី១ មាន​ម្តាយ​តែង​តែ​លិទ្ធ​សម្អាត​កូន ឃុំគ្រង នៅ​ជិត​ស្និទ្ធ​ជាមួយ​កូន​ជានិច្ច ចំណែក​ឯ​កណ្តុរ​ក្រុមទី២ ម្តាយ​គ្រាន់​តែ​បំបៅ​ដោះ​កូន​រួច ក៏​ទៅ​បាត់​ទៅ មិន​បាន​នៅ​ឃុំ​គ្រង​កូន​ជាប់​នោះ​ទេ។ជា​លទ្ធផល​ពេល​កូន​កណ្តុរធំ ទាំង​២​ក្រុម គឺ​មាន​អាកប្បករិយា​ខុស​គ្នា​ដាច់ ដោយ​កូន​កណ្តុរ​ក្រុមទី១ ដែល​មាន​ម្តាយ​នៅ​ជិត​ស្និទ្ធ​ជាមួយ​ច្រើន ជា​កណ្តុរ​ដែល​ឆ្លាត​ជាង អាច​ដោះស្រាយ​បញ្ហា​យ៉ាង​លឿន ថែម​ទាំង​ក្លាហាន​ទៀត។ ចំណែក​ឯ​កណ្តុរ​ដែល​ម្តាយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ ងាយ​នឹង​ភ័យ​ខ្លាច ពេល​មាន​បញ្ហា​កើត​ឡើង មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ។ ដូចគ្នា​នឹង​មនុស្ស​យើង​ដែរ លោក Christopher Leeថា កូនៗ​ដែល​មាន​ម៉ាក់​ប៉ា​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់ គឺ​ឆ្លាត មាន​សុខភាព​ល្អ រឹងមាំ ចូល​ចុះ​ជាមួយ​សង្គម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ

កូន​តូច​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​ម៉ាក់​ៗ បន្ថែម​ពី​នេះ​ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​សកម្មភាព របប​អាហារ ជាពិសេស​ការ​បន្ទោបង់​តែម្ដង។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ របស់​អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ពី​រឿង​សំខាន់ ៤យ៉ាង ដែល​ម៉ាក់​ៗ​គ្រប់រូប​គួរតែ​តាមដាន​កូន​ជា​ប្រចាំ៖ ១- លាមក លាមក​កូន​អាច​បញ្ជាក់​ពី​ស្ថានភាព​សុខភាព ដូចនេះ​បើ​កូន​ខកខាន​បន្ទោបង់​មួយ​ថ្ងៃ យើង​អាច​ដឹង​ថា​មកពី​បញ្ហា​ចំណី​អាហារ​ទើប​បណ្ដាលឲ្យ​មាន​បញ្ហា​បែប​នេះ។ មួយ​វិញ​ទៀត​បើ​កូន​ប្រែជា​រាករូស យើង​ក៏​ស្មាន​ដឹង​ថា អាហារ​ប្លែក ឬ​មិន​ល្អ​មួយ​ណា​ដែល​កូន​ញ៉ាំ​ទៅ​ប្រែ​ជា​បែប​នេះ ហើយ​អាច​ស្វែង​រក​គ្រូពេទ្យ​ព្យាបាល​ពេល​អាការៈ​មិន​ទាន់​ធ្ងន់ធ្ងរ។ ២- រូបរាង​កាយ​ទាំង​មូល តាមដាន និង​មើល​ធម្មតា​មិន​ដូច​គ្នា​នោះ​ទេ ម៉ាក់​ៗ​ត្រូវ​ដឹង​ថា​រូបរាង​កូន​ជា​ចំណុច​សំខាន់​បំផុត​ ព្រោះ​ខ្លាច​ត្រូវ​របួស ឬ​មាន​សត្វ​ល្អិត​ទិច​ខាំ។ ពេល​វេលា​អាច​សង្កេត​កូន​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ គឺ​ពេល​ងូត​ទឹក និង​ជូត​ខ្លួន ប្រសិនបើ​ឃើញ​មាន​ជាំ កន្ទួល អ្វី​ប្លែក​អាច​ព្យាបាល និង​ស្វែងរក​ពី​កន្លែង​ដែល​អាច​ធ្វើឲ្យ​កូន​របួស ចៀសវាង​កើត​ឡើង​រឿង​ដដែល​ៗ។ ៣- ក្បាល ក្បាល​គឺជា​ចំណុច​សំខាន់​បំផុត​ដែល​ម៉ាក់​ៗ​ត្រូវតែ​តាមដាន​ជាប្រចាំ ព្រោះ​ថា​យើង​មិន​បាន​នៅ​ក្បែរ​កូន​គ្រប់​ពេល​នោះ​ទេ ដូចនេះ​បើ​កូន​ដួល ឬ​ប៉ះ​ទង្គិច​ចំ​កន្លែង​សំខាន់​នោះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង។ ដូចនេះ​ពេល​កូន​គេង ត្រូវ​រក​មើល​ថា​ក្បាល​កូន​មាន​ស្នាម​អ្វី​គួរឲ្យ​បារម្ភ​អត់​កត់សម្គាល់ ឬ​ស្បែក​ក្បាល​កូន​ប្រក្រតី​អត់។ ៤- ទឹកនោម ពណ៌​ទឹក​នោម និង​បរិមាណ​សុទ្ធតែ​សំខាន់​ដូចគ្នា​ចំពោះ​កូន។ ប្រសិនបើ​បរិមាណ​ទឹកនោម​តិច និង​ពណ៌​ប្រែប្រួល​ជា​លឿង ហើយ​ក្ដៅ​អាច​មក​ពី​កូន​ផឹកទឹក​មិន​បាន​គ្រប់គ្រាន់ ដូចនេះ​ត្រូវ​ប្រញាប់​បំពេញ​ជាតិ​ទឹក ព្រោះ​ក្មេង​បាត់បង់​ជាតិ​ទឹក​មិន​ល្អ​ចំពោះ​សុភាព​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនញ៉ាំនំ ឬភេសជ្ជៈផ្អែមៗ គួរធ្វើបែបណាកុំឲ្យងាយរលាកបំពង់ក?

ក្មេងៗ​ភាគ​ច្រើន ចូល​ចិត្ត​ញ៉ាំ​នំ និង​ភេសជ្ជៈ​ផ្អែមៗ មាន​​ទឹក​ក្រូច ទឹក​ផ្លែឈើ​​កំប៉ុង ការ៉េម ជាដើម។ ពពួក​នំ​ចំណី និង​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​ស្ករ​ខ្ពស់ មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ ញ៉ាំ​ទៅ​ងាយ​ធ្វើ​ឲ្យ​ក្មេង​ធាត់ ក្តៅ​ខ្លួន ឈឺ​បំពង់​ក ទៅ​ជា​រលាក​បំពង់ក នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង និង​កូរ៉េ។ លោកវេជ្ជបណ្ឌិត​ថា របស់​ផ្អែមៗ របស់​ខ្លាញ់ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​ក្មេង​រលាក​បំពង់​ក ដោយសារ​តែ​ក្មេង​ញ៉ាំ​រួច មិន​បាន​ញ៉ាំ​ទឹក​តាម​ក្រោយ។ “កូន​ញ៉ាំ​របស់​ទាំង​នោះ ហើយ​ទៅ​រត់​លេង​បាត់ ដោយ​មិន​បាន​ញ៉ាំ​ទឹ​កតាម​ក្រោយ​នោះ​ទេ របស់​ផ្អែម​ខ្លាំង កាលណា​យើង​ញ៉ាំ​ទៅ​អាច​ជាប់​នៅ​ត្រឹម​ក ធ្វើ​ឲ្យ​បាក់​តេរី​នៅក រីក​ដុះ​ដាល​លឿន ទៅ​ជា​រលាក​បំពង់​ក​បាន”។ វេជ្ជបណ្ឌិត​ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ បាន​បន្ត​ថា ជួនកាល​នៅ​ក​របស់​ក្មេង មាន​មេរោគ​រលាក​បំពង់​ក​ស្រាប់​ហើយ ប៉ុន្តែ​វា​អត់​មាន​ធ្វើ​អី​នោះ​ទេ បើ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទឹក​សុទ្ធ ទឹកក្តៅ​ឧណ្ហៗ វា​អត់​អី​ទេ តែ​ក្នុង​ករណី​យើង​ឲ្យ​ញ៉ាំ​ទឹក​ក្រូច ទឹក​ផ្លែឈើ នំ​ផ្អែមៗ ឬ​នំ​ខេក នំអី​ផ្អែមៗ ចូល​ទៅ អត់​បាន​ញ៉ាំ​ទឹក​ពី​ក្រោយ​ទេ ជាតិ​ផ្អែមៗ​ទាំង​នោះ​នៅ​ជាប់​ក ធ្វើ​ឲ្យ​បាក់​តេរី​លូតលាស់​បាន​ល្អ វិវត្ត​ទៅ​ជា​រលាក​បំពង់​ក។ “មុន​ដំបូង​វា​អត់​ធ្វើ​អី​យើង​ទេ តែ​កាលណា​ក្មេង​ញ៉ាំ​របស់​ផ្អែម​ចូល​ទៅ ធ្វើ​ឲ្យ​កម្លាំង​កាន់​តែ​ខ្លាំង លូតលាស់​បាន​ល្អ វា​ធ្វើ​ឲ្យ​ចេញ​រោគ​សញ្ញា​រលាក​បំពង់ក […]


ជំងឺឆ្លង

លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

ពេល​កូន​ចាប់ផ្ដើម​ក្ដៅខ្លួន​ម៉ាក់​ប៉ា​តែងតែ​ព្រួយបារម្ភ និង​សន្និដ្ឋាន​ថា​កើត​ជំងឺ​គ្រុន​ឈាម ហើយ​បើ​គ្រូពេទ្យ​គ្មាន​បទពិសោធទៀត​នោះ មើលមិនដឹង​ថា​ឈឺ​អ្វី អាច​ព្យាបាល​ខុស​គោលដៅ​ជា​មិន​ខាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​វិធី​កត់សម្គាល់​ថា កូន​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រាន់តែ​រលាក​បំពង់កនៅ​ដំណាក់កាលដំបូង។ ១- គ្រុន​ឈាម ឈឺក្បាល​ខ្លាំង​ផ្នែក​ខាង​មុខ ក្ដៅ​ខ្លួន​ខ្លាំង​តាំង​ពី​ថ្ងៃ​ដំបូង ឈឺ​ខ្លួន មិន​ឃ្លាន​អាហារ ឈឺ​ប្រឡង់​ភ្នែក ក្អួត​ចង្អោរ មានលេចស្នាម​កន្ទួលក្រហមៗលើស្បែក។   ២- រលាក​បំពង់ក ឈឺ​ក ហើម​កូន​កណ្ដុរ​នៅ​ក ក្ដៅ​ខ្លួន​តិច​ៗ​ពី​ថ្ងៃ​ដំបូង ក្អក ហៀរ​សំបោរ ឈឺក្បាល បើ​បើក​បំពង់​ក​មាន​ស​ៗ​ ​រលាក​ដោយ​បាក់តេរី តែ​បើ​ក្រហម​រលាក​ដោយ​វីរុស។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ទាំងពីរ​ខុស​គ្នា​ខ្លាំង បើ​ចេះ​មើល​ប៉ុន្មាន​ចំណុច​នឹង​អាច​ដឹង​បាន​ខ្លះ​ៗ ថា​កូន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​មួយ ហើយ​ត្រូវ​នាំ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​គ្រូពេទ្យ​គ្មាន​ជំនាញ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស។


រោគសញ្ញាទូទៅ

កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ

ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សារសេ តែង​មាន​អាការៈ​ក្តៅ​រងា​មក​ជាមួយ បែប​នេះ​ទើប​ម៉ាក់​ប៉ា រក​វិធី​បំបាត់​អាការៈ​​ព្រឺ​រងារ ដោយ​ការ​ដណ្តប់​ភួយ ឬ​ស្លៀក​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន។ តែ​ការ​ធ្វើ​បែប​នេះ​គ្រូពេទ្យ​អះ​អាង​ថា គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ ព្រោះ​កម្តៅ​កាន់​តែ​ងំ​ខ្លាំង ឡើង​តែ​ខ្ពស់ ករណី​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ក្មេង​ប្រកាច់​ទៀត​ផង។ ចំពោះ​វិធី​សង្គ្រោះ​បឋម​ពេល​កូន​ក្តៅ​ខ្លួន​ខ្លាំង ​មិន​ឲ្យកូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ណែនាំ​ឲ្យ​យក​កន្សែង​ជ្រលក់​ទឹក​សើមៗ មក​ជូត​ខ្លួន​កូន​ឲ្យ​សព្វ ពិសេស​កន្លែង​សរសៃ​ឈាម​ធំៗ ដូចជា ត្រង់តំបន់ក ឃ្លៀក កន្លាក់​ដៃ​​ជើង ហើយបើ​​កូន​មាន​ស្លៀក​ពាក់​ខោ​អាវ​ជិតៗ ឬ​ក្រាស់ៗ ត្រូវ​ដោះ​ចេញ​ភ្លាម និងមិន​ត្រូវ​ឲ្យ​​កូន​ដណ្តប់​ភួយ​ កន្សែង នោះ​ទេ​និងប្រសិនបើអាចត្រូវងូតទឹកឲ្យកូន ទោះ​ជា​រងា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បន្ទាប់​មក​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ ( ប៉ារា៉សេតាម៉ុល)  តាម​កម្រិត​របស់​ក្មេង និង​​មិនត្រូវឲ្យថ្នាំពពួកអាស្ពីរីនជាដាច់ខាត បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ និងត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ហើយ​ត្រូវ​តាម​ដាន​កម្តៅ​កូន​ជាប់​រហូត​ តាម​រយៈ​ការ​យក​ទែម៉ូម៉ែត្រ​ស្ទង់​កម្តៅ​មក​វាស់ ទើប​ប្រាកដ ១០០% ថា កូន​ក្តៅ​ខ្លួន​ខ្លាំង​កម្រិត​ណា ចៀស​វាង​ការ​ប៉ាន់​ស្មាន​ដោយ​ការ​ស្ទាប​នឹង​ដៃ។ [embed-health-tool-bmi] ចំពោះ​មូលហេតុ​ពេល​យើង​​គ្រុន​ក្តៅ​មាន​លាយ​អាការៈ​រងារ​មក​ជាមួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា […]


កង្វះអាហារូបត្ថម្ភ

អត្ថប្រយោជន៍ និង​របៀប​ធ្វើម្សៅ​ត្រី​ល្អិត ឲ្យ​កូន​តូច​ញ៉ាំ

ម៉ាក់ៗ​ប្រហែល​ជា​ធ្លាប់​ឮ​ពី​ម្សៅ​ត្រី​ល្អិត ដែល​ជា​អាហារ​ធ្វើ​ឡើង​សម្រាប់​កុមារ​តូចៗ​ញ៉ាំ។ តើ​ម្សៅ​ត្រី​ល្អិត​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​ក្មេង​តូចៗ? មាន​របៀប​ធ្វើ​យ៉ាង​ម៉េច​ខ្លះ? បើ​តាម​វីដេអូ​អប់រំ​ផលិត​ដោយ​គម្រោង​នូវីស នៃ​ទី​ភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) អនុវត្ត​ដោយ​អង្គការ Save the Children ម្សៅ​ត្រី​ល្អិត​ងាយ​ស្រួល​ធ្វើ ងាយ​ស្រួល​ញ៉ាំ មិន​ស្លាក់​ឆ្អឹង ធ្វើ​ឲ្យ​ក្មេង​តូចៗ​លូត​លាស់ និង​មាន​សុខភាព​ល្អ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ ។ ចំពោះ​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត ម្សៅ​ត្រី​ល្អិត​អាច​ការពារ​កុមារ​ពី​អាយុ ៦-២៣ខែ ពី​ភាព​ក្រិន ដោយសារ​តែ​ត្រី ពិសេស​ពេល​យើង​លាយ​ល្បាយ​ក្បាល និង​ឆ្អឹង​បញ្ចូល​គ្នា គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុចិញ្ចឹម​ច្រើន​បំផុត ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កុមារ។ របៀប​ធ្វើម្សៅត្រីល្អិត៖ – រើស​កម្ទេច​កម្ទី និង​កំពឹស​ចេញ​ពីត្រី​ល្អិត​ឲ្យ​អស់ – វះ​ពោះ​ត្រី​ល្អិត​យក​អាចម៍​ចេញ តែ​កុំ​កាត់​ក្បាល​ត្រី​ចោល – លាង​សម្អាត​ត្រី​ល្អិត​ឲ្យ​ស្អាត​ល្អ – ដាក់​ត្រី​ល្អិត​ក្នុង​កញ្ជ្រែង​ឲ្យ​ស្រស់​ទឹក​ល្អ – ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួចចាក់​ត្រីល្អិត​ចូល ហើយលីង តែ​មិន​ត្រូវ​ដាក់​ទឹក ប្រេង ឬ​ខ្លាញ់​នោះ​ទេ លីងត្រីល្អិត​ទាល់​តែ​ស្ងួត (៣០នាទី) – យក​ត្រី​ល្អិត​ដែល​លីង​រួចដាក់​ក្នុង​ត្បាល់ រួច​បុក​ឲ្យម៉ដ្ត ដោយ​ដាក់​អំបិល​អ៊ីយ៉ូត១ចឹប – ចាក់​ត្រីល្អិត​ដែល​បុក​រួច ហើយ​ទុក​ឲ្យ​ត្រជាក់​ចាំ​ច្រក​ចូល​​ដប ឬ​កែវ​ទុក ជា​ការ​ស្រេច។ បើ​យើង​លីង​ត្រី​ល្អិត​មិន​ស្ងួត​ល្អ នៅ​មាន​សំណើម មិន​អាច​រក្សា​ទុក​បាន​យូរ រហូត​៣ខែ​នោះ​ទេ។ នៅ​ពេល​បាន​ម្សៅ​ត្រី​ល្អិត​ហើយ ម៉ាក់ៗ​គ្រាន់​តែ​ដាក់​បន្ថែម​ម្សៅ​ត្រី​ល្អិត​ចូល​ក្នុង​របប​អាហារ​របស់​កូន​ដូច​ជា​បបរ ល្ពៅ​ស្ងោរ ឬ​ក៏​ញ៉ាំ​ទទេ​ក៏​បាន។ អត្ថបទពាក់ព័ន្ធ៖  ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន ចំណីចំណុក ៥ […]


រោគសញ្ញាទូទៅ

កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ

ពេល​កូន​ក្ដៅ​ខ្លួន​ម៉ាក់​ប៉ា​ប្រាកដជា​ព្រួយបារម្ភ​ខ្លាំង​ស្លន់ស្លោ ធ្វើ​នេះ​ធ្វើ​នោះ​មិន​ខាន តែ​មួយ​ភាគ​ធំ​បែរជា​បង្ក​ជា​កំហុស​ផ្សេង​ៗ​អំឡុង​ពេល​នេះ​វិញ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​ចំណេះដឹង និង​ពី​កំហុស​ឆ្គង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ១- ថ្វីត្បិត​តែ​ការ​ប្រកាច់​ដោយសារ​ក្ដៅ​ខ្លួន ពេល​ជា​ទៅ​វិញ​មាន​ជាង ៩៥ % ​នៃ​កុមារ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខួរក្បាល បញ្ញា និង​ស្មារតី​ទៅ​ថ្ងៃ​មុខ​ក៏​ពិត​មែន តែ​ក៏​មិន​គួរ​ឲ្យ​ក្មេង​ក្ដៅ​ដល់​ប្រកាច់​ដែរ ការ​ប្រកាច់​ដោយសារ​ក្ដៅ​ខ្លួន​ភាគ​ច្រើន​បំផុត​មក​ពី​កង្វះ​ចំណេះ​ដឹង​របស់ប៉ា​ម៉ាក់​តែម្ដង។ ២- ជា​ទូទៅ​កម្ដៅ​ធម្មតា​របស់​មនុស្ស​ទាំង​ក្មេង និង​ចាស់​គឺ​ចន្លោះ ៣៦ អង្សារសេ​ទៅ ៣៧.៣ អង្សារសេ ចំណែក​ការ​ក្ដៅ​ខ្លួន​ដល់​ប្រកាច់​របស់​កូន​ក្មេង​គឺ​ចាប់ពី ៣៨.៥ អស្សារសេ (ទៅតាមក្មេង ក្មេង​កាន់តែ​តូច​កាន់​តែ​ងាយ​ប្រកាច់)។ ៣- ជា​ធម្មតា​ឲ្យ​តែ​មាន​ក្ដៅ​ខ្លួន គឺ​មាន​រងា​មក​ជាមួយ​ហើយ ដូចនេះ​ពេល​កូន​ស្រែក​រងា​​ម៉ាក់​ប៉ា​បែរជា​ទាញ​ភួយ ឬ​កន្សែង​មក​ដណ្ដប់​ឲ្យ​កូន អ្នក​ខ្លះ​ចាប់​កូន​កោសខ្យល់ ដែល​សុទ្ធតែ​ជា​ហេតុ​ធ្វើ​ឲ្យ​កំដៅ​កូន​កាន់តែ​ក្ដៅ​ឡើង​ខ្លាំង​ៗ។ ៤- ពេល​ក្ដៅ​ខ្លួន​គឺ​យើង​ត្រូវការ​ធ្វើ​ឲ្យ​ខ្លួន​ត្រជាក់ ដោយ​ជូត​ខ្លួន​នឹង​កន្សែង​សើម ឬ​ងូត​ទឹក តែ​ខ្មែរ​យើង​ខ្លះ​មិន​ហ៊ាន​ជូត​ខ្លួន ឬ​ងូត​ទឹក​ទេ​ខ្លាច​ទឹក​ចូល​សួត ត្រូវ​ពាក់​អាវ​ស្ដើង​ៗ ឬ​ដោះ​តែ​ម្ដង​កាន់តែ​ល្អ ដាក់​ឲ្យ​ត្រូវ​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់ (ត្រូវ​ឲ្យ​កូន​ទ្រាំ​រងា ពេល​ត្រជាក់​ខ្លួន​វិញ​នឹង​បាត់​រងា​ហើយ)។ ៥- ឲ្យ​លេប​ថ្នាំបញ្ចុះកម្តៅ (បា៉រា៉សេតាមុល) អាចជាថ្នាំគ្រាប់ឬសេរ៉ូ និងជៀសវាងការប្រើពពួកអាស្ពីរីន បើសិនជាមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ រួច​ហើយ​បន្ត​ជូត​ខ្លួន ឬ​ងូត​ទឹក​រហូត​ដល់​ត្រជាក់​ខ្លួន ឬ​សុល​តាម​បាត​បើ​លេប​មិន​កើត រួច​ហើយ​ត្រូវ​យក​ទៅ​ជួប​វេជ្ជបណ្ឌិត បើ​យប់​អ្នក​អាច​ចាំ​ភ្លឺ​បាន​ដោយ​ប្រើ​វិធី​បញ្ចុះ​ក្ដៅ​ខាងលើ។ លោក​វេជ្ជបណ្ឌិត […]


ជំងឺស្បែក

ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ

តាម​ការ​បញ្ជាក់​របស់​​វេជ្ជបណ្ឌិត ហ៊ាង រតនា បទពិសោធរបស់លោកកន្លង​មក ធ្លាប់ព្យាបាល​ក្មេងជាច្រើន ហើយ​ក្នុង​ចំណោម​នោះក្មេង​ពាក់​ខ្សែ​ក ខ្សែ​ដៃធ្វើពី​អំបោះ ឬ​កំណាត់​ផ្សេង​ៗ ដែលចាស់​ៗ​នៅ​តាម​ទី​ជនបទ​នៅមាន​ជំនឿ​​ធ្វើឲ្យ​កូន​មិន​យំ ជួប​ភាគច្រើនហើយជំងឺដូចៗគ្នា។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ចាស់​ៗ​នាំ​កូនចៅ​មកព្យាបាល លោក​តែង​សួរនាំ​មូលហេតុ​ពាក់​ខ្សែ​ទាំង​នោះ ដោយ​ពួកគាត់​ជឿ​ថា​​ខ្សែ​អំបោះ​សីមា ពាក់​ទៅ​កូន​ស្លូត មិន​សូវ​យំ មិន​ឲ្យ​ខ្មោចព្រាយ​បិសាច​មក​យាយី​ជាដើម។ ប៉ុន្តែ​ពួកគាត់​មិន​ដឹង​ទេ​ថា ខ្សែ​ទាំង​នោះ​ជា​កន្លែង​ផ្ទុក​មេរោគ​រាប់​រយ​មុខ និង​មាន​ចំនួន​រាប់​រយ​លាន​មេរោគ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ឈឺ។ លោក​ក៏​បាន​លើក​ឧទាហរណ៍​ងាយ​ៗ​ថា សម្លៀកបំពាក់​យើង​ស្លៀក​មួយ​ថ្ងៃ​ដូរ​ម្ដងនៅតែកខ្វក់ ចុះ​ខ្សែ​នោះ​ត្រូវ​ពាក់​រាប់​ខែ​ឆ្នាំ​ត្រូវ​ទឹក​ត្រូវ​ខ្យល់ ឬ​ដី​ប្រឡាក់​មិន​បាន​បោក​សម្អាត តើ​វា​កខ្វក់​ប៉ុនណា ហើយ​គាប់​ជួន​នឹង​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ​ផង ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ងាយ​ឈឺ​បំផុត ព្រោះ​វា​ឆ្លង​តាម​ការ​ចាប់​កាន់ បៀម និង​នៅ​កៀក​ផ្លូវ​ដង្ហើម។ ខ្សែ​សីមា​ទាំង​នោះ​ជា​ញឹកញាប់​បំផុត​ធ្វើឲ្យ​ក្មេង​មាន​ជំងឺ​រលាក​បំពង់ក រលាក​ផ្លូវ​ដង្ហើម រលាក​ក្រពះ​ពោះវៀន​ដោយ​មេរោគ ដែល​ជំងឺ​ទាំង​អស់​នេះ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​រហូត​ខូច​ដល់​តម្រង​នោម ប្រឹសបេះដូង និង​សន្លាក់​កូនក្មេង​ថែម​ទៀត​ផង។ ក្រៅពីពាក់ខ្សែទាំងនោះ នៅ​ជំនឿ​ផ្ដេសផ្ដាស ការរស់នៅ និងញ៉ាំគ្មាន​អនាម័យ ទម្លាប់​ផ្ដេសផ្ដាស ខ្វះ​អាហារូបត្ថម្ភ ការ​បង្រៀន​កូនឲ្យញ៉ាំចំណី​គ្រប់​មុខ ការ​ផ្ដល់​គំនិត​ខុស​ឆ្គង ទើប​ធ្វើឲ្យ​កូន​ងាយ​ឈឺ​បែប​នេះ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

កូនៗចូលចិត្តញ៉ាំតែសាច់ មិនញ៉ាំបន្លែគួរធ្វើបែបណា?

បន្លែ​គ្រប់ប្រភេទ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​មាន​ក្មេង​មិន​ច្រើននាក់​ទេ​ដែល​ចូលចិត្ត​ញ៉ាំ​ តែ​បែរជា​ចូលចិត្ត​ញ៉ាំ​តែ​សាច់​វិញ ហើយ​ទាំង​នេះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​ជាច្រើន។ ដើម្បីដោះស្រាយ​បញ្ហាឈឺក្បាលនេះ លោក​ស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​ណែនាំ​ម៉ាក់ប៉ា​ឲ្យ​បង្រៀន​កូន​ញ៉ាំ​កូន​ដូច​ខាងក្រោម។ ១- ត្រូវ​ចិត​បន្លែ​ឲ្យ​តូច​ៗ​លាយ​ជាមួយ​បាយ និង​សាច់​ឲ្យ​កូន​ញ៉ាំ​ចូល​គ្នា តែ​ត្រូវ​លាក់បាំង​មិន​ឲ្យ​ឃើញ។ ២- ទម្លាប់​ឲ្យ​កូន​​កាន់​បន្លែ​ញ៉ាំ​លេង​ដូច​កាន់​នំ ឬ​សាច់ ដើម្បី​ឲ្យ​កូន​កាន់តែ​ញ៉ាំ​ស្និទ្ធ។ ៣- មិនមែន​ឲ្យ​កូន​ញ៉ាំ​បន្លែ​តែឯង​នោះ​ទេ យើង​ត្រូវ​ចូលរួម​ញ៉ាំ​ឲ្យ​កូន​ឃើញ​ដែរ ទើប​គេ​គិត​ថា​ងាយ​ចង់​​ញ៉ាំ។ ៤- ច្នៃ​បន្លែ​ឲ្យ​មាន​សភាព​គួរ​ចង់​ញ៉ាំ ទើប​អាច​បោក​បញ្ឆោត​ក្មេង​ឲ្យ​ញ៉ាំ​បាន។ ប្រសិនបើ​ឲ្យ​ញ៉ាំ​ទាំង​គ្មាន​ការ​ច្នៃ​ប្រឌិត​ឲ្យ​ស្អាត នោះ​មិន​ទាក់ទាញ​ក្មេង​ឡើយ។ ៥- កិន​បន្លែ​ឲ្យ​​ម៉ដ្ត ព្រោះ​ក្មេង​ខ្លះ​​ប្រសិន​​បើ​​ឃើញ​រូបរាង​​​បន្លែ គេ​គេចវេះ​មិន​ញ៉ាំ​ឡើយ។ ដូចនេះ​បើ​កិន​ឲ្យ​ម៉ដ្ត​វិញ កូន​មិន​ដឹង​ថា​នោះ​ជា​អ្វី​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាអន់កម្ពស់ ហើយខ្លាចកូនអ៊ីចឹងដែរ គួរធ្វើតាមវិធីនេះ ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

​កូនស្រីគួរ​ចោះត្រចៀកឬចោះ​ក្រវិលនៅអាយុប៉ុន្មានទើបល្អ?

កាល​ពីមុនម៉ាក់​ប៉ា​តែងតែ​នាំ​កូន​ស្រី​ដែល​ទើប​នឹង​កើត​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ​ចោះ​ត្រចៀក។ តែ​សម្រាប់​បច្ចុប្បន្ន​វិញ យើង​លែង​ខ្វល់​ពី​រឿង​នោះ​ទៀត​ហើយ ព្រោះ​អាច​ចោះ​បាន​នៅ​ពេល​ពេញ​វ័យ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ពីមុន​ទារក​កើត​បាន​ប៉ុន្មាន​ថ្ងៃ ឬ​យ៉ាង​យូរ ១ ខែ គឺ​ម៉ាក់​ប៉ា​យក​កូន​មក​ចោះ​ហើយ មាន​ពាក់​ក្រវិល​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​ជិត​រន្ធ តែ​អ្នក​ខ្លះ​អាច​យក​ឈើ​តូច​មួយ​យក​មក​ដោត​ជំនួស​ក្រវិល​សិន ហើយ​អំឡុង​ពេល​នេះ​កូន​នៅ​តូច​មិន​ទាន់​ចេះ​ចាប់​បោច ឬ​ទាញ​ត្រចៀក​នាំឲ្យ​ដំបៅ​ក្លាយ។ ណា​មួយ​កម្រាស់​ត្រចៀក​មិន​ទាន់​ក្រាស់ ចោះ​ទៅ​អាច​ឆាប់​ជា​ជាង​ពេល​កូន​ធំ។ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​វិញ ម៉ាក់​ៗ​លែង​សូវ​និយម​យក​កូន​ទៅ​ចោះ​ត្រចៀក​តាំងពី​តូច​ទៅ​វិញ​ដូច​មុន​ទៀត​ហើយ កូន​ខ្លះ​ចូល​ដល់​វ័យជាង ១០ ឆ្នាំ​ហើយ​ទើប​ចោះ ព្រោះ​បច្ចេកទេស​ទំនើប​ជាង​មុនដោយ​មិន​បាច់​ប្រើ​ឧបករណ៍​ដូច​ម្ជុល​​ពី​មុន ដូចនេះ​ហើយ​ទើប​យើង​ច្រើន​នាំ​កូន​ធំ​ៗ​ទៅ​ចោះ​វិញ​ល្អ​ជាង។ លក្ខណៈ​ពិសេស​របស់​ម៉ាស៊ីន​មួយ​នោះ គឺយើង​អាច​យក​ប៉ិចមួយ​ដើម​មក​ដៅ​កន្លែង​ត្រូវ​ចោះ​សិន ហើយ​ក្រោយ​ចោះ​គ្មាន​ការ​ឈឺចុកចាប់ ហើម និង​គ្មាន​ឈាម។ បើ​ចង់​ដឹង​ថា ​រវាង​យក​កូន​តូច ឬ​កូន​ធំ​ទៅ​ចោះ​ក្រវិល​ អ្នក​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ចោះត្រចៀក​កូន​នៅ​វ័យ​ណា​ក៏​បានដែរ ព្រោះវ័យទាំង២មានគុណសម្បត្តិ និងគុណវិបត្តិ ដូចគ្នា។ ចោះ​ត្រចៀក​កូន​នៅ​ក្មេង ​កូន​​តូច​​ងាយ​​នឹង​​ឆ្លង​​មេរោគ​​បង្ក​ឲ្យ​​ក្ដៅ​​ខ្លួន ជាង​កូន​ធំ ឯ​ផល​ល្អវិញ​នោះ គឺ​កូន​តូច​មិន​ទាន់​ចេះ​ចាប់​​បោច ឬ​​ទាញ​​ត្រចៀក​​នាំ​ឲ្យ​​ដំបៅ​​ក្លាយ។ ចំណែក​ចោះ​ត្រចៀក​ពេល​កូន​ធំ​បន្តិច គេ​អាច​ចាប់​បោច ឬ​ទាញ​ត្រចៀក តែ​ផល​ល្អ​វិញ​គឺមិនសូវ​មាន​បញ្ហា​ឆ្លង​មេរោគ​អី​នោះ​ទេ។​ អាន៖ អាការៈ ៥យ៉ាង បញ្ជាក់ថាត្រចៀកកូនឆ្លងមេរោគក្រោយចោះត្រចៀក Otoplasty In Adults​ (វះកាត់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ