សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

បើស្រឡាញ់កូន កុំថើបមាត់កូន ព្រោះអាចឆ្លងបាក់តេរី និងមេរោគជាច្រើន

ម៉ាក់ប៉ា​ថ្មីថ្មោង​ជាច្រើន​ទំនងជាមិនដឹងថា ការអនុញ្ញាតឱ្យអ្នកផ្សេង ឬខ្លួនឯងថើបមាត់និងមាត់ផ្ទាល់ អាច​ចម្លងមេរោគ និងបាក់តេរី ដល់កូនបានឡើយ​។ ទង្វើបែប​នេះ ក៏​អាច​ធ្វើ​ឱ្យ​កូន​ឆ្លង​មេរោគ​ពីយើង​តាម​រយៈ​មាត់ និង​ផ្លូវ​ដង្ហើម​ដែល​ករណី​ខ្លះ​ធ្ងន់ធ្ងរ​​ខ្លាំង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​បាន​ឲ្យ​ដឹង​ថា មាន​មេរោគ​ជាច្រើន​អាច​ឆ្លង​ពី​មាត់ និង​ខ្យល់​ដក​ដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ឬពងបែកមាត់ ដែល​អាច​ធ្វើឲ្យ​ទារកឈឺ និងស្លាប់​បាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដូចនេះ​បើ​កូន​នៅ​តូច ​ទាំង​យើង​ជា​ម៉ាក់​ប៉ា​ត្រូវមានការប្រុងប្រយ័ត្ន ជា​ពិសេស​អ្នក​ដែល​មិនមែនជា​សមាជិក​​ក្រុម​គ្រួសារ មិន​ដឹង​ពី​សាវតារច្បាស់លាស់ ​សឹង​តែ​កុំ​ឲ្យ​​កាន់កូន ព្រោះ​យើងមិន​ដឹង​ថា​គេ​មាន​ជំងឺ​អ្វី​ខ្លះ ដោយសារ​តែ​ស្បែក​កូន​នៅ​ខ្ចី​ដូចនេះ​ហើយ​ទើប​ងាយ​​ប្រតិកម្ម រោល ឬ​ឆ្លង​ជំងឺ​ផ្សេង​ៗ។ លោក​បាន​បន្ថែម​ទៀត​ដែរ​ថា មាត់​ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​រាប់​រយ​ប្រភេទ ហើយ​បើ​យើង​យក​មាត់​ទៅ​ថើប​មាត់​ក្មេង​វា​អាច​ឆ្លងតាមទឹក​មាត់ ឬទឹករងៃ​ពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេស​ជំងឺ​គួរ​ឲ្យ​ខ្លាច Herpes Simplex Virus ដែល​ជា​ពពួក​ជំងឺ​រើម។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! មិនត្រឹម​តែ​ប៉ុណ្ណោះ ប្រព័ន្ធភាពស៊ាំរបស់​កូន​នៅ​ខ្សោយនៅឡើយ ដែលមិនអាច​ប្រឆាំង​នឹង​វីរុស ឬជំងឺផ្សេង​ៗ​បាន​ច្រើន​ឡើយ​។ ថ្វីបើទឹកដោះដំបូងដែលសម្បូរទៅដោយអង់ទីក័រការពារជំងឺក៏ដោយ ក៏មិនគ្រប់គ្រាន់ទាំងស្រុងដែរ ព្រោះតែប្រព័ន្ធការពាររបស់ទារកស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។ ដូច្នេះអ្នកត្រូវថែទាំទារកដោយយកចិត្តទុកដាក់បំផុត និងមិន​គួរ​ថើបមាត់កូនផ្តេសផ្តាសឡើយ​ ដោយ​រង់​ចាំ​ឱ្យ​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹង​មាំ​សិន​។ ចំពោះ​ករណី​មួយ​ទៀត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

សញ្ញាសម្គាល់ក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក និងវិធីម៉ាស្សាឲ្យឆាប់ជាសះស្បើយ

ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក បណ្តាល​ឲ្យ​ហូរ​ទឹក​ភ្នែក​រហូត ដោយ​ក្មេង​ខ្លះ​សន្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​តែ​មួយ​ចំហៀង ឯ​ខ្លះ​ទៀត​ស្ទះ​ទាំង​សង​ខាង។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ គុជ ឆោមដាលីន ​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប បាន​ឲ្យដឹង​ថា នៅ​ផ្នែក​ខាង​លើ​ភ្នែក​មាន​ក្រពេញ​មួយ​សម្រាប់ផលិត​ទឹក​ភ្នែក ហើយ​ពី​ភ្នែក​មក​ច្រមុះ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ភ្នែក​មួយ កាល​ណា​បំពង់​ទឹក​ភ្នែក​ស្ទះ ធ្វើ​ឲ្យ​មាន​ទឹក​ភ្នែក​ដក់​នៅ​នឹង​ភ្នែក។ លោកស្រី​វេជ្ជបណ្ឌិត​ដែល​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​រូប​នេះ​បន្ត​ថា ការ​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក​របស់​ក្មេង​តូចៗ ជា​ជំងឺ​មក​ពី​កំណើត វា​មិន​មែន​ជា​ជំងឺ​អី​ធ្ងន់ធ្ងរ​នោះទេ ក្នុង​នោះ​ជំងឺ​នេះ​នឹង​ជា​ទៅវិញ​សឹង​តែ ៩០% ពេល​ក្មេង​មាន​អាយុ​១​ឆ្នាំ ហើយ​ក្នុង​ចំណោម​ក្មេង ១០០ នាក់ មាន​ ៥ ​នាក់ ​កើត​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក។ ១. រោគ​សញ្ញា​ក្មេងស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក ក្មេង​មាន​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក មិន​ហើម​ភ្នែក មិន​ក្រហម​​ភ្នែក ឬ​មាន​អាចម៍​ភ្នែក​ជាប់​រហូត​នោះ​ទេ តែ​មាន​សញ្ញា​សម្គាល់​ខាង​ក្រោម​នេះ។ - ហៀរ​ទឹក​ភ្នែក​ជាប់​រហូត - មាន​ទឹក​ភ្លែកថ្លា ឬ​ស្អិត​ជាប់​ភ្នែក។ ២. ត្រូវ​ធ្វើ​ម៉េច បើ​ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក? វិធីសាស្ត្រ​​​ព្យាបាល​​កូនក្មេងមានជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​ មាន​២​សំខាន់ គឺ១ ម៉ាស្សា​លើ​ត្របក​ភ្នែក និង​ទី​២ ត្រូវ​រង់ចាំ​ដល់​ក្មេង​ធំ​បន្តិច វា​នឹង​ជា​ដោយ​ឯក​ឯង​នៅ​ពេល​អូន​តូច​អាយុ​បាន​១​ឆ្នាំ។ ៣. របៀប​​ម៉ាស្សា​ភ្នែក​ក្មេង​ស្ទះ​បំព​ង់បង្ហូរ​ទឹក​​ភ្នែក មុន​នឹង​ម៉ាស្សា​ភ្នែក​កូន ម៉ាក់ប៉ា​ត្រូវ​កាត់​ក្រចក​ដៃ​ឲ្យ​ខ្លី រួចលាង​ដៃ​ឲ្យ​ស្អាត ដោយ​ចាប់​ផ្តើម​ម៉ាស្សា​ពី​គល់​ភ្នែក​មក​ចុង​ច្រមុះ ហើយ​​ធ្វើ​បែប​នេះ​ចំនួន​១៥​ដង/ម្តង និង​ត្រូវ​ម៉ាស្សា​២ដង/ថ្ងៃ ក្រោយ​ពី​ងូត​ទឹកហើយ គឺ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច។ កូន​មាន​បញ្ហា​ភ្នែក​ខាង​ណា​ត្រូវ​ម៉ាស្សា​ខាង​នោះ បើ​ស្ទះបំពង់​បង្ហូរ​ទឹក​ភ្នែក​ទាំង​២ ត្រូវ​តែ​ម៉ាស្សា​ទាំង​២ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនក្មេងក៏អាចលើសឈាមដែរ ដោយសារតែផលវិបាកពីជំងឺទាំងនេះ

លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ តម្រូវ​ឲ្យ​ព្យាបាល​មួយ​ជីវិត ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្ស​ ដែល​មាន​វ័យ​ចា​ប់​ពី ៣០ឆ្នាំ​ឡើង​ទៅ។ ចំពោះ​កូន​ក្មេង​ក៏​អាច​កើត​ជំងឺ​​លើស​​ឈាម​ដែរ ប៉ុន្តែ​កូន​ក្មេង​កើត​ជំងឺ​លើស​ឈាម មិន​ដូច​គ្នា​នឹង​មនុស្ស​ចាស់​កើត​ជំងឺ​លើស​ឈាម​នោះ​ទេ នេះ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។ វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប​រូប​នេះ បន្ត​ថា “មនុស្ស​ចាស់​ភាគ​ច្រើន​កើត Primary essential ដោយសារ​សម្ពាធ​លើស​របស់​មនុស្ស​ចាស់ ៩៥% essential តែ​កូន​ក្មេង​ផ្ទុយ​ពី​នេះ”។ សម្ពាធ​ឈាម​ក្មេង​លើស ដោយសារ​តែ​ផល​វិបាក​នៃ​ជំងឺ​ផ្សេងៗ ដូចជា​ក្មេង​មាន​ជំងឺ​ពកក ខ្សោយ​តម្រងនោម មាន​ជំងឺ​ទឹកនោម​ផ្អែម ទឹក​នោម​ប្រៃ ជាដើម ដែល​ធ្វើ​ឲ្យ​ក្មេង​វិវត្ត​ទៅ​រក​ជំងឺ​លើស​សម្ពាធ​ឈាម។ រោគ​សញ្ញា​ជំងឺ​លើស​ឈាម​លើ​កុមារ ដំបូង​ឡើយ ជំងឺ​លើស​ឈាម​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ តែ​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​វា​នឹង​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ឈឺក្បាល -ស្រវាំងភ្នែក – ប្រកាច់ – ក្អួត – ឈឺទ្រូង – ញ័រទ្រូង – ដង្ហើមខ្លី ហត់ – ចង្វាក់បេះដូងលោតញាប់។ អត្ថបទពាក់ព័ន្ធ៖ ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ? ចង់ដឹងថា កើតជំងឺលើសឈាម ឬអត់ មុនវាស់ឈាម កុំធ្វើរឿងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺស្បែក

ក្មេងតូចរលាកគូទ មកពីអ្វី? ដោះស្រាយបែបណា?

ក្មេងតូចៗ អាយុ​ក្រោយ​១ឆ្នាំ ឧស្សាហ៍​រលាក​គូទ​ណាស់ ដែល​នេះ​ជា​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប ព្រោះ​វា​ធ្វើ​ស្បែក​ដ៏​ខ្ចី​របស់កូន​ទៅ​ជា​រោល​ឡើង​ក្រហម។ តើ​ក្មេង​តូច​រលាក​គូទ​បណ្តាល​មក​ពី​អ្វី? ហើយ​ត្រូវ​ធ្វើ​បែប​ណា? ១. មូលហេតុ​នាំ​ឲ្យ​ក្មេង​តូច​រលាកគូទ មាន​មូលហេតុ​ជា​ច្រើន​បណ្តាល​កូន​ក្មេង​ឧស្សាហ៍រលាក​គូទ ដោយ​ក្នុង​នោះ​មានពាក់ព័ន្ធ​នឹង​ការ​អនាម័យ​ផង​ដែរ។ – ​រាក​ញឹក​ញាប់ – លាង​សម្អាត​គូទ​កូន​មិន​បានស្អាត​ល្អ – ផ្អាប់​កន្ទប​កូនទុក​យូរ​ពេក – អាលែកហ្ស៊ី​ជាមួយ​កន្ទប ឬ​ខោ​ទឹក​នោម – ឆ្លង​មេរោគ​ផ្សិត ​បាក់​តេរី ឬវីរុស។ ២. ដំណោះ​ស្រាយ​ពេល​ក្មេង​រលាក​គូទ – លាប​ក្រែម​ជុំវិញ​បរិវេណ​គូទ​កូន ក្រោយ​សម្អាត​គូទ ឬ​ងូត​ទឹក​រួច – ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន – ឲ្យកូន​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ​ហឹរ ឬផ្អាប់ – ធ្វើ​អនាម័យ​រាងកាយ និង​គូទ​កូន​ជាប់​ជា​ប្រចាំ – ជ្រើស​រើស​កន្ទប ឬ​ខោទឹក​នោម ដែលទ​ន់ ហើយ​ជក់​ទឹក – ត្រូវ​ផ្លាស់ប្តូរ​កន្ទប​កូន​ឲ្យ​ញឹក​ញាប់។ អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា? លាមក៣ពណ៌នេះ បញ្ជាក់ថាកូនមានបញ្ហាសុខភាពហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនមានស្នាមក្រហមៗដូចដៅបែបនេះ ត្រូវធ្វើបែបណា?

ក្រោយ​ទារក​កើត បើ​សង្កេត​ឃើញ​កូន​មាន​ស្នាម​ក្រហម​ស្រដៀង​ខ្នៅ ឬ​ដៅ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​នោះ​មិនមែន​ជា​រឿង​ធម្មតា​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យដឹង​ថា ស្នាម​ក្រហម​នោះ​ជា​ប្រភេទ​ជំងឺ​មិន​ធម្មតា។ លោក​បាន​បន្ត​ថា ស្នាម​ក្រហម​នោះ​មាន​ឈ្មោះ​ថា Hemangioma វា​មាន​គ្រោះថ្នាក់ ព្រោះ​ជា​បណ្ដុំ​សរសៃ​ឈាមនៅលើស្បែក។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​លើក​ឡើង​ថា ដុំ​នេះ​វា​នឹង​រីក​ធំ​ទៅ​ៗ​តាម​វ័យ​របស់​កូន ពោល​ពេល​កូន​កើត​មក​មាន​តូច​ប៉ុណ្ណោះ ហើយ​កូន​ធំ​វា​ក៏​ធំ​ដែរ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា ដុំ Hemangioma នេះ​ជា​ប្រភេទ​មហារីក​កម្រិត​ស្រាល ដែល​មិន​វិវត្ត ហើយ​វា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​កុមារ​ទេ គ្រាន់តែ​អាច​រីក​ធំ​ទៅ​ៗ ហើយ​បែក​ហូរ​ឈាម ឬ​អាច​ទៅ​ជា​ដំបៅ ឈឺ​ចុកចាប់ និង​បើ​កើត​លើ​មុខ​ធ្វើឲ្យ​បាត់បង់​សម្រស់​ផ្ទៃ​មុខ​មាត់។ ក្រៅ​ពី​កើត​លើ​មុខ វា​អាច​កើត​នៅ​លើ​ដៃ​ជើង លើ​ថ្លើម លើ​ក្បាល លើ​បំពង់​អាហារ លើ​ប្រព័ន្ធ​ដង្ហើម ជាដើម។ ចំណែក​វិធី​ព្យាបាល​វិញ គឺ​ពេទ្យ​អាច​ឲ្យ​ថ្នាំ​លាប និង​វះកាត់​កន្លែង​នោះ ដោយ​អាស្រ័យ​លើ​ស្ថានភាព​ជំងឺ និង​អាយុ​របស់​កូន​ផង​ដែរជាមួយគ្រូពេទ្យជំនាញ។ អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកបីកូនតូចត្រឹមត្រូវ មិនឱ្យបញ្ហាដល់រាងកាយពួកគេ

ដោយ​សារ​សារពាង្គកាយ​កុមារ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​​លូត​លាស់ ពេល​ខ្លះ​ការ​ចាប់​កាន់​ដៃ​កុមារ​ លើក​ឡើង ឬ​យោក​យោល​លេង ក៏​អាច​​ជា​កាយវិការ​​​បង្ក​ការ​ប៉ះ​ពាល់​ដល់​​រាង​​កាយ​ពួក​គេ​ផង​ដែរ។ តាម​រយៈ​ Bright Side បាន​ណែ​នាំ​នូវ​វិធី​​មួយ​ចំនួន​ ដើម្បី​ ពរ បី និង​កាន់​កូន​ក្មេង​តូច​​ឱ្យ​បាន​ត្រឹម​ត្រូវ​៖ ១. ទប់​ក និង​ក្បាល​ សម្រាប់​កូន​តូច​អាយុ​ក្រោម​៤ ទៅ​៦​ខែ កូន​តូច​អាយុ​ក្រោម​ ៤-៦​ខែ ពុំ​ទាន់​មាន​សាច់​ដុំ​ត្រង់​ក សម្រាប់​​ទប់​ និង​បញ្ជា​សារពាង្គកាយ​ខ្លួន​​ឯង​បាន​នោះ​ទេ ដូចនេះ​វា​ជា​រឿង​សំខាន់​ដែល​អ្ន​ក​ពរ​ត្រូវ​​ទប់​​ត្រង់​ផ្នែក​ក និង​ក្បាល​ពួក​គេ។ បើ​មិន​ដូច្នោះ​ទារក​អាច​ ពិបាក​ដក​ដង្ហើម និង​​មាន​បញ្ហា​​ឈឺ​​ត្រង់​​ឆ្អឹង​ក។ របៀបពរកូនតូច១ ២. ប្រើសម្ពាយ​​សម្រាប់​ដាក់​កូន​តូច​ឱ្យ​បាន​ត្រឹម​ត្រូវ​ សម្ពាយ​សម្រាប់​ដាក់​​ស្ពាយ​កូន​តូច ជា​​សម្ភារៈ​ពេញ​និយម​មួយ​សម្រាប់​​ប៉ា​ម៉ាក់​សម័យ​ថ្មី​ តែ​គប្បី​ប្រើ​ប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​​​​​​​​ដាក់​​វា​​ឱ្យ​ទ្រ​​ត្រង់​ជើង​របស់​កុមារ ដូច​ទៅ​ហ្នឹង​ម៉ាក់​ៗ​ពរ​កូន​ដែរ។ ធ្វើ​ដូច​នេះ​ ឆ្អឹង​សន្លាក់​ និង​ខ្នង​កុមារ​មិន​​ថ្លោះ ឬ​ភ្លាត់​។ របៀបពរកូនតូច២ ៣. ពរ​​​ផ្អឹប​កុមារ​ដោយ​​ដាក់​ក្បាល​ផ្អែក​លើ​ស្មា ពេល​អ្នក​ចង់​ពរ​បំពេរ​កូន​តូច​ឱ្យ​គេង គួរ​ដាក់​ត្រង់​ផ្នែក​ក្បាល​ឱ្យ​អឹប​ពី​​​លើ​ស្មា ជា​ជាង​ការ​ដាក់​ឱ្យ​​អឹប​លើ​ទ្រូង ព្រោះ​អាច​ឱ្យ​​កុមារ​ពិបាក​ដក​ដង្ហើម ឬ​ក្រណាត់​​អាវ​របស់​អ្នក​អាច​ចូល​ក្នុង​មាត់​របស់​ពួក​គេ។ របៀបពរកូនតូច៣ ៤. ពរ​​​ក្មេង​តូច​ ដោយ​ឧស្សាហ៍​ប្តូរ​ខាង​ ដោយ​សារ​សាច់​ដុំ​ក កុមារ​កំពុង​លូត​លាស់​ដូច​រៀប​រាប់​ខាង​លើ ដូច​នេះ ការ​ពរ​ ដោយ​ឧស្សាហ៍​ប្តូរ​​កុមារ​ទៅ​ខាង​ឆ្វេង ឬ​ស្តាំ​​ចង្កេះ​​របស់​អ្នក ជា​ការ​រក្សា​លំនឹង​ឆ្អឹង​ក​កុមារ​ កុំ​ឱ្យ​ឈឺ​។ អត្ថបទពាក់ព័ន្ធ៖  មិនចង់មានបញ្ហា ពេលកូនតូចគេង ម៉ាក់ប៉ាប្រយ័ត្នរឿង៤យ៉ាងនេះ ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ? ៥. ប្រើ​ដៃ​ទប់​ទាំង​ […]


កង្វះអាហារូបត្ថម្ភ

ម៉ាក់ៗចែករំលែកផលវិបាកផ្សេងៗ ពេលកូនម៉ឹមដោះគោសុទ្ធ មិនញ៉ាំអាហារ

ម៉ាក់​ៗ​ដែល​មាន​កូន​ម៉ឹម​ទឹកដោះ​គោ ហើយ​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង ​បាន​រៀបរាប់​ត្អូញត្អែរ​បញ្ហា​ជាច្រើន​មក​ប្រាប់ Helloគ្រូពេទ្យ។ ក្នុង​នោះ​អ្វី​ដែល​ជួប​ច្រើន​បំផុត គឺ​បញ្ហា​សុខភាព និងរឿង​បន្ទោបង់។ ខាងក្រោម​នេះ ជា​ការ​រៀបរាប់​របស់​ម៉ាក់​ៗ ៣ រូប​ខុសគ្នា ទាក់ទិន​នឹង​កូន​ធំ​ហើយ តែ​មិន​ព្រម​ញ៉ាំ​ចំណី​អាហារ​ផ្សេង៖ ១- កូន​មិន​ងាយ​ចេះ​ដើរ សម្រាប់​អ្នក​នាង សុន ដារ៉ា បាន​ឲ្យ​ដឹង​ថា កូន​គាត់​ម៉ឹម​តែ​ទឹក​ដោះ​គោ មិន​ចេះ​ញ៉ាំ​បាយ ឬ​បបរ​អ្វី​ទាំងអស់ មកទល់​ពេល​នេះ​វ័យ​ជិត ៣ ឆ្នាំ​ហើយ ជើង​មិន​រឹងមាំ​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​ទៀត។ អ្នក​រស់នៅ​ក្បែរ​ភ្នំពេញ​រូប​នោះ បន្ត​ទៀត​ថា បានជា​ហ៊ាន​សន្និដ្ឋាន​ថា​កូន​មិន​ចេះ​ដែរ ព្រោះ​មិន​ញ៉ាំ​ចំណី​អាហារ ឬ​ផ្លែឈើ ព្រោះ​កូន​បង ២ នាក់​ហើយ ចេះ​ដែរ​តាំងពី​មិន​ទាន់​មួយ​ឆ្នាំ​ស្រួលបួល ដោយ​មាន​របប​អាហារ​ត្រូវត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ តែ​កូន​ក្រោយ​ព្រោះ​រវល់​នឹង​ការងារ ទើប​ចេះ​តែ​បណ្ដោយ​ឲ្យ​ម៉ឹម​រហូត ហើយ​មិន​តាម​បញ្ចុក​បបូរ​ខាប់​គ្រប់​គ្រឿង​ពេល​ចូល​ដល់​វ័យ ៦ ខែ ដោយ​យល់​ឃើញ​ថា​កូន​មិន​ចង់ បូករួម​នឹង​ភាព​នឿយ​ហត់​ពី​ការងារ​ខាងក្រៅ​ទៀត។ ជា​លទ្ធផល កូន​មិន​សូវ​មាន​សុខភាព​ល្អ​ដូ​ច​ក្មេង​ដទៃ ជើង​ដៃ​នៅ​ទន់ ហើយ​បើ​ចង់​ឲ្យ​ដើរ​មិន​បាន​យូរ​ដូច​កូន​គេ​ឡើយ ព្រោះ​ក្នុង​រាងកាយ​ពេទ្យ​ថា គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដែល​ចេញ​ពី​សាច់ បន្លែ ត្រីសាច់។ ២- ទល់​លាមក ចំណែក​កូន​របស់​អ្នកនាង ម៉ែន ភានី វិញ​ជួប​បញ្ហា​ធំ​មួយ គឺ​ការ​ទល់​លាមក។ ម៉ាក់​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា […]


ថ្នាំបង្ការ

របៀបថែទាំកន្លែង​ចាក់​វ៉ាក់សាំង ​កុំឲ្យ​ក្លាយជាដំបៅ

ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច ម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​ដឹង​ពី​វិធី​ថែទាំ រហូត​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ទៅជាហើម ឬ​ខ្លះ​បង្ក​ទៅ​ជាខ្ទុះ​ដុំ​ៗ។ ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល នឹង​រៀបរាប់​ដូច​ខាងក្រោម៖ ១- កុំ​ឆាប់​បកបង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោងក្រោយ​ចាក់​។ ២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។ ៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។ ៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។ ៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។ ៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។ ៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ ត្រូវ​ប្រញាប់​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ដើម្បី​ព្យាបាល​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងអាយុ ៣-៤ ឆ្នាំ ក្នុង១ថ្ងៃ គួរឲ្យគេងប៉ុន្មានម៉ោង លេងប៉ុន្មាន ទើបល្អ?

កូន​នៅ​តូច​អាយុ​បាន ៣-៤ ឆ្នាំ ប្រហែល​ជា​ចង់​លេង​ច្រើន មិន​ចង់​គេង​ដូច​កាល​ពី​នៅ​តូច​នោះ​ទេ ហើយ​បើ​ចំ​ក្មេង​ញៀន​ទូរស័ព្ទ ឯម៉ាក់ប៉ា​រវល់​ទៀត​នោះ ច្បាស់​ជា​ម្ង៉ៃៗ​ចំណាយ​ពេល​ច្រើនមើល​អេក្រង់​ទូរស័ព្ទ ថេប្លេត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត។ កូន​មើល​ទូស័ព្ទ​ច្រើន​មិន​ល្អ​នោះ បែប​នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៣-៤ ឆ្នាំ ត្រូវ​គេង​ឲ្យ​គ្រប់​គ្រាន់ ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ និង​កំណត់​រយៈ​មើល​ទូរស័ព្ទ​តិចតួច​ប៉ុណ្ណោះ ទើប​មាន​សុខ​ភាព​ល្អ។ ១. ធ្វើ​សកម្មភាព​រាង​កាយ៖ ចំណាយ​ពេល​យ៉ាង​តិច ១ម៉ោង​កន្លះ/ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​លេង​កម្សាន្ត រត់ ដើរ ជិះកង់ ឬ​លេង​កីឡា​ជាដើម។ ២. គេង៖ គេង​ឲ្យ​បាន ១០-១៣ ម៉ោង/ថ្ងៃ ដោយ​រាប់​បញ្ចូល​ទាំង​ការ​គេង​នៅ​ពេល​ថ្ងៃ និង​នៅ​ពេល​យប់ ហើយ​ត្រូវ​កំណត់​ពេល​ចូល​គេង និង​ក្រោក​ពី​គេង​វិញ​ឲ្យ​បាន​ទៀង​ទាត់។ ៣. លេង ឬុ​មើល​គ្រឿង​អេឡិច​ត្រូនិច៖ ក្មេង​អាយុ ៣-៤ ឆ្នាំ ត្រូវ​ឲ្យ​ចំណាយ​ពេល​មើល​អេក្រង់ ដូច​ជា​មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ iPad ឬ​គ្រឿង​អេឡិច​ត្រូនិក មិន​ឲ្យ​លើស​ពី ១ម៉ោង/ថ្ងៃ ឡើយ ហើយ​បើ​កាន់​តែ​តិច​ជាង​នេះ​កាន់​តែ​ល្អ។ អត្ថបទពាក់ព័ន្ធ៖  WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរស័ព្ទ ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗមានកូនកើតអូទីស្សឹម ចែករំលែកវិធីជួយឲ្យកូនប្រសើរឡើង

សម្រាប់​អ្នក​ម៉ាក់​ដែល​មាន​បញ្ហា​កូន​កើត​អូទីស្សឹម​ប្រាកដជា​ចង់​ដឹង​ពី​វិធី​ដែល​ជួយ​ឲ្យ​កូន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ។ ខាងក្រោម​នេះ​ជា​បទ​ពិសោធ​ម៉ាក់​ៗ ២ នាក់​ដែល​ព្យាយាម​ឲ្យ​កូន​បានវិវត្តច្រើន​គួរសម​វិញ​បាន។ ១- ទៅ​រក​គ្រូពេទ្យ និង​គ្រូ​បង្រៀន​ជំនាញ ម៉ាក់​ៗ​ឈ្មោះ រស់ រចនា បាន​រៀបរាប់​ឲ្យ​ដឹង​ថា «កូន​ខ្ញុំ​ជា​កុមារ​អូទីស្សឹម តើ​អ្នក​ដឹង​ទេ​ថា​កូន​យើង​ជា​កុមារ​អូទីស្សឹម? តើ​ហេតុអ្វី​បាន​ជា​កូនយើងជា​ក្មេង​អូទីស្សឹម? បណ្ដាល​មកពី​ការ​ធ្វេស​ប្រហែស​របស់​យើង ឬ​វា​ជា​ជំងឺ​មក​ពី​កំណើត? នាង​ខ្ញុំ​សុំ​បកស្រាយ​ថា មូលហេតុ​ដែល​ធ្វើឲ្យ​គាត់​មាន​ជំងឺ​នេះ ព្រោះ​ការ​ឲ្យ​កូន​មើល​គ្រឿង​អេឡិចត្រូនិច និង​គ្មាន​ពេល​វេលា​ជជែក​លេង​ជាមួយ»។ អ្នកនាង​បានរៀបរាប់​ថា កាលពី​ពពោះ​កូន​ទី១ គ្មាន​លទ្ធភាព​គ្រប់គ្រាន់​តាំងពី​ការ​ញ៉ាំ ការ​គេង ការ​ដើរ ព្រោះ​គ្រួសារកំពុង​ខ្វះខាត កូន​រស់នៅ​កន្លែង​រក​ស៊ី មនុស្ស​ចេញ​ចូល​អ៊ូអរ ឆាប់​បាន​ឃើញ បាន​និយាយ​ជាមួយ​ភ្ញៀវ និង​អ្នកដទៃ​ច្រើន ហើយ​កូន​បែរចេះ​និយាយ​តាំង​ពី​មិនទាន់​បាន ១ ខួប។ តែ​ចូល​ដល់​កូន​ទី ២ ម្ចាស់​អាជីវកម្ម​បោះពុម្ព​រូប​នេះ ចាប់ផ្ដើម​ជីវភាព​ធូរធារ​ជាង​មុន ញ៉ាំ​របស់​ដែល​ចង់ញ៉ាំបាន​តាម​ចិត្ត មាន​ផ្ទះ មាន​កន្លែង​គេង​ស្រួល និង​ឲ្យ​កូនទើប​កើត​នៅតែ​ផ្ទះ​ជាមួយ​អ្នក​មើល​ថែ មិន​ឲ្យ​ទៅ​ហាង ព្រោះ​កន្លែង​ព្រីន​ខ្នាត​ធំ សម្បូរ​សារធាតុ​គីមី​ច្រើន និង​មាន​ជីដូន​ទៅ​មើល​ម្ដងម្កាល ចំណែក​អ្នកស្រី និង​ស្វាមី​មិន​សូវ​មើល​ថែ​កូន​ដិត​ដល់ ព្រោះ​រវល់​រក​លុយ​មក​ផ្គត់ផ្គង់ គ្រួសារ។ ពេល​ចូល​ដល់​វ័យ​ចេះ​និយាយ​កូន​និយាយ​បាន​មួយ​ម៉ាត់​ៗ​ដូច​ក្មេង​ដទៃ​ដែរ ប៉ុន្តែ​ដោយសារ​រពឹស ហើយ​អ្នក​មើល​គេ​រវល់​ធ្វើ​ការផ្ទះ គាត់​បាន​ឲ្យ​ក្មេង​មើល​ទូរស័ព្ទ ចាប់​តាំងពី​នោះ​មក​កូន​មិន​និយាយ ចង់​និយាយ​បាន​និយាយ មិន​ចង់​មិន​និយាយ​ ហៅ​មិន​ឆ្លើយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ